ឆ្មប (2 Positions)
ទីតាំងបម្រើការងារ៖ គ្លីនិកអង្គការម៉ារីស្តូប សែនសុខ
អង្គការម៉ារីស្តូបកម្ពុជាផ្តល់ជូននូវ ប្រាក់បៀវត្សដែលមានលក្ខណៈប្រកួតប្រជែង និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន ដូចជាប្រាក់ឧបត្ថម្ភក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ធានារ៉ាប់រង២៤ម៉ោងលើសុខភាព(សម្រាប់បុគ្គលិកនិងគ្រួសារបុគ្គលិក) និងធានារ៉ាប់រងគ្រោះថ្នាក់ការងារ ការតម្លើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់លើកទឹកចិត្ត ប្រាក់សន្សំ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតតាមគោលការណ៍របស់អង្គការ។
- ស្វាគមន៍គ្រប់អតិថិជនដែលអញ្ជើញមកគ្លីនិកដោយរួសរាយនិងមិនរើសអើង។
- ផ្ដល់សេវាជូនអតិថិជនប្រកបដោយគុណភាពខ្ពស់ មានវិជ្ជាជីវ: ស្របទៅតាមគោលការណ៍វេជ្ជសាស្រ្តរបស់ម៉ារីស្តូប។
- ធ្វើរោគវិនិច្ឆ័យនិងផ្តល់ការព្យាបាលជូនអតិថិជនឲ្យបានត្រឹមត្រូវ ក្នុងករណីដែលមិនច្បាស់ត្រូវស្វែងរកជំនួយពីប្រធានគ្លីនិក។
- ផ្សព្វផ្សាយអំពីសេវារបស់ម៉ារីស្តូបជូនអតិថិជនតាមរយៈការផ្តល់ប្រឹក្សាយោបល់យ៉ាងពេញលេញដល់គាត់។
- បំពេញពត៍មានរបស់អតិថិជននិងលិខិតព្រមព្រៀងរបស់អតិថិជនមុនផ្ដល់សេវា។
- ទំនាក់ទំនងទៅកាន់អតិថិជនដើម្បីតាមដានសុខភាពក្រោយរំលូត និងការប្រើប្រាស់មធ្យោបាយពន្យាកំណើត។
- រក្សាឯកសារ និងព័ត៌មានរបស់អតិថិជនអោយបានល្អ សម្ងាត់ និងមានសុវត្ថិភាព។
- ធានាថាបន្ទប់ផ្តល់សេវាស្អាត ឧបករណ៍ប្រើប្រាស់រៀបចំយ៉ាងមានសណ្តាប់ធ្នាប់ សម្ភារវេជ្ជសាស្រ្តត្រូវបានសម្អាតនិងសម្លាប់មេរោគយ៉ាងត្រឹមត្រូវ ។
- សហការជាមួយប្រធានគ្លីនិកក្នុងការគ្រប់គ្រងការប្រើប្រាស់ថ្នាំ
- ចូលរួមប្រជុំពិនិត្យនិងវិភាគលទ្ធផលការងារ និងបង្កើតសកម្មភាពផ្សេងៗដើម្បីបង្កើនប្រាក់ចំណូល អតិថិជន និងផលិតភាពការងារក្នុងគ្លីនិក។
- អនុវត្តភារកិច្ចផ្សេងៗទៀតទៅតាមការចាត់តាំងរបស់ប្រធានគ្លីនិក។
- មានបទពិសោធន៍យ៉ាងតិច ២ ឆ្មាំ ឬកម្រិតវប្បធម៌ត្រឹមឆ្មបមធ្យម ឬបរិញ្ញាប័ត្រឆ្មប។
- ទទួលបានការបណ្ដុះបណ្ដាលទាក់ទងនឹងការថែទាំក្រោយរំលូត បញ្ហាសុខភាពបន្តពូជ សុខភាពផ្លូវភេទ និងផែនការគ្រួសារ។
- រួសរាយរាក់ទាក់ក្នុងការទទួលភ្ញៀវ
- អាចធ្វើការងារជាក្រុមបានល្អ
- អត្តចរិកល្អ និងមានភាពស្មោះត្រង់
- មានភាពអំណត់ និងមានឆន្ទះក្នុងការរៀនសូត្របន្ថែម
- អាចធ្វើដំណើរផ្លាស់ប្ដូរទីតាំងគ្លីនិកបាន។