អ្នកបើកបររថយន្ដ​

with Cambodian Children's Fund
Job Announcement

BTDC-ID: 34956
Closing Date:

Announcement Positions

Announcement Description

អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ ស្កុត​ នី​សិន​ (Scott Neeson) ក្នុង​ឆ្នាំ​ ២០០៤ ដើម្បី​ ផ្តល់នូវ​ការអប់រំ​ដល់កុមារ​ទីទ័លក្រ​ និង​សហគមន៍​ក្រីក្រ​នៅ​តំបន់​ស្ទឹង​មានជ័យ​។ អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ ជា​អង្គការ​អន្តរជាតិ​ មួយ​ឈាន​មុខ​គេ​ក្នុង​ការចូលរួម​អភិវឌ្ឍ​សង្គម​តាមរយៈ​ការ​ផ្តល់នូវ​ ការអប់រំ​ សេវា​សុខភាព​ ការថែទាំ​ កិច្ចការពារ​កុមារ​ និង​ ទំនាក់ទំនង​សហគមន៍​ ដែល​មាន​ចក្ខុវិស័យ​ក្នុង​ការ​បំលាស់​ប្រែកុមារ​ដែល​ងាយ​រងគ្រោះ​ ឲ្យ​ក្លាយទៅជា​អ្នកដឹកនាំ​នា​ពេល​ អនាគត​។ បច្ចុប្បន្ននេះ​ អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ កំពុង​ផ្តល់សេវា​ និង​យកចិត្តទុកដាក់​ដល់​សិស្ស​ចំនួនជា​ង ១៨០០នាក់​និង​ប្រជា​សហគមន៍​ជាង​១៤០០០គ្រួសារ​។ដើម្បី​គាំទ្រ​ដល់ការរីក​ចម្រើន​នេះ​ អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ ត្រូវការ​ជ្រើសរើស​ បុគ្គលិក​ដើម្បី​បំពេញ​ការងារ​ ដូច​ខាងក្រោម​៖

Announcement Positions

អ្នកបើកបររថយន្ដ​

Position Summary

សេចក្តី​សង្ខេប​ពី​តួនាទី​៖

អ្នកបើក​បរ​ត្រូវតែ​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ ក្នុង​ការធានា​ថា​ ការ​ផ្តល់សេវាកម្ម​បើកបរ​ដល់​អ្នកធ្វើ​ដំណើរ​ រួម​ទាំង​បុគ្គលិក​ សិស្ស​ ឬភ្ញៀវ​ អោយ​មាន​សុវត្ថិភាព​និង​មាន​ផាសុខភាព​ហើយ​ត្រូវតែ​យល់​ដឹង​ច្បាស់​អំពី​ច្បាប់​ចរាចរណ៍​នៅ​ក្នុង​ប្រទេសកម្ពុជា​។អ្នកបើក​បរ​ ត្រូវ​ទទួល​ ខុសត្រូវ​ សម្រាប់​ការ​ត្រួតពិនិត្យ​រថយន្ត​ជាប្រចាំ​ថ្ងៃ​ មុន​ពេល​ចេញដំណើរ​ ឬពេល​ត្រលប់​មកវិញ​ដូចជា​ការ​ត្រួតពិនិត្យ​ មើល​សម្ពាធ​កង់ឡាន​ ប្រេងម៉ាស៊ីន​ ភ្លើង​មុខ​ក្រោយ​ ហ្វ្រាំង​ និង​ផ្នែក​ផ្សេងទៀត​របស់​រថយន្ត​ ហើយ​ធានា​ថា​ប្រេង​ឥន្ទ​ធនៈមាន​គ្រប់គ្រាន់​សម្រាប់​ការ​ ដឹកជញ្ជូន​ និង​ទាន់ពេល​វេលា​។លើស​ពី​នេះ​ទៀត​ អ្នកបើក​បរ​ត្រូវ​លាង​សំអាត​រថយន្ត​បន្ទាប់ពី​ការប្រើប្រាស់​ហើយ​ អោយ​បាន​ស្អាត​ល្អ​ និង​ទុកដាក់​ អោយ​មាន​របៀបរៀបរយ​។ជាពិសេស​ត្រូវ​ប្រាកដ​ថា​រថយន្ត​ទាំងអស់​ត្រូវ​បាន​ជួស​ជុសអោយ​បាន​ល្អ​ នៅ​យានដ្ឋាន​ដៃគូ​រ របស់​អង្គការ​។អ្នកបើក​បរ​ត្រូវតែ​បំពេញ​កំណត់ហេតុ​រថយន្ត​ ដែល​ថ្នាក់​ដឹកនាំ​បាន​កំណត់​អោយ​ស្រប​ជាមួយនឹង​គោល​នយោបាយ​ របស់​អង្គការ​។

បៀវត្ស​និង​អត្ថប្រយោជន៍​៖

អង្គការ​មូលនិធិ​កុមារ​កម្ពុជា​នឹង​ផ្តល់ជូន​នូវ​បរិយាកាស​ការងារ​ដ៏​ល្អ​ប្រសើរ​ និង​បៀរ​ត្សប្រក​បដោយ​ការប្រកួតប្រជែង​ផ្អែកលើ​បទពិសោធន៍​ និង​ សមត្ថភាព​របស់​បេក្ខជន​ និង​អត្ថប្រយោជន៍​ជាច្រើន​ផ្សេង​ៗទៀត​។

Requirements - Skills, Qualifications, Experience
  • អាចអាន និងសសេរអក្សរខ្មែរបាន
  • មានបទពិសោធន៍បើកបររថយន្តប្រភេទទេសចរណ៍, ១៥កៅអី, ២៥កៅអី​និងរថយន្តដឹកទំនិញ
  • មានប័ណ្ណបើកបរប្រភេទ ឃ២ (D2)​ឡើងទៅដែលមានសុពលភាព
  • មានការអត់ធ្មត់នឹងការងារ និងមានបុគ្គលិកលក្ខណៈល្អប្រសើរ
 

How to Apply

បេក្ខជន​ ឬបេ​ក្ខនារី​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​បំពេញ​ពាក្យ​ស្នើសុំ​ និង​ភ្ជាប់​មក​ជាមួយ​នូវ​ប្រវត្តិរូប​សង្ខេប​ និង​ឯកសារ​ពាក់ព័ន្ធ​មក​ ការិយាល័យ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ ដែល​មាន​អាសយដ្ឋាន​ រៀងរាល់​ម៉ោង​ធ្វើការ​ ឬ តាមរយៈ​អ៊ី​ម៉ែ​ល ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។ សម្រាប់​ព័ត​មាន​ លំអិត​សូម​ធ្វើការ​ទំនាក់ទំនង​តាម​ រយៈ​ទូរស័ព្ទ​លេខ​ ០២៣ ៩៩០ ៩៩៤ឬចូល​មើល​ តាម​រយះ​គេ​ហទំព័រ​

 

Contact Details

Office Address
  • # 222, St. 6BT, Sangkat Boeng Tumpun, Khan Mean Chey, Phnom Penh, Cambodia
 
Contact Name
  • Cambodian Children Fund (HR Department)
 
Phone
 
Email
 
Website