សេចក្តីប្រកាសដេញថ្លៃការសាងសង់ផ្លូវថ្នល់ ទ្វារទឹក និងជីកស្រះទឹក
- Career Category: Invitation for Bids
- Location: Kampot Province, Oddar Meanchey Province
១. ទំនប់តាសោ ស្ថិតនៅភូមិអូស្លែង ឃុំដំណាក់កន្តួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត
ក. សាងសង់ផ្លូវថ្នល់
- បណ្ដោយប្រវែង១,១០០ម៉ែត្រ, ទទឹងប្រវែង៤ម៉ែត្រ, ជើងទេបាតក្រោម៦ម៉ែត្រ, កំពស់ប្រវែង៣ម៉ែត្រ, ឈូសឆាយ ទំនប់ និងចាក់ដីសកម្រាស់ ០.៥ម៉ែត្រដោយមានក្រាលគ្រួសក្រហម០.២ម៉ែត្រដោយមានកិនបង្ហាប់តាមស្ដង់ដាទំនប់ និងថ្នល់
ខ. ធ្វើទ្វារទឹក
- បណ្ដោយប្រវែង៤ម៉ែត្រ, កំពស់ប្រវែង៣.៥ម៉ែត្រ, ប្រវែងទទឹង៤ម៉ែត្រ, ទ្វារងាប់ប្រវែង២ម៉ែត្រ
២. ទំនប់ច្រកកែស ស្ថិតនៅភូមិច្រកកែស, ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត
ក. សាងសង់ផ្លូវថ្នល់
- បណ្ដោយប្រវែង១,៤០០ម៉ែត្រ, ទទឹងប្រវែង៤ម៉ែត្រ, ជើងទេរបាតក្រោម៦ម៉ែត្រ, កំពស់៣.៥ម៉ែត្រ ឈូសឆាយទំនប់និង ចាក់ដីសកម្រាស់០.៥ ម៉ែត្រដោយមានក្រាលគ្រួសក្រហម០.២ម៉ែត្រ ដោយមានកិនបង្ហាប់តាមស្ដង់ដាទំនប់ និងថ្នល់
ខ. ធ្វើទ្វារទឹក
- បណ្ដោយប្រវែង៤ម៉ែត្រ, កំពស់ប្រវែង៣.៥ម៉ែត្រ, ប្រវែងទទឹង៤ម៉ែត្រ, ទ្វារងាប់ប្រវែង២ម៉ែត្រ
៣. ទំនប់ត្រពាំងសាមសិប ស្ថិតនៅភូមិដំណាក់ទ្រព្យខាងជើង, ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត
ក. សាងសង់ផ្លូវថ្នល់
- បណ្ដោយប្រវែង១,១៥០ម៉ែត្រ, ទទឹងប្រវែង៤ម៉ែត្រ, ជើងទេរបាតក្រោម៦ម៉ែត្រ, កំពស់២ម៉ែត្រ ឈូសឆាយទំនប់ និង ចាក់ដីសកម្រាស់០.៥ ម៉ែត្រដោយមានក្រាលគ្រួសក្រហម០.២ម៉ែត្រ ដោយមានកិនបង្ហាប់តាមស្ដង់ដាទំនប់ និងថ្នល់
ខ. ធ្វើទ្វារទឹក
- បណ្ដោយប្រវែង៤ម៉ែត្រ, កំពស់ប្រវែង២ម៉ែត្រ, ប្រវែងទទឹង៤ម៉ែត្រ, ទ្វារងាប់ប្រវែង១.៥ម៉ែត្រ
៤. ស្រះទឹកសហគមន៍ ស្ថិតនៅភូមិដូនទា, ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
ក. ការជីកស្រះទឹក
- មាត់ស្រះខាងលើមានបណ្ដោយ៧០ម៉ែត្រ ទទឹង៥០ម៉ែត្រ
- ជំរេលប្រវែង៣ម៉ែត្រ (ម្ខាងបីម៉ែត្រ)
- ជំរៅនៃស្រះ៤ម៉ែត្រ
- ធ្វើទំនប់ជុំវិញស្រះ ទទឹងប្រវែង១៥ម៉ែត្រ កំពស់១.៥០ម៉ែត្រ ដោយកិនបង្ហាប់ទំនប់ស្រះទឹកចំងាយពីមាត់ស្រះ៣ ម៉ែត្រជុំវិញ
លក្ខខណ្ឌនៃការជ្រើសរើសៈ
- ជាជាងសាងសង់ផ្ទាល់ និងជាជាងដែលមានបទពិសោធន៍យូរឆ្នាំក្នុងការសាងសង់ផ្លូវថ្នល់ ធ្វើទ្វារទឹក និងជីកស្រះទឹក ទៅតាមស្តង់ដា និងតំរូវតាមប្លង់គម្រោងរបស់អង្គការស្អាតកម្ពុជាដែលបានផ្ដល់ជូន។
- ការដាក់ដេញថ្លៃមកអង្គការស្អាតកម្ពុជាមិនមែនជាសាច់ញាតិនឹងគ្នា។ (ឧទាហរណ៍ៈឪពុក និងកូនជាងនៅក្នុងក្រុមតែមួយ...)