with FH Cambodia
អង្គការ អេហ្វ អេក គឺជាអង្គការមនុស្សធម៌គ្រិស្តបរិស័ទអន្តរជាតិ ដែលធ្វើការបញ្ចប់ភាពក្រីក្ររបស់មុស្សគ្រប់ទម្រង់ ដោយធ្វើការអភិវឌ្ឍន៍ដើម្បីឲ្យមានការបំផ្លាស់បំប្រែសហគមន៍ឲ្យមានភាពរីកចម្រើន។យើង ច្នៃបង្កើត អភិវឌ្ឍ និងផ្តល់នូវដំណោះស្រាយ ដោយភាពពន្លឿន ដែលបង្កើតនូវភាពធន់ ដើម្បីឲ្យកុមារ គ្រួសារ និងសហគមន៍អាចរីកចម្រើន។
សេចក្តីប្រកាសដេញថ្លៃ សាងសង់អាងអាកាសស្តុកទឹកសហគមន៍ខ្នាតតូចចំនួន៥, ខួងអណ្ដូងចំនួន៥ និង សូឡាបូមទឹកចំនួន៥ ជាមួយ អង្គការ អេហ្វ អេក កម្ពុជា ដែលមានទីតាំងនៅស្រុកពួក ខេត្តសៀមរាប
ទីតាំងសាងសង់នៅ ភូមិជួយចក្រី, ភូមិគោកដូង, ភូមិចំបក់ស និង ភូមិតាហុក ដែលស្ថិតនៅក្នុងឃុំត្រីញ័រ ស្រុកពួក ខេត្ត សៀមរាប។
លក្ខខ័ណ្ឌនៃការដេញថ្លៃ៖
ក្រុមហ៊ុនដែលដាក់ពាក្យដេញថ្លៃត្រូវតែជាក្រុមហ៊ុនស្របច្បាប់ ហើយត្រូវភ្ជាប់មកជាមួយនូវឯកសារនានាដូចខាងក្រោមៈ
អ្នកផ្គត់ផ្គង់ដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យដេញថ្លៃ សូមភ្ជាប់យកឯកសារដេញថ្លៃដែលបំពេញរួច និងដាក់ក្នុងស្រោមសំបុត្រ បិទជិត ហើយដាក់សំណើរតាមការិយាល័យរបស់ អង្គការ អេហ្វ អេក កម្ពុជា ដែលនៅជិតតំបន់របស់អ្នក។ ព័ត៌មានលំអិត អ្នកអាចធ្វើ ការទាក់ទងតាមលេខទូរស័ព្ទនៅរៀងរាល់ ម៉ោងធ្វើការ ចាប់ពីម៉ោង ៨ព្រឹក រហូតដល់៥ល្ងាច ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ដែលមាន អាស័យដ្ឋាន ឬលេខទូរស័ព្ទដែលាបានផ្តល់ជូននៅក្នុងព័ត៌មានទំនាក់ទំនង។
កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃនៅម៉ោង ៥:០០រសៀលនៅ ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ២០២៥។អង្គការ អេហ្វ អេក កម្ពុជា នឹងមិនទទួល យករាល់ការដាក់ពាក្យយឺត ឬបិទស្រោមសំបុត្រមិនជិត និង មិនបានវាយត្រារបស់ក្រុមហ៊ុនឡើយ ។