with Heifer International
អង្គការហេហ្វឺអន្តរជាតិកម្ពុជា (Heifer International Cambodia) គឺជាអង្គការក្រៅរដ្ឋាភិបាល ដែលមានបេសកកម្មជួយកាត់បន្ថយ ភាពអត់ឃ្លាន ភាពក្រីក្រ និងចូលរួមចំណែកថែរក្សាបរិស្ថានប្រកបដោយចីរភាពតាមរយៈការគាំទ្រ និងការវិនិយោគជាមួយកសិករ និងសហគមន៍កសិកម្ម។បច្ចុប្បន្នអង្គការហេហ្វឺអន្តរជាតិកម្ពុជាបាននឹងកំពុងអនុវត្ដគម្រោងកម្មវិធីមួយចំនួន ដើម្បីលើកកម្ពស់ទីផ្សារផលិតផលកសិកម្ម ខ្សែរច្រវ៉ាក់ផលិតកម្មមាន់ស្រែ បន្លែសុវត្ថិភាព ក៏ដូចជាការស្វះស្វែងរកការគាំទ្រពីភាគីពាក់ព័ន្ធដើម្បីជំរុញ និងគាំទ្រកសិករខ្នាតតូច និងសហគមន៍កសិកម្មឲ្យឈានទៅរកការបង្កើតសហគ្រាសកសិកម្មខ្នាតតូចដើម្បីបង្កើនប្រាក់ចំណូល ដល់កសិករនៅក្នុងបណ្តាខេត្តចំនួន១៤។
អង្គការហេហ្វឺអន្ដរជាតិកម្ពុជា កំពុងធ្វើការជ្រើសរើស អ្នកប្រមូលទិន្ន័យចំនួន ២១នាក់ ដើម្បីប្រមូលទិន្ន័យរយៈពេលខ្លី សម្រាប់ការចុះប្រមូលទិន្នន័យសិក្សាពីលទ្ធផលនៃការអនុវត្តគម្រោងប្រចាំឆ្នាំ (GIM+) នៃគម្រោងលើកកម្ពស់ផលិតផលមាន់ស្រែខ្មែរ Poultry Project of National Pride (PPNP) ដែលគម្រោងនេះបានកំពុងអនុវត្តតាមរយៈអង្គការដៃគូរ។ ចំនួនអ្នកប្រមូលទិន្នន័យ នឹងត្រូវធ្វើការជ្រើសរើសតាមចំនួនតម្រូវការនៃខេត្តគោលដៅនីមួយៗដូចខាងក្រោម៖
ល.រ ឈ្មោះខេត្ដ ចំនួនត្រូវការ សំរាប់ទីតាំងស្រុក
ពេលវេលា និងរយៈពេល
បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ អាចផ្ញើប្រវត្តិរូបសង្ខេប CV មកកាន់ការិយាល័យអង្គការហេហ្វឺកម្ពុជា ឬ តាមរយៈសារអេឡិចត្រូនិក E-mailដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
មានតែបេក្ខជនដែលជាប់ក្នុងបញ្ជីសម្រាំងប៉ុណ្ណោះដែលនឹងត្រូវទាក់ទងសម្ភាសន៍។