ប្រធានផ្នែកផលិតកម្ម
កម្រិតតំណែង : អ្នកគ្រប់គ្រងថ្នាក់កណ្តាល
វិស័យការងារ : រោងចក្រ ឬសហគ្រាស
- រៀបចំផែនការ យុទ្ធសាស្ត្រ និងកាលវិភាគផលិតអោយបានទាន់ពេលវេលា និងផលិតសម្រាប់បម្រុងទុកក្នុងឃ្លាំង
- ត្រួតពិនិត្យ និងតាមដាន ការអនុវត្តការងារ និងគ្រប់គ្រងសណ្តាប់ធ្នាប់ អនាម័យក្នុងចង្វាក់ផលិតកម្ម
- វិភាគលើចង្វាក់ផលិត និងវាយតម្លៃលើទិន្នផលការងារ ដើម្បីធ្វើអោយការផលិតកាន់តែប្រសើរឡើង
- ធ្វើរបាយការណ៍ផលិតប្រចាំថ្ងៃនិងប្រចាំខែ និងប្រចាំឆ្នាំជូនថ្នាក់គ្រប់គ្រងក្រុមហ៊ុន និងផ្នែកពាក់ព័ន្ធពិនិត្យ
- ពិនិត្យ និងកែសម្រួលទម្រង់ និងរបាយការណ៍ស្របតាមស្ថានភាព និងតម្រូវការរបស់ផ្នែកផលិតកម្ម
- សិក្សា និងអភិវឌ្ឍ ឬស្វែងរកដំណោះស្រាយពីបញ្ហាផលិតកម្មអោយបានទាន់ពេលវេលាជាមួយផ្នែកពាក់ព័ន្ធ
- ជម្រុញ និងអនុវត្តការងារ ស្របតាមបទដ្ឋានស្តង់ដារសុខភាព និងសុវត្ថិភាពចំណីអាហារ(GMP/HACCP/5s)
- រៀបចំផែនការបណ្តុះបណ្តាល ដល់ប្រធានក្រុម និង អនុប្រធាន ដើម្បីឲ្យអនុវត្តការងារកាន់តែមានប្រសិទ្ធភាព
- រៀបចំកាលវិភាគ ជួសជុល និងថែទាំម៉ាស៊ីនផលិតកម្មអោយបានទៀងទាត់ជាមួយផ្នែកបច្ចេកទេស (ជាង)
- ពិនិត្យ និងវាយតម្លៃលើប្រសិទ្ធភាពការងាររបស់ប្រធានក្រុម និង អនុប្រធាន ឬកម្មករ
- សហការជាមួយផ្នែកគុណភាព (QC) និងផ្នែកបច្ចេកទេសម៉ាស៊ីន ដើម្បីឲ្យការផលិតមានគុណភាពខ្ពស់
- ពង្រឹង និងកែតម្រូវលើគុណភាពផលិតផល ពីផ្នែកលក់ ដែលទទួលបានពត៌មានពីអតិថិជន
- កិច្ចការផ្សេងៗត្រូវបានស្នើអោយធ្វើដោយនាយកប្រតិបត្តិ
- បញ្ចប់បរិញ្ញាបត្រគ្រប់គ្រង ឬជំនាញដែលពាក់ព័ន្ធ
- មានបទពិសោធន៍ ៣ យ៉ាងតិចជាអ្នកដឹកនាំ ឬជាប្រធានគ្រប់គ្រង
- ត្រូវមានជំនាញដឹកនាំ (Leadership Management) / ជម្រុញ និងលើកទឹកចិត្ត
- អាចធ្វើការឆ្លាស់វេនស្របតាមផែនការចង្វាក់ផលិតបាន
- មានចំណេះដឹងស៥ និង GMP/HACCP ដើម្បីរៀបចំការងារក្នុងផលិតកម្មឲ្យមានប្រសិទ្ធភាព
- មានជំនាញដោះស្រាយ និងរបៀបធ្វើការងារក្រុម ដើម្បីសម្រេចតាមផែនការផលិត
- ត្រូវចូលរួមរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍អាជីវកម្មជាមួយថ្នាក់គ្រប់គ្រង (Management)
បុគ្គលិកបញ្ជាទិញ
កម្រិតតំណែង: បុគ្គលិក (Officer)
វិស័យការងារ: រោងចក្រ ឬសហគ្រាស
- ពិនិត្យទំនិញនៅក្នុងឃ្លាំង ដើម្បីរៀបចំផែនការ សម្រាប់ធ្វើការបញ្ជាទិញឲ្យបានទាន់ពេលវេលា
- ត្រួតពិនិត្យ និងតាមដាន ការបញ្ជាទិញ ជាមួយអតិថិជន
- ទទួលសំណើទិញពីគណនេយ្យករចំណាយ
- ស្រាវជ្រាវអ្នកផ្គត់ផ្គង់សក្តានុពល និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកផ្គត់ផ្គង់
- តាមដានការដឹកជញ្ជូនទំនិញ និងពិនិត្យទំនិញជាក់ស្តែងជាមួយផ្នែកស្តុក
- បិទរបាយការណ៍ទិញប្រចាំខែ ដាក់ជូនប្រធានគណនេយ្យ ដើម្បីពិនិត្យ
- រៀបចំ និងធ្វើបច្ចុប្បន្នភាពផែនការទិញវត្ថុធាតុដើម
- ការងារផ្សេងៗទៀតដែលចាត់តាំងដោយប្រធានគណនេយ្យ។
- កិច្ចការផ្សេងៗត្រូវបានស្នើអោយធ្វើដោយនាយកប្រតិបត្តិ
- មានបទពិសោធន៍ ១ឆ្នាំ យ៉ាងតិចក្នុងជំនាញគណនេយ្យ
- អាចធ្វើការដោយឯករាជ្យបាន និងមានភាពអត់ធ្មត់
- ប្រើប្រាស់កុំព្យូរទ័រ (Ms.Word,Excel Powerpoint, Internet and Email)បានល្អប្រសើរ
- មានចំណេះដឹងស៥ និង GMP/HACCP ត្រូវបានផ្តល់អថិភាព
- មានជំនាញដោះស្រាយ និងរបៀបធ្វើការងារក្រុម
- ភាសារអង់គ្លេស ឬចិន