មន្ត្រីរដ្ឋបាល និងហិរញ្ញវត្ថុ (1 Position)
បេក្ខជនដែលបានជ្រើសរើសសម្រាប់មុខដំណែងនេះ នឹងត្រូវទទួលខុសត្រូវទាំងកិច្ចការរដ្ឋបាល និងការងារស្តុក តាំងពីពេលចាប់ផ្តើមដំបូង។ ប៉ុន្តែ នៅពេលក្រុមហ៊ុនរីកចម្រើន ក្រុមហ៊ុននឹងជ្រើសរើសមន្ត្រីគ្រប់គ្រងស្តុកម្នាក់ទៀត ក្រោមការដឹកនាំរបស់មន្ត្រីរដ្ឋបាល និងហរិញ្ញវត្ថុ។
- ភារៈកិច្ចកិច្ចការរដ្ឋបាល
- ទទួលបន្ទុកកិច្ចការរដ្ឋបាលប្រចាំស្ថានីយ៍ទឹកស្អាត
- រាយការណ៍ផ្ទាល់ទៅប្រធានហិរញ្ញវត្ថុ ដើម្បីសុំការណែនាំ និងដឹកនាំអនុវត្តគោលការណ៍ និងនិតិវិធីហិរញ្ញវត្ថុ
- រៀបចំបញ្ចូលកុងត្រា អំណានកុងទ័រ បោះពុម្ភវិក្កយប័ត្រ និងទទួលប្រាក់ប្រចាំថ្ងៃ
- ដោះស្រាយបញ្ហាអតិថិជនដែលអាចកើតឡើងទាក់ទងការទទួលប្រាក់
- ធ្វើការត្រួតពិនិត្យពីភាពត្រឹមត្រូវរាល់វិក្កយប័ត្រអ្នកផ្គត់ផ្គង់មុនពេលបង់ប្រាក់
- រៀបចំឯកសារការបង់ប្រាក់ដូចជា ចេញមូលទានប័ត្រ ការផ្ទេរប្រាក់តាមធនាគារ ឬឯកសារផ្សេងៗ
- សំរបសំរួល និងដោះស្រាយបញ្ហាទាក់ទងនឹងការបង់ប្រាក់ទៅអ្នកផ្គត់ផ្គង់ ដាក់ប្រាក់ និងដកប្រាក់ពីធនាគា
- ធ្វើរបាយការណ៍ប្រមូលសាច់ប្រាក់ និងរបាយការណ៍ចំណាយសាច់ប្រាក់
- រក្សាទុកដាក់ឯកសារចំណូល-ចំណាយ និងកុងត្រាផ្សេងៗ អោយមានសណ្តាប់ធ្នាប់
- កត់ត្រាទិន្នន័យប្រតិបត្តិការស្ថានីយ៍ចូលក្នុង Google Sheets
- ចូលរួមក្នុងការរៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស និងប្រចាំឆ្នាំ ដាក់ជូនទៅស្ថាប័នពាក់ព័ន្ធនានា
- រៀបចំឯកសារផ្ទៃក្នុងស្ថានីយ៍ ដូចជា ធ្វើតារាងវេនយាមស្ថានីយ៍ប្រចាំខែ និងពេលថ្ងៃឈប់សំរាកនានា
- ធ្វើកិច្ចការផ្សេងៗទៀត ចាត់តាំងដោយថ្នាក់លើ។
- ភារកិច្ចគ្រប់គ្រងស្តុកសម្ភារ
- រៀបចំសំណើទិញ និងដាក់សំណើទិញដើម្បីសុំការអនុមតិ រួចបញ្ជូនឱ្យផ្នែកទិញធ្វើការបញ្ជាទិញ
- ទទួលសម្ភារៈចូលស្តុកនិងផ្ទៀងផ្ទាត់បណ្ណប្រគល់ទំនិញ ជាមួយនឹងបណ្ណបញ្ជាទិញ និងវិក្កយបត្រ
- រៀបចំឯកសារបណ្ណទទួលទំនិញតាមប្រភេទអ្នកផ្ទត់ផ្គង់និងដាក់លេខរៀងបណ្ណតាមលំដាប់
- រៀបចំបណ្ណដកសម្ភារៈឱ្យក្រុមបណ្តាញទៅភ្ជាប់បណ្តាញទឹក
- រៀបចំបណ្ណទទួលសម្ភារៈត្រឡប់មកវិញនិងបណ្ណផ្សេងៗ
- ធ្វើបច្ចុប្បន្នភាពរបាយការណ៍ស្តុកចេញ-ស្តុកចូល នៅក្នុងបញ្ជីគ្រប់គ្រងស្តុក
- ស្កេននិងរក្សាទុករាល់ឯកសារស្តុកទាំងអស់ឱ្យបានត្រឹមត្រូវ
- រៀបចំបន្ទប់ដាក់សម្ភារៈឱ្យមានសណ្តាប់ធ្នាប់តាមឈ្មោះនិងប្រភេទសម្ភារៈនីមួយៗ
- ត្រួតពិនិត្យស្តុកសម្ភារៈជាប្រចាំ ធ្វើការរាប់ស្តុកប្រចាំខែ និងផ្ទៀងផ្ទាត់ស្តុក
- រៀបចំនិងធ្វើបច្ចុប្បន្នភាពរបាយការណ៍កាត់កុងទ័រប្រចាំខែ
- ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ អតិថិជនតទឹក អតិថិជនកាត់កុងទ័រ និងអតិថិជនផ្តាច់ទឹកក្នុង
- ប្រព័ន្ធអ៊ីវ៉ធើរ និងឯកសារជាក់ស្តែង
- ការងារផ្សេងទៀតដែលចាត់ចែងដោយក្រុមហ៊ុន ។
- ថ្នាក់ទី១២ ឬជានិសិ្សតកំពុងរៀនឆ្នាំទី ១ ផ្នែក គ្រប់គ្រងធុរកិច្ច និងរដ្ឋបាល
- មានបទពិសោធន៍ ១-២ឆ្នាំ ក្នុងការងាររដ្ឋបាល និងឃ្លាំងសម្ភារៈ
- មានជំនាញគិតលេខខ្លះៗ ប្រសិនបើចេះប្រើកុំព្យូទ័រខ្លះៗ រឹតតែប្រសើរ
- មានភាពរួសរាយរាក់ទាក់មានភាពស្មោះត្រង់ និងសកម្មក្នុងការបំពេញការងារ
- ផ្តល់អាទិភាពចំពោះបេក្ខជនដែលមានទីលំនៅក្នុងស្រុកបរសេដ្ឋ