BongThom.com

Scan to see job detail

សេចក្តី​ប្រកាស​ជ្រើសរើស​ក្រុមហ៊ុនសំណង់​គម្រោង​សាងសង់ ​និងកែលម្អ ​អគារសិក្សា ​មត្តេយ្​យ ចំនួន​ ១៥​ ទីតាំង

with Krousar Yoeung

BTDC-ID: 30545

Closing Date:

Announcement Description

សមាគម​គ្រួសារ​យើង​ ជាស​មា​គម​ខ្មែរ​ក្នុងស្រុក​មួយ​ ដែល​បង្កើត​ឡើងក្នុ​ងគោលបំណង​ លើក​កម្ពស់​ សុខ​មាល​ភាព​ បញ្ញា​ និង​ការ​អភិវឌ្ឍន៍​របស់​កុមារ​ ពង្រឹង​សមត្ថភាព​ថែទាំ​ និង​អប់រំ​របស់​ឪពុក​ម្ដាយ​ ចំពោះ​កូន​ៗ និង​បង្កើន​ជីវភាព​ភាព​ម្ចាស់ការ​ និង​ការទទួលខុសត្រូវ​របស់​គ្រួសារ​ក្រីក្រ​ដោយ​ពុំ​ស្វែង​ រក​កម្រៃ​ មិន​ប្រកាន់​សាសនា​ និង​និន្នាការនយោបាយ​ណាមួយ​ឡើយ​។ សមាគម​យើង​ ជា​ដៃគូ​រយុទ្ធសាស្រ្ត ជាមួយ​ មូលនិធិ​ គី​ន ឆា​ន (Kinchan Foundation) ដើម្បី​អនុវត្ត​កម្មវិធី​ កុមារ​កម្ពុជា​រីករាយ​ ក្នុង​ការ​លើកកំពស់​គុណភាព​ និង​សេវា​អប់រំ​ កំរិត​មត្តេយ្យសិក្សា​ ក្នុង​ខេត្ត​ គោលដៅ​ ចំនួន​មាន​ សៀមរាប​ រតនគិរី​ ក្រចេះ​ ត្បូងឃ្មុំ​ កំពង់ចាម​ ហើយ​ក្នុង​ឆ្នាំ​ ២០២៤ យើង​បាន​ពង្រីក​ ខេត្ត​គោលដៅ​ថ្មី​ ៣ បន្ថែម​ទៀត​ មាន​ បន្ទាយ​មានជ័យ​ ស្ទឹង​ត្រែង​ និង​ ព្រៃវែង​។

Bid Components

សេចក្តី​ប្រកាស​ជ្រើសរើស​ក្រុមហ៊ុនសំណង់​គម្រោង​សាងសង់ ​និងកែលម្អ ​អគារសិក្សា ​មត្តេយ្​យ ចំនួន​ ១៥​ ទីតាំង

  • Category: Invitation for Bids
  • Location: Banteay Meanchey Province, Stung Treng Province, Prey Veng Province

ក្នុង​ឆ្នាំ​ ២០២៤ នេះ​ កម្មវិធី​ នឹង​ធ្វើការ​សាងសង់​អគារសិក្សា​ថ្មី​ និង​ជួសជុល​កែ​លម្អ​អគារ​មួយ​ចំនួន​ បន្ថែម​ សម្រាប់​ ជំនាន់​ទី​៥ ដែល​មាន​ចំនួន​សរុប​ ១៥ ទីតាំង​ ស្ថិតនៅ​ខេត្ត​ ចំនួន​៤គឺ​៖ ខេត្ត​បន្ទាយ​មានជ័យ​ ស្ទឹង​ត្រែង​ ព្រៃវែង​ និង​កំពង់ចាម​។

គម្រោង​សាងសង់​ និង​កែ​លម្អ​អគារសិក្សា​ក្នុង​ខេត្ត​ គោលដៅ​ទាំងបួន​ ខាងលើ​ នេះ​ ត្រូវ​បែងចែក​ជា​ បី​ (០៣) ស៊ូ​នគឺ​៖

  • ស៊ូ​ន ១៖ មាន​ ៤ ទីតាំង​ ដែល​ស្ថិតនៅ​ក្នុងស្រុក​ ព្រះ​នេត្យព្រះ​ និង​ ស្រុក​ ភ្នំស្រុក​ ខេត្ត​បន្ទាយ​មានជ័យ​
  • ស៊ូ​ន ២៖ មាន​ ៥ ទីតាំង​ ដែល​ស្ថិតនៅ​ក្នុងស្រុក​ សេសាន និង​ ស្រុក​សៀម​បូក​ ខេត្ត​ស្ទឹង​ត្រែង​
  • ស៊ូ​ន ៣៖ មាន​ ៦ ទីតាំង​ ដែល​៤ មាន​ទីតាំងនៅ​ក្នុងស្រុក​ កញ្ជ្រៀច​ និង​ ស្រុក​កំចាយ​មា​ ខេត្ត​ព្រៃវែង​ និង​ ២

ទីតាំង​ ស្ថិត​ក្នុងស្រុក​កំពង់​សៀម​ ខេត្ត​កំពង់ចាម​។

Submission Requirements

បញ្ចា​ក់៖

  • ការ​ប្រមូល​សម្រង់​តម្លៃ​សាងសង់​ និង​ កែ​លម្អ​អគារសិក្សា​ម្តេយ្យនេះ​គឺ​ដើម្បី​ ដាក់​សំណើ​រថ​វិកា​ទៅ​ម្ចាស់​មូលនិធិ​ ដើម្បី​ធ្វើការ​ពិនិត្យ​និង​អនុ​មត្តិ​។ ក្រុមហ៊ុន​ចូលរួម​ អាចមានឧិកាស​ទទួលការ​ងារ​ ក្នុង​តម្លៃ​សមរម្យ​។
  • ក្រុមហ៊ុន​សំណង់​ ដែល​មានបំណង​ចូលរួម​ផ្តល់សម្រង់​តម្លៃ​ការងារ​សាងសង់​ និង​កែ​លម្អ​ ត្រូវ​ចុះ​សិក្សា​ និង​ពិនិត្យមើល​ តាម​ទីតាំង​អោយ​បាន​ច្បាស់លាស់​ មុននឹង​ចូលរួម​។ មាន​ទីតាំង​មួយ​ចំនួនជា​ពិសេស​ ក្នុង​ខេត្ត​ ស្ទឹង​ត្រែង​ មាន​ស្ថា​ភាព​ លំបាក​ដឹកជញ្ជូន​ សម្ភារៈសំណង់​តាមផ្លូវគោក​។
  • ក្រុមហ៊ុន​សំណង់​មួយ​ អាច​ចូលរួម​ ផ្តល់សម្រង់​តម្លៃ​ បានតែ​សម្រាប់​ការងារ​ មួយ​ ស៊ូ​ន ប៉ុណ្ណោះ​។

ឯកសារ​ដែល​ភ្ជាប់​ជូន​ជាមួយ​និង​ឯកសារ​សម្រង់​តម្លៃ​ ការងារ​សាងសង់​និង​ កែ​លម្អ​អគារសិក្សា​រួម​មាន​៖

  • លិខិត​ចំណាប់អារម្មណ៍​ របស់​ប្រធាន​ក្រុមហ៊ុន​ ឬអ្នកតំណាង​
  • ប្រវត្តិ​របស់ក្រុមហ៊ុន​
  • ឯកសារ​ថត​ ចម្លង​ នៃ​ លិខិត​ចុះបញ្ជី​ក្រុមហ៊ុន​
  • ឯកសារ​ថត​ ចម្លង​ បណ្ណ័បប៉ាត​ង់ ពន្ធ​អាករ​ ផ្សេង​ៗ

ក្រុមហ៊ុន​សំណង់​ ដែល​ចាប់អារម្មណ៍​ ការងារ​នេះ​ ត្រូវ​ ពិនិត្យមើល​ ឯកសារ​ប្លង់​សំណង់​អគារ​ ផ្សេង​ៗ និង​ សម្ភារៈ​ ដែល​ត្រូវ​ ប្រើប្រាស់​ ឬបំពាក់​ ព្រមទាំង​ បាន​ចុះ​ សិក្សា​ទីតាំង​គម្រោង​ បាន​ច្បាស់លាស់​ មុននឹង​ ចូលរួម​ផ្តល់សម្រង់​តម្លៃ​ មកកាន់​ការិយាល័យ​ សមាគម​គ្រួសារ​យើង​ ដែល​មាន​អសយ​ដ្ឋាន​ ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

ឈប់​ទទួល​ ឯកសារ​សម្រង់​តម្លៃ​ ត្រឹម​ម៉ោង​ ៣ រសៀល​ ថ្ងៃ​ទី​ ១៩ ខែ​ កក្កដា​ ឆ្នាំ​ ២០២៤។

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​ បុគ្គលិក​ សមាគម​គ្រួសារ​យើង​ ដែល​មានឈ្មោះ​ និង​ ទូរស័ព្ទ​ខាងក្រោម​៖

លោកស្រី​ ភួង​ គ្រឹះ​ស្នា​ ប្រធាន​រដ្ឋបាល​ សមាគម​គ្រួសារ​យើង​ ទូរ​ស័ព្ធ/តេលេក្រាម​ ០៨៩ ៤៧៤ ៧៦៦

លោក​ ប៉ិច​ ប៊ុណ្ណា​ មន្ត្រី​ ត្រួតពិនិត្យ​ និង​តាមដាន​ គម្រោង​ ទូរ​ស័ព្ធ/តេលេក្រាម​ ០១៧ ៧២៧ ៤៧៩

សូម​ចុច​តណភ្ជាប់​នេះ​ ដើម្បី​ទាញ​យក​ ឯកសារ​ ខាងក្រោម​៖

  1. ទម្រង់​ សម្រង់​តម្លៃ​ លើការងា​រសាងសង់​ ឬកែ​លម្អ​ តាម​ស៊ូ​ន និមួយ​ៗ
  2. គំនូស​ប្លង់​វិស្វកម្ម​ នៃ​អគារសិក្សា​ អគារ​ពហុ​បំណង​ និង​ សំណង់​ផ្សេង​ៗ
  3. គំនូរ​ភាព​ នៃ​សំណង់​អគារសិក្សា​ អគារ​ពហុ​បំណង​ និង​ សំណង់​ផ្សេង​ៗ
  4. តារាង​ពិព៌ណនា​ អំពី​សម្ភារៈសំណង់​ ដែល​តម្រូវ​ប្រើប្រាស់​ និង​បំពាក់​ (ទាំង​សំណង់​ថ្មី​ និង​ សំណង់​ដែល​ត្រូវ​កែ​លម្អ​)។
 

Contact Details

Office Address
  •  #577, St. Angtamin, Sangkat Kakab, Khan Pur SenChey, Phnom Penh, Cambodia
 
Contact Name
  •   លោកស្រី ភួង គ្រឹះស្នា ប្រធានរដ្ឋបាល សមាគមគ្រួសារយើង
  •  លោក ប៉ិច ប៊ុណ្ណា មន្ត្រី ត្រួតពិនិត្យ និងតាមដាន គម្រោង
 
Phone