សេចក្តីជូនដំណឹងស្តីពីការដេញថ្លៃគម្រោងជួសជុលសាលារៀន និងបន្ទប់សាលារៀន

with Plan International Inc.
Invitation for Bids

BTDC-ID: 34566
Closing Date:

Bid Components

Announcement Description

អង្គការ​ភ្លែ​នអន្តរជាតិ​កម្ពុជា​ សូម​ប្រកាស​ដាក់​ដេញថ្លៃ​គម្រោង​ជួសជុល​សាលារៀន​ និង​បន្ទប់​សាលារៀន​ នៅ​ខេត្ត​ស្ទឹង​ត្រែង​និង​ខេត្ត​រតន​គី​រី​។

អង្គការ​ភ្លែ​នអន្តរជាតិ​កម្ពុជា​ សូម​អញ្ជើញ​ស្ថាប័ន​ ក្រុមហ៊ុន​ អ្នក​ម៉ៅការ​ទាំងអស់​ដែល​មាន​ចំណាប់អារម្មណ៍​ និង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ ចូលរួម​ដេញថ្លៃ​ដោយ​បំពេញ​នូវ​ឯកសារ​ដេញថ្លៃ​ដូច​មាន​ភ្ជាប់​ និង​បញ្ជាក់​នៅ​ក្នុង​ផ្នែក​នីមួយ​ៗ ដូច​ខាង​ ក្រោម​។

Bid Components

សេចក្តីជូនដំណឹងស្តីពីការដេញថ្លៃគម្រោងជួសជុលសាលារៀន និងបន្ទប់សាលារៀន

  • Career Category: Invitation for Bids
  • Location: Stung Treng Province, Ratanak Kiri Province

ប្រភេទ​ការងារ​សាងសង់​

  1. ជួសជុល​សាលារៀន​ចំនួន​១០ខ្នង​ (៥ខ្នង​ក្នុង​ខេ​ត្ទស្ទឹង​ត្រែង​ និង​ ៥ខ្នង​ទៀត​នៅ​ខេត្ត​រតន​គី​រី​)
  2. ជួសជុល​បន្ទប់​សាលារៀន​ចំនួន​ ៣០កន្លែង​(១៥កន្លែង​ក្នុង​ខេ​ត្ទស្ទឹង​ត្រែង​ និង​ ១៥កន្លែង​ទៀត​នៅ​ខេត្ត​រតន​គី​រី​)

កាលវិភាគ​សាងសង់​៖ ចាប់ពី​ថ្ងៃ​ទី​២៤ ខែ​ មេសា​ ឆ្នាំ​២០២៥ ដល់​ថ្ងៃ​ទី​៣០ ខែ​ វិច្ឆកា ឆ្នាំ​២០២៥

Bidder Eligibility

  • ឯកសារភ្ជាប់សម្រាប់គម្រោងជួសជុលសាលារៀន និងបន្ទប់សាលារៀន៖
  • វិញ្ញាបនប័ត្រ​ចុះបញ្ជីការ​អាជីវកម្មជាមួយសាលាក្រុង/ខេត្ត (ឬ ជាមួយក្រសួងពាណិជ្ជកម្ម) “ឯកសារថតចម្លង”
  • វិញ្ញាបនប័ត្រចុះបញ្ជីពន្ធប៉ាតង់ជាមួយនាយកដ្ឋានពន្ធដារកម្ពុជា ឆ្នាំ២០២៥ (ឬ ២០២៤) “ឯកសារថតចម្លង”
  • វិញ្ញាបនប័ត្រចុះបញ្ជីពន្ធអាករលើតម្លៃបន្ថែម (VAT) ជាមួយនាយកដ្ឋានពន្ធដារកម្ពុជា “ឯកសារថតចម្លង”
  • ឯកសារបង់ពន្ធ និងវិក័យប័ត្របង់ពន្ធខែចុងក្រោយ “ឯកសារថតចម្លង”
  • អ្នកម៉ៅការបានបំពេញ បានពេញលេញ និងភ្ជាប់មកជាមួយនូវរាល់ឯកសារទាំងអស់ដែលបានស្នើសុំដោយមានព័ត៌មានគ្រប់គ្រាន់ ជាពិសេសឯកសារ៖ (i) ទម្រង់ស្តង់ដារ (ក) “សំណើ​សុំដេញថ្លៃ​របស់អ្នកម៉ៅការ” និង (ii) ទម្រង់ស្តង់ដារ (ខ) “ព័ត៌មាន​អំ​ពីលក្ខណសម្បត្តិអ្នករបស់អ្នកដេញថ្លៃ” (ក្នុងផ្នែកទី៣) និង (iii) តម្លៃដាក់ដេញថ្លៃ (ក្នុងផ្នែកទី៥)។

Submission Requirements

ស្ថាប័ន​ ក្រុមហ៊ុន​ អ្នក​ម៉ៅការ​ដែល​មាន​ចំណាប់អារម្មណ៍​ ត្រូវ​ដាក់ពាក្យសុំ​ចូលរួម​ដេញថ្លៃ​ជាលា​យលក្ខណ៍​អក្សរ​អម​ជាមួយនឹង​ឯកសារ​ផ្លូវច្បាប់​ដូច​ខាងក្រោម​ ៖

កាលវិភាគ​អំពី​ការ​ដេញថ្លៃ​គម្រោង​ជួសជុល​សាលារៀន​ និង​បន្ទប់​សាលារៀន​ ៖

  • កាលបរិច្ឆេទ​ប្រកាស​ដេញថ្លៃ​ ថ្ងៃ​ទី​២០ ខែ​មីនា​ ឆ្នាំ​២០២៥
  • កាលបរិច្ឆេទ​សម្រាប់​អ្នក​ម៉ៅការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​៖ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ ថ្ងៃ​ទី​៨ ខែ​មេសា​ ឆ្នាំ​២០២៥
  • កាលបរិច្ឆេទ​សម្រាប់​អ្នក​ម៉ៅការ​សួរ​បញ្ជាក់​ អំពី​ការ​ដេញថ្លៃ​ និង​បច្ចេកទេស​នានា​៖ចាប់ពី​ថ្ងៃ​ទី​២០ មីនា​ ដល់​ថ្ងៃ​ទី​៨ ខែ​មេសា​ ឆ្នាំ​២០២៥
  • កាលបរិច្ឆេទ​សម្រាប់​អង្គការ​ភ្លែ​ន ឆ្លើយតបទៅនឹង​សំណួរ​បញ្ជាក់​៖ ថ្ងៃ​ទី​0៩ ខែ​ មេសា​ ឆ្នាំ​២០២៥
  • កាលបរិច្ឆេទ​ឈប់​ទទួល​ឯកសារ​ដេញថ្លៃ​៖ ថ្ងៃ​ទី​៣០ ខែ​ មេសា​ ឆ្នាំ​២០២៥
  • កាលបរិច្ឆេទ​បើក​ឯក​សា​ដេញថ្លៃ​ និង​សម្រាំង​៖ ថ្ងៃ​ទី​២៣ ខែ​មេសា​ ឆ្នាំ​២០២៥
  • កាលបរិច្ឆេទ​វាយ​តម្លៃ​ការ​ដេញថ្លៃ​៖ ថ្ងៃ​ទី​២៥ ខែ​ មេសា​ ឆ្នាំ​២០២៥
  • កាលបរិច្ឆេទ​ប្រជុំ​ពិភាក្សា​ជាមួយ​អ្នក​ម៉ៅការ​ជាប់​សម្រាំង​៖ ថ្ងៃ​ទី​២៩ ខែ​ មេសា​ ឆ្នាំ​២០២៥
  • កាលបរិច្ឆេទ​ផ្តល់កិច្ចសន្យា​នៃ​ការ​សាងសង់​៖ ថ្ងៃ​ទី​៨ ខែ​ ឧសភា​ ឆ្នាំ​២០២៥
  • រយៈពេល​នៃ​កា​អនុវត្តន៍​ការ​សាងសង់​៖ ថ្ងៃ​ទី​៨ ខែ​ ឧសភា​ ឆ្នាំ​២០២៥ ដល់​ថ្ងៃ​ទី​២០ ខែ​ វិច្ឆកា ឆ្នាំ​២០២៥

កាលបរិច្ឆេទ​ប្រជុំ​ណែនាំ​ស្តីពី​នីតិវិធី​នៃ​ការ​ដេញថ្លៃ​ ៖ អង្គការ​ភ្លែ​នអន្ដរ​ជាតិ​កម្ពុជា​ សូម​អញ្ជើញ​អ្នក​ម៉ៅការ​សាងសង់​ ដែល​ចាប់អារម្មណ៍​ក្នុង​ការចូលរួម​ដេញថ្លៃ​ ចូលរួម​ការប្រជុំ​ណែនាំ​ស្តីពី​នីតិវិធី​នៃ​ការ​ដេញថ្លៃ​ នៅ​ថ្ងៃ​ទី​៣១ ខែ​ មីនា​ ឆ្នាំ​២០២៥វេលា​ម៉ោង​ ០៩:០០នាទី​ ដល់ម៉ោង​ ១១:០០នាទី​ព្រឹក​។ ការប្រជុំ​នឹង​ធ្វើឡើង​តាម​ រយៈ​អន​ឡាញតាម​កម្មវិធី​ Microsoft Team។ ដើម្បី​អាច​ចូលរួម​ការប្រជុំ​បាន​ សូ​ចចុច​លើ​តំណ​ភ្ជាប់​នេះ​៖ Join the meeting now

សូម​ទាញ​យក​ទម្រង់​សំណើចូលរួម​ដេញថ្លៃ​តាម​តំណ​រនេះ

សូម​ទាញ​យក​បទដ្ឋាន​បច្ចេកទេស​ជួសជុល​សាលា​និង​បន្ទប់​ថ្នាក់រៀន​តាម​តំណ​រនេះ

សូម​ទាញ​យក​គំនូស​ប្លង់​ជួសជុល​សាលា​និង​បន្ទប់​ថ្នាក់រៀន​សម្រាប់​ខេត្ត​ស្ទឹង​ត្រែង​និង​ខេត្ត​រតន​គី​រីតាមតំណ​រនេះ

សូម​ទាញ​យក​តំលៃ​ប៉ាន់ស្មាន​ជួសជុល​សាលា​និង​បន្ទប់​ថ្នាក់រៀន​សម្រាប់​ ខេត្ត​ស្ទឹង​ត្រែង​និង​ខេត្ត​រតន​គី​រីតាមតំណ​រនេះ

អាសយដ្ឋាន​សម្រាប់​ដាក់​ឯកសារ​ដេញថ្លៃ​៖

សូម​ដាក់​ឯកសារ​ដេញថ្លៃ​នៅ​ការិយាល័យ​ណាមួយ​របស់​អង្គការ​ភ្លែ​នអន្តរជាតិ​កម្ពុជា​ ដូច​ខាងក្រោម​ (និង​ ត្រូវ​ផ្ញើ​ឯកសារ​ដេញថ្លៃ​តាម​អ៊ី​ម៉ែ​លដែល​បាន​ផ្ដល់​ជូន​នៅ​គ្នុ​ងព័ត​មាន​ទំនាក់ទំនង​ត្រឹម​ថ្ងៃ​ទី​១៨ ខែ​មេសា​ ឆ្នាំ​២០២៥ (ម៉ោង​ ៥:០០នាទី​ល្ងាច​) ជា​កំហិត​។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ទៅ​អាសយដ្ឋាន​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ឯកសារ​ភ្ចាប់​ខាងក្រោម​៖

 
Attachment
 

Contact Details

Office Address
  • Street 14, Leu Village, Stueng Traeng Sangkat, Stueng Traeng Municipality, Stung Treng Province, Cambodia
  • Street 6, Taphul Village, Svay Dankum Sangkat, Siem Reap Municipality, Siemreap Province, Cambodia
  • Phnom Svay, Boeng Kansaeng Sangkat, Ban Lung Municipality, Ratanak Kiri Province, Cambodia
  • #GIA Tower, 13rd floor, Room G1309-1312, Street Sopheak Mongkul, Phum 14, Sangkat Tonle Basak, Khan Chamkar Mon, Phnom Penh, Cambodia
 
Contact Name
  • Plan International Cambodia
 
Email