គណនេយ្យករ, ជំនួយការ​រដ្ឋបាល, និង បេឡាករ/ ​អ្នកទទួ​លភ្ញៀវ

with Clinic Rhac
This job has already passed the closing date
Job Announcement

BTDC-ID: 2967
Closing Date:

Announcement Positions

Announcement Description

គ្លីនិក ​រ៉ាក់ បានបង្កើត​ឡើងតាំងពីឆ្នាំ ១​៩៩៦ ក្រោម​ការប្តេជ្ញាចិត្ត​ខ្ពស់ក្នុងការផ្តល់សេ​វាគម្រូប្រក​បដោយគុ​ណភាពខាង​ផ្នែកសុខភាពបន្តពូជ ​សុខភាពផ្លូវភេទ​ និងសិទ្ធិជូន​ដល់ប្រជា​ជនកម្ពុជា។ មកដល់ប​ច្ចុប្បន្ននេះគ្លីនិក រ៉ាក់មានសាខាសរុបចំនួន ១៤ កន្លែងក្នុងរាជធានី​ភ្នំពេញ​ និងតាម​បណ្តាខេត្ត​ដូចជា​ ព្រះសីហនុ កំព​ត តាកែវ កំពង់ស្ពឺ សៀ​មរាប​ បាត់ដំបង និងកំពង់ចាម។ក្រៅអំពីការផ្តល់

សេវាដែ​លប្រកប​ដោយគុណ​ភាពជូនដល់​ប្រជាជន ​គ្លីនិករ៉ាក់​បាននឹងកំ​ពុងផ្តល់អោយ​បុគ្គលិករប​ស់ខ្លួននូវ​ឱកាសដើ​ម្បីឱ្យជំនាញ​របស់ពួក​គេកាន់តែ​ឈាន​មុខ។ គ្លីនិករ៉ា​ក់កំពុង​ត្រូវ​ការ​ជ្រើសរើស​បុគ្គលិកដើម្បីប​ម្រើកាងារនៅ​តាមទីតាំង​ និងមុខដំ​ណែងដូច​ខាងក្រោម។

Announcement Positions

គណនេយ្យករ

Expectations - Duties, Responsibilities
  • ពិនិត្យឯកសារ ​និងរៀបចំរបា​យការណ៍ ដើម្បីធ្វើការ​ស្នើសុំការទូទាត់​ទៅក្រុមហ៊ុន និងម​ន្ទីរពេទ្យដែលមាន កិច្ចសន្យាជា​មួយគ្លីនិករ៉ាក់អោ​យបានត្រឹម​ត្រូវ និងទាន់ពេ​លវេលា។
  • ចូលរួមឆ្លើយត​បសំនួរជាមួ​យក្រុមហ៊ុន និ​ងមន្ទីរពេទ្យ​ដែលមាន​កិច្ចសន្យាជា​មួយគ្លីនិករ៉ាក់ ​និងសម្រប​សម្រួលការទំនាក់​ទំនងតាម​រយៈអ៊ីម៉ែល ឬលិខិត​សំរាប់កា​រទូទាត់សំណ​ងពីក្រុម​ហ៊ុននិងមន្ទីរពេទ្យ។
  • ចុះបញ្ជីក្នុង​ប្រព័ន្ធQuick Book នូវ​ចំណូលចំណាយ​ប្រចាំ​ថ្ងៃរបស់គ្លីនិករ៉ាក់ ហើ​យធានាថាទិន្ន័យទាំងអស់​ ពិតជា​ត្រឹមត្រូវ និងអាច​ប្រើប្រាស់បា​នទាន់ពេល​វេលា។
  • ធ្វើការយ៉ាង​ជិតស្និទ្ធជា​មួយអ្នក​គ្រប់គ្រងផ្នែកហិរ​ញ្ញវត្ថុ គណ​នេយ្យករ និងគ្លីនិក​ដែលពាក់​ព័ន្ធ ដើម្បីធានាថា​ប្រតិបត្តិការ​ទាំងអស់​មានភាព​ត្រឹមត្រូវ។
  • ត្រួតពិនិត្យ​លើឯកសាររ​បស់គ្លីនិករ៉ាក់​អោយបា​នម៉ត់ចត់ វាយ​តំលៃឯក​សារចំណូល ​ចំណាយទាំងអស់ ដើម្បីធា​នាថាឯកសារ​ទាំងនោះ​មានភាព​ត្រឹមត្រូវ ។
  • ធានាថាចំណូល​និងចំណាយ​ទាំងអស់​ត្រូវគោរពតាមគោ​លការណ៍និងនី​តិវិធីរបស់គ្លីនិ​ករ៉ាក់។
  • ធ្វើដំណើ​រទៅខេត្តដែ​លគ្លីនិកមាន​នៅពេល​មានករណីចាំបាច់។
  • ចូលរួម​ពង្រឹងប្រព័ន្ធគ​ណនេយ្យរប​ស់គ្លីនិករ៉ាក់។
Requirements - Skills, Qualifications, Experience
  • មានស​ញ្ញាប័ត្រ ​បរិញ្ញាប័ត្រផ្នែកគ​ណនេយ្យ ឬ​ហិរញ្ញវត្ថុ
  • មានបទពិ​សោធន៍កា​រងារផ្នែកគណ​នេយ្យយ៉ា​ងតិច ២ឆ្នាំ
  • មានជំនា​ញកុំព្យូទ័រ Word, Excel និង QuickBooks
  • មានចំ​ណេះដឹងភា​សាអង់គ្លេស
  • មានជំនាញទំ​នាក់ទំនង​អន្តរបុគ្គល ​និងការទំ​នាក់ទំនងល្អ
  • មានការ​ប្តេជ្ញាចិត្តខ្ពស់ និ​ងការអត់ធ្មត់​ក្នុងការអ​នុវត្តការងារ
 
 

ជំនួយការ​រដ្ឋបាល

Expectations - Duties, Responsibilities
  • ទទួលខុ​សត្រូវក្នុងការទិ​ញសម្ភារប្រើ​ប្រាស់ក្នុងគ្លី​និក ដោយធ្វើកា​រសហការ​ជិតស្និទ្ធជាមួ​យបុគ្គលិកគ្លីនិក ធា​នាថារាល់កា​រទិញសម្ភារទាំ​ងអស់ត្រូវបាន​អនុវត្តទៅតា​មគោល​ការណ៍ណែ​នាំផ្នែកល​ទ្ធកម្ម
  • ពិនិត្យរបាយ​ការណ៍ប្រើប្រាស់ស​ម្ភារផ្សេងៗ​នៅតាមគ្លីនិក​ ធានាថា​ការកត់ត្រា​ត្រូវធ្វើបាន​ត្រឹមត្រូវ
  • ពិនិត្យ និងគ្រប់​គ្រងការប្រើ​ប្រាស់ស​ម្ភារ ធានា​នូវភាពមិន​ខ្ជៈខ្ជាយ និង​មានសម្ភារ​ប្រើប្រាស់គ្រប់គ្រាន់​ប្រកបដោយ គុណភាព។
  • សម្រប​សម្រួល​កិច្ចការងាររ​ដ្ឋបាលផ្សេងៗ​នៅតាមគ្លីនិក ​និងការិយា​ល័យកណ្តាល​ទៅតាមការចាត់តាំងរ​បស់មន្ត្រីរដ្ឋបាល
  • ធ្វើការរា​យការណ៍​នូវបញ្ហាដែល​កើតមានភ្លាមៗ ​ទៅកាន់មន្ត្រីរដ្ឋបា​ល។
Requirements - Skills, Qualifications, Experience
  • មានបរិញ្ញាប​ត្រផ្នែកគ​ណនេយ្យ គ្រប់គ្រង​ ឬជំនាញ​ផ្សេងទៀតដែល​ពាក់ព័ន្ធ
  • មាន​​​​​​បទ​ពិសោធន៍កា​រងារក្នុងកា​រទិញសម្ភារផ្សេងៗ ​និងការងារក្នុងកា​រិយាល័យ​យ៉ាងតិចរ​យៈពេលមួយឆ្នាំ ជាមួយ​ ក្រុមហ៊ុនឯកជ​ននានា ឬអង្គការ​ក្រៅរ​ដ្ឋា​ភិ​បាល​​ ។
  • មានចំណេះដឹង​ភាសាអង់គ្លេសដែល​អាចប្រើប្រាស់បា​នទាំងនិយាយ ​អាន និងស​រសេរ
  • មាន​​​​ជំនាញ​ផ្នែក​កុំព្យូទ័រ​ដូច​ជា (Microsoft ​​ Word, Excel, PowerPoint និង Database)។
  • មានការ​ទំនាក់​ទំនងល្អ និង​​អាចបត់បែនទៅតាមការងារ
  • បុគ្គលិកមា​នលក្ខណៈរួស​រាយ​រាក់​ទាក់ ​និងចេះជួយគ្នា
 
 

បេឡាករ/ ​អ្នកទទួ​លភ្ញៀវ(ចំនួន០៧នាក់)

Requirements - Skills, Qualifications, Experience
  • រៀនចប់​ថ្នាក់ទី១២
  • ចេះអាន ​និងនិយាយភា​សារអង់គ្លេស​មធ្យម
  • ចេះប្រើប្រាស់ ​Computer បាន​ល្អប្រសើរ ជា​ពិសេស Microsoft Excel &Word, Database, Email, and Internet
  • មាន​សមត្ថភា​ពក្នុងការ​វាយអត្ថបទ​បានរហ័ស
  • មានប​ទពិសោ​ធន៍ការងារ​ពាក់ព័ន្ធយ៉ាង​ហោចណា​ស់ ១ឆ្នាំ
  • មានចរិត​ស្លូតបូត ​ស្មោះត្រង់​ រួសរាយរាក់​ទាក់ រហ័សរ​ហួន និងឧស្សាហ៍​ព្យាយាម
  • អាចបត់បែន​ម៉ោងធ្វើការ​ទៅតាមតម្រូវកា​រ និងមានឆន្ទៈបំពេ​ញការងា​រអោយទាន់ពេ​លវេលា
 

How to Apply

បេក្ខជន បេក្ខនារីដែលមាន​ចំណាប់​អារម្មណ៍ក្នុងការបម្រើការងារ សូមអញ្ជើញ​ផ្ញើប្រវត្ដិ​រូប​សង្ខេប និងពាក្យសុំបម្រើ ការងារមក​កាន់ការិយាល័យ​របស់គ្លីនិករ៉ាក់ ឬ ​តាម​រយៈ​​សារ​អេឡិច​​​​​​​​​ត្រូនិក។​ ចាប់​​ផ្ដើមទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូត​ដល់ថ្ងៃផុតកំណត់។ បេក្ខជន បេក្ខនារីដែល​ត្រូវ​​​​​បានជ្រើសរើស​នឹង​ត្រូវ​អញ្ជើញ​មកធ្វើការ​សម្ភាសន៍​។​​សូមចូល​ទៅ​កាន់​​​គេហទំព័រគ្លីនិក​រ៉ាក់​ ឬ​ទាក់ទង​ទូរសព្ទលេខ ដើម្បីសាកសួរព័ត៌មានលំអិត ។

 

Contact Details

Office Address
  • # House 05, Street 600, Sangkat Boeng Kak Ti Pir, Khan Tuol Kouk, Phnom Penh, Cambodia
 
Contact Name
  • CLINIC RHAC
 
Phone
 
Email
 
Website