សេចក្តីជូនដំណឹងស្តីពីការ ប្រកាសដាក់ដេញថ្លៃរថយន្ត និងម៉ូតូ

with Clear Cambodia
Invitation for Bids

BTDC-ID: 35103
Closing Date:

Bid Components

Announcement Description

អង្គការ​ស្អាត​កម្ពុជា​៖ ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​មួយ​ដែល​បាន​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​តាម​ទី​ជនបទ​ធ្វើឲ្យ​ប្រសើរ​ឡើង​ប្រកបដោយ​ចីរភាព​នូវ​សុខភាព​របស់​ខ្លួន​ តាមរយៈ​ការ​ទទួល​បាន​ទឹក​ចម្រោះ​ស្អាត​, ចម្រោះ​ទឹក​ និង​បរិស្ថាន​ដែល​មាន​សុខភាព​ល្អ​។

Bid Components

សេចក្តីជូនដំណឹងស្តីពីការ ប្រកាសដាក់ដេញថ្លៃរថយន្ត និងម៉ូតូ

  • Career Category: Invitation for Bids
  • Location: Phnom Penh

អង្គការ​ស្អាត​កម្ពុជា​ សូម​ប្រកាស​ដាក់​ដេញថ្លៃ​រថយន្ត​ចំនួន​ ២គ្រឿង​ និង​ម៉ូតូ​ចំនួន​ ១៤គ្រឿង​ ដែល​បច្ចុប្បន្ន​កំពុង​ប្រើប្រាស់​បាន​។

Submission Requirements

បើ​លោក​ លោកស្រី​ចាប់​អារ​ម្មណ៏ សូម​អញ្ជើញ​មក​យក​ ទម្រង់​បែបបទ​ដេញថ្លៃ​ នៅ​ការិយាល័យ​អង្គការ​ស្អាត​កម្ពុជា​ ដែល​មាន​អាសយដ្ឋាន​ដូច​ខាងក្រោម​។ ហើយ​លោក​ លោកស្រី​អាច​ទាញ​យក​ ទម្រង់​បែបបទ​ដេញថ្លៃ​តាម​យៈ​គេ​ហទំព័រ​ ។

លក្ខខ័ណ្ឌ​ផ្សេង​ៗក្នុង​ការ​ដេញថ្លៃ​៖

លក្ខខ័ណ្ឌ​ជ្រើសរើស​

  • ការ​ដេញថ្លៃ​ចាប់ពី​តម្លៃ​ដូច​មាន​ភ្ជាប់​ក្នុង​តារាង​តម្លៃ​ចាប់ផ្ដើម​ខាងលើ​
  • ការ​ដាក់​ដេញថ្លៃ​នឹង​ផ្តល់ជូន​សម្រាប់​អ្នក​ដែល​ផ្តល់តម្លៃ​ខ្ពស់​ជាងគេ​ (ក្នុង​ករណី​អ្នក​ដេញថ្លៃ​មានត​ម្លៃ​ខ្ពស់​ជាងគេ​ ហើយ​តម្លៃ​នោះ​ស្មើគ្នា​លើស​ពី​ម្នាក់​នោះ​នឹង​ត្រូវ​ផ្តល់ព័ត៌មាន​អោយ​ដាក់​ដេញថ្លៃ​ដោយឡែក​មួយផ្សេងទៀត​)
  • អង្គការ​សូម​រក្សា​សិទ្ធ​បដិ​សេ​ដប្រសិនបើសំណុំ​ឯកសារ​ដេញថ្លៃ​ណាមួយ​មិន​ត្រឹមត្រូវ​ ឬរក​ឃើញ​ថា​មាន​ជម្លោះ​ផលប្រយោជន៍​
  • អ្នក​ដេញថ្លៃ​ដែល​ទទួល​បាន​ជោគជ័យ​នឹង​ត្រូវ​បាន​ទាក់ទង​
  • អង្គការ​ស្អាត​កម្ពុជា​មិន​ទទួលខុសត្រូវ​ចំណាយ​លើការជួសជុល​ឬ ផ្លាស់​ប្តូរគ្រឿង​បន្លាស់​ឡើយ​

លក្ខខ័ណ្ឌ​ទូទាត់​

  • អ្នកឈ្នះ​ក្នុង​ការ​ដេញថ្លៃ​ត្រូវ​បង់​ប្រាក់​កក់​មុន​ចំនួន​ ៣០%(សាមសិប​ភាគរយ​) នៃ​តម្លៃ​សរុប​មក​អង្គការ​ សម្រាប់​ដំណើរការ​ផ្ទេរ​ឈ្មោះ​កម្ម​សិទ្ធ​
  • ប្រាក់​កក់​នឹង​មិន​ប្រគល់​ជូន​វិញ​ទេ​ចំពោះ​អ្នកឈ្នះ​ក្នុង​ការ​ដេញថ្លៃ​ដែល​បោះបង់​ចោល​ ឬប្តូរចិត្ត​មិន​ទិញ​វិញ​
  • ទឹកប្រាក់​ដែល​នៅសល់​ ៧០%(ចិតសិប​ភាគរយ​)នឹង​ធ្វើការ​ទូទាត់​បញ្ចប់​អោយ​អង្គការ​នៅ​ថ្ងៃ​ទទួល​ទំនិញ​

ការផ្ទេរ​កម្ម​សិទ្ធ​

  • អង្គការ​ស្អាត​កម្ពុជា​ទទួលបន្ទុក​ចំណាយ​ក្នុង​ការផ្ទេរ​ឈ្មោះ​កម្ម​សិទ្ធ​ពី​អង្គការ​ស្អាត​កម្ពុជា​ទៅ​ឈ្មោះ​អ្នកទិញ​
  • ស្លាក​កលេខ ONG, ស្លាក​សញ្ញា​របស់​អង្គការ​នៅ​ជាប់នឹង​ម៉ូតូ​ត្រូវ​បក​ ឬលុប​ចេញ​
  • រថ​យន្ដ ឫម៉ូតូ​ត្រូវ​បាន​រក្សាទុក​នៅ​អង្គការ​ស្អាត​កម្ពុជា​រហូតដល់​ការផ្ទេរ​ឈ្មោះ​បាន​រួចរាល់​

កាលបរិច្ឆេទ​ដេញថ្លៃ​

  • ទទួលពាក្យ​ដេញថ្លៃ​ចាប់​ថ្ងៃ​ទី​២៧ ខែ​ឧសភា​ ឆ្នាំ​២០២៥ នេះ​តទៅ​
  • ថ្ងៃ​ផុត​កំណត់​ឈប់​ទទួលពាក្យ​នៅ​ថ្ងៃ​ទី​០៦ ខែ​មិថុនា​ ឆ្នាំ​២០២៥ វេលា​ម៉ោង​ ៥៖០០ រសៀល​
  • អ្នក​ដេញថ្លៃ​ត្រូវ​បំពេញ​ព័ត៌មាន​អោយ​បាន​ច្បាស់លាស់​ក្នុង​ទម្រង់​ដេញថ្លៃ​របស់​អង្គការ​(ឯកសារ​ភ្ជាប់​) ហើយ​ត្រូវ​បញ្ចូនមក​អង្គការ​ស្អាត​កម្ពុជា​ដោយ​ដាក់​ស្រោម​សំបុត្រ​បិទ​ជិត​។

សូម​ចុច​តំណ​រភ្ចាប់​នេះ​សម្រាប់​ព័ត​មាន​បន្ថែម​។

 

Contact Details

Office Address
  • #86, St. 608, Sangkat Boeng Kak Ti Pir, Khan Tuol Kouk, Phnom Penh, Cambodia
  • Preah Khae, Kahaeng Commune, Samraong Tong District, Kampong Speu Province, Cambodia
 
Contact Name
  • Clear Cambodia
 
Phone
 
Website