មន្ត្រីបញ្ជាក់ចំណាយ, មន្ត្រីគាំទ្របច្ចេកទេសព័ត៌មានវិទ្យា, មន្ត្រីធានាគុណភាពទិន្នន័យជាន់ខ្ពស់, មន្ត្រីអភិវឌ្ឍកម្មវិធីផ្ទាំងខាងមុខ, និងមុខតំណែងដទៃទៀត

with National Payment Certification Agency
Job Announcement

Announcement Description

ដើម្បី​ផ្តល់ការ​គាំទ្រ​ដល់ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​ ក្នុង​ការ​បញ្ជាក់​លើការស្នើសុំ​ទូទាត់​ចំណាយ​សេវា​សុខាភិបាល​នៃ​មូលនិធិ​សមធម៌​សុខាភិបាល​ និង​សេវា​វេជ្ជសាស្ត្រ​នៃ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​និង​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​ ជាពិសេស​ដើម្បី​ឆ្លើយតបនឹង​ដំណើរការ​បញ្ជាក់​ចំណាយ​តាម​ប្រព័ន្ធ​ឌីជី​ថល​, ទីភ្នាក់ងារ​ជាតិ​បញ្ជាក់​ចំណាយ​ (ទ.ជ.ប.) មានត​ម្រូ​វការជ្រើសរើស​បុគ្គលិក​ជាប់​កិច្ចសន្យា​ ៣៥រូប​ មក​បម្រើ​ការ​ពេញ​ម៉ោង​ ក្នុង​មុខតំណែង​ដូច​ខាងក្រោម​៖

Announcement Positions

មន្ត្រីបញ្ជាក់ចំណាយ (20 Positions)

Expectations - Duties, Responsibilities
  • ពិនិត្យផ្ទៀងផ្ទាត់ និងបញ្ជាក់ចំណាយលើសំណើសុំទូទាត់របស់ភាគីផ្តល់សេវា
  • ផ្តល់មូលហេតុជាក់លាក់រាល់ករណីដែលបានពិនិត្យផ្ទៀងផ្ទាត់ និងបញ្ជាក់ចំណាយ
  • ពិនិត្យ វិភាគ និងផលិតរបាយការណ៍បញ្ជាក់ចំណាយប្រចាំខែ
  • ទំនាក់ទំនង និងប្រមូលព័ត៌មានពីអ្នកប្រើប្រាស់សេវា ឬភាគីផ្តល់សេវា ក្នុងករណីចាំបាច់
  • ផ្តល់ប្រឹក្សាយោបល់បច្ចេកទេសជូនថ្នាក់ដឹកនាំ
Requirements - Skills, Qualifications, Experience
  • មានសញ្ញាបត្រវេជ្ជបណ្ឌិត និង/ឬ វេជ្ជបណ្ឌិតឯកទេស
  • សម្រាប់វេជ្ជបណ្ឌិតឯកទេស ត្រូវមានបទពិសោធន៍ការងារពិនិត្យព្យាបាលជំងឺ យ៉ាងតិច ១ឆ្នាំ
  • មានបច្ចេកទេសលើការស្រាវជ្រាវ, ការសម្ភាសន៍អ្នកជំងឺ, ការផ្ទៀងផ្ទាត់ឯកសារ និងការសរសេររបាយការណ៍
  • អាចប្រើប្រាស់កម្មវិធី Word, Excel, PowerPoint បានស្ទាត់ជំនាញ
  • មានចំណេះ​ដឹងអាចប្រើប្រាស់ និង​ទំនាក់ទំនង​បានល្អ​ទាំង​ភាសាខ្មែរ​ និង​អង់គ្លេស
  • មានការទទួលខុសត្រូវខ្ពស់ មានភាពច្នៃប្រឌិតក្នុងការវិភាគ និងដោះស្រាយបញ្ហាការងារជំនាញ និងមានក្រមសីលធម៌វិជ្ជាជីវៈ
  • អត់ធ្មត់ចំពោះការងារ និងធ្វើការជាក្រុមបានល្អ
 
 

មន្ត្រីគាំទ្របច្ចេកទេសព័ត៌មានវិទ្យា (1 Position)

Expectations - Duties, Responsibilities
  • ផ្តល់ការគាំទ្របច្ចេកទេសព័ត៌មានវិទ្យាផ្សេងៗ ដល់អ្នកប្រើប្រាស់ឧបករណ៍បច្ចេកទេសរបស់អង្គភាព
  • ពន្យល់ណែនាំ និងផ្តល់យោបល់ដល់អ្នកប្រើប្រាស់ ឱ្យមានការយល់ដឹងលើការប្រើប្រាស់ឧបករណ៍បច្ចេកទេសទាំង Software និង Hardware ឱ្យបានត្រឹមត្រូវ
  • ដំឡើង និងថែទាំសម្ភារបច្ចេកវិទ្យាព័ត៌មានកុំព្យូទ័រ (Hardware និង Software) ម៉ាស៊ីនបោះពុម្ព ម៉ាស៊ីនស្កែន រៀបចំហេដ្ឋារចនាសម្ព័ន្ធបណ្តាញកុំព្យូទ័រ និងប្រាកដថាកម្មវិធីដែលដំឡើងជូនអ្នកប្រើប្រាស់រួចមានសុវត្ថិភាព
  • ការពារសុវត្ថិភាព និងគ្រប់គ្រងបណ្តាញ Network, Active​​ Directory, Domain Controller និងគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពអគារមានដូចជា Security Camera, Fire Alarms, Doors នៅក្នុងអង្គភាព
  • រៀបចំចងក្រងសៀវភៅកំណត់ហេតុ ឬឯកសារណែនាំសម្រាប់ប្រើប្រាស់ និងការថែទាំប្រព័ន្ធ
  • ពិនិត្យ និងវាយតម្លៃលើគ្រឿងបន្លាស់សម្ភារបច្ចេកទេសមុននឹងធ្វើការផ្លាស់ប្តូរ ឬជួសជុល
  • ចែករំលែកចំណេះដឹងនៅក្នុងអង្គភាព អាចរៀបចំជាវគ្គបណ្តុះបណ្តាលពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន
  • ចូលរួមធ្វើការតេស្ដសាកល្បង និងកែសម្រួលមុខងារប្រព័ន្ធដែលមានបញ្ហា
  • ធ្វើតំហែទាំ និងកែលម្អឯកសារបច្ចេកទេស
  • ធ្វើការស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗ ដែលជួយដល់ប្រព័ន្ធឱ្យមានប្រសិទ្ធភាព
Requirements - Skills, Qualifications, Experience
  • មានបរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា ឬបរិញ្ញាបត្រវិស្វករកុំព្យូទ័រ ឬសញ្ញាបត្រដែលមានតម្លៃស្មើ
  • មានចំណេះដឹងផ្នែក Cisco CCNA, Firewall, Window Server, Linux, VMware និងសន្តិសុខសាយប័រ
  • បទពិសោធន៍ការងារពាក់ព័ន្ធបច្ចេកវិទ្យាព័ត៌មានយ៉ាងតិច ២ឆ្នាំ ទាំង Technical និង Network
  • អាចប្រើប្រាស់កម្មវិធី Word, Excel, PowerPoint បានស្ទាត់ជំនាញ
  • មានចំណេះ​ដឹងអាចប្រើប្រាស់ និង​ទំនាក់ទំនង​បានល្អ​ទាំង​ភាសាខ្មែរ​ និង​អង់គ្លេស
  • មានការទទួលខុសត្រូវខ្ពស់ មានភាពច្នៃប្រឌិតក្នុងការវិភាគ និងដោះស្រាយបញ្ហាការងារជំនាញ និងមានក្រមសីលធម៌វិជ្ជាជីវៈ
  • អត់ធ្មត់ចំពោះការងារ និងធ្វើការជាក្រុមបានល្អ
 
 

មន្ត្រីធានាគុណភាពទិន្នន័យជាន់ខ្ពស់ (2 Positions)

Expectations - Duties, Responsibilities
  • ត្រួតពិនិត្យ និងធានាគុណភាពទិន្នន័យ (QA) និងការត្រួតពិនិត្យគុណភាពទិន្នន័យ (QC) ក្នុងប្រព័ន្ធព័ត៌មាន
  • រៀបចំ និងអនុវត្តគោលការណ៍ធានាគុណភាពទិន្នន័យ (QA) និងត្រួតពិនិត្យគុណភាពទិន្នន័យ (QC) ដើម្បីធានាបាននូវទិន្នន័យដែលមានតម្លាភាព និងភាពត្រឹមត្រូវ
  • អភិវឌ្ឍឧបករណ៍ និងកម្មវិធីស្វ័យប្រវត្តិក្នុងការត្រួតពិនិត្យគុណភាពទិន្នន័យ
  • ចូលរួមក្នុងការរចនាឬកែប្រែប្រព័ន្ធ ដើម្បីធានាបានទិន្នន័យដែលមានគុណភាព និងត្រឹមត្រូវសម្រាប់ប្រើប្រាស់ ក្នុងអង្គភាព
  • សហការជាមួយក្រុមអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ ដើម្បីកំណត់ចំណុចខ្វះខាត និងជួយបង្កើនប្រសិទ្ធភាពនៃទិន្នន័យ
  • វិភាគ និងស្វែងរកបញ្ហាទាក់ទងនឹងគុណភាពទិន្នន័យ ដើម្បីរកវិធានការកែសម្រួល
  • សហការជាមួយក្រុមបច្ចេកទេស (IT, Data Analysts) និងអ្នកមានភារកិច្ចប្រើប្រាស់ទិន្នន័យ ដើម្បីធានាបាននូវទិន្នន័យដែលត្រឹមត្រូវ
  • រៀបចំ និងផ្តល់សេចក្តីរាយការណ៍ ដោយចេញរបាយការណ៍ជាប្រចាំ ដើម្បីបង្ហាញលទ្ធផលនៃការត្រួតពិនិត្យគុណភាពទិន្នន័យ និងចំណុចដែលត្រូវបានកែលម្អ
  • ពង្រឹងការងារផ្នែក Data Governance ដើម្បីធានាបាននូវគោលការណ៍ប្រើប្រាស់ទិន្នន័យត្រឹមត្រូវនៅក្នុងអង្គភាព
  • ត្រូវប្រាកដថាទិន្នន័យត្រូវបានប្រើប្រាស់ និងចែកចាយតាមគោលការណ៍ដែលបានកំណត់
Requirements - Skills, Qualifications, Experience
  • មានបរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា ឬបរិញ្ញាបត្រវិស្វករកុំព្យូទ័រ ឬសញ្ញាបត្រដែលមានតម្លៃស្មើ ឬខ្ពស់ជាងនេះ
  • មានចំណេះដឹងល្អក្នុងភាសាបច្ចេកទេស ដូចជា MySQL, Python, Power BI, Metabase, Superset
  • មានបទពិសោធន៍យ៉ាងតិច ២ឆ្នាំឡើង ក្នុងការធ្វើ Data Quality Assessment និង Data Validation
  • យល់ច្បាស់ពី Data Warehouse, Data Pipelines និង Data Governance
  • មានសមត្ថភាពក្នុងការវិភាគទិន្នន័យ និងស្វែងរកបញ្ហាដោយប្រើវិធីសាស្ត្រផ្សេងៗ
  • មានសមត្ថភាពក្នុងការបកស្រាយភាសាបច្ចេកទេស ដល់អ្នកដែលមិនសូវមានចំណេះដឹងផ្នែកបច្ចេកវិទ្យា
 
 

មន្ត្រីអភិវឌ្ឍកម្មវិធីផ្ទាំងខាងមុខ (1 Position)

Expectations - Duties, Responsibilities
  • រៀបចំ និងអភិវឌ្ឍផ្ទាំងបង្ហាញ UI/UX ឱ្យមានភាពទាក់ទាញ និងងាយស្រួលដល់អ្នកប្រើប្រាស់ដោយប្រើ HTML, CSS, JavaScript និង Frameworks ផ្សេងៗរួមមាន (Vue.js, Nuxt.js, Tailwind CSS...)
  • ប្រើ Responsive Design ដើម្បីឱ្យកម្មវិធីអាចបង្ហាញបានល្អលើឧបករណ៍គ្រប់ប្រភេទ (Desktop, Tablet, Mobile)
  • សហការជាមួយ Back-end Developers ដើម្បីប្រើប្រាស់ទិន្នន័យត្រឹមត្រូវតាមរយៈ API
  • ពិនិត្យ និងជួសជុលកំហុស UI (Debugging & Testing) ដើម្បីធានាបាននូវប្រសិទ្ធភាពប្រព័ន្ធ
  • សិក្សាស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗ ដើម្បីអភិវឌ្ឍប្រព័ន្ធឱ្យមានប្រសិទ្ធភាព
  • រៀបចំឯកសារផ្សេងៗ សម្រាប់ទ្រទ្រង់លើការរចនា
Requirements - Skills, Qualifications, Experience
  • មាន​បរិញ្ញាបត្រ​ផ្នែក​ព័ត៌មាន​វិទ្យា​ឬបរិញ្ញាបត្រ​វិស្វករ​កុំព្យូទ័រ​ឬសញ្ញាបត្រ​ដែល​មានត​ម្លៃ​ស្មើ​
  • មានបទពិសោធន៍យ៉ាងតិច ២ឆ្នាំឡើង ក្នុងការអភិវឌ្ឍន៍កម្មវិធី
  • មានចំណេះដឹងផ្នែក Web Design និង Development
  • ចំណេះដឹង និងបទពិសោធន៍ក្នុងការអភិវឌ្ឍកម្មវិធីវេបជាមួយនឹងភាសាបច្ចេកទេសដូចជា HTML, CSS, CSS Framework (Tailwind CSS, Bootstrap), JavaScript, PHP និង JavaScript Frameworks (Nuxt.js, Vue.js, Nodejs……)
  • មានបទពិសោធន៍ក្នុងការបង្កើត Responsive Design ដែលអាចដំណើរការបានល្អលើគ្រប់ឧបករណ៍ ដូចជា កុំព្យូទ័រ និងទូរសព្ទដៃ
  • ចេះប្រើប្រាស់ Postman សម្រាប់ពិនិត្យ API និងគ្រប់គ្រង API ដើម្បីបញ្ចូល និងប្រើប្រាស់ទិន្នន័យ
  • ចេះរចនាកម្មវិធីដោយផ្តោតលើ UX/UI Design ដើម្បីធានាបាននូវការប្រើប្រាស់ដែលងាយស្រួល និងអភិវឌ្ឍកម្មវិធីដែលមានភាពទាក់ទាញ
  • ចេះបង្កើត Mockups ផ្សេងៗដើម្បីសម្រួលដំណើរការរចនា និងអភិវឌ្ឍ
  • មានចំណេះ​ដឹង​ទូទៅ​ក្នុង​ការប្រើប្រាស់​Git Repository សម្រាប់​ការ​គ្រប់គ្រង​ការ​សរសេរ​កម្មវិធី​
  • អាចប្រើប្រាស់កម្មវិធី Word, Excel, PowerPoint បានស្ទាត់ជំនាញ
  • មានចំណេះ​ដឹងអាចប្រើប្រាស់ និង​ទំនាក់ទំនង​បានល្អ​ទាំង​ភាសាខ្មែរ​ និង​អង់គ្លេស
  • មានការទទួលខុសត្រូវខ្ពស់ មានភាពច្នៃប្រឌិតក្នុងការវិភាគ និងដោះស្រាយបញ្ហាការងារជំនាញ និងមានក្រមសីលធម៌វិជ្ជាជីវៈ
  • អត់ធ្មត់ចំពោះការងារ និងធ្វើការជាក្រុមបានល្អ
 
 

មន្ត្រីអភិវឌ្ឍកម្មវិធីផ្ទាំងខាងក្រោយ (4 Positions)

Expectations - Duties, Responsibilities
  • អភិវឌ្ឍប្រព័ន្ធ និងបង្កើត API Endpoints ដោយប្រើប្រាស់ RESTful ឬ GraphQL
  • អនុវត្តវិធានការពារ ដូចជា Data Encryption, Authentication, និង Authorization (ឧទាហរណ៍ OAuth, JWT, SSL/TLS) ដើម្បីការពារទិន្នន័យ
  • សហការយ៉ាងជិតស្និទ្ធជាមួយ Frontend Developers, UI/UX Designers ដើម្បីធានាថាប្រព័ន្ធទាំងមូលដំណើរការយ៉ាងរលូន និងមានប្រសិទ្ធភាព
  • ពិនិត្យ និងជួសជុលកំហុសផ្សេងៗ (Debugging & Testing) ដើម្បីធានាបាននូវប្រសិទ្ធភាពប្រព័ន្ធ
  • រៀបចំ និងបង្កើត Database Schema ដែលមានប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍន៍
  • សិក្សាស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗ ដើម្បីអភិវឌ្ឍប្រព័ន្ធឱ្យមានប្រសិទ្ធភាព
  • រៀបចំឯកសារផ្សេងៗ សម្រាប់ទ្រទ្រង់លើការអភិវឌ្ឍន៍
Requirements - Skills, Qualifications, Experience
  • មាន​បរិញ្ញាបត្រ​ផ្នែក​ព័ត៌មាន​វិទ្យា​ឬបរិញ្ញាបត្រ​វិស្វករ​កុំព្យូទ័រ​ឬសញ្ញាបត្រ​ដែល​មានត​ម្លៃ​ស្មើ​
  • មានបទពិសោធន៍យ៉ាងតិច ២ឆ្នាំឡើង ក្នុងការអភិវឌ្ឍន៍កម្មវិធី
  • មានចំណេះដឹងផ្នែក Web Development និង Database Design
  • ចំណេះដឹង និងបទពិសោធន៍ក្នុងការអភិវឌ្ឍន៍កម្មវិធីវេប ជាមួយនឹងភាសាបច្ចេកទេសដូចជា PHP និងអាចប្រើប្រាស់ Frameworks ផ្សេងៗដូចជា Laravel
  • ចំណេះដឹងល្អលើការគ្រប់គ្រង និងបង្កើត Database​Schema ដោយប្រើប្រាស់ MySQL ឬPostgreSQL
  • ចេះប្រើប្រាស់ Postman សម្រាប់ពិនិត្យ API និងគ្រប់គ្រង API ដើម្បីបញ្ចូល និងប្រើប្រាស់ទិន្នន័យ
  • ចេះអភិវឌ្ឍកម្មវិធីដែលងាយស្រួលក្នុងការធ្វើតំហែទាំ អាចប្រើប្រាស់ឡើងវិញ និងមានភាពបត់បែន
  • ចេះបង្កើត Flow Chart ដំណើរការផ្សេងៗ ដើម្បីសម្រួលដល់ការអភិវឌ្ឍន៍
  • មានចំណេះ​ដឹង​ទូទៅ​ក្នុង​ការប្រើប្រាស់​Git Repository សម្រាប់​ការ​គ្រប់គ្រង​ការ​សរសេរ​កម្មវិធី​
  • អាចប្រើប្រាស់កម្មវិធី Word, Excel, PowerPoint បានស្ទាត់ជំនាញ
  • មានចំណេះ​ដឹងអាចប្រើប្រាស់ និង​ទំនាក់ទំនង​បានល្អ​ទាំង​ភាសាខ្មែរ​ និង​អង់គ្លេស
  • មានការទទួលខុសត្រូវខ្ពស់ មានភាពច្នៃប្រឌិតក្នុងការវិភាគ និងដោះស្រាយបញ្ហាការងារជំនាញ និងមានក្រមសីលធម៌វិជ្ជាជីវៈ
  • អត់ធ្មត់ចំពោះការងារ និងធ្វើការជាក្រុមបានល្អ
 
 

មន្ត្រីវិភាគផ្នែកផែនការ និងគោលនយោបាយ (1 Position)

Expectations - Duties, Responsibilities
  • សិក្សាស្រាវជ្រាវ ប្រមូលធាតុចូលនិងរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍប្រតិបត្តិការ និងទ.ជ.ប. ស្របតាមគោលដៅ​របស់​អង្គភាព និង​អនុលោមតាមបទប្បញ្ញត្តិ 
  • ផ្តល់មតិយោបល់ជាធាតុចូល​និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងប្រតិបត្តិការរបស់​ទ.ជ.ប. 
  • វាយតម្លៃផលប៉ះពាល់ និងប្រសិទ្ធភាពនៃគោលនយោបាយដែលមានស្រាប់ និងបានដាក់ឱ្យដំណើរការ ដើម្បីធានាឱ្យបាននូវប្រសិទ្ធិភាពគោលនយោបាយ ឆ្លើយតបទៅនឹងផែនការ និងការផ្លាស់ប្តូរតាម កាលៈទេសៈ 
  • សិក្សាស្រាវជ្រាវអភិវឌ្ឍការកំណត់កញ្ចប់តាវកាលិក និយាមគុណភាពសេវាសុខាភិបាល តារាងថ្លៃសេវាសុខភាព និងយន្តការទូទាត់/បើកផ្តល់ នៃមូលនិធិសមធម៌សេវាសុខាភិបាល និងមូលនិធិលើកកម្ពស់ គុណភាពសេវាសុខាភិបាល 
  • សិក្សាស្រាវជ្រាវ និងរៀបចំយុទ្ធសាស្ត្រ និងនីតិវិធីសម្រាប់យន្តការគ្រប់គ្រងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ មូលនិធិសមធម៌សុខាភិបាល និងមូលនិធិលើកកម្ពស់គុណភាពសេវាសុខាភិបាល 
  • សិក្សាស្រាវជ្រាវអំពីប្រព័ន្ធវាយតម្លៃបច្ចេកវិទ្យាសុខាភិបាល និងការទិញសេវាសុខាភិបាលដោយយុទ្ធសាស្ត្រសម្រាប់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ មូលនិធិសមធម៌សុខាភិបាល និងមូលនិធិលើកកម្ពស់គុណភាពសេវាសុខាភិបាល 
  • រៀបចំរបាយការណ៍ប្រចាំគ្រាដើម្បីជាគំនិតផ្តួចផ្តើមគោលនយោបាយ និងជាដំណោះស្រាយសម្រាប់បញ្ហាប្រឈម 
  • គាំទ្រការងាររដ្ឋបាលទូទៅ និងថវិកា 
Requirements - Skills, Qualifications, Experience
  • ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ លើផ្នែកវិទ្យាសាស្ត្រ, សុខភាពសាធារណៈ, គោលនយោបាយ, ច្បាប់ ឬផ្នែកពាក់ព័ន្ធដែលមានបទពិសោធន៍ការងារ
  • មានជំនាញស្រាវជ្រាវ និងវិភាគ 
  • មានជំនាញតាក់តែង (គោលនយោបាយ និងរបាយការណ៍) 
  • បើមានបទពិសោធន៍ប្រើកម្មវិធីបែបវិភាគទិន្នន័យ (ដូចជា Stata, SPSS ជាដើម) ត្រូវបានផ្តល់អាទិភាព
  • អាចប្រើប្រាស់កម្មវិធី Word, Excel, PowerPoint បានស្ទាត់ជំនាញ
  • មានចំណេះ​ដឹងអាចប្រើប្រាស់ និង​ទំនាក់ទំនង​បានល្អ​ទាំង​ភាសាខ្មែរ​ និង​អង់គ្លេស
  • មានការទទួលខុសត្រូវខ្ពស់ មានភាពច្នៃប្រឌិតក្នុងការវិភាគ និងដោះស្រាយបញ្ហាការងារជំនាញ និងមានក្រមសីលធម៌វិជ្ជាជីវៈ
  • អត់ធ្មត់ចំពោះការងារ និងធ្វើការជាក្រុមបានល្អ
 
 

មន្ត្រីវិភាគផ្នែកច្បាប់ (1 Position)

Expectations - Duties, Responsibilities
  • សិក្សាស្រាវជ្រាវ ប្រមូលធាតុចូលនិងរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍប្រតិបត្តិការនិង ទ.ជ.ប. ស្របតាមគោលដៅ​របស់​អង្គភាព និង​អនុលោមតាមបទប្បញ្ញត្តិ
  • ស្រាវជ្រាវ វិភាគ និងរៀបចំបទប្បញ្ញត្តិថ្មី ឬធ្វើវិសោធនកម្មតាមការចាំបាច់
  • រៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងប្រតិបត្តិការរបស់​ទ.ជ.ប. និងពិនិត្យភាសាបទប្បញ្ញត្តិ
  • ពិនិត្យបទប្បញ្ញត្តិដែលមានស្រាប់ ដើម្បីធានាបាននូវភាពពាក់ព័ន្ធ ប្រសិទ្ធភាព និងស្របតាមគោលដៅរបស់ស្ថាប័ន
  • បង្កើតយន្តការត្រួតពិនិត្យ និងវាយតម្លៃការអនុលោមតាមបទប្បញ្ញត្តិ
  • គាំទ្រការងាររដ្ឋបាលទូទៅ និងថវិកា
Requirements - Skills, Qualifications, Experience
  • ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ លើផ្នែកគោលនយោបាយ ច្បាប់ ឬផ្នែកពាក់ព័ន្ធដែលមានបទពិសោធន៍ការងារ
  • មានជំនាញស្រាវជ្រាវ និងវិភាគ
  • មានជំនាញតាក់តែង (ច្បាប់ លិខិតបទដ្ឋានគតិយុទ្ធ គោលនយោបាយ និងរបាយការណ៍)
  • អាចប្រើប្រាស់កម្មវិធី Word, Excel, PowerPoint បានស្ទាត់ជំនាញ
  • មានចំណេះ​ដឹងអាចប្រើប្រាស់ និង​ទំនាក់ទំនង​បានល្អ​ទាំង​ភាសាខ្មែរ​ និង​អង់គ្លេស
  • មានការទទួលខុសត្រូវខ្ពស់ មានភាពច្នៃប្រឌិតក្នុងការវិភាគ និងដោះស្រាយបញ្ហាការងារជំនាញ និងមានក្រមសីលធម៌វិជ្ជាជីវៈ
  • អត់ធ្មត់ចំពោះការងារ និងធ្វើការជាក្រុមបានល្អ
 
 

មន្ត្រីវិភាគផ្នែកសហប្រតិបត្តិការ និងទំនាក់ទំនង (1 Position)

Expectations - Duties, Responsibilities
  • រៀបចំលិខិតរដ្ឋបាលដើម្បីសម្របសម្រួលការងារទំនាក់ទំនង
  • សម្របសម្រួលលើការសហការ និងទំនាក់ទំនងរបស់ស្ថាប័ន និងដៃគូអភិវឌ្ឍន៍
  • រៀបចំកិច្ចប្រជុំ និងសិក្ខាសាលាសម្រាប់ការបណ្តុះបណ្តាល និងការផ្សព្វផ្សាយអំពីការដាក់ឱ្យអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រពាក់ព័ន្ធនៃរបប និងកម្មវិធីគាំពារសង្គមក្រោមសមត្ថកិច្ច ទ.ជ.ប.
  • បង្កើតប្រធានបទ ឬខ្លឹមសារប្រកបដោយភាពច្នៃប្រឌិតសម្រាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗដែលស្របតាមគោលការណ៍ណែនាំរបស់ស្ថាប័ន
  • បង្កើតប្រតិទិនមាតិកាដែលរៀបរាប់ពីកាលវិភាគសម្រាប់ការបង្ហោះ ធានានូវវត្តមានស្របគ្នា និងផ្លាស់ប្តូរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម
  • សហការជាមួយនាយកដ្ឋានពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មាន និងការយល់ដឹងសម្រាប់ការបង្កើតមាតិកា
  • រៀបចំការវិភាគទិន្នន័យ និងព័ត៌មាននៃប្រព័ន្ធផ្សព្វផ្សាយសង្គម និងផ្តល់របាយការណ៍ដើម្បីអភិវឌ្ឍប្រតិបត្តិការ និងស្ថាប័ន
  • គាំទ្រការងាររដ្ឋបាលទូទៅ និងថវិកា
Requirements - Skills, Qualifications, Experience
  • ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ លើផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍, សហប្រតិបត្តិការ និងទំនាក់ទំនងសុខភាពសាធារណៈ គោលនយោបាយ ឬផ្នែកពាក់ព័ន្ធដែលមានបទពិសោធន៍ការងារ
  • មានជំនាញស្រាវជ្រាវ និងវិភាគ
  • មានជំនាញបង្កើតមាតិកា​សម្រាប់ផ្សព្វផ្សាយលើប្រព័ន្ធបណ្តាញសង្គម
  • អាចប្រើប្រាស់កម្មវិធី Word, Excel, PowerPoint បានស្ទាត់ជំនាញ
  • មានចំណេះ​ដឹងអាចប្រើប្រាស់ និង​ទំនាក់ទំនង​បានល្អ​ទាំង​ភាសាខ្មែរ​ និង​អង់គ្លេស
  • មានការទទួលខុសត្រូវខ្ពស់ មានភាពច្នៃប្រឌិតក្នុងការវិភាគ និងដោះស្រាយបញ្ហាការងារជំនាញ និងមានក្រមសីលធម៌វិជ្ជាជីវៈ
  • អត់ធ្មត់ចំពោះការងារ និងធ្វើការជាក្រុមបានល្អ
 
 

មន្ត្រីរចនាក្រាហ្វិក (2 Positions)

Expectations - Duties, Responsibilities
  • បង្កើតប្រធានបទ ឬខ្លឹមសារប្រកបដោយភាពច្នៃប្រឌិតសម្រាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ ដែលស្របតាមគោលការណ៍ណែនាំរបស់ស្ថាប័ន
  • ថតរូប និងវីដេអូសកម្មភាពក្រុមការងារ ដើម្បីបង្កើតជាមាតិកា និងចងក្រងជាឯកសារ
  • បង្កើតរចនាបទសម្ភារៈ និងឯកសារផ្សព្វផ្សាយសម្រាប់ ទ.ជ.ប.
  • សហការជាមួយនាយកដ្ឋានពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មាន និងការយល់ដឹងសម្រាប់ការបង្កើតមាតិកា
Requirements - Skills, Qualifications, Experience
  • ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ និងបទពិសោធន៍ពាក់ព័ន្ធការងារ
  • មានជំនាញបង្កើតមាតិកា​សម្រាប់ផ្សព្វផ្សាយលើប្រព័ន្ធបណ្តាញសង្គម
  • មានជំនាញថតរូប និងវីដេអូ
  • មានជំនាញរចនាក្រាហ្វិក
  • អាចប្រើប្រាស់កម្មវិធី photoshop, Adobe Illustrator, Canva, Adobe Premiere បានស្ទាត់ជំនាញ
  • អាចប្រើប្រាស់កម្មវិធី Word, Excel, PowerPoint បានស្ទាត់ជំនាញ
  • មានចំណេះ​ដឹងអាចប្រើប្រាស់ និង​ទំនាក់ទំនង​បានល្អ​ទាំង​ភាសាខ្មែរ​ និង​អង់គ្លេស
  • មានការទទួលខុសត្រូវខ្ពស់ មានភាពច្នៃប្រឌិតក្នុងការវិភាគ និងដោះស្រាយបញ្ហាការងារជំនាញ និងមានក្រមសីលធម៌វិជ្ជាជីវៈ
  • អត់ធ្មត់ចំពោះការងារ និងធ្វើការជាក្រុមបានល្អ
 
 

ជំនួយការរដ្ឋបាល (1 Position)

Expectations - Duties, Responsibilities
  • ទំនាក់ទំនងការងាររដ្ឋបាលទូទៅ
  • គ្រប់គ្រង​ត្រួតពិនិត្យ និងតាមដានចរាចរឯកសាររដ្ឋបាល ទាំងក្នុង និងក្រៅអង្គភាព
  • រៀបចំឯកសាររដ្ឋបាល និងលិខិតបទដ្ឋានគតិយុត្តនានា
  • បំពេញតួនាទីជាពិធីការរបស់អង្គភាព
Requirements - Skills, Qualifications, Experience
  • ត្រូវមានបរិញ្ញាបត្រផ្នែក រដ្ឋបាលសាធារណៈ, វគ្គវិក្រឹត្យការ ឬសញ្ញាបត្រដែលមានតម្លៃស្មើ
  • មានចំណេះដឹងពាក់ព័ន្ធនឹងកិច្ចពិធីការ និងការងាររដ្ឋបាល
  • មានបទពិសោធន៍ការងារចាប់ពី១ឆ្នាំឡើងទៅ
  • អាចប្រើប្រាស់កម្មវិធី Word, Excel, PowerPoint បានស្ទាត់ជំនាញ
  • មានចំណេះ​ដឹងអាចប្រើប្រាស់ និង​ទំនាក់ទំនង​បានល្អ​ទាំង​ភាសាខ្មែរ​ និង​អង់គ្លេស
  • មានការទទួលខុសត្រូវខ្ពស់ មានភាពច្នៃប្រឌិតក្នុងការវិភាគ និងដោះស្រាយបញ្ហាការងារជំនាញ និងមានក្រមសីលធម៌វិជ្ជាជីវៈ
  • អត់ធ្មត់ចំពោះការងារ និងធ្វើការជាក្រុមបានល្អ
 
 

ជំនួយការហិរញ្ញវត្ថុ និងគណនេយ្យ (1 Position)

Expectations - Duties, Responsibilities
  • រៀបចំផែនការយុទ្ធសាស្ត្រថវិកា និងថវិកាគម្រោង ប្រចាំគ្រា
  • រៀបចំរបាយការណ៍អនុវត្តថវិកាកម្មវិធី និងថវិកាគម្រោងប្រចាំគ្រាស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន
  • តាមដានការអនុវត្ត និងការវាយតម្លៃសមិទ្ធកម្ម ក្នុងក្របខណ្ឌថវិកា
  • បំពេញកិច្ចការសម្រាប់ការអនុវត្តកិច្ចលទ្ធកម្មក្រោមប្រភពថវិការដ្ឋ ឬដៃគូអភិវឌ្ឍន៍
Requirements - Skills, Qualifications, Experience
  • ត្រូវមានបរិញ្ញាបត្រផ្នែក សេដ្ឋកិច្ច, គណនេយ្យ,ហិរញ្ញវត្ថុ ឬសញ្ញាបត្រដែលមានតម្លៃស្មើ
  • មានបទពិសោធន៍ការងារចាប់ពី២ឆ្នាំឡើងទៅ ក្នុងការរៀបចំផែនការថវិការបស់ស្ថាប័នកាន់តែល្អ
  • ចេះប្រើប្រាស់កម្មវិធីគណនេយ្យ QuickBooks, Peachtree ជាដើម
  • ប្រសិនបើមានជំនាញផ្នែកលទ្ធកម្ម និងធ្លាប់ទទួលបានការបណ្តុះបណ្តាលពីស្តង់ដាលទ្ធកម្មសាធារណៈ ត្រូវបានផ្តល់អាទិភាពខ្ពស់
  • អាចប្រើប្រាស់កម្មវិធី Word, Excel, PowerPoint បានស្ទាត់ជំនាញ
  • មានចំណេះ​ដឹងអាចប្រើប្រាស់ និង​ទំនាក់ទំនង​បានល្អ​ទាំង​ភាសាខ្មែរ​ និង​អង់គ្លេស
  • មានការទទួលខុសត្រូវខ្ពស់ មានភាពច្នៃប្រឌិតក្នុងការវិភាគ និងដោះស្រាយបញ្ហាការងារជំនាញ និងមានក្រមសីលធម៌វិជ្ជាជីវៈ
  • អត់ធ្មត់ចំពោះការងារ និងធ្វើការជាក្រុមបានល្អ
 

How to Apply

ការ​ជ្រើសរើស​នេះ​ត្រូវ​បាន​បើកចំហ​ដល់​សាធារណជន​ទាំងអស់​ ដែល​មានគុណ​វុឌ្ឍិ​ និង​ជំនាញ​បច្ចេកទេស​ស្របតាម​តួនាទី​ និង​លក្ខខណ្ឌ​តម្រូវ​ខាងលើ​។ បេក្ខជន​ដែល​នឹង​ត្រូវ​បាន​ជ្រើសរើស​ នឹង​ទទួល​ប្រាក់​បៀវត្ស​សមរម្យ​ ទៅតាម​តួនាទី​ និង​គុណវុឌ្ឍិ​។

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ដាក់ពាក្យ​ស្នើសុំ​ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ Cover Letter និង​ ប្រវត្តិរូប​សង្ខេប​ (CV) តាមរយៈ​សារ​អេឡិច​ត្រូនិច​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​ យ៉ាង​យូរ​បំផុត​ត្រឹម​ វេលា​ម៉ោង​ ៥និង​៣០នាទី​ល្ងាច​ នៃ​ថ្ងៃ​ផុត​កំណត់​ឈប់​ទទួលពាក្យ​ដូច​បាន​ផ្ដល់​ជូន​។

បេក្ខជន​ ជាស្ត្រី​ ឬជា​ជន​មាន​ពិការភាព​ ត្រូវ​បាន​ផ្តល់អាទិភាព​។

បេក្ខជន​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ បន្ទាប់ពី​ទទួល​បានការ​វាយ​តម្លៃ​ជាបឋម​ (shortlist) នឹង​ត្រូវ​បាន​ទាក់ទង​អញ្ជើញ​មក​សម្ភាស​។

 

Contact Details

Contact Name
  • National Payment Certification Agency
 
Email