ការដេញថ្លៃ រកក្រុមហ៊ុនម៉ៅការសាងសង់រោងអាហារដ្ឋាន និងកញ្ចុះ

with Mlup Promviheathor Center Organization
Invitation for Bids

BTDC-ID: 34648
Closing Date:

Bid Components

Announcement Description

អង្គការ​មជ្ឈមណ្ឌល​ម្លប់​ព្រហ្មវិហារ​ធម៌​ បាន​នឹង​កំពុង​អនុវត្តន៍​គម្រោង​ដោយ​បាន​គាំទ្រ​ថវិកា​ ពី​ UNDP GEF SGP ប្រចាំ​ប្រទេសកម្ពុជា​ នៃ​គម្រោង​លេខ​. KHM/SGP/OP7/Y4/CORE/IW/2023/06 ក្នុង​ភូមិ​ជ្រោយ​ស្វាយ​លិច​ ឃុំ​ជ្រោយ​ស្វាយ​ ស្រុកស្រែ​អំបិល​ ខេត្ត​កោះកុង​ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បាន​កំពុង​អនុវត្ត​កម្មវិធី​របស់​ខ្លួន​។

Bid Components

ការដេញថ្លៃ រកក្រុមហ៊ុនម៉ៅការសាងសង់រោងអាហារដ្ឋាន និងកញ្ចុះ

  • Career Category: Invitation for Bids
  • Location: Koh Kong Province

សេចក្តី​ជូនដំណឹង​ស្តីពី​ការ​ដេញថ្លៃ​ (លើក​ទី​២)

ការ​ពិពណ៌នា​អំពី​លទ្ធផល​នៃ​កិច្ចសន្យា​៖ ម៉ៅការ​សាងសង់​ ១.សាងសង់​រោង​អាហារដ្ឋាន​១ខ្នង​ដែល​មាន​ទំហំ​៦ម៉ែត្រ​x១២ម៉ែត្រ​ធ្វើពីឈើ​ ប្រក់​សង្គសី​ ២.សាងសង់​កញ្ចុះ​អង្គុយលេង​ចំនួន​៧ខ្នង​ ទំហំ​ ៣.៥ម៉ែត្រ​ គុណ​៣.៥ម៉ែត្រ​ ធ្វើអំពី​ឈើ​ ក្រាល​ក្តា​ ប្រក់​ក្បឿង​ជ័រ​ នៅ​សហគមន៍​នេសាទ​តំបន់​ឆ្នេរសមុទ្រ​ជ្រោយ​ស្វាយ​ ស្ថិតនៅ​ភូមិ​ជ្រោយ​ស្វាយ​ខាងលិច​ ឃុំ​ជ្រោយ​ស្វាយ​ ស្រុកស្រែ​អំបិល​ ខេត្ត​កោះកុង​។

ខេត្តៈកោះកុង​ ស្រុកៈស្រែអំបិល​ ឃុំៈជ្រោយ​ស្វាយ​

ទី​១៖ តម្លៃ​ប៉ាន់ស្មាន​ការ​សាងសង់​ រោង​អាហារដ្ឋាន​ ធ្វើអំពី​ឈើ​ ទំហំ​ ៦ម x ១២ម ប្រក់​សង្កសី​

  • 10,140.25$ (មួយម៉ឺន​មួយ​រយ​សែសិប​ដុល្លារ​អាមេរិក​ និង​ម្ភៃប្រាំ​សេន​)

ទី​២. តម្លៃ​ប៉ាន់ស្មាន​ការ​សាងសង់​កញ្ចុះ​អង្គុយលេង​ចំនួន​៧ខ្នង​ ទំហំ​ ៣.៥ម៉ែត្រ​ គុណ​៣.៥ម៉ែត្រ​ ធ្វើអំពី​ឈើ​ ក្រាល​ក្តា​ ប្រក់​ក្បឿង​ជ័រ​

  • 7,607.25$ (ប្រាំពីរ​ពាន់​ប្រាំមួយ​រយ​ប្រាំពីរ​ដុល្លារ​អាមេរិក​ និង​ម្ភៃប្រាំ​សេន​)

Submission Requirements

អ្នក​ដែល​អាច​ដេញថ្លៃ​៖ អ្នកទទួលការ​បាន​ចុះបញ្ជី​អាជីវកម្ម​ (ជា​នីតិបុគ្គល​ ឬ រូបវន្តបុគ្គល​)

ប្រាក់​ធានា​ដេញថ្លៃ​៖ យ៉ាងតិច​ចំនួន​២%នៃ​តម្លៃ​ដាក់​ដេញថ្លៃ​

ឈ្មោះ​ធនាគាពាណិជ្ជ​ដែល​ត្រូវ​៖ តំកល់​ប្រាក់​កក់​

ធន​ធារ​គារអេស៊ី​លី​ដា​៖ (ព័ត៌មាន​គណនី​លម្អិត​នឹង​ផ្តល់ជូន​ចំពោះ​ក្រុមហ៊ុន​ដេញថ្លៃ​ណា​ដលែ​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ដេញថ្លៃ​ លើការងា​រនេះ)

កាលបរិច្ឆេទ​នៃ​ការប្រជុំ​បើក​សំណើ​ដេញថ្លៃ​៖ ថ្ងៃ​ទី​២៨ ខែ​ឧសភា​ ឆ្នាំ​២០២៥

ទីកន្លែង​ សម្រាប់​ប្រជុំ​បើក​សំណើ​ដេញថ្លៃ​៖ ទី​ស្នាក់​សហគមន៍​នេសាទ​តំបន់​ឆ្នេរសមុទ្រ​ជ្រោយ​ស្វាយ​ នៅ​ភូមិ​ជ្រោយ​ស្វាយ​លិច​ ឃុំ​ជ្រោយ​ស្វាយ​ ស្រុកស្រែ​ អំបិល​ ខេត្ត​កោះកុង​។

ពេលវេលា​បើក​សំណើ​ដេញថ្លៃ​៖ ម៉ោង​១:៣០ដល់​ ម៉ោង​ ៣:00 រសៀល​

កាលបរិច្ឆេទ​ចាប់​ផ្តើ​មទទួល​សំណើ​ដេញថ្លៃ​៖ ថ្ងៃ​ទី​២៨ ខែ​មេសា​ ឆ្នាំ​២០២៥ ដល់​ថ្ងៃ​ទី​២៨ ខែ​ ឧសភា​ ឆ្នាំ​២០២៥ វេលា​ម៉ោង​៨ព្រឹក​ ដល់​ ម៉ោង​៥ល្ងាច​

កំណត់​សម្គាល់​៖

  • អ្នកចូលរួម​ដេញថ្លៃ​អាច​ដាក់ពាក្យ​លើការងា​រទាំង​ពីរ​ ឬ ការងារ​ណាមួយ​ ក្នុងចំណោម​ការងារ​២កន្លែង​ខាងលើ​។
  • អ្នកមាន​សិទ្ធិ​ចូលរួម​ក្នុង​ការ​ដេញថ្លៃ​ តម្រូវ​អោយ​តំកល់​ប្រាក់​ ២% តាម​ប្រព័ន្ធ​ធនាគារ​ នៃ​តម្លៃ​ដាក់​ដេញថ្លៃ​ ។
  • អ្នក​ដេញថ្លៃ​ឈ្នះ​ក្នុង​ការ​ដេញថ្លៃ​នឹង​ត្រូវ​តម្កល់​ប្រាក់​កក់​ធានា​ការ​អនុវត្ត​ចំនួន​១០%នៃ​តម្លៃ​កិច្ចសន្យា​ តាមរយៈ​ប្រព័ន្ធ​ធនាគារ​ ។ ប្រាក់​កក់​នេះ​មាន​សុពលភាព​រហូតដល់​ ចប់​រយៈពេល​ថែទាំ​លទ្ធផល​កិច្ចសន្យា​ ឬរយៈពេល​ធានា​គុណភាព​សំណង់​។
  • អ្នកទទួល​លការត្រូ​វទទួលខុសត្រូវ​ទាំងស្រុង​ ក្នុង​ការថែទាំ​លទ្ធផល​កិច្ចសន្យា​ និង​ជួសជុល​នូវ​រាល់​ការខូចខាត​ទាំងអស់​ក្នុងអំឡុង​ពេល​ ៦ខែ​ សំរាប់​ការងារ​សាងសង់​រោង​អាហារដ្ឋាន​ និង​រយៈពេល​៣ខែ​សំរាប់​ការងារ​សាងសង់​កញ្ចុះ​ បន្ទាប់ពី​ការ​សាងសង់​រួច​ជាស្ថាពរ​ ។
  • អ្នកទទួលការ​ ត្រូវ​ចូលរួម​ដេញថ្លៃ​ប្រកបដោយ​ការប្រកួតប្រជែង​ ដោយ​គ្មាន​ឃុបឃិត​ ស៊ុម​ក្រ​លំ​គ្នា​និង​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​បន្លំ​ ឬ អំពើ​ពុក​រលួ យ។ប្រសិនបើ​អ្នកទទួលការ​ណា​ឃុបឃិត​ ស៊ុម​ក្រ​លំ​គ្នា​នឹង​ពាក់ព័ន្ធ​ក្នុង​ការ​ក្លែង​បន្លំ​ ឬអំពើពុករលួយ​ជាមួយ​អ្នកទទួលការ​ដទៃ​ អ្នកទទួលការ​ ទាំងនោះ​នឹង​ត្រូវ​ស្នើ​ឃុំ​ឱ្យ​លុបឈ្មោះ​ចេញពី​បញ្ជី​ឈ្មោះ​អ្នកទទួលការ​ជា​រៀង​រហូត​ និង​មិន​អនុញ្ញាត​ឱ្យ​ដាក់​សំណើ​រដេញថ្លៃ​គម្រោង​ឃុំ​ សង្កាត់​ទូទាំង​ ប្រទេសកម្ពុជា​ ហើយ​ប្រាក់​កក់​ធានា​ដេញថ្លៃ​ទាំងនោះ​នឹង​ត្រូវ​បាន​រឹបអូស​ផ្ទេរ​បង្វែរ​បង់​ចូល​ថវិកា​គម្រោង​ ។
 
Attachment
 

Contact Details

Office Address
  • Chrouy Svay Khang Lech, Chrouy Svay Commune, Srae Ambel District, Koh Kong Province, Cambodia
  • ទីស្នាក់ការអង្គការ ម្លប់ព្រហ្មវិហារធម៌, Trapeang, Srae Ambel Commune, Srae Ambel District, Koh Kong Province, Cambodia
 
Contact Name
  • លោក ម៉េងហាក់ វិឆ្ឆ័យ
  • លោក ពុធ សារៀម
 
Phone