សេចក្តីប្រកាសដេញថ្លៃជីកអណ្ដូងទឹក
- Career Category: Invitation for Bids
- Location: Ratanak Kiri Province, Stung Treng Province
លក្ខខណ្ឌនៃការជ្រើសរើសៈ
១. អណ្ដូង
- អង្គការស្អាតកម្ពុជាត្រូវការជ្រើសរើសអ្នកជីកអណ្ដូងចំនួន១៦អណ្ដូងនៅស្រុកអណ្ដូងមាស និងស្រុកអូយ៉ាដាវ ខេត្តរតនគិរី និងអណ្ដូង៣ទៀតនៅស្រុកសេសាន និងស្រុកបុរីអូស្វាយសែនជ័យ មានទំហំអណ្ដូងដូចខាងក្រោម៖
- ក្បាលស្នប់អាហ្រ្វីដែហ្វជាផលិតផលរបស់ប្រទេសឥណ្ឌា ជាមួយនឹងគ្រឿងបន្លាស់មួយឈុត
- ចាក់បេតុងមានប្រវែង៣ម៉ែត្រx៣ម៉ែត្រជុំវិញអណ្ដូង និងមានកន្លែងបង្ហូរទឹកប្រវែង៣ម៉ែត្រ និងកម្រាស់២៥ស.មទាំងភ្លឺទប់ទឹក មិនគិតគ្រឹះទេ
- ប្រើបំពង់ទីបជ័រទំហំ១១៤ កម្រាស់៥មម និងរេស៊ីស្ដង់ទប់សម្ភាធ៨.៥បារ
- អណ្ដូងស្នប់មានជម្រៅចាប់ពីរ៥០ម៉ែត្រទៅ៧០ម៉ែត្រ
- ចាក់បេតុងជំវិញការពារលេចធ្លាយ និងជ្រាបទឹកកខ្វក់យ៉ាងតិចប្រវែង៣ម៉ែត្រ
- ធ្វើតេសទឹករកជាតិអាស៊ីនិចសម្រាប់អណ្ដូងនីមួយៗ ដោយមានរបាយការណ៍ច្បាស់លាស់
- បូមទឹកក្នុងមួយម៉ោងបានចាប់ពី១.៥ទៅ ៣ម៉ែត្រគីប
- គ្រប់អណ្ដូងត្រូវការក្លរដើម្បីសម្រាប់មេរោគ
- ដាក់លូស្ដុកទឹក និងគម្រប់បេតុង លូមុខដាក់១ម៉ែត្រ និងជម្រៅ០.៥ម៉ែត្រ