ការអញ្ជើញដេញថ្លៃជាសាធារ​ណៈ​នៅ​យានយន្ត​ដែល​បាន​ប្រើប្រាស់​ហើយចំនួន​០៣គ្រឿង (មិនមានពន្ធនាំចូល)

with Save the Children International
Invitation for Bids

BTDC-ID: 32288
Closing Date:
 
Bid Components

Announcement Description

អង្គការ​Save the Children International គឺជា​អង្គការ​ឯករាជ្យ​ឈាន​មុខ​គេ​របស់​ពិភពលោក​សម្រាប់​កុមារ​។ យើង​ជួយសង្គ្រោះ​ជីវិត​កុមារ​យើង​តស៊ូ​ដើម្បី​សិទ្ធិ​របស់​ពួកគេ​យើង​ជួយ​ពួកគេ​បំពេញ​សក្តានុពល​របស់​ពួកគេ​។ យើង​ធ្វើការ​រួមគ្នា​ជាមួយ​ដៃគូ​របស់យើង​ដើម្បី​បំផុស​គំនិត​របក​គំហើញ​នៅ​ក្នុង​វិធី​ដែល​ពិភពលោក​ប្រព្រឹត្ត​ចំពោះ​កុមារ​និង​ដើម្បី​សម្រេច​បានការ​ផ្លាស់​ប្តូរភ្លាម​ៗ និង​យូរអង្វែង​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​។

Bid Components

ការអញ្ជើញដេញថ្លៃជាសាធារ​ណៈ​នៅ​យានយន្ត​ដែល​បាន​ប្រើប្រាស់​ហើយចំនួន​០៣គ្រឿង (មិនមានពន្ធនាំចូល)

  • Category: Invitation for Bids
  • Location: Phnom Penh

អង្គការ​Save the Children International ប្រចាំ​ប្រទេសកម្ពុជា​សូម​អញ្ជើញ​អ្នកទិញ​(ក្រុមហ៊ុន​/បុគ្គល​) ដែល​មាន​ចំណាប់អារម្មណ៍​ទាំងអស់​ចូលរួម​ក្នុង​ការ​ដេញថ្លៃ​ជាសាធារ​ណៈ​នៅ​យានយន្ត​ដែល​បាន​ប្រើប្រាស់​ហើយ​ចំនួន​បី​ (០៣)គ្រឿង​ដូច​មាន​បរិយាយ​ដូច​ខាងក្រោម​៖

Plate number: ONG1 2-0527

  • Model: Ford Ranger Pick Up 2014
  • Engine#: P4AT1119412
  • Chassis#: MNCLMFF80EW205500
  • Cylinders (CC): 2200
  • Seat Capacity: 5seats
  • Color: Silver
  • Running Metter: 175135 Km
  • Tax: No import tax, Road Tax 2024 and inspection certificate 2024.
  • Minimum bid price in USD 4,000

Plate number: ONG1 2-0528

  • Model: Ford Ranger Pick Up 2014
  • Engine#: P4AT1121988
  • Chassis#: MNCLMFF80EW207914
  • Cylinders (CC): 2200
  • Seat Capacity: 5seats
  • Color: Silver
  • Running Metter: 242833 Km
  • Tax: No import tax, Road Tax 2024 and inspection certificate 2024.
  • Minimum bid price in USD 4,000

Plate number: ONG1 2-0531

  • Model: Ford Ranger Pick Up 2014
  • Engine#: P4AT1165589
  • Chassis#: MNCLMFF80EW249290
  • Cylinders (CC): 2200
  • Seat Capacity: 5seats
  • Color: White
  • Running Metter: 168551 Km
  • Tax: No import tax, Road Tax 2024 and inspection certificate 2024.
  • Minimum bid price in USD 4,000

Submission Requirements

អ្នក​ដេញថ្លៃ​អាច​ដេញថ្លៃ​សម្រាប់​យានយន្ត​មួយ​(០១) ឬច្រើន​។ ការ​វាយ​តម្លៃ​ការ​ដេញថ្លៃ​និង​ការ​ជ្រើសរើស​សម្រាប់​ផ្តល់កិច្ចសន្យា​នឹង​គិត​តាម​មូលដ្ឋាន​ជាឯក​តា​។ អតិថិជន​ដែល​មាន​ចំណាប់អារម្មណ៍​សូម​អញ្ជើញ​មក​ទទួលយក​ឯកសារ​ដេញថ្លៃ​(មិន​គិតថ្លៃ​) និង​ត្រួតពិនិត្យ​យានយន្ត​នៅ​ការិយាល័យ​អង្គការ​Save the Children International ភ្នំពេញ​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។រាល់​ចម្ងល់ ឬការ​បំភ្លឺ​សូម​ទាក់ទង​កញ្ញា​ សុខ​ សុភា​រី​ តាមរយៈ​លេខទូរស័ព្ទ​ ឬអ៊ី​ម៉ែ​ល។ អ្នក​ដេញថ្លៃ​ទាំងអស់​ត្រូវតែ​ទទួលយក​គោល​នយោបាយ​ការ​ការពារ​កុមារ​និង​គោល​នយោបាយ​ប្រឆាំង​ការ​ស៊ីសំណូក​និង​អំពើពុករលួយ​ (ភ្ជាប់​មក​ជាមួយ​) របស់​អង្គការ​Save the Children International ។ ការ​ពិពណ៌នា​អំពី​យានយន្ត​និង​ព័ត៌មាន​លម្អិត​នៃ​ការ​ដាក់​ស្នើ​ត្រូវ​បាន​ផ្តល់ឱ្យ​នៅ​ក្នុង​ឧប​សម្ព័ន្ធ​-1 ការ​បំពេញ​ទម្រង់ការ​ដេញថ្លៃ​ត្រូវ​បំពេញ​ជាលេខ និង​ជា​អក្សរ​។ សម្រាប់​ភាព​មិន​ស្របគ្នា​ណាមួយ​រវាង​តម្លៃ​និង​ជា​អក្សរ​នោះ​ការ​ដេញថ្លៃ​នឹង​យកទៅ​តាម​ការ​បំពេញ​ជា​អក្សរ​។

វិធី​សាស្រ្តដេញថ្លៃ​៖ នេះ​គឺជា​វិធីសាស្ត្រ​ដេញថ្លៃ​ដោយ​បិទ​ស្រោម​សំបុត្រ​។អ្នក​ដេញថ្លៃ​ដែល​មាន​ចំណាប់អារម្មណ៍​ទាំងអស់​មានឱកាស​ស្មើ​ៗគ្នា​នៅ​ក្នុង​ដំណើរការ​ដេញថ្លៃ​។ ការ​ដេញថ្លៃ​ខ្ពស់​បំផុត​ដែល​គោរព​តាម​លក្ខខណ្ឌ​ផ្សេង​ៗនឹង​ទទួល​បាន​ជោគជ័យ​។គោលការណ៍​ដេញថ្លៃ​របស់​ Save the Children International នឹង​ត្រូវ​អនុវត្ត​តាម​ក្នុង​ដំណើរការ​នេះ​។

កាលវិភាគ​ដេញថ្លៃ​និង​អាសយដ្ឋាន​៖ អ្នក​ដេញថ្លៃ​ដែល​មាន​ចំណាប់អារម្មណ៍​ត្រូវ​បាន​អញ្ជើញ​ឱ្យ​មក​ទទួលយក​ឯកសារ​ដេញថ្លៃ​(មិន​គិតថ្លៃ​) ឬត្រួតពិនិត្យ​យានយន្ត​តាម​អាស័យ​ដ្ឋាន​ខាងក្រោម​ចាប់ពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា​ ដល់​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា​ ឆ្នាំ​២០២៤ ចាប់ពី​ម៉ោង​០៩:០០ព្រឹក​ដល់ម៉ោង​០៤:០០រសៀល​តាម​អាសយដ្ឋាន​ដូចដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

នីតិវិធី​នៃ​ការ​ដាក់​ឯកសារ​ដេញថ្លៃ​៖ ឯកសារ​ដេញថ្លៃ​ដែល​បាន​បំពេញ​តាម​ទម្រង់​កំណត់​ និង​ដាក់​ ក្នុង​ស្រោម​សំបុត្រ​បិទ​ជិត​ ត្រូវ​ផ្ញើ​មក​ដាក់​ក្នុង​ប្រអប់​ដេញថ្លៃ​តាម​អាសយដ្ឋាន​ដែល​បាន​ផ្ដល់​ជូន​ខាងលើ​យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា​ ឆ្នាំ​២០២៤ វេលា​ម៉ោង​០៥:០០ល្ងាច​។ ឯកសារ​ដេញថ្លៃ​ដែល​ផ្ញើ​មក​ហួស​ថ្ងៃ​កំណត់​នឹង​ត្រូវ​បាន​បដិសេធ​។ អ្នក​ដេញថ្លៃ​អាច​ផ្ញើ​ឯកសារ​ដេញថ្លៃ​តាមរយៈ​អ្នកនាំ​សារ​ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថាស្រោម​សំបុត្រ​ដេញថ្លៃ​ផ្ញើ​មកដល់​តាមពេលវេលា​កំណត់​។

 
Attachment
 

Contact Details

Office Address
  •  Office Address - #5, St. 242, Phum 4, Sangkat Chakto Mukh, Khan Doun Penh, Phnom Penh, Cambodia
 
Contact Name
  •  Save the Children International
 
Phone