នាយករង

with University of Management and Economics Kampong Cham Branch
This job has already passed the closing date
Job Announcement

BTDC-ID: 22159
Closing Date:

Announcement Positions

Announcement Description

សាខា​សាកលវិទ្យាល័យ​គ្រប់គ្រង​ និង​សេដ្ឋកិច្ច​ ខេត្ត​កំពង់ចាម​ ជា​គ្រឹះស្ថានសិក្សា​ឯកជន​មួយ​ ខេត្ត​កំពង់ចាម​ បាន​បង្កើត​ឡើង​ឆ្នាំ​២០០៤ កំពុង​បណ្តុះ​បណ្តាល​និស្សិត​ចំនួន​ជិត​៣០០០នាក់​នៅ​សាខា​ខេត្ត​កំពង់ចាម​ និង​មាន​ទីតាំង​គោល​ខេត្ត​បាត់​ដំបង​ និង​សាខា​ខេត្ត​ ក្រចេះ​ ពោធិ៍សាត់​ បន្ទាយ​មានជ័យ​ ព្រះ​សីហ​នុ​ កោះកុង​។

សាខា​សាកលវិទ្យាល័យ​គ្រប់គ្រង​ និង​សេដ្ឋកិច្ច​ ខេត្ត​កំពង់ចាម​ ប្រកាស​ជ្រើសរើស​ នាយក​រង​ ដែល​មានការ​ទទួលខុសត្រូវ​ការងារ​ខាងក្រោម​៖

Announcement Positions

នាយករង

Expectations - Duties, Responsibilities
  • ចូលដឹកនាំធ្វើផែនការយុទ្ឋសាស្រ្ត ផែនការបណ្តុះបណ្តាលអប់រំ ផែនការប្រត្តិបត្តិ ដើម្បីសម្រេចបានតាមដោលដៅ និងបេសកកម្មរួមរបស់សាកលវិទ្យាល័យ និងគោលដៅរបស់ក្រសួងអប់រំនិងយុវជននិងកីឡា
  • ដឹកនាំនិងអនុវត្តសកម្មភាពសម្រេចបានតាមផែនការយុទ្ឋសាស្រ្ត ផែនការប្រត្តិបត្តិ ដើម្បីសម្រេចបានតាមដោលដៅ និងបេសកកម្មរួម​
  • ធ្វើការជាក្រុមជាមួយសមាជិកគណគ្រប់គ្រងនិងក្រុមប្រឹក្សាភិបាល ទីតាំងគោល ដើម្បីដឹកនាំគ្រប់គ្រង គាំទ្រការងារបចេ្ចកទេសអប់រំដល់គ្រប់ដេប៉ាដឺម៉ង់ និងជំនាញសិក្សាគ្រប់កម្រិត និង ​ដេប៉ាដឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
  • វាយតម្លៃលទ្ធផលសិក្សារបស់និស្សិត ស្របតាមគោលការណ៍ របស់សាលា​និងគោលការណ៍របស់ក្រសួងអប់រំយុវជន និងកីឡា និងស្ថាបន័ពាក់ពន្ឋ័
  • ដឹកនាំកិច្ចការស្រាវជ្រាវរបស់និស្សិត និងសាស្រ្តាចារ្យដើម្បីពង្រឹងគុណភាពអប់រំនិងការស្វែងរកការងាររបស់និស្សិត
  • ជ្រើសរើសនិស្សិតចូលរៀនស្របតាមគោលការណ៍ របស់សាលា និង ក្រសួងអប់រំយុវជន និងកីឡា
  • គ្រប់គ្រងការងារបណ្ណាល័យរបស់សាលានិងបណ្ណាល័យដៃគូ
  • ចូលរួមប្រជុំអភិវឌ្ឍកម្មវិធីសិក្សា និងកម្មវិធីនានាពាក់ពន្ឋ័របស់សាកលវិទ្យាល័យ
  • ការអនុវត្តកម្មវិធីសិក្សាគ្រប់កម្រិតស្របតាមស្តង់ដាក្របខណ្ឌគុណវឌ្ឍជាតិកម្ពុជា
  • ធ្វើ​របាយការណ៍ប្រចាំជាប្រចាំ ដល់នាយក ម្ចាស់ភាគហ៊ុន ទីតាំងគោល រដ្ឋាភិបាល រួមមានរបាយការណ៍ ប្រចាំខែ ប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំ
  • កិច្ចការផ្សេងៗទៀតដែលពាក់ពន្ឋ័ក្នុងនាមសមាជិកគណកម្មការគ្រប់គ្រងសាកលវិទ្យាល័យសាខាខេត្តកំពង់ចាម។
Requirements - Skills, Qualifications, Experience
  • ត្រូវមានចំេណះដឹងគ្រប់គ្រងលើវិស័យអប់រំ និងមានបានបញ្ចប់ការសិក្សាកម្រឹតបញ្ញាបត្រជាន់ខ្ពស់លើវិស័យគ្រប់គ្រងពាណិជ្ជកម្ម គ្រប់គ្រងអប់រំ ​ឬវិស័យពាក់ពន្ឋ័
  • ត្រូវមានពិសោធន៍ការងារគ្រប់គ្រងលើវិស័យអប់រំថ្នាក់ឧត្តមសិក្សា​យ៉ាងតិច៥ឆ្នាំ
  • ត្រូវមានប្រវត្តិការងារល្អ ការសិក្សាពូកែ និងជាមនុស្សមានកេរ្តិ៍ល្អគំរូក្នុងសង្គម
  • ត្រូវមានចំណេះដឹងភាសារបរទេស ភាសាអង់គ្លេស ទាំងនិយាយនិងសរសេរល្អ
  • ត្រូវចេះនិយាយនិងសរសេរភាសាខ្មែរល្អបំផុត និងមានជំនាញក្នុងការទំនាក់ទំនងការងារប្រកបដោយវិជ្ជាជីវៈ
  • ត្រូវមានមនសិកានិងឆន្ទះស្រឡាញ់វិស័យអប់រំ និងមានជំនឿខ្ពស់ក្នុងការចូលរួមអភិវឌ្ឍគុណភាពវិស័យអប់រំដោយមានការទទួលស្គាល់តម្រឹតតំបន់និងអន្តរជាតិ និងស្របតាមតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ននិងអនាគត។
 

How to Apply

សូម​ផ្ញើ​រ ប្រវត្តិរូប​ និង​លិខិត​ចំណាប់អារម្មណ៍​ការងារ​ និង​វិញ្ញាបន័បត្រ មក​សាកលវិទ្យាល័យ​ឬមកកាន់​អ៊ី​ម៊ែលដែល​បាន​បញ្ជាក់​ជូន​នៅ​ព័ត៌មាន​ទំនាក់ទំនង​។

Telegram: 066 79 4444 / 012 718 611

 

Contact Details

Contact Name
  • University of Management and Economics
 
Phone
 
Email