មន្ត្រីអភិវឌ្ឍន៍កម្មវិធីព័ត៌មានវិទ្យា

with National Payment Certification Agency
This job has already passed the closing date
Job Announcement

BTDC-ID: 18772
Closing Date:

Announcement Positions

Announcement Description

ទីភ្នាក់ងារ​បញ្ជាក់​ចំណាយ​សេវា​សុខាភិបាល​ (ទ.ប.ច.ស.) ក្រោម​ថវិកាជាតិ​ ឆ្នាំ​២០២២ ត្រូវការ​ជ្រើសរើស​បុគ្គលិក​ជាប់​កិច្ចសន្យា​ចំនួន​ ០៣ រូប​ ដើម្បី​បម្រើ​ការងារ​ជា​ មន្ត្រី​អភិវឌ្ឍន៍​កម្មវិធី​ព័ត៌មាន​វិទ្យា​ របស់​ប្រព័ន្ធ​អេឡិច​ត្រូនិច​កត់ត្រា​ និង​គ្រប់គ្រង​ទិន្នន័យ​អ្នកជំងឺ​ (PMRS) ក្នុង​កម្មវិធី​មូលនិធិ​សមធម៌​សេវា​សុខាភិបាល​ នៃ​ទីភ្នាក់ងារ​បញ្ជាក់​ចំណាយ​សេវា​សុខាភិបាល​ ដែល​មាន​ទីតាំងនៅ​ទីស្តីការ​ក្រសួងសុខាភិបាល​ ដី​ឡូ​តិ៍លេខ​៨០ វិថី​សម្តេច ប៉ែន​ នុ​ត (២៨៩) រាជធានី​ភ្នំពេញ​។

Announcement Positions

មន្ត្រីអភិវឌ្ឍន៍កម្មវិធីព័ត៌មានវិទ្យា (3 Positions)

Position Summary

បេក្ខជន​-បេ​ក្ខនារី​ ដែល​មានតួនាទី​ជា​ មន្ត្រី​អភិវឌ្ឍន៍​កម្មវិធី​ព័ត៌មាន​វិទ្យា​ និង​ត្រូវធ្វើ​ការក្រោមកា​រគ្រប់គ្រង​ផ្ទាល់​របស់​ ប្រធាន​ការិយាល័យ​បញ្ជាក់​ចំណាយ​សេវា​សុខាភិបាល​ និង​នាយក​ ទ.ប.ច.ស. បុគ្គលិក​នេះ​នឹង​ត្រូវ​ទទួលខុសត្រូវ​ក្នុង​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​អេឡិច​ត្រូនិច​របស់​ទីភ្នាក់ងារ​បញ្ជាក់​ចំណាយ​សេវា​សុខាភិបាល​។

ចំពោះ​ប្រាក់ខែ​អាស្រ័យ​លើស​មត្ថភាព​និង​បទពិសោធន៍​របស់​បេក្ខជន​/បេ​ក្ខនារី​ ក្នុង​ពេល​សម្ភាន៍ ។

Expectations - Duties, Responsibilities
  • អភិវឌ្ឍផ្នែកគ្រប់គ្រងបញ្ចូលទិន្នន័យធ្វើរបាយការណ៍តាមតម្រូវការរបស់មូលនិធិសមធម៌សុខាភិបាល
  • អភិវឌ្ឍផ្នែកគ្រប់គ្រងបញ្ជីវិក្កយបត្រ ផ្ទៀងផ្ទាត់ និងបញ្ជាក់ចំណាយមូលនិធិសមធ៌សុខាភិបាល
  • គ្រប់​គ្រង​ដំណើរ​ការអភិវឌ្ឍន៍ប្រព័ន្ធនិង​ការថែទាំ​ប្រព័ន្ធដំណើរការ
  •  គ្រប់គ្រងការប្រើប្រាស់លើម៉ាស៊ីនមេប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធទាំងមូល ។
Requirements - Skills, Qualifications, Experience
  • មានបរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា បរិញ្ញាបត្រវិស្វករកុំព្យូទ័រឬបរិញ្ញាបត្រដែលមានតម្លៃស្មើ
  • បើមានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកព័ត៌មានវិទ្យាកាន់តែប្រសើរ
  • មានបទពិសោធន៍​ការងារចាប់ពី ០១ឆ្នាំ ទៅ ០៣ឆ្នាំ ទាក់ទងនឹងការអភិវឌ្ឍន៍ប្រព័ន្ធ
  • មានបទពិសោធន៍ទាក់ទងនឹងReal-Time Database Development and Management
  • មានចំណេះដឹង​ខាងអភិវឌ្ឍន៍ប្រព័ន្ធជាមួយនឹងHTML, CSS, JavaScript, ​PHP, MySQL, JQuery, Vue.Js., React, AngularJs, Laravel និងបង្កើត API
  • បើមានចំណេះដឹងទាក់ទងនឹង React Native, Flutter, Swift, Java សម្រាប់បង្កើតកម្មវិធីទូរស័ព្ទកាន់តែប្រសើរ
  • មានចំណេះដឹងទូទៅក្នុងការប្រើប្រាស់ Linux Operating System
  • មានចំណេះដឹងទូទៅក្នុងការប្រើប្រាស់ Git Repository សម្រាប់ការគ្រប់គ្រងការសរសេរកម្មវិធី
  • មានជំនាញវិភាគចេះជម្រុញលើកទឹកចិត្តខ្លួនឯង និងផ្តោតលើលទ្ធផលការងារ
  • មានចំណេះដឹងទាំងផ្នែកភាសាខ្មែរនិងអង់គ្លេស អាចទំនាក់ទំនងបាន។
 

How to Apply

ទីភ្នាក់ងារ​បញ្ជាក់​ចំណាយ​សេវា​សុខាភិបាល​ សូម​អញ្ជើញ​បេក្ខជន​-បេ​ក្ខនារី​ ដែល​មាន​លក្ខណៈ​សម្បត្តិ​សមត្ថភាព​ និង​មាន​បទពិសោធន៍​ ដូច​មាន​ចែង​ខាងលើ​មក​ដាក់ពាក្យ​។

ផុត​កំណត់​ទទួលពាក្យ​ថ្ងៃ​ទី​ ៣១ ខែ​ សីហា​ ឆ្នាំ​ ២០២២ ។ បេក្ខជន​-បេ​ក្ខនារី​ ដែល​មាន​ចំណាប់អារម្មណ៍​ អាច​ដាក់ពាក្យ​ស្នើសុំ​ដោយ​ផ្ញើ​ប្រ​វត្ថិ​រូប​សង្ខេប​ភ្ជាប់​ជាមួយ​លិខិត​ចំណាប់អារម្មណ៍​មកកាន់​អ៊ី​ម៉ែ​ល ដែល​បាន​ផ្តល់ជូន​នៅ​ក្នុង​ពត៌មាន​ទំនាក់ទំនង​។ (បញ្ជាក់​៖ ចំពោះ​ពាក្យ​ស្នើសុំ​ធ្វើការ​របស់​បេក្ខជន​/បេ​ក្ខនារី​ តាមរយៈ​អ៊ី​ម៉ែ​ល បេក្ខជន​/បេ​ក្ខនារី​ ត្រូវ​មាន​ CV, លិខិត​ចំណាប់អារម្មណ៍​ សញ្ញាប័ត្រ​ និង​វិញ្ញាប័នប័ត្រ​ផ្សេង​ៗ មក​ជាមួយ​)។ មានតែ​បេក្ខជន​-បេ​ក្ខនារី​ ដែលជា​ប់ការ​ជ្រើសរើស​ដំបូង​ប៉ុណ្ណោះ​ ដែល​ត្រូវ​បាន​ទាក់ទង​សម្រាប់​ធ្វើការ​សម្ភាសន៍​។

 

Contact Details

Office Address
  • Ministry of Health, 3rd Floor, Lot 80, Street 289, Sangkat Boeng Kak Ti Pir, Khan Tuol Kouk, Phnom Penh, Cambodia
 
Contact Name
  • Payment Certification Agency
 
Email