with SWIM Cambodia
កុមារច្រើនជាង 2000 នាក់បានស្លាប់ជារៀងរាល់ឆ្នាំដោយសារការលង់ទឹកនៅក្នុងប្រទេសកម្ពុជា។
បេសកកម្មអង្គការហែលទឹកកម្ពុជាគឺដើម្បីកាត់បន្ថយកុមាររងគ្រោះដោយសារការលង់ទឹកតាមរយៈការអប់រំ។
អង្គការហែលទឹកកម្ពុជា មានកិត្តិយសសូមគោរពអញ្ជើញឱ្យជំនាញការចូលរួមជាសមាជិកនៃគណៈកម្មាធិការដឹកនាំថ្មី ដើម្បីផ្ដល់នូវការប្រឹក្សា ការគាំទ្រ ការណែនាំ និងដឹកនាំយុទ្ធសាស្ត្រឆ្ពោះទៅរកការចុះបញ្ជីជាអង្គការមិនមែនរដ្ឋាភិបាល (NGO) នៅក្នុងប្រទេសកម្ពុជា។ ជាពិសេស យើងមានចំណាប់អារម្មណ៍ទៅលើអ្នកជំនាញកម្ពុជានិងអន្តរជាតិដែលមានចំណេះដឹង បទពិសោធន៍ និងជំនាញនៅក្នុងការដឹកនាំអង្គការមិនមែនរដ្ឋាភិបាល ឬដឹកនាំក្នុងវិស័យអប់រំ។
សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នឹងជួបប្រជុំមួយខែម្តង។ តួនាទីជាសមាជិកនេះគឺជាតួនាទីដែល មិនទទួលបានប្រាក់កម្រៃឡើយ។ សាធារណៈជនក៏មានឱកាសក្នុងការដាក់ពាក្យដើម្បីស្នើសុំមុខតំណែងជាប្រធានអង្គការហែលទឹកកម្ពុជាដែលមិនទទួលបានប្រាក់កម្រៃផងដែរ។
ចូលរួមក្នុងការធ្វើបទបង្ហាញ៖ នឹងបានយល់ដឹងអំពីការលង់ទឹក កិច្ចការរបស់អង្គការហែលទឹក កម្ពុជា និងទស្សនាការបង្ហាត់បង្ហាញតាមរយៈការបង្រៀនដោយផ្ទាល់។ អ្នកចូលរួមទាំងអស់នឹងមានឱកាសក្លាយជាសមាជិកនៃគណៈកម្មាធិការអចិន្រ្តៃយ៍នេះ។
សូមជ្រើសរើសកាលបរិច្ឆេទមួយ ក្នុងចំណោមកាលបរិច្ឆេទដូចខាងក្រោម៖
សូមបញ្ជាក់អំពីការចូលរួម/ការឆ្លើយតបរបស់អ្នកទៅកាន់កញ្ញា ខុង សុខគន តាមរយៈអ៊ីមែលក្នុងព័ត៍មានទំនាកទំនង ឱ្យបានមុនថ្ងៃផុតកំណត់ដោយក្ដីគោរពរាប់អាន។