មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍សហគមន៍ចម្រុះ (1 Position)
សម្រាប់ សម្រាប់គម្រោងកម្មវិធីអភិវឌ្ឍន៍សហគមន៍ចម្រុះរបស់ខេត្តមណ្ឌលគិរី។
- សម្របសម្រួលសកម្មភាពអភិវឌ្ឍន៍សហគមន៍ក្នុងតំបន់គោលដៅ ក្នុងការរៀបចំការងារកសិកម្ម មុខរបរខ្នាតតូច ខ្សែសង្វាក់ផលិតកម្ម និងទីផ្សារសំរាប់មុខរបរខ្នាតតូច ការគ្រប់គ្រងធនធានធម្មជាតិ (សហគមន៍ព្រៃឈើ និងសហ គមន៍តំបន់ការពារធម្មជាតិ) អនាម័យទឹកស្អាត និង កាត់បន្ថយគ្រោះមហន្តរាយ ។
- ផ្តល់ការគាំទ្រ និងសម្របសម្រួលសហគមន៍ក្នុងការរៀបចំផែនការអនុវត្ត និងត្រួតពិនិត្យផែនការសកម្មភាពគម្រោង (ធាតុចូល និងលទ្ធផល) ។
- ធ្វើជាតំណាង អង្គការឌីភីអេ ដើម្បីចូលរួមក្នុងអង្គប្រជុំផ្សេងៗ ដែលរៀបចំដោយរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋា ភិបាលនៅកំរិតថ្នាក់ស្រុក និងខេត្ត ។
- សម្របសម្រួល និង ផ្តល់ការក៏សាងសមត្ថភាពដល់កសិករ និងថ្នាក់ដឹកនាំសហគមន៍កសិកម្ម ។
- សរសេររបាយការណ៍ប្រចាំខែនិងប្រមូលទិន្នន័យអំពីគម្រោង សម្រាប់សរសេររបាយការណ៍ត្រីមាស ឆមាស និង ប្រចាំឆ្នាំ។
- មានកំរិតយល់ដឹង និងបទពិសោធន៍ លើផ្នែកបច្ចេកទេសកសិកម្មបន្សាំទៅនឹងការបម្រែបម្រួលអាកាសធាតុ រឺ ការគ្រប់គ្រងធនធានធម្មជាតិ (សហគមន៍ព្រៃឈើ និង សហគមន៍តំបន់ការពារធម្មជាតិ) រឺ សេដ្ឋកិច្ច រឺ អនាម័យទឹកស្អាត ។
- មានចំណេះដឹង និង បទពិសោធន៍ធ្វើការជាមួយជនជាតិដើមភាគតិច និងសម្របសម្រួលការប្រជុំ វគ្គបណ្ទុះបណ្តាល និងសិក្ខាសាលាជាមួយសហគមន៏ (បើមានលំនៅដ្ឋានក្នុងខេត្តរតនគីរីកាន់តែប្រសើរ)។
- មានបទពិសោធន៍រៀបចំ និង អនុវត្តផែនការប្រចាំខែ ដោយទាញចេញពីផែនការសកម្មភាពប្រចាំឆ្នាំ។
- មានចំណេះដឹង និងបទពិសោធន៍ ត្រួតពិនិត្យការរីកចម្រើនរបស់គម្រោង ប្រមូល កត់ត្រា និងវិភាគទិន្នន័យសម្រាប់ការសរសេររបាយការណ៍ ។
- មានចំណេះដឹងជាមូលដ្ឋានក្នុងការរៀបចំបង្កើតក្រុមកសិកម្ម សហគមន៍កសិកម្ម រឺ សហគមន៍ព្រៃឈើ រឺសហគមន៍តំបន់ការពារធម្មជាតិ កាន់តែប្រសើរ។
- មានជំនាញទំនាក់ទំនង និងការងារជាក្រុមល្អ។
- មានចំណេះដឹង ក្នុងការប្រើប្រាស់កុំព្យូទ័រ Ms Word, Excel។