សេចក្តីជូនដំណឹងស្តីពីការដេញថ្លៃ សម្រាប់កិច្ចសន្យាសាងសង់បង្គោលព្រំ
- Career Category: Invitation for Bids
- Location: Siemreap Province
គម្រោង ៖ ថែរក្សាគម្របព្រៃ ដើម្បីភាពប្រសើរឡើងនៃជីវិត និងជីវចម្រុះ
អនុវត្តដោយ៖ អង្គការអ្នកត្រួសត្រាយនៃកម្ពុជា
រាជធានី/ខេត្ត:សៀមរាប
ស្រុក/ខណ្ឌ: ជីក្រែង
ឃុំ/សង្កាត់: ពង្រក្រោម ពង្រលើ និងខ្វាវ
ពិពណ៌នាអំពីលទ្ធផលនៃកិច្ចសន្យាសាងសង់បង្គោលព្រំសហគមន៍តំបន់ការពារធម្មជាតិទាំងបួន នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប។
ការពិពណ៌នាអំពីការងារសាងសង់
- សាងសង់បង្គោលព្រំមេ ចំនួន ២៤ដើម កំពស់ ១២០សង់ទីម៉ែត្រ ទំហំបាត ៥០សង់ទីម៉ែត្រ (បួនជ្រុង) ទំហំបង្គោល ៣០សង់ទីម៉ែត្រ (បួនជ្រុង) ដែលនៅក្នុងបង្គោលនីមួយៗ ត្រូវប្រើប្រាស់ដែកសរសៃម៉ាក វី (V) ទំហំ ១០លី ចំនួន៤សរសៃ និងដែកកងចំនួន ១២កង។ (សូមពិនិត្យមើលរូបភាពខាងក្រោម)
- លាបព៌ណពីបាតដល់ត្រឹមកំពស់៥០សង់ទីម៉ែត្រ លាបពីលឿងទុំកំពស់ ៣០សង់ទីម៉ែត្រ និងលាបព៌ណក្រហម កំពស់ ៤០សង់ទីម៉ែត្រ (ដល់កំពូលបង្គោល) និងសរសេរឈ្មោះសហគមន៍តំបន់ការពារធម្មជាតិ ព្រមទាំងលេខនិយាមការដែលគម្រោងផ្ដល់ជូននៅលើបង្គោលនីមួយៗ។
- សាងសង់បង្គោលព្រំរង ចំនួន ៧៨ដើម កំពស់ ១៥០សង់ទីម៉ែត្រ ទំហំបាត ២៥សង់ទីម៉ែត្រ (បួនជ្រុង) ទំហំបង្គោល ១៥សង់ទីម៉ែត្រ (បួនជ្រុង) ដែលនៅក្នុងបង្គោលនីមួយៗ ត្រូវប្រើប្រាស់ដែកសរសៃម៉ាក វី (V) ទំហំ ១០លី ចំនួន៣សរសៃ និងដែកកងចំនួន ១៥កង ។ (សូមពិនិត្យមើលរូបភាពខាងក្រោម)
- លាបព៌ណពីបាតដល់ត្រឹមកំពស់៦០សង់ទីម៉ែត្រ លាបពីលឿងទុំកំពស់ ៤០សង់ទីម៉ែត្រ និងលាបព៌ណក្រហម កំពស់ ៥០សង់ទីម៉ែត្រ (ដល់កំពូលបង្គោល) និងសរសេរឈ្មោះសហគមន៍តំបន់ការពារធម្មជាតិ ព្រមទាំងលេខនិយាមការដែលគម្រោងផ្ដល់ជូននៅលើបង្គោលនីមួយៗ។
- ដឹកជញ្ជូនបង្គោលទៅតាមទីតាំងដូចខាងក្រោម៖
- បង្គោលមេចំនួន៦ដើម និងបង្គោលរងចំនួន ៥ដើម ទៅដាក់នៅសាលាឃុំពង្រ១ ដែលស្ថិតនៅភូមិពង្រ១ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
- បង្គោលមេចំនួន៦ដើម និងបង្គោលរងចំនួន ១០ដើម ទៅដាក់នៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។
- បង្គោលមេចំនួន៦ដើម និងបង្គោលរងចំនួន ៣៥ដើម ទៅដាក់នៅភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
- បង្គោលមេចំនួន៦ដើម និងបង្គោលរងចំនួន ២៨ដើម ទៅដាក់នៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ ភ្ជាប់ជាមួយនឹងរូបភាពគំនូរបច្ចេកទេស និង តារាងសំណង់លំអិតនៅខាងក្រោម។
តម្លៃប៉ាន់ស្មានសរុប(គិតរួមទាំង កំលាំងពលកម្ម លើកដាក់ និងការដឹកជញ្ជូនទៅដល់ទីតាំង ដែលបានរៀបរាប់ខាងលើ)
- បង្គោលព្រំមេ ចំនួន ២៤ដើម តម្លៃសរុប ១,៥៦០ដុល្លាអាមេរិក
- បង្គោលព្រំរង ចំនួន ៧៨ដើម តម្លៃសរុប ២,៧៣០ដុល្លាអាមេរិក