ប្រធានរដ្ឋបាល​ និងធនធាន​មនុស្ស, ប្រធាន​ហិរញ្ញវត្ថុ​ , និងប្រធានទី​ផ្សារ

with Seishors Meanchey Company
This job has already passed the closing date
Job Announcement

BTDC-ID: 2035
Closing Date:

Announcement Positions

Announcement Description

ក្រុម​ហ៊ុន​អេស ​អេជ​ អឹម ​ស៊ី​ (SHMC)​ ជាក្រម​ហ៊ុនឯកជន​មានសកម្មភាព​អាជីវកម្ម​ ផលិត​ និងចែកចាយ​ទឹកកក​ដើម-អនាម័យ​ ដោយមាន​ការទទួលស្គាល់​ពីក្រសួងឧស្សាហកម្ម​ និងសិប្បកម្ម​ វិញ្ញាបនបត្រ​លេខ ០១៤៣ឧស.ស​តម.វប.០២ ដែល​បច្ចុប្បន្នកំពុង​ដំណើរការអាជីវកម្ម​ក្នុងខេត្តគោលដៅ​ចំនួន០២ គឺ​ បាត់ដំបង​ និង បន្ទាយមានជ័យ​ ។ ​ដោយមានការរីក​ចំរើនក្នុងអាជីវកម្ម​ និងការពង្រីក​ទីផ្សារបន្ថែមទៀត​ ក្រុមហ៊ុន​ត្រូវការជ្រើស​រើសបុគ្គលិក​សម្រាប់​បំពេញការងារ​ក្នុងការិយាល័យ​កណ្តាល​ក្រុមហ៊ុនដូច​ខាងក្រោម៖

Announcement Positions

ប្រធាន​ហិរញ្ញវត្ថុ​ / Finance Manager (1 Position)

Position Summary

​ទីតាំង​ការងារ៖ ​ភ្នំពេញ និង​អាចចុះតាម​សាខាខេត្ត​របស់​ក្រុមហ៊ុន

Expectations - Duties, Responsibilities
  • ​គ្រប់​គ្រង ​និងត្រួត​ពិនិត្យ​រាល់ប្រតិបត្តិ​ការហិរញ្ញវត្ថុ​ប្រចាំថ្ងៃ​នៅក្នុងក្រុមហ៊ុន
  • ​រៀបចំ​ និងផលិត​របាយការណ៍​ប្រចាំខែពាក់ព័ន្ធ​ជាមួយការ​លក់ ​និងរបាយការណ៍​ហិរញ្ញវត្ថុ​ រួមបញ្ជូល​ទាំង​របាយការណ៍​ការស្តុក ​ការកត់ត្រា​ទិន្នានុប្បវត្តិ៍​ ពន្ធ ​និងរបាយការណ៍​កែតម្រូវ​ធនាគារ​ ដោយ​ប្រាកដថា​មានភាពត្រឹមត្រូវ ​និងទាន់ពេលវេលា
  • ​ត្រួតពិនិត្យ ​និងផ្ទៀងផ្ទាត់រាល់ឯក​សារហិរញ្ញវត្ថុ​ទាំងអស់​ ផ្អែកលើគោល​នយោបាយ​ហិរញ្ញវត្ថុរបស់​ក្រុមហ៊ុន
  • រៀបចំ ​និងគ្រប់គ្រង​សាច់ប្រាក់​ភាគល្អិត​សម្រាប់​ចំណាយតាមសាខា​
  • ​ត្រួតពិនិត្យ​ និងផ្ទៀងផ្ទាត់​ចំណូល​ ចំណាយ ​និងការងារហិរញ្​ញវត្ថុផ្សេងៗ​ជាប្រចាំ​
  • ​តាមដានត្រួត​ពិនិត្យលើ​ការប្រមូល​ និងទូទាត់បំណុល​របស់អតិថិជន ​និងអ្នកផ្គត់ផ្គង់​
  • ​ត្រួតពិនិត្យដំណើ​រការលំហូរចលនា​សាច់ប្រាក់របស់​ក្រុមហ៊ុនជាប្រចាំ​
  • ​ចូលរួមជួយ​រៀបចំផែន​ការថវិការហិរញ្ញ​វត្ថុតាមសាខា​នីមួយៗរបស់​ក្រុមហ៊ុន​
  • ​ត្រួតពិនិត្យ​បញ្ជីប្រាក់បៀវត្ស​ និងរៀបចំ​ចំណាយប្រាក់​បៀវត្សសម្រាប់​បុគ្គលិក-កម្មករ​
  • ទំនាក់ទំនងជាមួយធនាគារ សម្រាប់ការងារដែលពាក់ព័ន្ធនឹងប្រតិបត្តការធនាគារ
  • បណ្តុះ​បណ្តាល​ដល់បុគ្គលិកជំនាញ​ផ្នែកហិរញ្ញវត្ថុ​ជាប្រចាំ​ អំពីប្រព័ន្ធគ្រប់​គ្រងហិរញ្ញវ​ត្ថុក្រុមហ៊ុន
  • ​ជំរុញការ​អនុវត្តគោលន​យោបាយហិរញ្ញវត្ថុ ​ក្នុងក្រុមហ៊ុនប្រកប​ដោយប្រសិទ្ធភាពខ្ពស់
  • សម្របសម្រួល ​និងបំពេញការធ្វើស​វនកម្មផ្ទៃក្នុងប្រចាំឆ្នាំ
  • ចូលរួមក្នុងកា​រអភិវឌ្ឍប្រព័ន្ធគ្រប់​គ្រងហិរញ្ញវត្ថុ​ និងនីតិវិធីអនុវត្តគណ​នេយ្យក្នុងក្រុមហ៊ុន​ ប្រកបដោយ​តម្លាភាព​ និងគណនេយ្យភាព
  • ​រាយការណ៍​ដល់គណៈគ្រប់គ្រង​ នាយកប្រតិបត្តិ ​និងភាគហ៊ុននិក​ អំពីស្ថានភាពហិរញ្ញវត្ថុ​ក្រុមហ៊ុន
  • ​ត្រូវប្រាកដថា​មានការទំនាក់ទំនង​ល្អជាមួយភ្នាក់ងារ​ និងសវនករពន្ធដារ ​ដើម្បីអនុវត្តការងារ​ស្របតាម​ច្បាប់​អនុលោមភាព​របស់​ពន្ធដារ
  • ​ស្រាវជ្រាវ ​និងធ្វើការកែតម្រូវ​លើប្រតិបត្តិការ​ដែលមានបញ្ហា​ពាក់ព័ន្ធនឹងពន្ធ
  • សិក្សា ​ស្រាវជ្រាវ​ ច្បាប់ ​បញ្ញត្តិថ្មីៗ​ និងផ្តល់អនុសាសន៍​ដល់គណៈ​គ្រប់គ្រង​បំណុលពន្ធនៃច្បាប់​សារពើពន្ធ
  • ​ត្រួតពិនិត្យ ​និងចាត់វិធាន​ការលើបំណុល​អតិថិជន ​ដើម្បីប្រាកដថារាល់​បំណុលទាំងអស់​ស្ថិតក្នុង​ការគ្រប់គ្រង​ និងការទូទាត់​ត្រឡប់បាន​ត្រឹមត្រូវតាមនីតិវិធី
  • ​ត្រូវប្រាកដថា​គ្រប់ការងារ​គណនេយ្យ ​អនុវត្តស្របតាម​មូលដ្ឋានគ្រឹះ​គណនេយ្យ​ និងអនុលោមតាម​ស្តង់ដារ​គណនេយ្យ​សម្រាប់សហគ្រាស​ធនតូច​ និងមធ្យម
  • ​ធ្វើបច្ចុប្បន្នភាព​បញ្ជីទ្រព្យសកម្មក្រុមហ៊ុន​ឲ្យបានទៀតទាត់​ ដោយផ្ទៀងផ្ទាត់​ជាមួយរបាយការណ៍​ស្តុក​ជា​ប្រចាំ
 
 

ប្រធានទី​ផ្សារ / Marketing Manager (1 Position)

Position Summary

ទីតាំងការងារ៖ ភ្នំពេញ​ និងអាច​ចុះតាមសាខាខេត្តរ​បស់ក្រុមហ៊ុន

Expectations - Duties, Responsibilities
  • ធានាឲ្យបាន​លើការសម្រេច​ផែនការទីផ្សារ​
  • ​ធានាឲ្យបានលើការ​គ្រប់គ្រងទិន្នន័យ​អតិថិជនទាំងចាស់ ​ទាំងថ្មី
  • ​ជម្រុញ ​ដោះស្រាយ​បញ្ហារបស់អតិថិជន​ ដោយភាពឆ្លាតវៃ ​និងអនុវត្តតាមគោលការណ៍​ក្រុមហ៊ុន
  • ​ធ្វើសេចក្តី​សម្រេចចិត្ត​ដោយការទទួលខុស​ត្រូវលើការដោះ​សា្រយបញ្ហាទីផ្សារបន្ទាន់ ​និងចាំបាច់បំផុត
  • ​ពង្រឹងលើការទំនាក់​ទំនងរបស់អ​តិថិជិន​ ដាច់ខាតមិនត្រូវ​ឲ្យអតិថិជន​ទំនាក់ទំនងម​កនាយកប្រតិបត្តិ ឬ​​ថ្នាក់គ្រប់គ្រង​កណ្តាលណាម្នាក់ផ្ទាល់​ដោយមិនឆ្លងកាត់ថ្នាក់​គ្រប់គ្រងមូលដ្ឋាន
  • ឬអតិថិជនមិនទទួល​​បានដំណោះ​ស្រាយពីបញ្ហា​សមស្រមពីថ្នាក់​គ្រប់គ្រងមូលដ្ឋាន ​ឬប្រធានទីផ្សារ​ការិយាល័យ​កណ្តាល​
  • ​បង្កើតនូវ​ទម្រង់ឯកសារ​ និងលំហូរការងារ ​ពាក់ព័ន្ធនឹង​ផ្នែកទីផ្សារ ​ដើម្បីរក្សាឲ្យ​មានគំរូការងារ​ច្បាស់លាស់ ​និងមានភាពងាយ​ស្រួលក្នុងការបណ្តុះ​បណ្តាលបន្ត​ដល់ក្រុមការងារ​ទីផ្សារថ្មីៗ
  • ​ទទួលខុស​ត្រូវលើការបាត់បង់​ឧបករណ៍-សម្ភារនានា​ ដែលបានចែក​ចាយដល់អតិថិជិន​របស់ក្រុមហ៊ុន​
  • ​ទទួលខុស​ត្រូវលើការខកខាន​ផ្តល់សេវាកម្មដឹក​ជញ្ជូនទឹកកកដល់​អតិថិជនទាំងអស់​របស់ក្រុមហ៊ុន
  • ​ត្រួតពិនិត្យ ​តាមដានជាប្រចាំពីរ​បាយការណ៍លក់​របស់ក្រុមការងារ​ទីផ្សារតាមសាខា ​និងរៀបចំជារ​បាយការណ៍​សង្ខេបរួមមួយ​ ជូនមកថ្នាក់​គ្រប់គ្រងឲ្យបា​នជាប្រចាំថ្ងៃ
  • ​ត្រូវប្រាកដថា ​រាល់ឯកសារសំណើ​ទីផ្សារត្រូវបានត្រួតពិនិត្យ ​និងមានភា្ជប់នូវឯកសារ​គ្រប់គ្រាន់តាម​នីតិវិធី​ មុននឹងដាក់ជូន​នាយកប្រតិបត្តិពិ​និត្យសម្រេច
  • ​ត្រូវធានាឲ្យ​បានយ៉ាងហោចណាស់​រក្សាឲ្យបាននូវស្ថេរភាព​បរិមាណលក់ប្រចាំ/ខែ/ឆ្នាំ​ ធៀបនឹងឆ្នាំ​ចាស់​ ហើយត្រូវជម្រុញ ​និងបង្កើនការលក់ ​ធៀបជាមួយផែនការ​លក់ប្រចាំឆ្នាំ ​ឲ្យខានតែបាន ។
  • ​ត្រូវធានាឲ្យបា​នថាគ្រប់អតិថិជនទាំងអស់ ​មានកិច្ចសន្យាដៃគូ ​និងសំណុំឯកសារព័ត៌​មានគ្រប់គ្រាន់​​តាមនីតិវិធីរបស់​ក្រុ​មហ៊ុន
  • ​ណែនាំពន្យល់ ​ដល់ក្រុមការងារ​ទីផ្សារ​ និងអតិថិជនទាំងអ​ស់ឲ្យមានការយល់​ដឹងច្បាស់លាស់ពី​គោល​ការណ៍ដៃ​គូអាជីវកម្​ម នីតិវិធីការងារ​ទីផ្សារ ​លក្ខន្តិកៈក្នុងកិច្ច​សន្យា ​និងបទបញ្ញតិ្តនា​នារបស់ក្រុមហ៊ុន
  • ​ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន​​នូវគោលការណ៍​ បទបញ្ជាផ្ទៃក្នុង​ កិច្ចសន្យាការងារ ​និងបទបញ្ញត្តិ​នានារបស់​ក្រុមហ៊ុន
 
 

ប្រធានរដ្ឋបាល​ និងធនធាន​មនុស្ស / Admin/HR Manager (1 Position)

Position Summary

ទីតាំង​ការងារ៖​ ភ្នំពេញ ​និងអាចចុះតាម​សាខាខេត្ត​របស់ក្រុមហ៊ុន

Expectations - Duties, Responsibilities
  • ​ការអនុវត្តការងារ ​ប្រកបដោយការ​ទទួលខុសត្រូវខ្ពស់ ​មានភាពម៉ត់ចត់​ លះបង់ ​ស្មោះត្រង់ ​និងតាម​ពេលកំណត់ ​។
  • រៀបចំ​បង្កើតលើពង្រាង​គោលការណ៍ធនធាន​មនុស្ស ​នីតិវិធី ​លក្ខន្តិកៈ ​និងបទបញ្ញត្តិនានា​ ដែល​មានការខ្វះខាត ​និងចាំបាច់ត្រូវ​មានក្នុងក្រុមហ៊ុន​ ដើម្បីឲ្យការ​អនុវត្តការងារ​ ប្រកបដោយ​ភាពម៉ត់ចត់​ និងត្រឹមត្រូវ ។
  • ​ត្រួតពិនិត្យលើ​ការអនុវត្តការងាររបស់​បុគ្គលិក-កម្មករទាំងអស់​ដើម្បីធានាឲ្យ​បានថាអ្នកទាំងអស់គ្នា ​មានការយ​ល់ដឹងច្បាស់ ​និងអនុវត្តតាម​គោលការណ៍ ប​ញ្ជាផ្ទៃក្នុង ​និងបទបញ្ញត្តិ ​របស់ក្រុមហ៊ុន ។
  • ពង្រឹងលើវិន័យ ​សីលធ៌មការងារ​ ការប្រាស្រ័យទាក់​ទងគ្នាល្អក្នុងក្រុមការងារ ​និងជម្រុញឲ្យបុគ្គលិក-​កម្មករទាំង​អស់​អនុវត្តតាម​គោលការណ៍ធន​ធានមនុស្ស ​ប្រកបដោយ​បច្ចេកទេស​ ។
  • ​រៀបចំឲ្យបាន​នូវផែនការ​បណ្តុះបណ្តាល​ និងជម្រុញឲ្យចេញ​ជាសកម្មភាពអនុវត្ត​លើវគ្គបណ្តុះបណ្តាល​គ្រប់ផ្នែកទាំង​អស់​ ដើម្បីបង្កើន​ជំនាញបន្ថែមដល់​ធនធានមនុស្ស​នៅក្នុងក្រុមហ៊ុន​ឲ្យអនុវត្តការងារ​ប្រកប​ដោយ​ប្រសិទ្ធិភាពខ្ពស់ ។
  • ចូលរួមដោះ​ស្រាយបញ្ហាប្រឈម​របស់ក្រុមហ៊ុន ​ទាំងលើការងារពាក់ព័ន្ធ​នឹងផ្នែករដ្ឋបាល​ និង​ធនធានមនុស្ស​ និងបញ្ហាផ្សេងៗ ​ដែលប៉ះពាល់​ដល់ក្រុមការងារ ​ក៏ដូចជាក្រុម​ហ៊ុនទាំងមូល ។
  • ​បង្កើតនូវ​ទម្រង់នៃការវាយតម្លៃ​ការងារបុគ្គលិក-កម្មករ ​ប្រកបដោយ​សុក្រិតភាព ​និងតម្លាភាព ។
  • • ​ត្រូវធានា​ឲ្យបានថា ​បរិយាកាសការងារ ​និងបរិវេណទីតាំងការងារ​ ទាំងនៅក្នុងក្រុមហ៊ុន​ និងសាខា​ទាំងអស់​ មានសុខ​​សុវត្ថិភាព​ ​អនាម័យល្អ ​ប្រកបដោយផាសុខភាព ។​
Requirements - Skills, Qualifications, Experience
  • ​មានកម្រិត​សិក្សាចាប់​ពីបញ្ចប់ថ្នាក់​បរិញ្ញបត្រឡើងទៅ​
  • ​មានបទពិសោធន៍​ការងារយ៉ាងតិច២ឆ្នាំ​
  • ​មានគំនិត​ច្នៃប្រឌិត​ មានអត្តចរិកល្អ ​មានភាពស្មោះត្រង់ ​ម៉ឺងម៉ាត់​ និងសុភាព​ រាបសារ​
  • ​ចេះធ្វើការងារជាក្រុម​
  • ​មានគំនិតក្នុង​ការគ្រប់គ្រង​ ចាត់ចែង​ការងារ​ និងមាន​ការសម្រេច​ចិត្តខ្ពស់​
  • ​អាចធ្វើការ​ក្រោមសម្ពាធ​ការងារ​ និងតាមការកំណត់​
  • ​មានបទ​ពិសោធន៍ធ្វើការ​ក្នុងប្រព័ន្ធ​ (System)
  • ​មានចំណេះ​ដឹងកុំព្យូទ័រ​ Ms. Office និង Microsoft Outlook ។
 

How to Apply

ព័ត៌មានសម្រាប់ការដាក់ពាក្យ / Application Information:

បេក្ខជន​ដែលមានចំ​ណាប់អារម្មណ៍​ ​សូមផ្ញើប្រវត្តិរូ​បសង្ខេបដោយ​បញ្ជាក់ពីមុខតំ​ណែងឲ្យបាន​ច្បាស់លាស់​ ហើយផ្ញើមកមក​កាន់ការិយាល័យរ​បស់យើងខ្ញុំ​ ដោយ​ប្រើព័ត៌​មានដែល​បានផ្ដល់​ជូន​នៅក្នុងព័​ត៌មានទំ​នាក់ទំនង៖ ​

អត្ថ​ប្រយោជន៍​ទទួលបាន​/Benefits:

បេក្ខ​ជនជ័យ​លាភី នឹ​ងទទួលបាននូ​វអត្ថប្រយោជ​ន៍ដូចខាងក្រោម៖​

  • ​ប្រាក់បៀវត្ស​សមរម្យ
  • ​កាតទូរស័ព្ទ​សម្រាប់​ទំនាក់ទំនងការងារ
  • ​ឧបត្ថម្ភថ្លៃអាហារ​ និង/ឬ​ ថ្លៃស្នាក់នៅ​ចំពោះបេសកកកម្ម​ក្រៅតំបន់​ការងារស្របតាម​គោល​ការណ៍រ​បស់ក្រុមហ៊ុន
  • ​ប្រាក់ខែទី១៣ ​និងប្រាក់លើក​ទឹកចិត្តលើការ​សម្រេចផែន​ការទីផ្សារ
  • ​ការធា​នារ៉ាប់រង​លើគ្រោះថ្នាក់​ការងារពី ប.ស.ស
  • ​ការឈប់​សម្រាក​ស្របតាម​ច្បាប់ការងារ​នៃព្រះរាជា​ណាចក្រកម្ពុជា
 

Contact Details

Contact Name
  • ក្រុម​ហ៊ុន​អេស ​អេជ​ អឹម ​ស៊ី​ (SHMC)​ (​ការិយា​ល័យ​កណ្តាល)
 
Phone
 
Email