អ្នកបើកបរ
ពត៌មានអំពីការប្រកាស
យើងកំពុងស្វែងរកបុគ្គលិកជាអ្នកបើកបរដែលមានជំនាញល្អ និងបទពិសោធន៍បើកបរនៅក្នុងទីក្រុង ដោយសុវត្ថិភាព មកបំរើការងារ ក្នុងអង្គការរបស់យើង។ មុខងារនេះ ជាចំបងគឺត្រូវផ្តល់ជំនួយដល់ការបើកបររថយន្តរបស់អង្គការ ដើម្បីដឹកជញ្ជូន ទាំងបុគ្គលិក អតិថិជន និងតម្រូវការផ្សេងៗរបស់គម្រោងអង្គការតាមពេលវេលា និងផែនការ។ ប្រាកដណាស់យើងត្រូវការបុគ្គលិកដែលតស៊ូ អត់ធ្មត់ មានវិន័យ និងបំរើការងារដែលទៀងទាត់ និងទាន់ពេលវេលា។ ការងារនេះអាចត្រូវការបន្ថែមម៉ោងម្តងម្កាល នៅថ្ងៃធ្វើការធម្មតា ក៏ដូចជាចុងសប្តាហ៍ នៅពេលដែលមានការចាំបាច់ឬការបន្ទាន់តាមតម្រូវការជាក់ស្តែងនៃគម្រោង។
ម៉ោងធ្វើការ៖ ៤៨ ម៉ោងក្នុងមួយសប្តាហ៍ (ធ្វើការថ្ងៃអាទិត្យមួយថ្ងៃក្នុងមួយខែ) ចូលម៉ោង ៧៖៣០ ព្រឹក ចេញម៉ោង ៥៖៣០ល្ងាច (ចន្ទ ដល សុក្រ)
តម្រូវការធ្វើដំណើរ៖ ធ្វើដំណើរក្នុងទីក្រុងភ្នំពេញ (ចុះខេត្តតាមតម្រូវការជាក់ស្ដែង)
អត្ថប្រយោជន៍
ចំណាត់ថ្នាក់ប្រាក់ខែ ៖ B
ចាប់ផ្តើមដំបូង ៖ $២៨៤-$៣២៤
អត្ថប្រយោជន៍បន្ថែម ៖ ប្រាក់ខែទី ១៣ ប្រាក់ឧបត្ថម្ភសុខភាព និងការធានារ៉ាប់រង ប្រាក់ឧបត្ថម្ភថែទាំខ្លួន និងប្រាក់ឧបត្ថម្ភការសិក្សាអប់រំ។
កម្មវត្ថុការងារ៖ ដើម្បីធានានូវសុវត្ថិភាពនិងប្រសិទ្ធភាពក្នុងការបើកបរជូនអតិថិជនបុគ្គលិករបស់អង្គការរតនៈនិងដៃគូរបស់អង្គការរតនៈ។
សង្ខេបការងារ៖
អ្នកបើកបរ ទទួលខុសត្រូវក្នុងការគាំទ្រកម្មវិធីនៃគម្រោងផ្ទះស្នាក់នៅបណ្ដោះអាសន្ន ដោយ ធានានូវការដឹកជញ្ជូន ដល់អតិថិជន និងបុគ្គលិកនៅពេលថ្ងៃ និងក្នុងករណីចាំបាច់នៅពេលយប់ ដោយសុវត្ថិភាពទៅតាមតម្រូវការចាំបាច់។ ទួនាទីនេះនឹងត្រូវធ្វើការក្នុងបរិ បទ នៃវិធីថែទាំការប៉ះទង្គិចផ្លូវចិត្ត ថែទាំរថយន្ដ ថែទាំអគារ និងចូលរួមគាំទ្រលើផ្នែកសុខសុវត្ថិភាពនៃអតិថិជននិងបុគ្គលិកប្រចាំការ។
- រក្សាការទំនាក់ទំនងល្អជាមួយបុគ្កលិកផ្នែកគាំទ្រអតិថិជនក្នុងការបំពេញកាតព្វកិច្ចរួមគ្នាក្នុងអង្គការ។
- បើកបររថយន្តរបស់អង្គការរតនៈតាមការចាត់ចែងរបស់ថ្នាក់ដឹកនាំ និងសហការជាមួយបុគ្គលិកគម្រោងដើម្បីអមដំណើរនានាទៅដល់អតិថិជន និងបុគ្គលិកត្រូវការមធ្យោបាយធ្វើដំណើរ។
- ទៅទទួលអតិថិជននៅពេលយប់នៅពេលមានការជូនដំណឹងអំពីការមកដល់របស់អតិថិជនដោយប្រធានគ្រប់គ្រង់ផ្ទាល់ និងតាមរយៈការចាត់តាំងណាមួយជាចាំបាច់។
- ចូលរួមអមដំណើអតិថិជនក្នុងការចេញទៅក្រៅជាមួយអ្នកផ្តល់សេវាក្នុងផ្ទះស្នាក់នៅដោយមានសុវត្ថិភាពលើទីតាំងដែលបានកំណត់ណាមួយ។
- គាំទ្រ មន្រ្តីផ្នែកគាំទ្រអតិថិជនក្នុងការដោះស្រាយបញ្ហារបស់អតិថិជនទៅតាមការស្នើសុំ និងធ្វើតាម សេចក្ដីណែនាំរបស់មន្ត្រីផ្នែកគាំទ្រអតិថិជន ព្រមទាំងឆ្លើយតបទៅនឹងសំណើណាមួយភ្លាមៗ។
- ធានាអោយបានលើការត្រៀមរថយន្តអោយរួចរាល់ និងត្រៀមអមដំណើរសម្រាប់តម្រូវការបន្ទាន់ភ្លាមៗ រួមទាំងពេលយប់ក្នុងគោលដៅសុវត្ថិភាពអតិថិជន។
- យល់ដឹង និងអនុវត្តតាមគោលការណ៍ណែនាំ និងគោលនយោបាយស្តីពីការបើកបរ ប្រកបដោយសុវត្ថិភាពឱ្យបានជាប់លាប់
- សម្អាតរថយន្ដរបស់រតនៈយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ និងអាចញឹកញាប់ជាងនេះទៅតាមតម្រូវការ។
- ថែទាំយានជំនិះតាមរយៈការត្រួតពិនិត្យជាប្រចាំនូវប្រេងឥន្ធនៈ ទឹក ប្រេង សម្ពាធកង់ និងកាត ព្វកិច្ច ផ្សេងទៀតដែលបានតម្រូវដោយច្បាប់ដូចជាឈៀកយានយន្តជាដើម។
- យករថយន្តទៅជួសជុលឱ្យបានឆាប់រហ័សនៅពេលចាំបាច់ និងកំណត់ជាមុននូវបញ្ហាដែល អាចនឹងកើតមានឡើង។
- ចូលរួមរក្សាបរិវេនខាងក្រៅនៃអគាររតនៈឱ្យបានស្អាត និងមានសណ្ដាប់ធ្នាប់ ព្រមទាំងថែទាំមសួន ដំណាំក្នុងផ្ទះអោយមានភាពប្រសើរ។
- ពិនិត្យ និងជួសជុលសំភារៈអគីសនីក្នុងផ្ទះស្នាក់នៅ រួមមានអំពូល ភ្លើង និងករណីឯទៀតដែលតម្រូវ អោយមានការថែទាំអោយមានប្រសិទ្ធិភាព។
- ថែរក្សា និងអនុវត្តន៍តាមបញ្ជីភារកិច្ច កំណត់ហេតុ និងធ្វើរបាយការណ៍ជាទៀងទាត់តាមការតម្រូវ។
- រក្សាការប្រាស្រ័យទាក់ទងជាទៀងទាត់ជាមួយអ្នកគ្រប់គ្រង និងចូលរួមការប្រជុំក្រុម ព្រមទាំងផ្តល់ព័ត៌មានផ្សេងៗ តាមការតម្រូវ។
- ធ្វើការស្នើទៅអ្នកគ្រប់គ្រង និងមានការអនុម័តលើការចំណាចនានា ក៏ដូចជាសូមការអនុវម័តមុនពេល អនុវត្តន៍ការងារដែលមានផ្សេងក្រៅអំពីកតព្វកិច្ចរបស់ខ្លួន។
- ចូលរួមអនុវត្តន៍កិច្ចការផ្សេងៗទៀតដែលបានកំណត់ដោយអ្នកគ្រប់គ្រងលើករណីចាំបាច់ក្នុងគោល ដៅឆ្លើយតបទៅនិងកិច្ចការរួមរបស់គម្រោង។
- លក្ខណៈសម្បត្តិ៖
- តម្រូវការជាចាំបាច់
- មានសមត្ថភាពក្នុងការយល់ចិត្តអ្នក ដែលបានជួបនឹងការកេងប្រវ័ញ្ច និងរងការ ប៉ះ ទង្គិចផ្លូវចិត្ត។
- មានការគោរព មិនវិនិច្ឆ័យ និងជួយយកអាសារអ្នកដទៃ។
- មានទទួលការខុសត្រូវ និងធានាសុវត្ថិភាពក្នុងការបើកបរ។
- មានការយល់ដឹង និងឆន្ទៈក្នុង ការអនុវត្ត តាមគុណតម្លៃរបស់ អង្គការរតនៈ។
- មានជំនាញផ្នែកទំនាក់ទំនងល្អប្រសើរ។
- មានឆន្ទៈ និងអាចរៀននូវជំនាញថ្មី
- តម្រូវការចង់បាន
- ស្គាល់ទីក្រុងភ្នំពេញច្បាស់ និងទីតាំងភូមិសាស្រ្តនៅតាមបណ្តាខេត្ត។
- មានបទពិសោធន៍ការងារផ្នែកសន្តិសុខ។
- មានបទពិសោធន៍ការងារជាអ្នកបើកបរ។
- មានការចូលរួម និងពាក់ព័ន្ធ ជាមួយក្រុមជំនុំ។
- មានបទពិសោធន៍ធ្វើការជាមួយមនុស្សដែលមានភាពងាយរងគ្រោះ។
- បទពិសោធន៍ និងជំនាញ៖
- មានបទពិសោធន៍យ៉ាងហោចណាស់ ២ឆ្នាំក្នុងការបើកបរជាប្រចាំ។
- មានប័ណ្ណបើកបរប្រភេទ «ឃ»។
- សមត្ថភាពក្នុងការមើលយល់ពីផែនទី និងចេះប្រើប្រាស់កម្មវិធីផែនទីនៅលើទូរសព្ទដៃ។
- ចេះអក្សរ និងគណនាលេខបានល្អ មានសញ្ញាប័ត្រយ៉ាងហោច ណាស់ថ្នាក់ទី៩។