សេចក្តីជូនដំណឹងស្តីពីការ ប្រកាសដាក់ដេញថ្លៃជីកអណ្ដូង និងសាងសង់សាលារៀន

with Clear Cambodia
Invitation for Bids

BTDC-ID: 35250
Closing Date:

Bid Components

Announcement Description

អង្គការ​ស្អាត​កម្ពុជា​៖ ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​មួយ​ដែល​បាន​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​តាម​ទី​ជនបទ​ធ្វើឲ្យ​ប្រសើរ​ឡើង​ប្រកបដោយ​ចីរភាព​នូវ​សុខភាព​របស់​ខ្លួន​ តាមរយៈ​ការ​ទទួល​បាន​ទឹក​ចម្រោះ​ស្អាត​, ចម្រោះ​ទឹក​ និង​បរិស្ថាន​ដែល​មាន​សុខភាព​ល្អ​។

អង្គការ​ស្អាត​កម្ពុជា​ សូម​ប្រកាស​ដាក់​ដេញថ្លៃ​ជីក​អណ្ដូង​នៅ​ខេត្ត​រតនគិរី​ និង​សាងសង់​សាលារៀន​នៅ​ខេត្ត​ឧត្តរមានជ័យ​ បើ​លោក​ លោកស្រី​មាន​ចំណាប់​អារ​ម្មណ៏ សូម​អញ្ជើញ​មក​យក​ ទម្រង់​បែបបទ​ដេញថ្លៃ​ នៅ​ការិយាល័យ​អង្គការ​ស្អាត​កម្ពុជា​ ដែល​មាន​អាសយដ្ឋាន​ដូច​ខាងក្រោម​ ឬ លោក​ លោកស្រី​អាច​ទាញ​យក​ទម្រង់​បែបបទ​ដេញថ្លៃ​តាម​យៈ​គេ​ហទំព័រ​

Bid Components

សេចក្តីជូនដំណឹងស្តីពីការ ប្រកាសដាក់ដេញថ្លៃជីកអណ្ដូង និងសាងសង់សាលារៀន

  • Career Category: Invitation for Bids
  • Location: Ratanak Kiri Province, Oddar Meanchey Province

លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើសៈ

អង្គការ​ស្អាត​កម្ពុជា​ត្រូវការ​ជ្រើសរើស​អ្នក​ជីក​អណ្ដូង​ចំនួន​៣៨អណ្ដូង​នៅ​ស្រុក​កូន​មុំ​ និង​ស្រុក​លំ​ផាត់​ ខេត្ត​រតនគិរី​ និង​ មាន​ទំហំ​អណ្ដូង​ដូច​ខាងក្រោម​៖

  • ក្បាល​ស្នប់​អា​ហ្រ្វី​ដែហ្វជា​ផលិតផល​របស់​ប្រទេស​ឥណ្ឌា​ ជាមួយនឹង​គ្រឿង​បន្លាស់​មួយ​ឈុត​
  • ចាក់​បេតុង​មាន​ប្រវែង​៣ម៉ែត្រ​x៣ម៉ែត្រ​ជុំវិញ​អណ្ដូង​ និង​មាន​កន្លែង​បង្ហូរទឹក​ប្រវែង​៣ម៉ែត្រ​ និង​កម្រាស់​២៥ស.មទាំង​ភ្លឺ​ទប់ទឹក​ មិន​គិត​គ្រឹះ​ទេ​
  • ប្រើ​បំពង់​ទីប​ជ័រ​ទំហំ​១១៤ កម្រាស់​៥មម និង​រេ​ស៊ី​ស្ដ​ង់ទប់​សម្ភាធ៨.៥បារ​
  • អណ្ដូង​ស្នប់​មាន​ជម្រៅ​ចាប់ពី​រ៥០ម៉ែត្រ​ទៅ​៧០ម៉ែត្រ​
  • ចាក់​បេតុង​ជំ​វិញ​ការពារ​លេច​ធ្លាយ​ និង​ជ្រាប​ទឹក​កខ្វក់​យ៉ាងតិច​ប្រវែង​៣ម៉ែត្រ​
  • ធ្វើ​តេសទឹក​រក​ជាតិ​អាស៊ី​និច​សម្រាប់​អណ្ដូង​នីមួយ​ៗ ដោយមាន​របាយការណ៍​ច្បាស់លាស់​
  • បូម​ទឹក​ក្នុង​មួយម៉ោង​បាន​ចាប់ពី​១.៥ទៅ​ ៣ម៉ែត្រគីប​
  • គ្រប់​អណ្ដូង​ត្រូវការ​ក្លរដើម្បី​សម្រាប់​មេរោគ​
  • ដាក់​លូ​ស្ដុក​ទឹក​ និង​គម្រប់​បេតុង​ លូ​មុខ​ដាក់​១ម៉ែត្រ​ និង​ជម្រៅ​០.៥ម៉ែត្រ​
  • ការ​ជីក​អណ្ដូង​នេះ​ត្រូវ​ដាក់​បំពង់​ទីប​ដល់ក្រោម​បិត​ជិត​ (អណ្ដូង​បិត​)

សាង​សាង​សាលារៀន​មួយ​ខ្នង​៣បន្ទប់​នៅ​ភូមិ​រំដួល​ជើងភ្នំ​ ឃុំ​កូន​ក្រៀល​ ក្រុង​សំរោង​ ខេត្ត​ឧត្តរមានជ័យ​ដែល​មាន​ប្រវែង​បណ្តោ​យ២៤ ម៉ែត្រ​ ទទឹង​៩ម៉ែត្រ​។

Submission Requirements

អាស្រ័យ​ដូច​បាន​ជំរាប​ជូន​ខាងលើ​សូម​លោក​លោកស្រី​ដែល​មាន​ចំណាប់​អារ​ម្មណ៏លើការដេញថ្លៃ​ជីក​អណ្ដូង​ និង​សាងសង់​សាលារៀន​ ខាងលើ​នេះ​សូម​ទំនាក់​ មក​ការិយាល័យ​កណ្តាល​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។ការ​ទទួលពាក្យ​ដេញថ្លៃ​ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃ​ទី​២០ ខែ​មិថុនា​ ឆ្នាំ​២០២៥។

សូម​ចុច​តំណ​រភ្ចាប់​នេះ​សម្រាប់​ព័ត​មាន​បន្ថែម​។

 

Contact Details

Office Address
  • #86, St. 608, Sangkat Boeng Kak Ti Pir, Khan Tuol Kouk, Phnom Penh, Cambodia
 
Contact Name
  • Clear Cambodia (Office)
 
Phone
 
Website