ការអញ្ចើញចូលរួមពិគ្រោះថ្លៃទិញគោយន្តកន្ត្រៃចំនួន ១៨គ្រឿង និង រឺម៉កគោយន្ត ២៤គ្រឿង

with Agricultural Cooperatives Sdao Akphiwat
This job has already passed the closing date
Invitation for Bids

BTDC-ID: 29241
Closing Date:
 
Bid Components

Announcement Description

សហគមន៍​កសិកម្ម​ របស់យើង​ខ្ញុំ​បាន​ទទួល​មូលនិធិ​ ពី​គម្រោង​ពិពិធក​ម្មក​សិក​ម្មក​ម្ពុ​ជា​ ដែល​ផ្តល់ហិរញ្ញប្បទាន​ដោយ​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ​(IDA) ដើម្បី​ធ្វើការ​ទូទាត់​នៅ​ក្រោម​កិច្ចសន្យា​សម្រាប់​ការ​ផ្គត់ផ្គង់​គោយន្ត​កន្ត្រៃ​ចំនួន​ ១៨គ្រឿង​ និង​ រឺ​ម៉ក​គោយន្ត​ ២៤គ្រឿង​ កិច្ចសន្យា​លេខ​៖ ២០៧។

Bid Components

ការអញ្ចើញចូលរួមពិគ្រោះថ្លៃទិញគោយន្តកន្ត្រៃចំនួន ១៨គ្រឿង និង រឺម៉កគោយន្ត ២៤គ្រឿង

  • Category: Invitation for Bids
  • Location: Preah Vihear Province

ទំនិញ​នឹង​ត្រូវ​ប្រគល់​ទទួល​/ផ្តត់​ផ្គង់​ជា​ពីរ​ (០២) លើក​ ដែល​ការ​ផ្គត់ផ្គង់​លើក​ទី​១ ត្រូវ​អនុវត្ត​ក្នុងរយៈពេល​ ១៤ ថ្ងៃ​ (ប្រតិទិន​) ចាប់ពី​ថ្ងៃ​ទទួល​បាន​លិខិត​បញ្ជាទិញ​ និង​លើក​ទី​២ ត្រូវ​ប្រគល់​រយៈពេល​ ០៧ ថ្ងៃ​ (ប្រតិទិន​) បន្ទាប់ពី​ការ​ផ្គត់ផ្គង់​លើក​ទី​១ រួចរាល់​ (ដូច​បាន​រៀបរាប់​ក្នុង​ ទម្រង់​ទី​១៖ តារាង​តម្លៃ​ និង​ការ​ប្រគល់​ទំនិញ​)។

Submission Requirements

អ្នក​ផ្គត់ផ្គង់​ទំាងឡាយ​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ និង​មាន​ចំណាប់អារម្មណ៍​ នឹង​ត្រូវ​បាន​អញ្ជើញ​មក​ទទួល​ឯកសារ​ពិគ្រោះ​ថ្លៃ​ ដោយ​ឥត​គិតថ្លៃ​ នៅ​អាសយដ្ឋាន​ដើម្បី​ផ្គត់ផ្គង់​ទំនិញ​ដែល​បាន​រៀបរាប់​ក្នុង​ទម្រង់​ទី​២៖ លក្ខណ​បច្ចេកទេស​ ដែល​បាន​ភ្ជាប់​មក​ជាមួយ​ឯកសារ​ពិគ្រោះ​ថ្លៃ​នេះ​។

ដើម្បី​ជាល​ក្ខណៈ​សម្បតិ្តគ្រប់គ្រាន់​ និង​អាច​ទទួលយក​បាន​ អ្នក​ពិគ្រោះ​ថ្លៃ​ត្រូវ​៖

ជា​ពាណិជ្ជករ​ ក្រុមហ៊ុន​ឯកជន​ ឬអាជីវករ​ក្នុង​សហគមន៍​ ដែល​មាន​អត្តសញ្ញាណ​សំគាល់​ច្បាស់លាស់​ដូចជា​ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​ប័ណ្ណ​ប៉ាត​ង់ប្រចាំ​ឆ្នាំ​ (នៅ​មាន​សុពលភាព​) ហើយ​អាច​ផ្គត់ផ្គង់​ទំនិញ​តាម​តម្រូវ​ការ​ និង​លក្ខណ​:បច្ចេកទេស​ដែល​បាន​បញ្ជាក់​ក្នុង​ឯកសារ​ពិគ្រោះ​ថ្លៃ​។ អ្នក​ផ្គត់ផ្គង់​ដែល​ត្រូវ​បាន​កំណត់​ថា​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​បន្លំ​ អំពើពុករលួយ​ និង​អំពើ​ឃុបឃិត​ ហើយ​ស្ថិត​ក្នុង​បញ្ចីហាមឃាត់​ ក្នុងអំឡុង​ពេល​នៃ​ការ​ពិគ្រោះ​ថ្លៃ​ នឹង​មិនមាន​សិទ្ធិ​ចូលរួម​ពិគ្រោះ​ថ្លៃ​ឡើយ​។

សំណើ​ពិគ្រោះ​ថ្លៃ​ និង​តម្លៃ​ទំនិញ​ ក្នុង​សំណើ​ពិគ្រោះ​ថ្លៃ​ ត្រូវ​មាន​សុពលភាព​ និង​ជាត​ម្លៃ​ថេរ​សម្រាប់​រយៈពេល​៦០ថ្ងៃ​ បន្ទាប់ពី​ថ្ងៃ​ផុត​កំណត់​នៃ​ការ​ទទួល​សំណើ​ពិគ្រោះ​ថ្លៃ​។

តម្លៃ​សំណើ​ពិគ្រោះ​ថ្លៃ​ត្រូវ​រួម​បញ្ជូលនូវ ពន្ធ​អាករ​នានា​ ការ​ដឹកជញ្ជូន​ ការធានា​រ៉ាប់រង​ និង​ចំណាយ​ផ្សេងទៀត​ ដើម្បី​ប្រគល់​ទំនិញ​ដល់​ទីកន្លែង​ប្រគល់​ចុងក្រោយ​។

សំណើ​ពិគ្រោះ​ថ្លៃ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មានការ​ផ្លាស់​ប្តូរឬកែប្រែ​ឡើយ​។

ការធានា​លើ​ទំនិញ​ទៅតាម​ប្រភេទ​នៃ​មុខ​ទំនិញ​នីមួយ​ៗ ដូច​មាន​រៀបរាប់​ក្នុង​ទម្រង់​ទី​២៖យថា​ប្រភេទ​ និង​លក្ខណៈ​បច្ចេកទេស​

សំណើ​ពិគ្រោះ​ថ្លៃ​ច្បាប់ដើម​ត្រូវ​ចុះហត្ថលេខា​ដោយ​អ្នក​ពិគ្រោះ​ថ្លៃ​ ឬអ្នក​ដែល​បាន​ទទួល​សិទ្ធិ​ពេញលេញ​ដើម្បី​ចុះហត្ថលេខា​ជំនួស​មុខ​ឱ្យ​អ្នក​ពិគ្រោះ​ថ្លៃ​។ អ្នក​ពិគ្រោះ​ថ្លៃ​ត្រូវ​ដាក់​សំណើ​ពិគ្រោះ​ថ្លៃ​ក្នុង​ស្រោម​សំបុត្រ​មួយ​បិទ​ជិត​ ហើយ​បញ្ជួន​ទៅតាម​អាសយដ្ឋាន​ដូច​មាន​បញ្ជាក់​នៅ​ក្រោម​ឱ្យ​បាន​មុន​ឬត្រឹម​ថ្ងៃ​ទី​១០ ខែ​មេសា​ ឆ្នាំ​២០២៤ ម៉ោង​១០:00ព្រឹក​ នៅ​អាសយដ្ឋាន​។សំណើ​ពិគ្រោះ​ដែល​ដាក់​មកយឺត​នឹង​ត្រូវ​បដិសេធ​។ សំណើ​ពិគ្រោះ​ថ្លៃ​នឹង​បើក​ជាសាធារ​ណៈ​ភ្លាម​ៗបន្ទាប់ពី​កាលបរិច្ឆេទ​ផុត​កំណត់​ឈប់​ទទួល​សំណើ​ពិគ្រោះ​ថ្លៃ​ នៅ​ទីតាំង​ដែល​បាន​បញ្ជាក់​ខាងក្រោម​ នៅចំពោះមុខ​តំណាង​អ្នក​ពិគ្រោះ​ថ្លៃ​ ដែល​អាច​ចូលរួម​ដោយ​ផ្ទាល់​។

គ្រប់​សំណើ​ពិគ្រោះ​ថ្លៃ​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ លិខិត​ប្រកាស​ស្តីពី​ការធានា​ការ​ពិគ្រោះ​ថ្លៃ​ ដូច​មាន​ចែង​ក្នុង​ឯកសារ​ពិគ្រោះ​ថ្លៃ​។ សំណើ​ពិគ្រោះ​ថ្លៃ​ដែល​មិន​ភ្ជាប់​មក​ជាមួយ​នូវ​ លិខិត​ប្រកាស​ស្តីពី​ការធានា​ការ​ពិគ្រោះ​ថ្លៃ​ត្រូវ​បដិសេធ​។

សូម​ចុច​តំណ​រភ្ចាប់​ខាងក្រោម​សម្រាប់​ព័ត​មាន​បន្ថែម​។

 
Attachment
 

Contact Details

Office Address
  •  Address - Phum Such, Sdau Commune, Sangkum Thmei District, Preah Vihear Province, Cambodia
 
Contact Name
  •  ហង់ ជា, ជំនួយការលទ្ធកម្ម
 
Phone