BongThom.com

Scan to see job detail

បុគ្គលិកជាប់កិច្ចសន្យាផ្នែកវិភាគថវិកា

with Ministry of Economy and Finance

BTDC-ID: 34213

Closing Date:

Announcement Description

អគ្គនាយកដ្ឋាន​ថវិកា​ នៃ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ត្រូវការ​ជ្រើសរើស​បុគ្គលិក​ជាប់​កិច្ចសន្យា​ផ្នែក​វិភាគ​ថវិកា​ ដែល​មាន​ជំនាញ​វិភាគ​ និង​មាន​សមត្ថភាព​ការងារ​រដ្ឋបាល​។ បេក្ខជន​ និង​បេ​ក្ខនារី​ ដែល​ត្រូវ​បាន​ជ្រើសរើស​នឹង​ត្រូវ​បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ថវិកា​ និង​ត្រូវ​បំពេញ​ការងារ​ដូច​មាន​ចែង​ក្នុង​លក្ខខណ្ឌ​ការងារ​ ដូច​ខាងក្រោម​៖

Announcement Positions

បុគ្គលិកជាប់កិច្ចសន្យាផ្នែកវិភាគថវិកា

Workplace Circumstances
  • Environment: N/A
  • Languages: N/A
  • Location: Phnom Penh
Position Circumstances
  • Career Category: Economics, Business Administration, Banking / Finance, Accounting
  • Schedule:Full-time
  • Salary: $500 - $900
Position Summary

ប្រភេទ​: វិស័យ​សាធារណៈ​/ការរៀបចំ​ថវិកា​/ ការ​អនុវត្ត​ថវិកា​/ ការ​តាមដាន​និង​វាយ​តម្លៃ​សមិទ្ធកម្ម​

រយៈពេល​នៃ​កិច្ចសន្យា​ការងារ​

កិច្ចសន្យា​ការងារ​មាន​រយៈពេល​ ១ ឆ្នាំ​ (រួមបញ្ចូល​ទាំង​ការសាកល្បង​ការងារ​រយៈពេល​ ៦ ខែ​) ហើយ​លទ្ធភាព​ នៃ​ការ​បន្ត​កិច្ចសន្យា​ការងារ​នឹង​ត្រូវធ្វើ​ឡើង​ ផ្អែក​តាម​សមិទ្ធកម្ម​ការងារ​របស់​បុគ្គលិក​។

Duties & Responsibilities:
  • ពិនិត្យនិងផ្តល់យោបល់លើរចនាសម្ព័ន្ធកម្មវិធី និងសូចនាករ (ឆ្នាំ N) របស់ក្រសួង ស្ថាប័ន ដើម្បីជាកម្មវត្ថុ នៃការកែលម្អក្នុងការរៀបចំគម្រោងថវិកាឆ្នាំ N+1
  • ពិនិត្យនិងផ្តល់យោបល់លើផែនការយុទ្ធសាស្រ្តថវិការបស់ក្រសួង ស្ថាប័ន ដោយផ្តោតលើការផ្សារភ្ជាប់កម្មវិធី របស់ក្រសួង ស្ថាប័នជាមួយនឹងអាទិភាពជាតិ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ, ភាពឆ្លើយតបនៃការរៀបចំរចនាសម្ព័ន្ធកម្មវិធី និងសូចនាករសមិទ្ធកម្ម
  • ពិនិត្យនិងផ្តល់យោបល់លើសំណើថវិការបស់ក្រសួង ស្ថាប័ន តាមរយៈការផ្ទៀងផ្ទាត់ទៅនឹងផែនការយុទ្ធសាស្រ្ត ថវិការបស់ក្រសួង ស្ថាប័ន, ទំនាក់ទំនងនៃកម្មវិធី, រចនាសម្ព័ន្ធកម្មវិធី, និងភាពត្រឹមត្រូវនៃការប្រើប្រាស់សូចនាករសមិទ្ធកម្ម
  • ចូលរួមកិច្ចប្រជុំចរចាថវិកាប្រចាំឆ្នាំទាំងកម្រិតបច្ចេកទេស និងកម្រិតថ្នាក់ដឹកនាំ
  • រៀបចំកិច្ចប្រជុំអំពីសមិទ្ធកម្ម ជាមួយនឹងក្រសួង ស្ថាប័ន ព្រមទាំងផ្តល់ធាតុចូលលើរចនាសម្ព័ន្ធកម្មវិធី និងការប្រើប្រាស់សូចនាករសមិទ្ធកម្ម
  • ធ្វើការតាមដានជាប្រចាំលើសមិទ្ធកម្មកម្មវិធី តាមរយៈការពិនិត្យឡើងវិញលើរបាយការណ៍សមិទ្ធកម្ម ដែលរៀបចំឡើងដោយក្រសួង ស្ថាប័ន ធៀបនឹងផែនការដែលបានដាក់ចេញ
  • រៀបចំទម្រង់ (Templates) ឬប៉ាណូឡិកា (Dashboard) សម្រាប់ការតាមដានសមិទ្ធកម្ម
  • ចូលរួមរៀបចំ និងកែសម្រួលបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការអនុវត្តថវិកា
  • ចូលរួមរៀបចំជារបាយការណ៍តួលេខ ស្តីពីការអនុវត្តថវិកា ទៅតាមតម្រូវការចាំបាច់របស់អង្គភាព
  • ជួយសម្របសម្រួលការងាររដ្ឋបាល និងការងារដទៃទៀតតាមការប្រគល់ភារកិច្ចរបស់ថ្នាក់ដឹកនាំនាយកដ្ឋាន
Requirements:
  • ជាជនជាតិខ្មែរ
  • មានសញ្ញាបត្របរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច, គោលនយោបាយសាធារណៈ, ហិរញ្ញវត្ថុសាធារណៈ, រដ្ឋបាលសាធារណៈ, ហិរញ្ញវត្ថុ, គណនេយ្យ ឬជំនាញប្រហាក់ប្រហែល, ព័ត៌មានវិទ្យា, ច្បាប់
  • មានបទពិសោធន៍ការងារផ្នែកតាមដាននិងវាយតម្លៃ (M&E), ការគ្រប់គ្រងទិន្នន័យ, ហិរញ្ញវត្ថុសាធារណៈ, គណនេយ្យសាធារណៈ ឬបទពិសោធន៍ប្រហាក់ប្រហែល កាន់តែប្រសើរ
  • មានជំនាញវិភាគ និងសមត្ថភាពក្នុងការសិក្សាស្រាវជ្រាវ
  • មានជំនាញក្នុងការទំនាក់ទំនងបានល្អ ព្រមទាំងមានស្មារតីសហការក្នុងការធ្វើការងារជាក្រុម
  • មានចំណេះដឹងស្ទាត់ជំនាញផ្នែកភាសាខ្មែរ និងភាសាអង់គ្លេស ព្រមទាំងមានជំនាញលើការប្រើប្រាស់កម្មវិធី Ms Office
  • មានសមត្ថភាពធ្វើការក្រោមសម្ពាធពេលវេលា
  • ត្រូវមានអត្តចរិតល្អ និងសុចរិតភាព ព្រមទាំងមានសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងការធ្វើការងារក្នុង វិស័យសាធារណៈ។
 

How to Apply

បេក្ខជន​ និង​បេ​ក្ខនារី​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ (CV) ដោយមាន​ភ្ជាប់​នូវ​រូបថត​, Cover Letter, សញ្ញាបត្រ​ពាក់ព័ន្ធ​ និង​អត្តសញ្ញាណ​ប័ណ្ឌ មកកាន់​អាស័យ​ដ្ឋាន​អេឡិច​ត្រូនិច​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​ ឱ្យ​បាន​យូរ​បំផុត​ត្រឹម​ថ្ងៃ​ផុត​កំណត់​ម៉ោង​ ៥ រសៀល​។ សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​ សូម​ធ្វើការ​ទាក់ទង​ទៅ​លោកស្រី​ ឡាយ​ សុភ័ក្រ្ត តាមរយៈ​លេខទូរស័ព្ទ​។

បេក្ខជន​ និង​បេ​ក្ខនារី​ ដែលជា​ប់ក្នុង​វគ្គ​ជម្រុះ​បឋម​ នឹង​ត្រូវ​អញ្ជើញ​មក​ធ្វើ​តេស្តសរសេរ​ និង​សម្ភាសន៍​ផ្ទាល់មាត់​។

 

Contact Details

Contact Name
  •  លោកស្រី ឡាយ សុភ័ក្រ្ត
 
Phone
 
Email