ជំនួយការរដ្ឋបាល និងលទ្ធកម្ម

with Reproductive Health Association of Cambodia
Job Announcement

BTDC-ID: 34925
Closing Date:

Announcement Positions

Announcement Description

អង្គការ​ថែទាំ​សុខភាព​គ្រួសារ​កម្ពុជា​ (រ៉ា​ក់) គឺជា​អង្គការ​ឈាន​មុខ​គេ​ដែល​ធ្វើការ​លើសុខភាព​បន្ត​ពូជ​ សុខភាព​ផ្លូវ​ភេទ​ដោយ​រាប់បញ្ចូល​សុខភាព​មាតា​ ទារក​ និង​បង្ការ​អេដស៍។ បច្ចុប្បន្ន​រ៉ា​ក់កំពុង​ប្រតិបត្តិ​គម្រោង​ក្នុង​១៩ខេត្ត​ក្រុង​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​។

Announcement Positions

ជំនួយការរដ្ឋបាល និងលទ្ធកម្ម (1 Position)

Position Summary

ទីតាំង​: ការិយាល័យ​កណ្តាល​រាជធានី​ភ្នំពេញ​

Expectations - Duties, Responsibilities
  • ក្រោមអភិបាលកិច្ចរបស់មន្រ្តីធនធានមនុស្ស និងរដ្ឋបាល៖ ជំនួយការរដ្ឋបាល និងលទ្ធកម្មមានភារកិច្ចដូចខាងក្រោម៖
  • ជួយគាំទ្រកិច្ចការងារលទ្ធកម្ម តាមរយៈការទាក់ទងជាមួយអ្នកផ្គត់ផ្គង់ក្នុងការទិញសម្ភារៈ បច្ចុប្បន្នភាពរបាយការណ៍សារពើភ័ណ្ឌជារៀងរាល់ខែ គ្រប់គ្រងទ្រព្យសម្ភារៈរបស់ស្ថាប័នទៅតាមគោលការណ៍ណែនាំរបស់ស្ថាប័ន រៀបចំដឹកជញ្ជូនសម្ភារៈទៅតាមទីតាំងការងារនានាឬកម្មវិធីនានា ទុកដាក់ឯកសារទិញសម្ភារៈនានា និងរបាយការណ៍សារពើភ័ណ្ឌ
  • កិច្ចការងាររដ្ឋបាល៖ ធានាអនាម័យជុំវិញបរិវេនអាគារមានភាពស្អាត ធានាសុខសុវត្ថិភាពរបស់បុគ្គលិក គ្រប់គ្រងស្តុកសម្ភារប្រើប្រាស់ក្នុងការិយាល័យ ចូលរួមរៀបចំការប្រជុំឬវគ្គបណ្តុះបណ្តាលនានា
  • ធ្វើការងារផ្សេងៗទៅតាមការស្នើសុំ
Requirements - Skills, Qualifications, Experience
  • សញ្ញាបត្របរិញ្ញាបត្រ ឬប្រហាក់ប្រហែល
  • មានបទពិសោធន៍​ការងារ​លើផ្នែកលទ្ធកម្ម និងរដ្ឋបាល យ៉ាងតិច១ឆ្នាំ
  • ចេះរៀបចំទុកដាក់ឯកសារបានត្រឹមត្រូវ និងមានសណ្តាប់ធ្នាប់
  • មានសមត្ថភាពសរសេរ និងទំនាក់ទំនង ទាំងភាសាអង់គ្លេស និងខ្មែរ
  • ​ចេះប្រើប្រាស់ Computer Microsoft Offices​, Excel, Internet and Email
  • អាចធ្វើដំណើរទៅបំពេញការងារនៅតាមបណ្តាលខេត្តម្តងម្កាល
  • មានឆន្ទៈក្នុងការរៀនសូត្រ ស្រលាញ់កិច្ចការងាររដ្ឋបាល
 

How to Apply

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​សូម​មក​ដាក់ពាក្យ​នៅ​ការិយាល័យ​ អង្គការ​ថែទាំ​សុខភាព​គ្រួសារ​កម្ពុជា​ ឬទំនាក់ទំនង​តាមរយៈ​លេខ​ទូរសព្ទ័ , E-mail ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

 

Contact Details

Office Address
  • #5, St. 600, Sangkat Boeng Kak Ti Pir, Khan Tuol Kouk, Phnom Penh, Cambodia
 
Contact Name
  • Reproductive Health Association of Cambodia
 
Phone
 
Email
 
Website