សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃការបោះពុម្ពសៀវភៅសរសេរ ឯកសណ្ឋានសិស្ស សំពៀតស្ពាយ កង់

with Aide et Action
This job has already passed the closing date
Invitation for Bids

BTDC-ID: 23601
Closing Date:

Bid Components

Announcement Description

ការ​អញ្ជើញ​ចូលរួម​ដេញថ្លៃ​ការ​បោះពុម្ពសៀវភៅ​សរសេរ​ ឯកសណ្ឋាន​សិស្ស​ សំ​ពៀតស្ពាយ​ កង់​

សម្រាប់​គម្រោង​ដៃគូ​រួមគ្នា​ផ្តល់ឱកាស​អប់រំ​ដល់កុមារ​បាត់បង់​ឱកាស​នៅ​កម្ពុជា​សម្ពន្ធភាព​ ដើម្បី​ការ​អភិវឌ្ឍ​ប្រកប​ ដោយ​ចេរ​ភាព​ និង​គាំទ្រ​សម្លេងដើម្បី​សមធម៌​សង្គម​ និង​គម្រោង​សហគមន៍​នេសាទ​បង្កើត​ការងារ​ជាសេដ្ឋកិច្ច​វិល​ជុំ​នៅ​បឹងទន្លេសាប​ខាងលិច​

ក្រោម​ថវិកា​ជំនួយ​អភិវឌ្ឍន៍​កម្មវិធី​អប់រំ​កុមារ​ (EAC) នៃ​មូលនិធិ​អប់រំ​ទាំងអស់គ្នា​ (Education Above All Foundation) ប្រទេស​កាតា និង​សហភាព​អឺរ៉ុប​ (European Union) អង្គការ​អេដ អេ អា​កស្យុង​ បាន​និង​កំពុង​អនុវត្ត​សកម្មភាព​របស់​គម្រោង​“ដៃគូ​រួមគ្នា​ផ្តល់ឱកាស​អប់រំ​ដល់កុមារ​បាត់បង់​ឱកាស​នៅ​កម្ពុជា​ - CCOSC” នៅ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​២៥ ខេត្ត​ និង​រាជធានី​ គម្រោង​ “សម្ពន្ធភាព​ ដើម្បី​ការ​អភិវឌ្ឍ​ប្រកប​ ដោយ​ចេរ​ភាព​ និង​គាំទ្រ​សម្លេងដើម្បី​សមធម៌​សង្គម​ - CO-SAVED” ក្នុង​ខេត្ត​ទាំង​៤នៅ​តំបន់​ឆ្នេរ​ និង​គម្រោង​ “សហគមន៍​នេសាទ​បង្កើត​ការងារ​ជាសេដ្ឋកិច្ច​វិល​ជុំ​នៅ​បឹងទន្លេសាប​ខាងលិច​ - FOSTER” ក្នុង​ខេត្ត​គោលដៅ​តំបន់​បឹងទន្លេសាប​ ខាងលិច​រួម​មានៈ ខេត្ត​បាត់​ដំបង​ បន្ទាយ​មានជ័យ​ និង​សៀមរាប​។ ក្នុង​គោលបំណង​បង្កើន​ការ​ចូលរៀន​ និង​គាំពារ​ដល់កុមារ​ គាំទ្រ​កម្មវិធី​អប់រំ​កុមារ​តូច​ដើម្បី​បង្កើន​ ឱកាស​សម្រាប់​កុមារ​បាន​ចូលរៀន​នៅ​សាលា​

មត្តេយ្យរដ្ឋ​ និង​មត្តេយ្យស​ហគម​ន៍ គាំទ្រ​ការអប់រំ​នៅ​កម្រិត​អប់រំ​មូលដ្ឋាន​ (បឋមសិក្សា​ និង​មធ្យមសិក្សា​បឋម​ភូមិ​) ដើម្បី​ធានា​នូវ​គុណភាព​ ប្រសិទ្ធ​ភាព​ និង​ការ​ឆ្លើយតបនឹង​តម្រូវ​ការ​នៃ​ការសិក្សា​ សាងសង់​ និង​កែ​លម្អ​សាលារៀន​ គាំទ្រ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ​ និង​លើក​កម្ពស់​ការ​អនុវត្ត​នៅ​ក្នុង​សាលារៀន​ និង​សហគមន៍​ គាំទ្រ​សម្ភារៈ​រៀន​ និង​បង្រៀន​ ព្រមទាំង​ការ​បណ្តុះ​បណ្តាល​គ្រូបង្រៀន​នៅ​តាម​ស្រុក​គោលដៅ​។

អង្គការ​ដៃគូ​រនៃគម្រោង​ CCOSC, CO-SAVED និង​ FOSTER សូម​ជម្រាប​ជូនដំណឹង​ដល់​សហគ្រាស​បោះពុម្ព​ សៀវភៅសរសេរ​ ក្រុមហ៊ុន​ ឬ ហាង​ផ្គត់ផ្គង់​ឯកសណ្ឋាន​សិស្ស​ សំ​ពៀតស្ពាយ​ និង​ កង់​ ក្នុងស្រុក​ទាំងអស់​ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ឱ្យ​បាន​ជ្រាប​ថា​៖ អង្គការ​ អេដ អេ អាក់​ស្យុង​ ដែល​តំណាង​ឱ្យ​អង្គការ​ដៃគូ​នៃ​គម្រោង​ទាំង​បី​ខាងលើ​ នឹង​ដាក់​ឱ្យ​ដេញថ្លៃ​ជាសាធារ​ណៈ​ ដើម្បី​ជ្រើសរើស​សហគ្រាស​បោះពុម្ពសៀវភៅ​សរសេរ​ ក្រុមហ៊ុន​ ឬ ហាង​ផ្គត់ផ្គង់​ឯកសណ្ឋាន​សិស្ស​ សំ​ពៀតស្ពាយ​ និង​ កង់​ ដែល​មាន​ Specifications ដូច​ខាងក្រោម​៖

Bid Components

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃការបោះពុម្ពសៀវភៅសរសេរ ឯកសណ្ឋានសិស្ស សំពៀតស្ពាយ កង់

  • Career Category: Invitation for Bids
  • Location: Phnom Penh

សៀវភៅសរសេរ​

  • សៀវភៅសរសេរ​ជាមួយ​គម្រប​ ១២០ទំព័រ​ ចំនួន​ ៥០០០០ក្បាល​
  • សៀវភៅសរសេរ​ជាមួយ​គម្រប​ ១៦០ទំព័រ​ ចំនួន​ ៥០០០០ក្បាល​
  • សៀវភៅសរសេរ​ជាមួយ​គម្រប​ ២០០ទំព័រ​ ចំនួន​ ៥០០០០ក្បាល​
  • គម្រប​សៀវភៅ​គំរូ​សូម​ពិនិត្យមើល​តាម​រយះ​បែបបទ​ដែល​ភ្ជាប់​ជូន​ (រូបភាព​គម្រប​ផ្លាស់​ប្តូររាល់​ការ​បោះពុម្ព​ម្តង​ៗ)

ឯកសណ្ឋាន​សិស្ស​

  • សម្លៀកបំពាក់សិស្សប្រុសខោខ្លី​ហោប៉ៅ​ច្រើន​ និង​ អាវ​ដៃ​ខ្លី​ (ថ្នាក់ទី​១ ដល់​ ទី​៣) ចំនួន​ ១០០០កំប្លេ​
  • សម្លៀកបំពាក់សិស្សប្រុសខោ​ជើង​វែង​ និង​ អាវ​ដៃ​ខ្លី​(ថ្នាក់ទី​១ ដល់​ ទី​៣) ចំនួន​ ១០០០កំប្លេ​
  • សម្លៀកបំពាក់សិស្សប្រុសខោ​ជើង​វែង​ និង​ អាវ​ដៃ​វែង​(ថ្នាក់ទី​១ ដល់​ ទី​៣) ចំនួន​ ១០០០កំប្លេ​
  • សម្លៀកបំពាក់សិស្សស្រី​សំពត់​រឹប​កៅស៊ូ​ និង​ អាវ​ដៃ​ខ្លី​(ថ្នាក់ទី​១ ដល់​ ទី​៣) ចំនួន​ ២០០០កំប្លេ​
  • សម្លៀកបំពាក់សិស្សប្រុសខោខ្លី​ហោប៉ៅ​ច្រើន​ និង​ អាវ​ដៃ​ខ្លី​ (ថ្នាក់ទី​៤ ដល់​ ទី​៦) ចំនួន​ ១០០០កំប្លេ​
  • សម្លៀកបំពាក់សិស្សប្រុសខោ​ជើង​វែង​ និង​ អាវ​ដៃ​ខ្លី​(ថ្នាក់ទី​៤ ដល់​ ទី​៦) ចំនួន​ ១០០០កំប្លេ​
  • សម្លៀកបំពាក់សិស្សប្រុសខោ​ជើង​វែង​ និង​ អាវ​ដៃ​វែង​(ថ្នាក់ទី​៤ ដល់​ ទី​៦) ចំនួន​ ១០០០កំប្លេ​
  • សម្លៀកបំពាក់សិស្សស្រី​សំពត់​រឹប​កៅស៊ូ​ និង​ អាវ​ដៃ​ខ្លី​(ថ្នាក់ទី​៤ ដល់​ ទី​៦) ចំនួន​ ២០០០កំប្លេ​
  • សម្លៀកបំពាក់សិស្សប្រុសខោ​ជើង​វែង​ និង​ អាវ​ដៃ​វែង​(ថ្នាក់ទី​៧ ដល់​ ទី​៩) ចំនួន​ ១០០០កំប្លេ​
  • សម្លៀកបំពាក់សិស្សស្រី​សំពត់​ហ្សី​បបត់​ និង​ អាវ​ដៃ​ខ្លី​(ថ្នាក់ទី​៧ ដល់​ ទី​៩) ចំនួន​ ៥០០កំប្លេ​
  • សម្លៀកបំពាក់សិស្សស្រី​សំពត់​ហ្សី​បបត់​ និង​ អាវ​ដៃ​វែង​(ថ្នាក់ទី​៧ ដល់​ ទី​៩) ចំនួន​ ៥០០កំប្លេ​

សំ​ពៀតស្ពាយ​

  • សំ​ពៀតស្ពាយ​ខ្នាត​តូច​ប្រុស​ ចំនួន​ ១៥០០
  • សំ​ពៀតស្ពាយ​ខ្នាត​កណ្តាល​ស្រី​ ចំនួន​ ៣០០០
  • សំ​ពៀតស្ពាយ​ខ្នាត​ធំ​ប្រុស​ ចំនួន​ ១៥០០

កង់​ជប៉ុន​មួយទឹក​ ជជុះ​ លេខ​( 20-22-24-26) ចំនួន​ ៥០០០

Submission Requirements

សហគ្រាស​ ក្រុមហ៊ុន​ ឬ ហាង​ក្នុងស្រុក​ទាំងអស់​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ធ្វើការ​ទាក់ទង​មក​អង្គការ​ អេដ អេ អាក់​ស្យុង​ដែល​មាន​អាសយដ្ឋាន​ដូចដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​ ចាប់ពី​ថ្ងៃ​ទី​០៧ ខែ​មេសា​ ឆ្នាំ​២០២៣ រហូតដល់​ ថ្ងៃ​ទី​២៤ ខែ​មេសា​ ឆ្នាំ​ ២០២៣ ។

ឯកសារ​ដេញថ្លៃ​ដែល​បាន​បំពេញ​រួច​ ត្រូវ​ប្រគល់​ជូន​អង្គការ​ អេដ អេ អាក់​ស្យុង​ យ៉ាង​យូរ​បំផុត​ត្រឹម​ ថ្ងៃ​ទី​២៥ ខែ​មេសា​ ឆ្នាំ​២០២៣ វេលា​ម៉ោង​ ០៥:០០នាទី​ល្ងាច​ដែល​មាន​ ដូច​ខាងក្រោម​ ៖

  • ការ​បើក​កញ្ចប់​ឯកសារ​ដេញថ្លៃ​ នឹង​ប្រព្រឹត្តិ​ទៅ​ នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា​ ឆ្នាំ​២០២៣ វេលា​ម៉ោង​ ១០:០០នាទី​ ព្រឹក​ជា​កំហិត​ដោយ​ខានមិនបាន​។

បញ្ជាក់​

  • អ្នក​ដេញថ្លៃ​ទាំងអស់​ត្រូវ​បំពេញ​បែបបទ​ដាក់ពាក្យ​ដេញថ្លៃ​ តាម​ទម្រង់​ដូច​បាន​ជូន​ភ្ជាប់​ ក្រោយពេល​តម្រង់​

ទិស​រួច​ បន្ទាប់មក​ដាក់​ចូល​ស្រោម​សំបុត្រ​បិទ​ជិត​ និង​បញ្ជូន​មក​ការិយាល័យ​កណ្តាល​របស់​អង្គការ​ អេដ អេ អាក់​ស្យុង​ ឬតាមរយៈ​អាសយដ្ឋាន​ដូច​ខាងលើ​ឱ្យ​បាន​មុន​ឬត្រឹម​ថ្ងៃ​ទី​២៥ ខែ​មេសា​ ឆ្នាំ​២០២៣វេលា​ម៉ោង​៥:០០ល្ងាច​។

  • អ្នក​ដេញថ្លៃ​ទាំងអស់​ ត្រូវ​ចូលរួម​បើក​សម្រង់​តម្លៃ​ឱ្យ​ទាន់ពេល​វេលា​ ទៅតាម​កាលបរិច្ឆេទ​ខាងលើ​ តាមរយៈ​

អន​ឡាញ។ ប្រសិនបើ​ចូលរួម​មិនទាន់​ពេលវេលា​ ឬក៏​អវត្តមាន​ ឯកសារ​ដេញថ្លៃ​របស់ក្រុមហ៊ុន​នោះ​ ត្រូវ​បាន​ចាត់ទុកជា​អាសាបង់​។

  • យើងខ្ញុំ​សូម​រក្សា​សិទ្ទិផ្លាស់​ប្តូរកា​លប​រិច្ឆេ​ទបើក​សម្រង់​តម្លៃ​បើ​មានការ​ចាំបាច់​ ហើយ​យើងខ្ញុំ​នឹង​ជូនដំណឹង​ ជាមុន​ទៅ​ក្រុមហ៊ុន​ដែល​បាន​ផ្ញើ​ឯកសារ​ដេញថ្លៃ​មក​។
  • សម្រាប់​សហគ្រាស​ដែល​ត្រូវ​បានជា​ប់សម្រាប់​ការ​ដេញថ្លៃ​ ខាង​ អង្គការ​ អេដ អេ អាក់​ស្យុង​ នឹង​ចុះ​ត្រា​ពេញ​មួយ​ឆ្នាំ​ ២០២៣ សម្រាប់​ការ​បញ្ជាទិញ​ខាងលើ​នេះ​។

ព័ត៌មាន​លម្អិត​ពី​ការ​ដេញថ្លៃ​សូម​ទំនាក់ទំនង​

  • សម្រាប់​ការ​ដេញថ្លៃ​សូម​ទំនាក់ទំនង​តាមរយៈ​លេខទូរស័ព្ទ​ និង​ អ៊ី​ម៉ែ​លលដែល​បាន​បញ្ជាក់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។
 
Attachment
 

Contact Details

Office Address
  • 6th Floor, # 322, Group 22, Street Oknha Tep Phorn (182), Phum 9, Sangkat Tuek L'ak Ti Bei, Khan Tuol Kouk, Phnom Penh, Cambodia
 
Contact Name
  • លោកស្រី លឹម វណ្ណារ៉េត
 
Phone
 
Email