បុគ្គលិកជំនាញសង្គមកិច្ច
- Career Category: Social Work, Community Development
- Schedule:Full-time
- Salary: $420
រាយការណ៍៖ រាយការណ៍ជូនប្រធានកម្មវិធី
រយៈពេលកិច្ចសន្យា ប្រភេទកិច្ចសន្យាការងារមានថិរវេលាមិនកំណត់
ថ្ងៃចាប់ផ្តើម ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤
ទីកន្លែង រាជធានីភ្នំពេញ និងចុះខេត្តញឹកញាប់
គោលបំណងនៃមុខតំណែង
គោលបំណងនៃមុខតំណែងនេះគឺការបង្ហាត់បង្ហាញ និងត្រួតពិនិត្យជាមួយបុគ្គលិកសង្គមកិច្ចឃុំ បុគ្គលិកមណ្ឌលសុខភាព ដើម្បីពង្រឹងសេវាសុខភាពជាមួយគណៈកម្មការទទួលបន្ទុកកិច្ចការនារី និងកុមារ (គ.ក.ន.ក) (CCWC)ឬអ្នកផ្តល់សេវាដើម្បីគាំទ្រអតិថិជន (ស្រ្តី និងកុមារ) និងជំទប់ទី២។ លើសពីនេះ គ.ក.ន.ក នឹងចូលរួមក្នុងការបណ្តុះបណ្តាល ទៅតាមតម្រូវការ ដើម្បីពង្រឹងចំណេះដឹង និងអនុវត្តសកម្មភាពគម្រោង។ បុគ្គលិកជំនាញសង្គមកិច្ចនឹងតស៊ូមតិដើម្បីលើកកម្ពស់យុត្តិធម៌សង្គម និងផ្តល់សិទ្ធិអំណាចដល់អតិថិជន (ស្រ្តី និងកុមារ) និងសហគមន៍។តាមរយៈជំនាញតស៊ូមតិ បុគ្គលិកជំនាញសង្គមកិច្ច អាចជាតំណាង និងជជែកវែកញែកសម្រាប់អតិថិជន ហើយអាចភ្ជាប់អតិថិជនងាយរងគ្រោះជាមួយនឹងការមានឱកាស និងទទួលបានធនធានដែលជាតម្រូវការ នៅពេលដែលពួកគេមិនអាចតស៊ូមតិដោយខ្លួនឯងបាន ព្រមទាំងជួយដោះស្រាយបញ្ហាដែលពួកគេជួបប្រទះ។ លើសពីនេះបុគ្គលិកសង្គមកិច្ចជំនាញនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយបុគ្គលិកគម្រោងផ្សេងទៀត ដោយធានានូវសកម្មភាពបំពេញតាមផែនការ និងសម្រេចបានលទ្ធផលនៃគម្រោង។
- រៀបចំផែនការ និងផ្តល់វគ្គបណ្តុះបណ្តាល សម្រាប់គណៈកម្មការទទួលបន្ទុកកិច្ចការនារី និងកុមារ (គ.ក.ន.ក)ឬអ្នកផ្តល់សេវាដើម្បីគាំទ្រអតិថិជន (ស្រ្តី និងកុមារ) និងជំទប់ទី២
- ជួយ និងគាំទ្រអតិថិជនក្នុងការទទួលបានសេវា
- ការរៀបចំការថែទាំ ធនធាន ឬអត្ថប្រយោជន៍សមស្របសម្រាប់អតិថិជន
- ទំនាក់ទំនងជាមួយសាច់ញាតិ ណៈកម្មការទទួលបន្ទុកកិច្ចការនារី និងកុមារ (គ.ក.ន.ក) ឬ អ្នកផ្តល់សេវាដើម្បីគាំទ្រអតិថិជន (ស្រ្តី និងកុមារ) និងអ្នកជំនាញផ្សេងទៀត
- ផ្តល់របាការណ៍សកម្មភាព និងរបាយការណ៍ត្រួតពិនិត្យ តាមដាន វាយតម្លៃគម្រោងទៅកាន់អ្នកគ្រប់គ្រង
- ចូលរួមប្រជុំជាមួយម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធ តាមតម្រូវការរបស់ប្រធានកម្មវិធី
- ជំនាញ និងតម្រូវការ
- បរិញ្ញាបត្រផ្នែកចិត្តវិទ្យា ការងារសង្គម ឬផ្នែកដែលពាក់ព័ន្ធ យ៉ាងតិច ៣ ឆ្នាំ
- មានបទពិសោធន៍ធ្វើការជាមួយអតិថិជនដែលធ្លាប់រងបញ្ហារួមមាន៖ ការរំលោភបំពានលើកុមារអំពើហិង្សាក្នុងគ្រួសារសុខភាពផ្លូវចិត្ត និងការរំលោភបំពានផ្សេងៗ
- មានបទពិសោធន៍យ៉ាងតិចមួយឆ្នាំទាក់ទងនឹងមុខតំណែងមួយនេះនៅក្នុងអង្គការក្រៅរដ្ឋាភិបាល ស្ថាប័ន និងបណ្តាញផ្សេងទៀត
- ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងល្អ
- មានជំនាញទំនាក់ទំនងល្អ
- បទពិសោធន៍ល្អក្នុងការធ្វើផែនការ ថវិកា ការអនុវត្ត ការត្រួតពិនិត្យ ការវាយតម្លៃ និងការសរសេររបាយការណ៍
- មានបទពិសោធន៍ពីមុនក្នុងការតស៊ូមតិ និងបណ្តាញ
- អាចនិយាយ និងសរសេរភាសាអង់គ្លេសបាន
- អាចប្រើប្រាស់កុំព្យូទ័រMicrosoft Word, Excel and PowerPoint
- អាចធ្វើដំណើរទៅខេត្តបាន
- មានជំនាញទំនាក់ទំនងបុគ្គលនិងអ្នកដឹកនាំល្អ ព្រមទាំងគ្រប់គ្រងពេលវេលាបានល្អ
- ធ្វើការអាចបត់បែនបាន
- អត្តចរិក និងឥរិយាបទPERSONAL CHARACTERISTICS
- មានភាពអំណត់អត់ធន់ និងការងារ
- អាចធ្វើការងារដោយឯករាជ្យ និងគោរពតាមជំនាញ
- គោរពក្រុមការងារ និងចេះជួយក្រុមការងារ
- ការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើការជាមួយសហគមន៍
- អាចកសាងស្មារតីក្រុមបានល្អ