អ្នកប្រមូលទិន្ន័យ

with Heifer International
This job has already passed the closing date
Job Announcement

Announcement Description

អង្គការ​ហេ​ហ្វឺ​អន្តរជាតិ​កម្ពុជា​ (Heifer International Cambodia) គឺជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​មាន​បេសកកម្ម​ជួយ​កាត់បន្ថយ​ ភាព​អត់ឃ្លាន​ ភាព​ក្រីក្រ​ និង​ចូលរួម​ចំណែក​ថែរក្សា​បរិស្ថាន​ប្រកបដោយ​ចីរភាព​តាមរយៈ​ការ​គាំទ្រ​ និង​ការ​វិនិយោគ​ជាមួយ​កសិករ​ និង​សហគមន៍​កសិកម្ម​។បច្ចុប្បន្ន​អង្គការ​ហេ​ហ្វឺ​អន្តរជាតិ​កម្ពុជា​បាន​នឹង​កំពុង​អនុ​វត្ដគម្រោង​កម្មវិធី​មួយ​ចំនួន​ ដើម្បី​លើក​កម្ពស់​ទី​ផ្សារ​ផលិតផល​កសិកម្ម​ ខ្សែ​រច្រវ៉ាក់​ផលិតកម្ម​មាន់​ស្រែ​ បន្លែ​សុវត្ថិភាព​ ក៏ដូចជា​ការ​ស្វះស្វែង​រកការ​គាំទ្រ​ពី​ភាគី​ពាក់ព័ន្ធ​ដើម្បី​ជំរុញ​ និង​គាំទ្រ​កសិករ​ខ្នាត​តូច​ និង​សហគមន៍​កសិកម្ម​ឲ្យ​ឈាន​ទៅ​រកការ​បង្កើត​សហគ្រាស​កសិកម្ម​ខ្នាត​តូច​ដើម្បី​បង្កើន​ប្រាក់ចំណូល​ ដល់ក​សិក​រនៅក្នុង​បណ្តា​ខេត្ត​ចំនួន​១៤។

Announcement Positions

អ្នកប្រមូលទិន្ន័យ (21 Positions)

Position Summary

អង្គការ​ហេ​ហ្វឺ​អន្ដរ​ជាតិ​កម្ពុជា​ កំពុង​ធ្វើការ​ជ្រើសរើស​ អ្នក​ប្រមូល​ទិន្ន័យ​ចំនួន​ ២១នាក់​ ដើម្បី​ប្រមូល​ទិន្ន័យ​រយៈពេល​ខ្លី​ សម្រាប់​ការ​ចុះ​ប្រមូល​ទិន្នន័យ​សិក្សា​ពី​លទ្ធផល​នៃ​ការ​អនុវត្ត​គម្រោង​ប្រចាំ​ឆ្នាំ​ (GIM+) នៃ​គម្រោង​លើក​កម្ពស់​ផលិតផល​មាន់​ស្រែ​ខ្មែរ​ Poultry Project of National Pride (PPNP) ដែល​គម្រោង​នេះ​បាន​កំពុង​អនុវត្ត​តាមរយៈ​អង្គការ​ដៃគូ​រ។ ចំនួន​អ្នក​ប្រមូល​ទិន្នន័យ​ នឹង​ត្រូវធ្វើ​ការ​ជ្រើសរើស​តាម​ចំនួន​តម្រូវ​ការ​នៃ​ខេត្ត​គោលដៅ​នីមួយ​ៗដូច​ខាងក្រោម​៖

. ឈ្មោះ​ខេ​ត្ដ ចំនួន​ត្រូវការ​ សំរាប់​ទីតាំង​ស្រុក​

  1. បន្ទាយ​មានជ័យ​ (១នាក់​) ស្រុក​ព្រះនេត្រព្រះ​
  2. បាត់​ដំបង​ (១នាក់​) ស្រុក​សំឡូត​
  3. កំពង់ឆ្នាំង​ (២នាក់​) ស្រុក​រលាប្អៀ​រ និង​បរិបូរណ៍​
  4. កំពង់ធំ​ (៥នាក់​) ស្រុក​ស្ទោង​ តាំង​គោក​ ប្រាសាទ​បល្ល័ង្ក​ បារាយណ៍​និង​សន្ទុក​
  5. កំពង់ស្ពឺ​ (៥នាក់​) ស្រុក​បរ​សេដ្ឋ​ គងពិសី​ ឧដុង្គ​ ភ្នំស្រួច​ និង​ ថ្ពង​
  6. កែប​ (១នាក់​) ក្រុង​កែប​
  7. កោះកុង​ (១នាក់​) ស្រុកស្រែ​អំបិល​
  8. ស្វាយរៀង​ (១នាក់​) ស្រុក​រំដួល​
  9. តាកែវ​ (៤នាក់​) ស្រុក​កោះ​អណ្តែត​ ព្រៃកប្បាស​ សំរោង​ និង​ទ្រាំង​
Expectations - Duties, Responsibilities
  • សម្ភាសយ៉ាងតិចណាស់ ៤ ទៅ ៦ គ្រួសារក្នុងមួយថ្ងៃដោយប្រើថេប្លេត (Tablet Android device)
  • ផ្ទេរទិន្នន័យ ពីថេប្លេត (Tablet Android device) ទៅប្រព័ន្ធផ្ទុកទិន្នន័យ (tablet to server)
  • ផ្ដល់របាយការណ៍សកម្មភាពសង្ខេបប្រចាំថ្ងៃ (តាមទម្រង់របាយការណ៍)​ទៅអ្នកសម្របសម្រួល​នៃអង្គការហេហ្វឺ
  • ចូលរួមប្រជុំឆ្លុះបញ្ចាំងប្រចាំថ្ងៃ (ប្រហែល៣០នាទី) រៀងរាល់ល្ងាច
  • មានម៉ូតូ ឬមធ្យោយបាយធ្វើដំណើរ និងអាចធ្វើដំណើរទៅតាមទីតាំងរបស់សហគមន៍មូលដ្ឋាន
Requirements - Skills, Qualifications, Experience
  • មានបទពិសោធន៍ ឬការងារខ្លះក្នុងការប្រមូលទិន្ន័យ
  • មានឬគ្មានបទពិសោធន៍ធ្វើការជាមួយសហគមន៍
  • មានចំណេះដឹងមូលដ្ឋានអំពីការស្រាវជ្រាវ ឬការប្រមូលទិន្នន័យកាន់តែប្រសើរ
  • មានទំនាក់ទំនងល្អ និងជំនាញសម្របសម្រួល
  • ចេះប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកឆ្លាតវៃ (Android device/Tablet)
  • មានចំណេះដឹងក្នុងការប្រើប្រាស់កុំព្យូទ័រ (Ms-Office, Khmer Unicode, and Internet)កាន់តែប្រសើរ ប៉ុន្តែមិនតម្រូវចំាបាច់ ។
  • មានអាកប្បកិរិយាល្អ និងភាពជឿជាក់
  • អាចធ្វើការនៅក្រោមសម្ពាធ និងពេលវេលាកំណត់
  • មានមធ្យោយបាយអាចធ្វើដំណើរក្នុងសហគមន៍ ឬមូលដ្ឋាន
 

How to Apply

ពេលវេលា​ និង​រយៈពេល​

  1. ចំនួន​ថ្ងៃ​ចុះ​ប្រមូល​ទិន្នន័យ​ គឺ​អាស្រ័យ​ទៅតាម​ ចំនួន​គំរូ​តាង​ដែល​ត្រូវ​បាន​ជ្រើសរើស​សំរាប់​ការសិក្សា​ ប៉ុន្តែ​អាច​ចន្លោះ​ចាប់ពី​ ២ថ្ងៃ​ ទៅដល់​ ១៥ថ្ងៃ​។
  2. អ្នក​ប្រមូល​ទិន្ន័យ​ និង​ត្រូវ​បាន​អញ្ជើញ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ចំនួន​ ២ ទៅ​ ៣ថ្ងៃ​ នៅ​ភ្នំពេញ​ មុន​ពេល​ចុះទៅ​មូលដ្ឋាន​គោលដៅ​។
  3. ការ​ប្រមូល​ទិន្នន័យ​នេះ​ នឹង​ចាប់​ផ្តើ​មពី​ថ្ងៃ​ទី​ ២៣ ខែ​ឧសភា​ រហូតដល់​ ថ្ងៃ​ទី​ ១១ ខែ​មិថុនា​ ឆ្នាំ​២០២៥។

បេក្ខជន​ បេ​ក្ខនារី​ ដែល​មាន​ចំណាប់អារម្មណ៍​ អាច​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ CV មកកាន់​ការិយាល័យ​អង្គការ​ហេ​ហ្វឺ​កម្ពុជា​ ឬ តាមរយៈ​សារ​អេឡិច​ត្រូនិក E-mailដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

មានតែ​បេក្ខជន​ដែលជា​ប់ក្នុង​បញ្ជី​សម្រាំង​ប៉ុណ្ណោះ​ដែល​នឹង​ត្រូវ​ទាក់ទង​សម្ភាសន៍​។

 

Contact Details

Contact Name
  • Heifer International - Cambodia
 
Phone
 
Email
 

Similar Jobs

    Chats

    BongThom.com Support