ចូលរួមជាមួយក្រុមគ្រួសារ Pass It Back នៃសហព័ន្ធកីឡាបាល់ឱបកម្ពុជាឥលូវនេះ!
មានឱកាសចូលរួមធ្វើជាគ្រូបង្វឹក និងជាអ្នកដឹកនាំដែលមានការទទួលស្គាល់! សហព័ន្ធកីឡាបាល់ឱបកម្ពុជា និង ChildFund Rugby កំពុងជ្រើសរើសយុវជន ដើម្បីទទួលការបណ្តុះបណ្តាលជាគ្រូបង្វឹក ដើម្បីផ្តល់វគ្គហ្វឹកហាត់ក្នុងកម្មវិធីសិក្សា Pass It Back ។ ប្អូនៗដែលមានអាយុពី 18 ទៅ 25 ឆ្នាំអាចដាក់ពាក្យបាន។ មិនចាំបាច់មាន បទពិសោធន៍បង្វឹក ឬមានប្រវត្តិកីឡាក៏អាចចុះឈ្មោះបានដែរ។
តើ Pass It Back ជាអ្វី?
កម្មវិធីសិក្សា Pass It Back គឺជាកម្មវិធីសិក្សាកីឡាបាល់ឱប និងបំណិនជីវិត ដែលត្រូវបានបង្កើតឡើងដោយ ChildFund Rugby ។ បច្ចុប្បន្នកម្មវិធីនេះត្រូវបានរៀបចំជាកម្មវិធីនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយត្រូវបានផ្ដល់ជូនទៅកាន់យុវជនដែលបានចុះឈ្មោះជាង 50,000 នាក់ ដែលជាងពាក់កណ្តាលជាស្ត្រី។
តើសហព័ន្ធកីឡាបាល់ឱបកម្ពុជាជានរណា?
សហព័ន្ធកីឡាបាល់ឱបកម្ពុជា គឺជាសហព័ន្ធជាតិក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា និងជាសមាជិក Asia Rugby ។ CFR មានក្រុមជម្រើសជាតិស្ត្រី និងបុរសក្នុងទម្រង់ 15នាក់ និង 7នាក់ ហើយបានគាំទ្រក្លឹបក្នុងសហគមន៍ដើម្បីលេងកីឡាបាល់ឱប និងផ្តល់ភាពវិជ្ជមានទៅសហគមន៍។របស់ពួកគេ។
តើ Tag Rugby ជាអ្វី?
Tag Rugby គឺជាកីឡាមួយដែលមានសុវត្ថិភាព និងភាពរីករាយ ដែលត្រូវបានលេងទូទាំងពិភពលោក។ កីឡានេះវាត្រូវបានលេងជាក្រុមចំនួន 7នាក់ ជាមួយនឹងបាល់និងថែកស៍។ Tag Rugby នាំមកនូវអត្ថប្រយោជន៍
សុខភាពជាច្រើន ដូចជាភាពរឹងមាំកាយសម្បទា ក៏ដូចជាអត្ថប្រយោជន៍សង្គមជាច្រើន ដូចជាការកសាងមិត្តថ្មី និងបណ្តាញគាំទ្រ ហើយនឹងអាចរួមចំណែកដល់ការអភិវឌ្ឍន៍ខ្លួន។ វាជាកីឡាដ៏រីករាយមួយសម្រាប់កុមារ និងមានហានិភ័យទាបចំពោះការរងរបួស។
គ្រូបង្វឹកត្រូវបានបណ្តុះបណ្តាល និងទទួលបានការគាំទ្រក្នុងការហ្វឹកហាត់កីឡាករអាយុ 11-16 ឆ្នាំ នូវជំនាញកីឡាដូចជាការរត់ ការបោះបាល់ និងអភិវឌ្ឍន៍កាយសម្បទារបស់ពួកគេ ក៏ដូចជាបំណិនជីវិតដូចជាការទំនាក់ទំនង ការសម្រេចចិត្តប្រកបដោយទំនួលខុសត្រូវ ភាពជាអ្នកដឹកនាំ ការគ្រប់គ្រងខ្លួនឯង ការកំណត់គោលដៅ ចំណេះដឹងជុំវិញភេទសុខភាពនិងសិទ្ធិ និងរបៀបក្នុងការរួមចំណែកជាវិជ្ជមានដល់សហគមន៍របស់ពួកគេ ស្របនឹងការសិក្សាបន្ថែមពីបច្ចេកទេស និងយុទ្ធសាស្ត្រនៃកីឡាបាល់ឱប។
អ្វីដែលត្រូវរំពឹង៖
គ្រូបង្វឹកធ្វើការជាគូដើម្បីផ្តល់វគ្គចំនួន12វគ្គ រៀងរាល់សប្តាហ៍ (90 នាទីសម្រាប់មួយវគ្គ) និង ការប្រកួត2 ដែលមានក្នុងកម្មវិធី Pass It Back ។ គ្រូបង្វឹកនឹងបង្រៀនបំណិនជីវិតសំខាន់ៗតាមរយៈការលេងកីឡាបាល់ឱបផ្ទាល់ ខណៈពេលដែលណែនាំយុវជន និងសហគមន៍ពីការលេងកីឡាបាល់ឱបជាសកល។ គ្រូបង្វឹកគ្រប់គ្រងប្រហែល 3 ក្រុមក្នុងមួយរដូវកាល ហើយធ្វើការប្រហែល 70-80 ម៉ោងក្នុងមួយខែ។
បេក្ខជនដែលមានបំណងដាក់ពាក្យ សូមផ្ញើប្រវត្តិរូបសង្ខេបរបស់ខ្លួន ដោយភ្ជាប់លិខិតចំណាប់អារម្មណ៍ មកកាន់អាសយដ្ឋានដូចបានផ្ដល់ជូន នៅក្នុងព័ត៌មានទំនាក់ទំនង។
ទំនាក់ទំនងសម្រាប់ការចុះឈ្មោះ