ការចូលរួមដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសក្រុមហ៊ុន ឬ អ្នកម៉ៅការសាងសង់ថ្នាក់រៀនមួយខ្នង

with The Rabbit School
Invitation for Bids

BTDC-ID: 35078
Closing Date:

Bid Components

Announcement Description

អង្គការ​សាលារៀន​ទន្សាយ​ សូម​ជម្រាប​ជូនដំណឹង​ដល់ក្រុមហ៊ុន​ ឬអ្នក​ម៉ៅការ​សំណង់​ក្នុងស្រុក​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា​៖ អង្គការ​សាលារៀន​ទន្សាយ​ នឹង​ដាក់​ឱ្យ​ចូលរួម​ដេញថ្លៃ​ជាសាធារ​ណៈ​ ដើម្បី​ជ្រើសរើស​ក្រុមហ៊ុន​ ឬអ្នក​ម៉ៅការ​សាងសង់​ថ្នាក់រៀន​មួយ​ខ្នង​ នៅ​ក្នុង​សាលាបឋមសិក្សា​ទួល​គោក​ រាជធានី​ភ្នំពេញ​ សម្រាប់​ឆ្នាំ​សិក្សា​ ២០២៥ ។  

Bid Components

ការចូលរួមដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសក្រុមហ៊ុន ឬ អ្នកម៉ៅការសាងសង់ថ្នាក់រៀនមួយខ្នង

  • Career Category: Invitation for Bids
  • Location: Phnom Penh

Submission Requirements

ក្រុមហ៊ុន​ ឬអ្នក​ម៉ៅការ​សំណង់​ ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ទំនាក់ទំនង​មក​អង្គការ​សាលារៀន​ទន្សាយ​ ដើម្បី​សាកសួរ​ព័ត៌មាន​អំពី​ការចូលរួម​ដេញថ្លៃ​ និង​ការរៀបចំ​ឯកសារ​ភ្ជាប់​ក្នុង​ការ​បញ្ជាក់​លក្ខណៈ​សម្បត្តិ​របស់​អ្នកចូលរួម​ដេញថ្លៃ​  ចាប់ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា​ ដល់​ថ្ងៃ​ទី​៥  ខែ​មិថុនា​ ឆ្នាំ​២០២៥ ឬតាមរយៈ​សារ​អេឡិច​ត្រូនិច​ (អ៊ី​មែ​លជូន​ភ្ជាប់​) ព្រមទាំង​ចម្លង​ជូន​ (CC) មក​អ្នក​ពាក់ព័ន្ធ​ទាំងអស់​។ 

បញ្ជាក់​៖ 

  • ការ​ទទួល​ឯកសារ​ភ្ជាប់​បញ្ជាក់​លក្ខណៈ​សម្បត្តិ​របស់​អ្នកចូលរួម​ដេញថ្លៃ​តាមរយៈ​សារ​អេឡិច​ត្រូនិច​ (អ៊ី​មែ​លជូន​ភ្ជាប់​) ព្រមទាំង​ចម្លង​ជូន​ (CC) មក​អ្នក​ពាក់ព័ន្ធ​ទាំងអស់​។ 
  • រាល់​ឯកសារ​សម្រង់​តម្លៃ​ (ត្រូវ​បញ្ចូល​ពន្ធ​អាករ​លើ​តម្លៃ​បន្ថែម​ ១០% ឬ កម្លាំង​ពលកម្ម​ត្រូវ​បន្ថែម​ ១៥%) និង​ពាក្យ​ចូលរួម​ការ​ដេញថ្លៃ​ទាំងអស់​ ត្រូវ​ច្រក​ក្នុង​ស្រោម​បិទ​ជិត​ ដោយមាន​ចុះហត្ថលេខា​ និង​បោះត្រា​របស់ក្រុមហ៊ុន​ ឬអ្នក​ម៉ៅការ​សំណង់​ នៅ​លើស្រោម​សំបុត្រ​ រួច​បញ្ជូន​មក​ការិយាល័យ​អង្គការ​សាលារៀន​ទន្សាយ​ ដែល​មាន​អាសយដ្ឋាន​ស្ថិតនៅ​ក្នុង​បរិវេណ​សាលាបឋមសិក្សា​ទួល​គោក​ រាជធានី​ភ្នំពេញ​ ហើយ​មិន​អនុញ្ញាត​ឱ្យ​ដាក់​មក​តាមរយៈ​សារ​អេឡិច​ត្រូនិច​(អ៊ី​មែ​ល) បានជា​ដាច់ខាត​។ 
  • រាល់​ឯកសារ​សម្រង់​តម្លៃ​និង​ពាក្យសុំ​ចូលរួម​ដេញថ្លៃ​ទាំងអស់​ ដែល​មិនបាន​ផ្ញើ​រជូន​មក​អង្គការ​សាលារៀន​ទន្សាយ​ទាន់ពេល​វេលា​ទេ​ ត្រូវ​ចាត់ទុកជា​អាសាបង់​។ 
  • ការប្រជុំ​បើក​កញ្ចប់​ដេញថ្លៃ​ធ្វើ​ដោយ​ផ្ទាល់​នៅ​សាល​ប្រជុំ​ សាលាបឋមសិក្សា​ទួល​គោក​ ចំណែក​កាល​បរិ​ចេ្ឆទនៃ​ការ​បើក​កញ្ចប់​ដេញថ្លៃ​ អង្គការ​នឹង​ជម្រាប​ជូន​នៅ​ពេលក្រោយ​។ 
  • អ្នកចូលរួម​ដេញថ្លៃ​ទាំងអស់​ ត្រូវ​អញ្ជើញ​មក​ចូលរួម​ប្រជុំ​ស្ដាប់ការ​បើក​កញ្ចប់​ដេញថ្លៃ​ឱ្យ​ទាន់ពេល​វេលា​។ ប្រសិនបើ​អ្នក​ដេញថ្លៃ​ណា​ដែល​មិនបាន​ចូលរួម​ប្រជុំ​បើក​កញ្ចប់​ដេញថ្លៃ​ទាន់ពេល​វេលា​ ឬក៏​អវត្តមាន​ក្នុងរយៈពេល​ ១៥នាទី​ ឯកសារ​ដាក់​ដេញថ្លៃ​នោះ​មិន​អនុញ្ញាត​ដាក់បញ្ចូល​ក្នុង​ការ​បើក​ឡើយ​។ 
  • ចំពោះ​អ្នកចូលរួម​ប្រជុំ​ការ​បើក​បញ្ចប់​ដេញថ្លៃ​ទាំងអស់​ ដែលជា​អ្នក​មក​តំណាង​ក្រុមហ៊ុន​ ឬអ្នក​ម៉ៅការ​សំណង់​ ត្រូវ​មាន​លិខិត​ផ្ទេរ​សិទ្ធិ​ ដែល​មាន​ចុះហត្ថលេខា​ត្រឹមត្រូវ​ពី​ប្រធាន​ក្រុមហ៊ុន​ ឬម្ចាស់​អ្នក​ម៉ៅការ​សំណង់​។  
  • រាល់​ឯកសារ​ដែល​ដាក់​មក​ហើយ​ គណៈកម្មការ​យើងខ្ញុំ​មិន​ប្រគល់​ជូន​ត្រឡប់ទៅវិញ​ទេ​។ 

សូម​ចុច​ឯកសារ​ភ្ចាប់​ខាងក្រោម​សម្រាប់​ព័ត​មាន​បន្ថែម​៖

  1. RSO Bidding Announcement TR (2).docx
  2. RSO Bidding Announcement TR.pdf
  3. ទម្រង់​ដេញថ្លៃ​ការងារ​សាង​សង​សាលារៀន​១ខ្នង​.docx
  4. ទម្រង់​ដេញថ្លៃ​ការងារ​សាង​សង​សាលារៀន​១ខ្នង​.pdf
 

Contact Details

Office Address
  • RUPP-CJCC, Russian Federation Blvd, Khan Tuol Kouk, Phnom Penh, Cambodia
 
Contact Name
  •   អ៊ួង ប៊ុនសុដានី ជាប្រធានរដ្ឋបាល និងហិរញ្ញវត្ថុ
 
Email
 
Website