សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសក្រុមហ៊ុន/នីតិ ឬ រូបវ័ន្តបុគ្គល សម្រាប់ផលិតវីដេអូខ្លី នៃការអនុវត្ត គម្រោង ថែរក្សា គម្របព្រៃ ដើម្បីភាពប្រសើរឡើងនៃជីវិតមនុស្ស និងជីវចម្រុះ
- Career Category: Invitation for Bids
- Location: Siemreap Province
អ្នកទទួលផល៖
- ៥០គ្រួសារ មានលទ្ធភាពបង្កើនមុខរបរ និងទទួលបានប្រាក់ចំណូលប្រសើរេជាងមុនតាមរយៈការចិញ្ចឹម មាន់ និងការចិញ្ចឹមត្រី។
- ១៩៣គ្រួសារ ដែលជាសមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិទាំងបួននៅក្នុងឃុំខ្វាវ ឃុំពង្រលើ និង ឃុំពង្រក្រោមត្រូវបានពង្រឹងសមត្ថភាពតាមរយៈការបណ្ដុះបណ្ដាល ទស្សនកិច្ចសិក្សា និងការប្រជុំនានា។
គោលបំណងនៃការថត វីដេអូខ្លី
រៀបចំចងក្រងនូវបទពិសោធន៍ល្អ និងមេរៀនដែលទទួលបានពីការអនុវត្តន៍គម្រោង ការចូលរួមរបស់អ្នក ពាក់ព័ន្ធ និង សហគមន៍នៅការងារអភិរក្ស និងអភិវឌ្ឍសហគមន៍ ដើម្បីផ្សព្វផ្សាយ។
ទំហំ ការផលិតវីដេអូ
ក្រុមហ៊ុនផលិតវីដេអូ/នីតិបុគ្គល ត្រូវប្រមូលព័ត៌មានពីឯកសារដែលមានស្រាប់មួយចំនួនទាក់ទងនឹងគម្រោងដើម្បីថតវីដេអូនេះ សម្រាប់អង្គការអ្នកត្រួសត្រាយនៃកម្ពុជា។ ក្រុមហ៊ុន ផលិតវីដេអូ ឬនីតិបុគ្គល ត្រូវតែប្រឹក្សាជាមួយបុគ្គលិកគ្រប់គ្រងគម្រោង ក្នុងការរៀបចំកិច្ចការមួយចំនួនរួមមាន៖
- កំណត់ភាគីពាក់ព័ន្ធត្រូវត្រូវចូលរួម សម្ភារៈ ឬឯកសារជំនួយ
- ដំណើរការថតវីដេអូ រួមបញ្ចូល ( សំភាសន៍គណៈកម្មការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិសហគ មន៍ ក្រុមផលិត (ក្រុមចិញ្ចឹមមាន់ និងត្រី) ក្រុមសន្សំប្រាក់ និង ក្រុមទទួលផលពីក្រុមសន្សំ កសិករគំរូ មេភូមិ តំណាងក្រុមប្រឹក្សាឃុំ និងតំណាងអង្គការអ្នកត្រួសត្រាយនៃកម្ពុជា។
- ក្រុមហ៊ុន/នីតិបុគ្គល ដែលជាអ្នកផលិតវីដេអូត្រូវតែរៀបចំថត វីដេអូ និងសនឹ្លក ដល់ក្រុមគោលដៅ ជាមួយ នឹងមាត្រដ្ឋានខី្ល មិន ត្រូវឲ្យលើសពី១៥នាទី ។
- ក្រុមហ៊ុន/បុគ្គលិកអ្នកផលិតវីឌីអូ ត្រូវរៀបចំសេចកី្តព្រាងសាច់រឿង Project video story Script ជាភាសាខ្មែរ និងភាសាអង់គ្លេស និងបញ្ចាំងសេចកី្តព្រាងវីឌីអូ ដល់ថ្នាក់គ្រប់គ្រង អង្គការដើម្បីផ្តល់យោបល់ មុនពេល ផ្តល់ជូនវីឌីអូចុងក្រោយ។
តួនាទី និងការទទួលខុសត្រូវរបស់អ្នកផលិតវីឌីអូ
- ក្រុមហ៊ុន ឬ នីតិបុគ្គល ត្រូវតែបង្កើតផែនការសកម្មភាពមួយ ដោយមានកិច្ចសហការពីអ្នកសម្របសម្រួលគម្រោង លើរបាយការណ៍វឌ្ឍនភាព និងអ្នកពាក់ព័ន្ធគម្រោង ដើម្បីបង្កើតគំនិតសម្រាប់ការផលិតវីឌីអូ។
- កត់ត្រាសកម្មភាពរបស់អ្នកទទួលផលកុ្នងគម្រោង និងធ្វើសម្រង់ផ្ទាល់ពីអ្នកទទួលផលដោយផ្តល់អាទិភាពដល់ស្ត្រី ជនមានពិការភាព តំណាងសហគមន៍ អាជ្ញាធរ និងតំណាង អង្គការអនុវត្ត។
វិសាលភាពការងារ
- សហគមន៍តំបន់ការពារធម្មជាតិទាំង៤ក្នុង៣ឃុំ(ពង្រលើ ពង្រក្រោម ខ្វាវ)ក្នុងស្រុកជីក្រែងខេត្តសៀមរាប
- រយៈពេលនៃ ការផលិតវីឌីអូ គឺបន្ទាប់ពីកិច្ចសន្យាត្រូវបានទទួល ហើយត្រូវតែ បញ្ចប់យ៉ាងយូរបំផុតនៅចុង ខែសីហា ឆ្នាំ២០២៥។
Bidder Eligibility
- លក្ខណៈសម្បត្តិ
- ដើម្បីទទួលបានលទ្ធផលវាយតម្លៃត្រឹមត្រូវ និងអាចទទួលយកបាន ក្រុមហ៊ុន/នីតិបុគ្គលត្រូវតែមានលក្ខណៈសម្បត្តិដូចខាងក្រោមៈ
- មានបទពិសោធន៍យ៉ាងតិច ២ ឆ្នាំក្នុងវិស័យចងក្រង និងផលិតវីដេអូ
- មានបទពិសោធន៍ក្នុងការផលិតវីដេអូ និងការចងក្រង ជាពិសេសជាមួយគម្រោងដែលទាក់ទងនឹង ការងារ អភិវឌ្ឍន៍នាពេលកន្លងមក។
- អាចរៀបចំឈុតខ្លីៗតាមតម្រូវការរបស់គម្រោង។