ជំនួយការរដ្ឋបាល និងហិរញ្ញវត្ថុខេត្ត
- Career Category: Assistant, Banking / Finance, Admin / Supervisory
- Schedule:Full-time
- Salary: $320
ការិយាល័យ៖ ផ្នែកហិរញ្ញវត្ថុ
រាយការណ៍៖ រាយការណ៍ជូនមន្ត្រីហិរញ្ញវត្ថុ
រយៈពេលកិច្ចសន្យា៖ ប្រភេទកិច្ចសន្យាការងារមានថិរវេលាមិនកំណត់
កាំប្រាក់បៀវត្ស៖ Grade 3 and Level 3 (៣២០ ដុល្លារ)
គោលបំណងនៃមុខតំណែង
មុខតំណែងនៃជំនួយការរដ្ឋបាល និងហិរញ្ញវត្ថុថ្នាក់ខេត្ត គឺសម្រួល និងដំណើរការងារផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ ឱ្យមានតម្លាភាព និងគណនេយ្យភាពនៃប្រព័ន្ធហិរញ្ញវត្ថុ និងរដ្ឋបាលរបស់សមាគមយុវជនខ្មែរដែលត្រូវនឹងគោលនយោបាយរបស់សមាគម និងបទដ្ឋានអន្តរជាតិ តាមរយៈការត្រួតពិនិត្យយ៉ាងល្អនូវរាល់សំណើ វិក័យប័ត្រ បង្កាន់ដៃ និងឯកសារហិរញ្ញវត្ថុដទៃទៀត ព្រមទាំងឯកសាររដ្ឋបាល ជាពិសេសការអនុវត្តរបស់បុគ្គលិកតាមគោលការណ៍ និងច្បាប់របស់សមាគម។
- រដ្ឋបាល
- ត្រូវប្រាកដថាគោលនយោបាយទាក់ទងនឹងបុគ្គលិក សម្ភារៈ និងយានជំនិះត្រូវបានត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាព
- ថែរក្សាប្រព័ន្ធឯកសារសមស្រប ដើម្បីរួមបញ្ចូលរាល់ឯកសារពាក់ព័ន្ធសំខាន់ៗ ដើម្បីធានាបាននូវការតាមដាន និងឯកសារត្រឹមត្រូវសម្រាប់គោលបំណងសវនកម្ម
- ការគ្រប់គ្រងទ្រព្យសកម្ម និងឧបករណ៍ ដើម្បីធានាថាការទិញ និងឧបករណ៍ថ្មីត្រូវបានកត់ត្រាទៅក្នុងបញ្ជីទ្រព្យសម្បត្តិ និងឧបករណ៍ក្នុងលក្ខណៈទាន់ពេលវេលា ព្រមទាំងធ្វើបច្ចុប្បន្នភាពបញ្ជីទ្រព្យសម្បត្តិ និងឧបករណ៍ តាមខេត្ត
- ត្រូវប្រាកដថាសម្ភារៈ និងទ្រព្យសម្បត្តិ ទាំងអស់ត្រូវបានថែទាំយ៉ាងត្រឹមត្រូវ ដែលរួមមានការប្រើប្រាស់សៀវភៅកត់ត្រា និងផលិតការប្រើប្រាស់ប្រេងឥន្ធនៈប្រចាំខែសម្រាប់ម៉ូតូទាំងអស់តាមខេត្ត
- ត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពជាប្រចាំនូវវត្តមានរបស់បុគ្គលិក កំណត់ត្រាការឈប់សម្រាក សម្រាកឈឺ ប្រចាំឆ្នាំ របស់បុគ្គលិកតាមខេត្ត
- ធានាឱ្យមានការផ្គត់ផ្គង់សម្ភារៈការិយាល័យឱ្យបានគ្រប់គ្រាន់ និងតាមដានការប្រើប្រាស់
- ទិញសម្ភារៈការិយាល័យ
- ត្រូវប្រាកដថាអគារការិយាល័យត្រូវបានចាក់សោដោយសុវត្ថិភាពនៅខាងក្រៅម៉ោងធ្វើការ ហើយយានជំនិះទាំងអស់ត្រូវបានធានាសុវត្ថិភាព
- បំពេញភារកិច្ចផ្សេងទៀតតាមការចាត់តាំងរបស់មន្ត្រីរដ្ឋបាល និងធនធានមនុស្ស មន្រ្តីហិរញ្ញវត្ថុ និងគណៈគ្រប់គ្រង
- ហិរញ្ញវត្ថុ
- របៀបចំ និងត្រួតពិនិត្យលើប័ណ្ណចំណាយគ្រប់ការចំណាយរបស់សមាគមសាខាខេត្ត
- ត្រួតពិនិត្យ និងមើលឡើងវិញសំណើទាំងអស់របស់កម្មវីធី សម្រាប់ថវិកាគម្រោង និងចំណាយប្រតិ្តបត្តិការ
- រៀបចំសំណើសុំដាក់សាច់ប្រាក់ទៅធនាគារ និងប័ណ្ណដកប្រាក់សម្រាប់គម្រោង
- ត្រួតពិនិត្យ និងបញ្ជាក់ការផ្ទៀងផ្ទាត់សាច់ប្រាក់សម្រាប់គម្រោងថ្នាក់ខេត្ត
- រៀបចំ និងថែទាំឯកសារ ទាំងផ្នែកទន់ និងផ្នែករឹង សម្រាប់គម្រោង
- ស្កេន និងកត់ត្រា ឯកសារហរិញ្ញវត្ថុ
- សម្រួលដល់មន្ត្រីហិរញ្ញវត្ថុឱ្យធ្វើកិច្ចការផ្សេងៗតាមការណែនាំ
- ការងារឬភារកិច្ចពាក់ព័ន្ធផ្សេងៗ ដើម្បីគាំទ្រដល់ផ្នែកហរិញ្ញវត្ថុ
- ជំនាញ និងតម្រូវការ
- បរិញ្ញាបត្រផ្នែកគណនេយ្យ/ហិរញ្ញវត្ថុឬមុខជំនាញផ្សេងទៀត
- បទពិសោធន៍ការងារយ៉ាងតិច ២ឆ្នាំ ទៅ ៣ឆ្នាំ ជាមួយអង្គការក្រៅរដ្ឋាភិបាល (អាចទទួលយកបាន)
- ចេះភាសាអង់គ្លេសបានល្អ (ទាំងសរសេរ និងនិយាយ)
- ចេះបត់បែន វៀងវៃ ឆន្ទៈរៀនសូត្រនូវជំនាញថ្មីៗ
- មានអន្តរបុគ្គលល្អ ការរៀបចំ ទំនាក់ទំនងល្អ ការចរចា និងជំនាញដោះស្រាយបញ្ហា
- ស្មោះត្រង់ និងការប្តេជ្ញាចិត្តខ្ពស់
- ទទួលខុសត្រូវខ្ពស់ចំពោះការបញ្ចប់ការងារប្រកបដោយភាពត្រឹមត្រូវ និងតាមពេលវេលាកំណត់
- ការគ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ធភាព និងជំនាញរបស់អង្គភាពដែលមានសមត្ថភាពធ្វើកិច្ចការច្រើន និងធ្វើការបានល្អក្នុងក្រុម
- ការគ្រប់គ្រងពេលវេលាល្អ
- មានការកែលម្អការនៃការអនុវត្តជាបន្តបន្ទាប់
- មានជំនាញល្អឬខ្លាំងក្នុងការប្រើប្រាស់ MS Excel និង QuickBooks
- អត្តចរិក និងឥរិយាបទ
- មានភាពអំណត់អត់ធន់ និងការងារ
- អាចធ្វើការងារដោយឯករាជ្យ និងគោរពតាមជំនាញ
- គោរពក្រុមការងារ និងចេះជួយក្រុមការងារ
- គោលការណ៍គោរពសិទិ្ធកុមារ ការការពារកុមារ និងគោរពសិទ្ធិស្រ្តី ព្រមទាំងលើកកម្ពស់សមភាពយេនឌ័រ
ជំនួយការមន្ត្រីហិរញ្ញវត្ថុ
- Career Category: Assistant, Banking / Finance
- Schedule:Full-time
- Salary: $320
ការិយាល័យ៖ ហិរញ្ញវត្ថុ
រាយការណ៍៖ រាយការណ៍ជូនមន្ត្រីហិរញ្ញវត្ថុ
អ្នកត្រួតពិនិត្យ៖ មន្ត្រីហិរញ្ញវត្ថុ
រយៈពេលកិច្ចសន្យា៖ ប្រភេទកិច្ចសន្យាការងារមានថិរវេលាមិនកំណត់
កាំប្រាក់បៀវត្ស៖ Grade 3 and Level 3 (៣២០ ដុល្លារ)
គោលបំណងនៃមុខតំណែង
ជំនួយការមន្ត្រីហិរញ្ញវត្ថុ បង្កើនតម្លាភាព និងគណនេយ្យភាពនៃប្រព័ន្ធហិរញ្ញវត្ថុរបស់សមាគមយុវជនខ្មែរដែលត្រូវនឹងគោលនយោបាយហិរញ្ញវត្ថុរបស់សមាគម និងបទដ្ឋានអន្តរជាតិតាមរយៈការត្រួតពិនិត្យយ៉ាងល្អនូវរាល់សំណើ វិក័យប័ត្រ បង្កាន់ដៃ និងឯកសារហិរញ្ញវត្ថុដទៃទៀត និងរាយការណ៍ទៅប្រធានសមាគម។
- របៀបចំ និងត្រួតពិនិត្យលើប័ណ្ណចំណាយគ្រប់ការចំណាយរបស់ស្ថាប័ន
- កត់ត្រារាល់ប្រតិបត្តិការសៀវភៅបញ្ជី
- រៀបចំផ្ទៀងផ្ទាត់ធនាគារជាប្រចាំសម្រាប់គម្រោង
- ជួយមន្ត្រីហិរញ្ញវត្ថុដើម្បីរៀបចំប្រកាស និងបង់ពន្ធប្រចាំខែ
- រៀបចំសមតុល្យមូលនិធិប្រចាំខែសម្រាប់គម្រោង
- ត្រួតពិនិត្យ និងមើលឡើងវិញសំណើទាំងអស់របស់កម្មវីធី សម្រាប់ថវិកាគម្រោង និងចំណាយប្រតិ្តបត្តិការ
- រៀបចំសំណើសុំដាក់សាច់ប្រាក់ទៅធនាគារ និងប័ណ្ណដកប្រាក់សម្រាប់គម្រោង
- ជួយមន្ត្រីហិរញ្ញវត្ថុ ក្នុងត្រួតពិនិត្យ និងមើលឡើងវិញសំណើសុំសាច់ប្រាក់
- ត្រួតពិនិត្យ និងបញ្ជាក់ការផ្ទៀងផ្ទាត់សាច់ប្រាក់សម្រាប់គម្រោងថ្នាក់ខេត្ត
- រៀបចំ និងផ្ទេរថវិកាសម្រាប់សកម្មភាពទៅបណ្តាខេត្តសម្រាប់គម្រោង
- រៀបចំ និងថែទាំឯកសារទាំងផ្នែកទន់ និងផ្នែករឹង សម្រាប់គម្រោង
- ជួយមន្រ្តីហិរញ្ញវត្ថុ ដើម្បីរៀបចំការតាមដានថវិកា ប្រចាំខែ ត្រីមាស និងឆមាសសម្រាប់ម្ចាស់ជំនួយ និងគណៈកម្មការប្រតិបត្តិ
- ជួយមន្ត្រីហិរញ្ញវត្ថុដើម្បីរៀបចំធ្វើសវនកម្ម
- ចូលរួមប្រជុំជាមួយម្ចាស់ជំនួយក្នុងករណីមានការស្នើសុំ
- ជួយបន្ត្រីហិរញ្ញវត្ថុ ដើម្បីរៀបចំប្រកាស និងបង់ពន្ធប្រចាំខែ
- ជួយមន្ត្រីហិរញ្ញវត្ថុ ដើម្បីរៀបចំរបាយការណ៍ហិរញ្ញវត្ថុទៅរដ្ឋាភិបាលអនុលោមតាមច្បាប់ និងផ្សេងៗ
- ជួយមន្ត្រីហិរញ្ញវត្ថុ ដើម្បីរៀបចំរបាយការណ៍ហិរញ្ញវត្ថុទៅម្ចាស់ជំនួយ
- ជួយមន្ត្រីហិរញ្ញវត្ថុឱ្យធ្វើកិច្វផ្សេងតាមការណែនាំរបស់មន្ត្រីហិរញ្ញវត្ថុ
- ជំនាញ និងតម្រូវការ
- បរិញ្ញាបត្រផ្នែកគណនេយ្យ / ហិរញ្ញវត្ថុឬមុខជំនាញផ្សេងទៀត
- បទពិសោធន៍ការងារយ៉ាង ២ ឆ្នាំជាមួយអង្គការក្រៅរដ្ឋាភិបាលអាចទទួលយកបាន
- ចេះភាសាអង់គ្លេសបានល្អ (ទាំងសរសេរ និងនិយាយ)
- ចេះបត់បែន វៀងវៃ និងចង់ចេះរៀនជំនាញថ្មីៗ
- ស្មោះត្រង់ និងការប្តេជ្ញាចិត្តខ្ពស់
- ជាអន្តរបុគ្គលល្អ ការរៀបចំ មានទំនាក់ទំនងល្អ ការចរចា និងជំនាញដោះស្រាយបញ្ហា
- ទទួលខុសត្រូវខ្ពស់ចំពោះការបញ្ចប់ការងារប្រកបដោយភាពត្រឹមត្រូវ និងតាមពេលវេលាកំណត់
- អាចធ្វើការនៅក្រោមសម្ពាធបន្តិចបន្តួច ដោយមានការត្រួតពិនិត្យ
- ការគ្រប់គ្រងពេលវេលាល្អ
- តម្រង់ទិសឆ្ពោះទៅរកសេវាកម្ម និងការកែលម្អការអនុវត្តជាបន្តបន្ទាប់
- ពូកែក្នុងការប្រើប្រាស់ MS Excel និង QuickBooks
- មានជំនាញទំនាក់ទំនងបុគ្គល និងអ្នកដឹកនាំល្អ
- ចេះបត់បែនឆ្លាតចេះរៀនជំនាញថ្មីៗ
- ស្មោះត្រង់ និងមានការតាំងចិត្តខ្ពស់
- មានការកែលម្អនៃការអនុវត្តជាបន្តបន្ទាប់
- ធ្វើការអាចបត់បែនបានតាមពេលវេលាជាក់ស្តែង
- អត្តចរិក និងឥរិយាបទ
- មានភាពអំណត់អត់ធន់ និងការងារ
- អាចធ្វើការងារដោយឯករាជ្យ និងគោរពតាមជំនាញ
- គោរពក្រុមការងារ និងចេះជួយក្រុមការងារ
- ការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើការ
- អាចកសាងស្មារតីក្រុមបានល្អ