គ្រូបង្រៀនបឋមសិក្សា

with Toutes a l’ecole
This job has already passed the closing date
Job Announcement

BTDC-ID: 18771
Closing Date:

Announcement Positions

Announcement Description

អង្គការ​បារាំង​ជាស្ថា​ប័នអប់រំ​មិន​យក​ប្រាក់​កម្រៃ​ មាន​បេសកកម្ម​៖ ផ្តល់សេវា​អប់រំ​ប្រកបដោយ​គុណភាព​ដល់ក្មេ​ងស្រី​ក្រីក្រ​

សាលារៀន​ហេប​ភី​ច័ន្ទតារានារី​ព្រែក​ថ្មី​បាន​បង្កើត​ឡើង​ដោយ​អង្គការ​បារាំង​ “ទូត​ទឹស​អា​ឡេកូល”។ សាលារៀន​នេះ​ទទួល​បាន​ជំនួយ​តាមរយៈ​ជំនួយ​ជាពិសេស​ និង​មូលនិធិ​ពី​ប្រទេស​អឺរ៉ុប​ ដូចជា​ប្រទេស​បារាំង​ ប្រទេស​ប៊េលស្ស៊ី​ក និង​ប្រទេស​លុចសំបួរ​។ សាលារៀន​នេះ​រួម​មាន​៖សាលាបឋមសិក្សា​ អនុវិទ្យាល័យ​ វិទ្យាល័យ​ មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ និង​អន្ថេវាសិកដ្ឋាន​និស្សិត​។សាលារៀន​មាន​គោលបំណង​ផ្តល់ការអប់រំ​កម្រិត​ខ្ពស់​ដោយ​ឥត​គិតថ្លៃ​ជូន​ដល់​យុវតី​ក្រីក្រ​លំបាក​នៅ​ក្នុង​តំបន់​ភូមិ​ព្រែក​ថ្មី​ ស្ថិតនៅ​ចម្ងាយ​ប្រមាណ​២០គីឡូម៉ែត្រ​ទិស​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ​។ សព្វថ្ងៃនេះ​ សាលា​មាន​សិស្ស​សរុប​ចំនួន​១២០០នាក់​ជាង​ បន្ត​ការសិក្សា​កម្មវិធីសិក្សា​ជាតិខ្មែរ​ ហើយ​មានមុខ​វិជ្ជា​បន្ថែម​ទៀត​ដូចជា​ ភាសាបរទេស​ និង​កុំព្យូទ័រ​។

Announcement Positions

គ្រូបង្រៀនបឋមសិក្សា (5 Positions)

Position Summary

ម៉ោង​ធ្វើការ​

  • ៤ម៉ោង​ក្នុងមួយថ្ងៃ​ / ៥ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​
  • ចាប់ពី​ម៉ោងៈ ០៧ម៉៣០-១១ម៉៣០ ឬ ១២ម៉៣០-១៦ម៉៣០ (ថ្ងៃ​ច័ន្ទដល់​ថ្ងៃសុក្រ​)

ការងារ​ពេញ​ម៉ោង​ ៨ម៉ោង​ក្នុងមួយថ្ងៃ​ ពី​ម៉ោង​០៧ម៉៣០-១៦ម៉៣០ (ថ្ងៃ​ច័ន្ទដល់​ថ្ងៃសុក្រ​)

បេសកកម្មៈ

បេសកកម្ម​របស់​គ្រូបង្រៀន​នៅ​បឋមសិក្សា​ត្រូវ​ផ្តល់នូវ​ការអប់រំ​ចំណេះ​ដឹង​ និង​ជំនាញ​សិក្សា​ច្បាស់លាស់​ដល់​សិស្សានុសិស្ស​ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​របស់​សិស្ស​ និង​ទទួល​បាន​នូវ​អាកប្បកិរិយា​ដ៏​ល្អ​ចំពោះខ្លួន​ឯង​ និង​អ្នកដទៃ​ទៀត​។

Expectations - Duties, Responsibilities
  • ភារកិច្ច​ និង​ទំនួល​ខុសត្រូវ​ក្នុង​ការ​អនុវត្ត​សកម្មភាព​
  • ១. ការងារ​ផ្នែក​អប់រំ​
  • បង្រៀន​គ្រប់​មេរៀន​ទាំងអស់​តាម​កម្មវិធីសិក្សា​បឋមសិក្សា​។
  • រៀបចំ​ផែនការ​ ត្រៀម​ និង​បង្រៀន​មេរៀន​ឆ្លើយតបទៅនឹង​តម្រូវ​ការ​តាមរយៈ​ល្បែង​ល្បង​សមត្ថភាព​ក្នុង​ថ្នាក់រៀន​។
  • រៀបចំ​ថ្នាក់រៀន​ និង​សម្ភារៈ​សិក្សា​ និង​បង្កើត​ការ​ពន្យល់​បង្ហាញ​ ដើម្បី​ជំរុញ​ឱ្យ​មាន​បរិយាកាស​សិក្សា​វិជ្ជមាន​។
  • អភិវឌ្ឍ​ និង​បង្កើត​សមា្ភរៈបង្រៀន​ទាំងអស់​ពាក់ព័ន្ធ​ដល់ការប្រើប្រាស់​ឱ្យ​មានគុណ​ភាព​ក្នុង​ការ​បង្រៀន​ និង​រៀន​។
  • រៀបចំ​ការងារ​ ដើម្បី​ជួយ​សម្រួល​ដល់ការអភិវឌ្ឍន៍​ជាវិជ្ជមានរ​បស់សិស្សានុសិស្ស​។
  • ឆ្លើយតបទៅនឹង​តម្រូវ​ការ​នានា​សម្រាប់​ការ​វាយ​តម្លៃ​ និង​កត់ត្រា​ការ​រីកចំរើន​របស់​សិស្ស​។
  • សម្របសម្រួល​សកម្មភាព​ និង​សម្ភារៈ​សិក្សា​ យោងទៅតាម​កម្មវិធីសិក្សា​ជាក់លាក់​។
  • ទទួលខុសត្រូវ​រាល់​ការ​រីក​ចម្រើន​របស់​សិស្ស​ថ្នាក់​បឋមសិក្សា​។
  • ចូលរួម​ការ​វាយ​តម្លៃ​សិក្សា​របស់​សិស្ស​។
  • ២. តាមដាន​វិន័យ​ អនាម័យ​ និង​អាកប្បកិរិយា​របស់​សិស្សានុសិស្ស​
  • លើកទឹកចិត្ត​សិស្សានុសិស្ស​ឱ្យ​រីករាយ​ក្នុង​ការរៀនសូត្រ​ និង​ធ្វើការ​បកស្រាយ​ដោយ​គិតពិចារណា​។
  • ធានា​នូវ​វិន័យ​ និង​អនាម័យ​របស់​សិស្ស​។
  • រៀបចំ​សិស្ស​ពេល​គោរព​ទង់ជាតិ​។
  • អប់រំ​សិស្ស​ឱ្យ​មាន​សុជីវធម៌​ល្អ​ ទាំង​ខាងក្នុង​ និង​ខាងក្រៅ​សាលារៀន​។
  • ផ្តល់នូវ​ការ​បកស្រាយ​ដល់​ឪពុក​ម្តាយ​របស់​សិស្ស​ អំពី​ការងារ​រីក​ចម្រើន​របស់​សិស្ស​នៅ​ពេលប្រជុំ​អាណាព្យាបាល​សិស្ស​។
  • ជួប​ជាមួយ​អ្នកជំនាញ​ផ្សេងទៀត​ ដូចជា​បុគ្គលិក​ផ្នែក​អប់រំ​ និង​ចិត្ត​វិទ្យា​ ប្រសិនបើ​ចាំបាច់​។
  • ធ្វើការងារ​ជាមួយ​ឪពុក​ម្តាយ​សិស្ស​ និង​គណៈ​គ្រប់គ្រង​សាលារៀន​ ដើម្បី​បង្កើន​ការចូលរួម​របស់​ពួកគេ​នៅ​ក្នុង​សាលារៀន​ និង​ការ​អភិវឌ្ឍន៍​ធនធាន​សម្រាប់​សាលារៀន​។
  • ការងារ​ផ្សេងទៀតៈ
  • ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ផ្សេង​ៗរបស់​សាលា​ សិក្ខាសាលា​ ការ​បណ្តុះ​បណ្តាល​ ដំណើរ​កម្សាន្ត​ និង​សកម្មភាព​ដែល​អាច​ប្រព្រឹត្តទៅ​នៅ​ចុង​សប្តាហ៍​ ឬពេលល្ងាច​ (នេះ​ជា​ជម្រើស​របស់​អ្នក​)។
  • គោរពច្បាប់​ និង​បទបញ្ជា​របស់​សាលារៀន​។
  • ចូលរួម​ការប្រជុំ​បុគ្គលិក​ និង​ជាមួយ​ក្រុម​ការងារ​របស់​ខ្លួន​ (គរុកោសល្យ​ និង​ទូទៅ​)។
  • ទំនាក់ទំនង​ល្អជា​មួយ​មិត្ត​រួមការ​ងារ​ និង​ចេះ​បត់បែន​តាម​ស្ថានភាព​ការងារ​។
  • ការ​អភិវឌ្ឍន៍​ជំនាញ​វិជ្ជាជីវៈ​
  • ចូលរួម​ការប្រជុំ​បច្ចេកទេស​ប្រចាំ​សប្តាហ៍​ និង​ខែ​
  • ចូលរួម​ក្នុង​ដំណើរការ​នៃ​ការសិក្សា​ស្រាវជ្រាវ​ ដើម្បី​កែ​លម្អ​ការ​បង្រៀន​
  • វិញ្ញាបនប័ត្រ​គរុកោសល្យ​ក្នុង​ការ​បង្រៀន​ចេញពី​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ ឬវគ្គ​បណ្តុះ​បណ្តាល​ទាប​បំផុត​ស្តីពីចិត្ត​សាស្រ្ត និង​គរុកោសល្យ​ជា​ការចាំបាច់​។
  • ចូលរួម​សិក្ខាសាលា​ និង​វគ្គ​បណ្ដុះបណ្ដាល​នានា​រៀបចំ​ ឬផ្ដល់​ដោយ​សាលារៀន​
  • ព្យាយាម​ស្ម័គ្រចិត្ត​ខិតខំ​ប្រឹងប្រែង​បង្រៀន​នូវ​វិធីសាស្ត្រ​ថ្មី​ៗដោយមាន​ជំនួយ​ពី​ប្រធាន​ក្រុម​មុខវិជ្ជា​ ឬគ្រូ​ដទៃទៀត​ និង​នាយក​សាលា​ប្រសិនបើ​ចាំបាច់​។
Requirements - Skills, Qualifications, Experience
  • លក្ខណៈ​សម្បត្តិ​
  • ឆន្ទៈ​ក្នុង​ការ​ធ្វើការ​ជាមួយ​មិត្ត​រួមការ​ងារ​។
  • ចំណេះ​ដឹង​អំពី​ការ​បង្រៀន​ការ​អនុវត្តន៍​ល្អ​ប្រសើរ​ ជាមួយនឹង​ឆន្ទៈ​ក្នុង​ការ​អភិវឌ្ឍន៍​ជំនាញ​បង្រៀន​របស់​ខ្លួន​។
  • ទំនាក់ទំនង​ជាមួយ​សិស្ស​មាន​ស្ថានភាព​សេដ្ឋកិច្ច​ខុស​ៗគ្នា​ ប្រកបដោយ​តម្លា​ភាព​។
  • ស្រឡាញ់​ និង​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​បង្រៀន​សិស្ស​។
 

How to Apply

សូម​ផ្ញើ​រប្រវត្តិ​រូប​សង្ខេប​ និង​លិខិត​បញ្ជាក់​ពី​ចំណាប់​អារ​ម្មណ៏ទៅកាន់​អ៊ី​ម៉ែ​ល ឬអាស័យ​ដ្ឋាន​ ដែល​បាន​ផ្តល់ជូន​នៅ​ក្នុង​ពត៌មាន​ទំនាក់ទំនង​។

អត្ថ​ប្រ​យោ​ជន៏

  • ច្បាប់​ឈប់សំរាក​ប្រចាំ​ឆ្នាំ​ ៣៣ថ្ងៃ​/ឆ្នាំ​
  • ទទួល​បាន​ប្រាក់​បៀវត្ស​សមរម្យ​
  • ផ្តល់អារ​ហារ​ថ្ងៃត្រង់​ដោយ​ឥត​គិតថ្លៃ​
  • សាលា​មាន​រថយន្ត​សម្រាប់​ដឹកជញ្ជូន​បុគ្គលិក​ទៅមក​
  • អត្ថប្រយោជន៍​ផ្សេង​ៗទៀត​
 

Contact Details

Office Address
  • # 902, St 369, Preaek Thmei, Sangkat Preaek Thmei, Khan Chbar Ampov, Phnom Penh, Cambodia
 
Contact Name
  • Toutes a l’ecole
 
Email
 
Website
 

Similar Jobs

    Chats

    BongThom.com Support