អង្គការខាណាជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ ដែលធ្វើការពាក់ព័ន្ធទៅនឹងវិស័យសុខាភិបាល ដោយផ្តោតជាសំខាន់លើការគាំទ្រការបង្ការមេរោគអេដស៍ ការថែ និងទាំគាំទ្រ និងសេវាជំងឺរបេងនៅសហគមន៍។ អង្គការខាណាក៏បានផ្តល់ការអប់រំអំពីសិទ្ធិលើសុខភាពផ្លូវភេទ និងបន្តពូជផែនការគ្រួសារ សុខភាពមាតា និងទារក និងជំងឺមិនឆ្លងដទៃទៀត។
កម្មវត្ថុ ៖ សំណើសុំការដាក់ឯកសារដេញថ្លៃក្នុងការផ្គត់ផ្គង់ថេប្លេត(Tablets) ស្រោមថេប្លេត(Cases) និងដុំសាក(Adapters)។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការប្រើប្រាស់ ថេប្លេត(Tablets) ស្រោមថេប្លេត(Cases) និងដុំសាក(Adapters) អង្គការខាណាកំពុងស្វែងរកក្រុមហ៊ុនចូលរួមដេញថ្លៃក្នុងការផ្តត់ផ្គង់ ថេប្លេត(Tablets) ចំនួន១៦៧គ្រឿង ស្រោមថេប្លេត(Cases)ចំនួន១៦៧ និងដុំសាក(Adapters) ចំនួន១៦៧ដើម្បីយកទៅប្រើប្រាស់ក្នុងសហគមន៍នៃតំបន់ដែលអង្គការខាណាបាននឹងកំពុងអនុវត្តគម្រោង ក្រោមជំនួយថវិកាពី ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ (USAID) ក្នុងតម្លៃប្រកួតប្រជែងទៅតាមទីផ្សារ។ ប្រសិនបើក្រុមហ៊ុន លោក លោកស្រី មានចំណាប់អារម្មណ៍ក្នុងការចូលរួមដេញថ្លៃ សូមអញ្ជើញមកកាន់ការិយាល័យរបស់អង្គការខាណាឲ្យបានមុនថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីទទួលបាននូវឯកសារភ្ជាប់រួមមាន៖សេចក្តីណែនាំអំពីការដេញថ្លៃ និងសេចក្តីលំអិតលក្ខខ័ណ្ឌនៃឧបសម្ព័ន្ធ តាមរយៈអាសយដ្ឋានដូចដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។