Job Announcement

ជាងឡាន

with The HALO Trust Cambodia
This job has already passed the closing date

BTDC-ID: 27067
Closing Date:

Announcement Positions

Announcement Description

ហេ​ឡូ​ត្រា​ស្ដ​ គឺជា​អង្គការ​សកម្មភាព​មីន​មនុស្សធម៌​ដែល​ធំបំផុត​មួយ​នៅ​លើ​ពិភពលោក​ ដែល​ធ្វើការ​ដើម្បី​បោស​សម្អាត​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ជុំវិញ​ពិភពលោក​។ អង្គការ​ហេ​ឡូ​ត្រា​ស្តមានបុគ្គលិ​កជាង​ ១៣,០០០ នាក់​បម្រើ​ការងារ​នៅ​ក្នុង​ ជាង​៣០ ប្រទេស​និង​ជួយ​ឱ្យ​គ្រួសារ​រាប់​លាន​នាក់​ត្រឡប់ទៅ​ផ្ទះ​របស់​ពួកគេ​វិញ​ដោយ​សុវត្ថិភាព​ តែ​យ៉ាងណាក៏ដោយ​ការ​បោស​សម្អាត​នៅតែ​មាន​ច្រើន​ទៀត​ដែល​ត្រូវធ្វើ​។ អង្គការ​ ហេ​ឡូ​ត្រា​ស្ដ​ បាន​ធ្វើការ​នៅ​ក្នុង​ប្រទេសកម្ពុជា​តាំងពី​ឆ្នាំ​ ១៩៩១ ហើយ​បច្ចុប្បន្ន​មាន​បុគ្គលិក​ ជិត​១,២០០ នាក់​ ដើម្បី​ធ្វើការ​លើ​គម្រោង​បោស​សម្អាត​មីន​ និង​ការ​កម្ទេច​អាវុធ​ជាតិ​ផ្ទុះ​នៅ​ភាគ​ខាងជើង​ និង​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​។

Announcement Positions

ជាងឡាន

Position Circumstances
  • Career Category: Maintenance
  • Schedule:Full-time
  • Salary: $340 - $400
Position Summary

ទីកន្លែង​ការងារ​: ការិយាល័យ​កំរៀង (ខេត្ត​បាត់​ដំបង​)

រាយការណ៍​ទៅកាន់​: មេជាង​

សង្ខេប​:

តួនាទី​ជាងឡាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ផ្ទាល់​របស់​មេជាង​ និង​ទទួលខុសត្រូវ​ក្នុង​ការ​ថែរក្សា​ និង​ជួសជុល​យានជំនិះ​របស់​ហេ​ឡូ​ដើម្បី​ស្របតាម​ស្តង់​ដារ​សមស្រប​ផ្លូវជាតិ​ និង​អន្តរជាតិ​។

Duties & Responsibilities:
  • អនុវត្តការថែទាំ និងជួយផ្នែកយានយន្ដ របស់ហេឡូ រាប់បញ្ចូលឡានឡង់រ៉ូវែ ឡានឡង់គ្រូសសើ ម៉ាស៊ីនភ្លើង ម៉ូតូ រណាង៉ោង និងម៉ាស៊ីនកាត់ស្មៅ មិនរួមបញ្ជូលឡានដឹកទំនិញធំ។
  • អនុវត្តការជួសជុលលើយានយន្ដនៅក្នុងរោងជាងដោយយោងទៅតាមកាលវិភាគត្រួតពិនិត្យ
  • អនុវត្តការត្រួតពិនិត្យទៀងទាត់រាល់ឧបករណ៍ទាំងអស់ និងរាយការណ៍រាល់ការមិនប្រក្រតីទៅកាន់អ្នកគ្រប់គ្រងរបស់ពួកគេឲ្យទាន់ពេលវេលា។
  • រៀបចំកាតការងារ, ទំរង់ត្រួតពិនិត្យ, របាយការណ៍ជួលជុលប្រចាំខែ ទៅកាន់មេជាងសម្រាប់ការត្រួតពិនិត្យ។
  • ប្រតិបត្តិ និងរក្សានូវការអនុវត្តការងារប្រកបដោយសុវត្ថិភាព ខណៈពេលកំពុងធ្វើការក្នុងរោងជាង​និងរាល់ពេលធ្វើការជួសជុលយានយន្ដ និងឧបករណ៍ផ្សេងៗទៀត។
  • រក្សាកន្លែងធ្វើការឲ្យស្អាត និងមានរបៀបរៀបរយ ដើម្បីធ្វើការងាររបស់ខ្លួនដោយសុវត្ថិភាព។
  • ត្រូវប្រាកដថាការប្រើប្រាស់ឧបករណ៍នៅក្នុងកន្លែងធ្វើការឲ្យបានត្រឹមត្រូវគ្រប់ពេលវេលា ហើយឧបករណ៍ទាំងអស់គឺស្អាត និងអាចប្រើប្រាស់បាន។ ប្រសិនបើអត់ទេ ជាងត្រូវរាយការណ៍ភាពមិនប្រក្រតីណាមួយទៅកាន់អ្នកគ្រប់គ្រងរបស់ពួកគេ។​
  • លើកទឹកចិត្តដល់សមិទ្ធផល និងពង្រឹងសាមគ្គីភាពក្នុងការងារជាក្រុមរបស់ពួកគាត់។
  • ស្នើសុំគ្រឿងបន្លាស់ដែលត្រូវការទៅកាន់មេជាងសម្រាប់ជួសជុលរថយន្តមុនពេលធ្វើការជួសជុលលើយានយន្ដ។
  • រាយការណ៍ពីបញ្ហា និងផលវិបត្តិធំៗទៅកាន់មេជាងឲ្យបានទាន់ពេលវេលា។
Requirements:
  • ជំនាញ និងបទពិសោធន៍សំខាន់ៗ
  • មានបទពិសោធន៍យ៉ាងតិច ២ ឆ្នាំជាជាងឡាន
  • មានសមត្ថភាពក្នុងការអាន និងសរសេរ
  • អាចបែតបន់តាមកាលវិភាគធ្វើការដែលបានរៀបចំ
  • ចេះបង្កើតទំនាក់ទំនងការងារបានល្អ
  • សមត្ថភាពក្នុងការរៀនជំនាញថ្មីៗ
  • សុខភាពរឹងមំាល្អ និងអាចបត់បែនតាមកាលៈទេសៈការងារ
 

How to Apply

បេក្ខជន​ត្រូវ​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ (CV មិន​លើស​ពី​ 2 ទំព័រ​) ជាមួយ​ (លិខិត​ចំណាប់អារម្មណ៍​មួយ​ទំព័រ​) មកកាន់​ email ដែល​មាន​ចំណងជើង​ថា​ "ពាក្យ​ស្នើសុំ​ផ្នែក​ជាងឡាន​" យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ផុត​កំណត់​ឬអាចម​កដាក់ពាក្យសុំ​ធ្វើការ​ដោយ​ផ្ទាល់​ នៅ​ផ្នែក​ធនធានមនុស្ស​របស់​អង្គការ​ហេ​ឡូ​ត្រា​ស្ត ក្នុង​ខេត្ត​សៀមរាប​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័តាមន​ទំនាក់ទំនង​។ បេក្ខជន​ដែលជា​ប់ក្នុង​បញ្ជី​សម្រាំង​នឹង​ត្រូវ​បាន​ទាក់ទង​ទៅ​សម្រាប់​ការ​សម្ភាសន៍​។

 

Contact Details

Office Address
  • National Road #6, Chey, Tuek Vil Sangkat, Siem Reap Municipality, Siemreap Province, Cambodia
 
Contact Name
  • The HALO Trust Cambodia
 
Email