សេចក្តីជូនដំណឹង ការអញ្ជើញចូលរួមដេញថ្លៃ លើការងារសាងសង់របងព័ទ្ធជុំវិញសួនដំណាំបង្ហាញ

with Live & Learn Cambodia
Invitation for Bids

BTDC-ID: 34966
Closing Date:

Bid Components

Announcement Description

អង្គការ​រស់នៅ​ និង​សិក្សា​នៅ​កម្ពុជា​ (អង្គការ​LLC) បាន​ និង​កំពុង​រៀបចំ​គម្រោង​សួន​ងដំណាំ​បង្ហាញ​នៅ​លើ​ដី​ទំហំ​ ៣៣៩២ម២ដែល​មាន​ទីតាំង​ស្ថិតនៅ​ ភូមិ​ថ្មដា​រ សង្កាត់​បឹង​កន្សែង​ ក្រុង​បាន​លុង​ ខេត្ត​រតនគិរី​។ គម្រោង​សួន​ដំណាំ​បង្ហាញ​នេះ​មាន​គោលបំណង​លើកកំពស់​ការ​ផលិត​ដំណាំ​ដែល​មាន​និរន្តរភាព​ ធន់​នឹង​អាកាសធាតុ​ និង​ឆ្លើយតប​តម្រូវ​ការ​ទី​ផ្សារ​។សួន​បង្ហាញ​នឹងជា​តំបន់​គំរូ​សម្រាប់​ណែនាំ​ដល់ក​សិក​រ និង​អ្នកធ្វើការ​ងារ​អភិវឌ្ឍន៍​ផ្នែក​កសិកម្ម​នូវ​ការ​អនុវត្ត​បែប​គោលការណ៍​សរីរាង្គ​ និង​គោលការណ៍​សុវត្ថិភាព​ ការ​គ្រប់គ្រង​សត្វល្អិត​ចំរុះ​ ប្រព័ន្ធ​ស្រោច​ស្រប់​ដែល​សន្សំសំចៃ​ទឹក​ និង​វិធីសាស្ត្រ​ដាំ​ដុះ​នានា​។

Bid Components

សេចក្តីជូនដំណឹង ការអញ្ជើញចូលរួមដេញថ្លៃ លើការងារសាងសង់របងព័ទ្ធជុំវិញសួនដំណាំបង្ហាញ

  • Career Category: Invitation for Bids
  • Location: Ratanak Kiri Province

អាស្រ័យហេតុនេះ​ អង្គការ​LLC ត្រូវការ​ជ្រើសរើស​អ្នក​ម៉ៅការ​សម្រាប់​ការងារ​សាងសង់​របង​ព័ទ្ធជុំវិញ​សួន​បង្ហាញ​ដែល​មាន​បរិ​មាត្រ​ប្រវែង​២៣៩.៤០ម (ទទឹង​ខាងមុខ​ ៤១.៣ម, ទទឹង​ខាងក្រោយ​ ៣០.៥០ម, បណ្តោ​យទី​១ ៨៤.៨០ម, បណ្តោ​យទី​២ ៨២.៨០ម) ដែល​មាន​ទីតាំង​ដូច​រៀបរាប់​ខាងលើ​។

សមាសធាតុ​សម្រាប់​ការងារ​ដេញថ្លៃ​៖

ការ​អញ្ជើញ​ចូលរួម​ស្នើសុំ​ការ​ដេញថ្លៃ​លើការងា​រសាងសង់​របង​ព័ទ្ធជុំវិញ​សួន​ដំណាំ​បង្ហាញ​

ប្រភេទ​លទ្ធកម្ម​៖ ការ​ដាក់ពាក្យ​ស្នើសុំ​ដេញថ្លៃ​

ប្រភេទ​៖ ដូច​បាន​ភ្ជាប់​មក​ជាមួយ​ឧប​សម្ព័ន្ធ​ខាងក្រោម​៖

  • ឧប​សម្ព័ន្ធ​១: សេចក្តី​ណែនាំ​ស្តីពី​ការ​ដាក់ពាក្យ​ដេញថ្លៃ​
  • ឧប​សម្ព័ន្ធ​២: តារាង​តម្លៃ​ សម្រាប់​បំពេញ​តម្លៃ​ដេញថ្លៃ​

Submission Requirements

សម្រាប់​អ្នក​ដែល​ចូលរួម​ដាក់ពាក្យ​ដេញថ្លៃ​ គឺ​តម្រូវ​ឲ្យ​បំពេញ​ឯកសារ​ឲ្យបាន​ពេញលេញ​ក្នុង​ផ្នែក​នីមួយ​ៗដែល​តម្រូវ​ ដូច​មាន​បញ្ជាក់​លម្អិត​នៅ​ក្នុង​ ឯកសារ​ណែនាំ​ស្តីពី​ការចូលរួម​ដេញថ្លៃ​(សូម​បញ្ជាក់​ឲ្យបាន​ច្បាស់​នូវ​គម្រូ​ លក្ខណៈ​បច្ចេកទេស​(Specification) និង​តម្លៃ​) ដោយ​បិទ​ឲ្យ​ជិត​រួច​ផ្ញើ​មក​ការិយាល័យ​អង្គការ​ Live & Learn ដែល​មាន​ទីតាំង​ដូចដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

កាលបរិច្ឆេទ​ឈប់​ទទួលពាក្យ​ដេញថ្លៃ​ គឺ​ថ្ងៃ​ទី​០២ ខែ​មិថុនា​ ឆ្នាំ​២០២៥ វេលា​ម៉ោង​ ៤ រសៀល​។

ទម្រង់​បែបបទ​ និង​ឯកសារ​ឧប​សម្ព័ន្ធ​ គឺ​មាន​ភ្ជាប់​មក​ជាមួយ​ ជាសេចក្តីប្រកាស​ស្តីពី​ការ​ដេញថ្លៃ​។

ក្រុមហ៊ុន​ផ្គត់ផ្គង់​ដែល​ចូលរួម​ដាក់ពាក្យ​ស្នើសុំ​ដេញថ្លៃ​ត្រូវតែ​  ភ្ជាប់​ឯកសារ​យោង​ពាក់ព័ន្ធ​នានា​ដូចដែល​មាន​ចែង​លម្អិត​នៅ​ក្នុង​ឯកសារ​ណែនាំ​ស្តីពី​ការ​ចូល​លរួម​ដេញថ្លៃ​ ។ គណៈកម្មការ​លទ្ធកម្ម​ នឹង​បើក​ការប្រជុំ​នៅ​ក្រោយ​ថ្ងៃ​បិទ​បញ្ចប់​ទទួល​ឯកសារ​ដេញថ្លៃ​ និង​ធ្វើការ​សម្រេច​យក​អ្នក​ផ្គត់ផ្គង់​ដែល​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​សមស្រប​ទៅតាម​លក្ខណៈ​វិនិច្ឆ័យ​របស់​គណៈកម្មការ​។

រាល់​ឯកសារ​ដែល​បាន​ដាក់​មក​ដើម្បី​ធ្វើការ​ដេញថ្លៃ​ទាំងឡាយ​នឹង​ត្រូវ​បាន​រក្សាទុក​ជា​ការសម្ងាត់​។

សម្រាប់​ពត៌មាន​បន្ថែម​ ទាក់ទង​នឹង​ការ​បំពេញ​ឯកសារ​ដេញថ្លៃ​ និង​ការ​ដាក់​ឯកសារ​ សូម​ធ្វើការ​ទាក់ទង​មកកាន់​emailដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

 
Attachment
 

Contact Details

Office Address
  • Building 54 (Room 502), St. 598, Boeng Kak Ti 2 Sangkat, Khan Tuol Kouk, Phnom Penh, Cambodia
  • #B35, St. 62, Akpiwat, Labansiek Sangkat, Ban Lung Municipality, Ratanak Kiri Province, Cambodia
 
Contact Name
  • គម ណាវី (ពត៌មានផ្នែករដ្ឋបាលទូទៅ)
  • ហ្វង ម៉ាក, ទាក់ទងនឹងផ្នែកសម្ភារៈ
 
Email
 
Website