សេចក្ដីជូនដំណឹង ស្តីពីការដេញថ្លៃជួសជុលសាលារៀនចំនួន៣

with Youth Council of Cambodia
Invitation for Bids

Announcement Description

ក្រុមប្រឹក្សា​យុវជន​កម្ពុជា​ (YCC) គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ដឹកនាំ​ដោយ​យុវជន​ ដែល​រៀបចំ​បណ្តា​ញយុវជន​របស់​ខ្លួន​ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់ក្រោម​ជាតិ​ ដើម្បី​បំផុស​យុវជន​ឱ្យ​ចូលរួម​កាន់តែ​ច្រើន​ក្នុង​ការ​ដោះស្រាយបញ្ហា​ក្នុងស្រុក​ដែល​ទាក់ទង​នឹង​លទ្ធិប្រជាធិបតេយ្យ​ អាជីវកម្ម​ ការអប់រំ​ លទ្ធកម្ម​ ការ​គ្រប់គ្រង​ធនធាន​សាធារណៈ​ ការប្រែប្រួល​អាកាសធាតុ​ និង​សិទ្ធិមនុស្ស​។ YCC មាន​បទពិសោធន៍​ជាង​ ២០ ឆ្នាំ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​ ដោយ​ផ្តោត​សំខាន់​លើការផ្តល់សិទ្ធិ​អំណាច​ដល់​ស្ត្រី​ និង​យុវជន​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​យូរអង្វែង​នៅ​ក្នុង​សហគមន៍​របស់​ពួកគេ​។ YCC គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​បាន​ចុះបញ្ជី​ផ្លូវការ​ជាមួយ​ក្រសួងមហាផ្ទៃ​ (MOI) នៃ​ប្រទេសកម្ពុជា​ក្នុង​ឆ្នាំ​ ២០០២ ។

Bid Components

សេចក្ដីជូនដំណឹង ស្តីពីការដេញថ្លៃជួសជុលសាលារៀនចំនួន៣

  • Career Category: Invitation for Bids
  • Location: Koh Kong Province

បរិយាយ​គម្រោង​៖

អង្ក​ការ​ YCC ក្រោម​កិច្ច​សហការ​ជាមួយ​អង្គការ​អាក់​សិន​អេតអន្តរជាតិ​កម្ពុជា​ (ActionAid International Cambodia) ដើម្បី​អនុវត្ត​ គម្រោង​ កុមារ​ក្រៅ​សាលា​ ដំណាក់កាល​ទី​២ (Out of School Children II) ក្នុង​ខេត្ត​កោះកុង​ ដែល​មាន​រយៈពេល​ ២ឆ្នាំ​ គិត​ចាប់ពី​ទី​០១ ខែ​មករា​ ឆ្នាំ​២០២៥ ដល់​ទី​៣១ ខែ​ធ្នូ​ ឆ្នាំ​២០២៥។ គម្រោង​នេះ​មាន​ប្រភព​ជំនួយ​ពី​អង្គការ​ អាក់​សិន​អេត បាន​ទទួល​ជំនួយ​នេះ​ពី​ អង្គការ​ អេដ អេ អា​កស្យុង​ (Aid et Action-AEA/Action-Education International) ក្នុង​ភាពជា​ដៃគូ​ជាមួយនឹង​កម្មវិធី​អប់រំ​កុមារ​ ឬ Educate A Child (EAC) នៃ​មូលនិធិ​ការអប់រំ​ លើស​ពី​អ្វី​ទាំងអស់​ ឬ Education Above All Foundation។ គម្រោង​នេះ​មានបំណង​គាំទ្រ​ លើក​កម្ពស់​ និង​ ការពារ​សិទ្ធិ​កុមារ​ក្នុង​ការអប់រំ​ ដោយ​ពន្លឿន​ការ​ចុះឈ្មោះ​ ចូលរៀន​ និង​ការ​បញ្ចប់​ការអប់រំ​បឋម​ ប្រកបដោយ​គុណភាព​ របស់​កុមារ​ក្រៅ​សាលា​ ស្របតាម​គោលដៅ​អភិវឌ្ឍ​ ប្រកបដោយ​ចីរភាព​។ YCC នឹង​ដាក់​ឱ្យ​ដេញថ្លៃ​ជាសាធារ​ណៈ​ ដើម្បី​ជ្រើសរើស​ក្រុមហ៊ុន​ និង​អ្នក​ម៉ៅការ​សំណង់​ ទទួលការ​ងារ​ជួសជុល​បន្ទប់​សិក្សា​ ដំបូល​អគារ​ និង​ទ្វារ​បង្អួច​ក្នុង​សាលារៀន​គោលដៅ​ចំនួន​ ០៣សាលា​ នៅ​ក្នុងស្រុក​កោះកុង​ និង​ស្រុក​គី​រី​សាគរ​ នៃ​ខេត្ត​កោះកុង​(មាន​បញ្ជី​ឈ្មោះ​សាលារៀន​ដូច​រៀបរាប់​ក្នុង​ចំណុច​ទី​៣)។

វិសាលភាព​ការងារ​ជួសជុល​៖

អង្គការ​ក្រុមប្រឹក្សា​យុវជន​កម្ពុជា​នឹង​ជ្រើសរើស​ អ្នក​ម៉ៅការ​សំណង​(នីតិបុគ្គល​) ឬក្រុមហ៊ុន​ម៉ៅការ​សំណង់​ ដើម្បី​ជួសជុល​ដំបូល​អគារ​សាលា​ចាស់​ ទ្វារ​បង្អួច​សាលា​ និង​ចាក់​សាប​ក្នុង​បន្ទប់​រៀន​ ដើម្បី​លើក​កម្ពស់​បរិស្ថាន​ សាលារៀន​ និង​ការសិក្សា​រៀនសូត្រ​របស់​សិស្សានុសិស្ស​ចំនួន​៣ទីតាំង​ដូច​ខាងក្រោម​៖

សាលាបឋមសិក្សា​ជ្រោយ​ប្រស់​ នៅ​ភូមិ​ថ្មី​ ឃុំ​ជ្រោយ​ប្រស់​ ស្រុក​កោះកុង​ តម្រូវ​ការ​ជួសជុល​ដំបូល​ដោយ​ប្រក់​ក្បឿង​ជ័រ​មួយ​ខ្នង​ប្រវែង​៤០មx៩មស្មើនឹង​៥បន្ទប់​។

Submission Requirements

លក្ខណៈ​សម្បត្តិ​របស់​អ្នកចូលរួម​ដេញថ្លៃ​៖

អ្នក​ម៉ៅការ​សំណង់​(នីតិបុគ្គល​) ឬក្រុមហ៊ុន​ម៉ៅការ​សំណង់​ សូម​ភ្ជាប់​ជាមួយ​នូវ​ឯកសារ​ភស្តុតាង​(បើ​មាន​) បង្ហាញ​ពី​លក្ខណៈ​សម្បត្តិ​របស់​ខ្លួន​មាន​ដូច​ខាងក្រោម​៖

  • វិញាបន​បត្រចុះឈ្មោះ​ក្រុមហ៊ុន​ ឬអាជីវកម្ម​ ក្នុង​បញ្ជី​ក្រសួង​ពាណិជ្ជកម្ម​ (ថត​ចម្លង​ បើ​មាន​) ០១ច្បាប់​
  • វិញាបន​បត្រប្រក​បអាជីវកម្ម​ ចេញ​ដោយ​ក្រសួង​ពាក់ព័ន្ធ​ (ថត​ចម្លង​ បើ​មាន​) ០១ច្បាប់​
  • ប័ណ្ណ​ប៉ាត​ង់ប្រចាំ​ឆ្នាំ​២០២៥ (ថត​ចម្លង​ បើ​មាន​) ០១ច្បាប់​
  • វិញាបន​បត្រចុះបញ្ជី​អាករ​លើ​តម្លៃ​បន្ថែម​ (ថត​ចម្លង​ បើ​មាន​) ០១ច្បាប់​
  • អត្តសញ្ញាណប័ណ្ណ​សញ្ញា​តិ​ខ្មែរ​ ឬលិខិតឆ្លងដែន​ (ថត​ចម្លង​ ចាំបាច់​ត្រូវ​ដាក់​) ០១ច្បាប់​

ករណី​អ្នក​ម៉ៅការ​សំណង់​(នីតិបុគ្គល​) ឬក្រុមហ៊ុន​ម៉ៅការ​សំណង់​មិនបាន​ចុះ​ក្នុង​បញ្ជី​ក្រសួង​ពាណិជ្ជកម្ម​ YCC នឹង​បង់ពន្ធ​កាត់​ទុក​ជំនួស​។

ក្រុមហ៊ុន​ និង​អ្នក​ម៉ៅការ​សំណង់​ ទាំងអស់​ដែល​មាន​ប្រភព​តែមួយ​ដាក់​សំណើ​ដេញថ្លៃ​បានតែ​មួយ​គត់​ ក្នុង​ករណី​ ពិនិត្យ​ឃើញ​ថា​៖ ក្រុមហ៊ុន​ និង​អ្នក​ម៉ៅការ​សំណង់​ ដែល​បាន​ចូលរួម​ធ្វើការ​ដេញថ្លៃ​ជា​ក្រុមហ៊ុន​មាន​សម្ព័ន្ធ​ភាព​តែមួយ​ ឬប្រភព​តែមួយ​ នឹង​ត្រូវ​រាប់​យក​តែមួយ​។

ការ​ផ្តល់ជូន​៖

អ្នក​ម៉ៅការ​សំណង់​(នីតិបុគ្គល​) ឬក្រុមហ៊ុន​ម៉ៅការ​សំណង់​នឹង​

  • ជួសជុល​ដំបូល​អគារ​សាលា​ចាស់​មួយ​ខ្នង​ បង្អូច​១៧ និង​ទ្វារ​៥ និង​ចាក់​សាប​បន្ទប់​រៀន​ចំនួន​០១ តាម​ចំណុច​លម្អិត​ដូច​ការ​រៀបរាប់​ក្នុង​ចំណុច​ទី​៣ នៃ​វិសាលភាព​ការងារ​ជួសជុល​ដែល​បាន​ព្រមព្រៀងគ្នា​។
  • អនុលោម​តាម​លក្ខណៈ​បច្ចេកទេស​ និង​ផែនការ​ដែល​បាន​ភ្ចាប់​មក​ជាមួយ​។

រយៈពេល​ជួសជុល​៖

YCC រំពឹង​ថា​ អ្នក​ម៉ៅការ​សំណង់​(នីតិបុគ្គល​) ឬក្រុមហ៊ុន​ម៉ៅការ​សំណង់​ នឹង​ដំណើរការ​ជួសជុល​ដំបូល​អគារ​សាលា​ចាស់​មួយ​ខ្នង​ បង្អូច​១៧ និង​ទ្វារ​៥ និង​ចាក់​សាប​បន្ទប់​រៀន​ចំនួន​០១ ជូន​សាលាបឋមសិក្សា​សិក្សា​ជ្រោយ​ប្រស់​ សាលាបឋមសិក្សា​រុង​ផ្លា​មកេសន និង​សាលា​ឧប​សម្ព័ន្ធ​ព្រែក​រូង​ ដែល​ស្ថិត​ក្នុងស្រុក​កោះកុង​ និង​ស្រុក​គី​រី​សាគរ​ នៃ​ខេត្ត​កោះកុង​។ ការ​ជួសជុល​នេះ​ រំ​ពុក​នឹង​រួចរាល់​ត្រឹម​ថ្ងៃ​ទី​៣០ ខែក​ក្កដា​ ឆ្នាំ​២០២៥។

រយៈពេល​ជួសជុល​៖ ចាប់ពី​ថ្ងៃ​ទី​ ២៣ ខែ​មិថុនា​ ដល់​ថ្ងៃ​ទី​ ៣០ ខែក​ក្កដា​ ឆ្នាំ​ ២០២៥។

ការ​ដាក់ពាក្យ​ និង​កាលបរិច្ឆេទ​ផុត​កំណត់​ទទួលពាក្យ​៖

ក្រុមហ៊ុន​ឬនីតិបុគ្គល​ដែល​មាន​ចំណាប់អារម្មណ៍​សូម​ផ្ញើ​ប្រវត្តិរូប​ លិខិត​អម​ និង​ឯកសារ​ពាក់ព័ន្ធ​ដូច​បាន​ រៀបរាប់​ខាង​ និង​សំណើ​បច្ចេកទេស​ និង​សំណើ​តម្លៃ​ប៉ាន់ប្រមាណ​ ព្រមទាំង​បង្ហាញ​ពី​វិធី​សាស្រ្តជួសជុល​ មក​ការិយាល័យ​អង្គការ​ក្រុមប្រឹក្សា​យុវជន​កម្ពុជា​ និង​ត្រូវ​ចម្លង​ជូន​ emailដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​ឱ្យ​បាន​មុន​ថ្ងៃ​ទី​១៥ ខែ​មិថុនា​ ឆ្នាំ​២០២៥ វេលា​ម៉ោង​ ៥:០០ ល្ងាច​។

 
Attachment
 

Contact Details

Contact Name
  • Youth Council of Cambodia
 
Phone
 
Email