BongThom.com

Scan to see job detail

បុគ្គលិក​សម្របសម្រួល​ការងារ​អប់រំ​កុមារី

with Room to Read Organization

BTDC-ID: 1636

Closing Date:

Announcement Description

ស្ថាបនា​នៅឆ្នាំ២០០០ ​ដោយមានជំ​នឿថាពិភព​លោកមាន​ការផ្លាស់ប្ដូរ​ផ្តើមចេញពី​​កុមារដែល​ទទួលបាន​ការអប់រំ,​ វិធីសាស្ត្រ​គំរូប្រកប​ដោយភាព​ឆ្នៃប្រឌិត​របស់រូមធូរីដ​ផ្ដោតលើការ​ធ្វើឱ្យមានបម្រែ​បម្រួលជា​ប្រព័ន្ធយ៉ាង​ស៊ីជម្រៅ​ នៅតាម​សាលាក្នុង​សហគមន៍​ដែលមាន​ចំណូលទាប​ក្នុងពីរដំណាក់​ការដែលមានសារៈ​សំខាន់បំផុតក្នុង​ជីវិតសិក្សារ​បស់កុ​មារគ្រប់រូប៖​ នៅ​បឋមសិក្សា​ថ្នាក់ដំបូង​ដើម្បីទទួ​លចំណេះ​ដឹងដែល​ជាមូលដ្ឋាន​គ្រឹះអំណាន​ និង​ ថ្នាក់មធ្យម​សិក្សាដើម្បីទទួ​លបាន​បំណិនជិវីត​សម្រាប់កា​រអប់រំកុ​មារី។​ យើងធ្វើការ​យ៉ាងជិតស្និ​ទ្ធជាមួយ​សហគម​ន៍មូលដ្ឋាន អង្គកា​រជាដៃគូ និងរ​ដ្ឋាភិបាល​ ដើម្បី​ធ្វើការ​អភិវឌ្ឍបំ​ណិនអាន​និង​សរសេរ​​ និង​បណ្ដុះទម្លាប់​នៃការអាន​របស់កុមារនៅថ្នា​ក់បឋមសិ​ក្សាអោ​យក្លាយ​ជាអ្នកអាន​ប្រកប​ ដោយសម​ត្ថភាព​ ហើយធា​នាថាកុមា​រីអាចប​ញ្ចប់ថ្នាក់​មធ្យម​សិក្សាជាមួយ​បំណិន​ជីវិតចាំបាច់ ​សម្រាប់​ធ្វើការ​សម្រេច​ចិត្តមួយដ៏​ត្រឹមត្រូវ​ក្នុងជីវិតរស់​នៅប្រចាំថ្ងៃ។ ​រហូតមកដល់​បច្ចុប្បន្ននេះ ​រូមធូរីដ​បានជួយដល់​កុមារជាង​១៦.៦​លាននាក់​ក្នុងសហ​គមន៍ជា​ង៣០,​​០០០នៅ​ក្នុង១៦ប្រទេស​។ យើងត្រូ​វការជ្រើសរើសបុគ្គលិកតាមចំ​នួនដូច​ខាងក្រោម ៖

Announcement Positions

បុគ្គលិក​សម្របសម្រួល​ការងារ​អប់រំ​កុមារី (Social Mobilizer) (2 Positions)

  • Category: Educate/Train/Teaching, Social Work, Rural development
  • Type : Job Opportunity
  • Location: Siemreap Province, Kampong Cham Province
  • Schedule: Full-time
  • Salary: N/A

ជ្រើសរើសចំនួន១នាក់សម្រាប់ ស្រុក ជីក្រែង​ និង ចំនួន១នាក់សម្រាប់ ស្រុកកងមាស

Duties
  • បុគ្គលិក​ទទួល​បន្ទុកការងារក​ម្មវិធី ទទួលខុ​សត្រូវក្នុងការស​ម្របសម្រួល​ការអនុវត្តស​កម្មភាពការ​ងាររបស់ក​ម្មវិធី អប់រំកុ​មារី
  • ធា​នាឱ្យមាននិ​រន្តភាពក្នុ​ងទំនា​ក់ទំនងរវាង​កុមារីនិងបុគ្គ​លិកកម្មវិធី
  • ភារកិច្ចរួម​គឺត្រូវបំ​ពេញការ​ងារយ៉ាងជិតស្និ​ទ្ធជាមួយសា​លា កុមារី ​មាតាបិតា​ ឬអាណា​ព្យាបាល​របស់​ពួកគេ​ នៅតាមស​ហគមន៍​ដើម្បីអនុវ​ត្តន៍ក​ម្មវិធីឱ្យទទួ​លបាន​ជោគជ័យ។
Requirements
  • លក្ខណៈ​​សម្បត្តិ​ចាំបាច់ក្នុង​ការជ្រើស​រើស
  • អ្នក​ដាក់ពា​ក្យត្រូវតែ​ជាបេក្ខ​នារី
  • មាន​សញ្ញាប​ត្រមធ្យមសិ​ក្សាទុតិយភូមិ​ ឬបរិញ្ញាប​ត្រខាងចិ​ត្តវិទ្យា ​សង្គមវិទ្យា ​អប់រំ ​ ឬសញ្ញា​បត្រដែល​ពាក់ព័ន្ធ
  • មានបទ​ពិសោធ​ន៍ពីរឆ្នាំ​ក្នុងការ​ធ្វើការ​ជាមួយស​ហគមន៍ និង​ដឹកនាំកា​របណ្តុះ​បណ្តាល​ជាមួយ​កុមារ យុវជន​
  • មានស​មត្ថភាពចា​ត់ចែង និ​ងដឹក​នាំសក​ម្មភាពកម្មវិធី​
  • ចេះបើ​កបរម៉ូតូ​ និងធ្វើដំ​ណើរញឹក​ញាប់ទៅ​សាលា​គោលដៅ​ និងជួ​បកុមារី​
  • មានសម​ត្ថភាពដោះ​ស្រាយបញ្ហា ​បង្ហាត់ប​ង្ហាញ និ​ងផ្តល់​យោបល់​ដល់កុមារី​
  • បេក្ខនារី​ដែលមា​នទីលំនៅ​ នៅស្រុក​គោលដៅ ​និង​ស្រុកដែ​លនៅជា​ប់ស្រុកគោ​លដៅនឹង​ត្រូវបាន​ផ្តល់អាទិភា​ព
  • លក្ខ​ណៈ​សម្បត្តិបន្ទាប់ប​ន្សំ
  • ចេះ​ភាសាអ​ង់គ្លេសខ្លះៗកាន់​តែប្រ​សើរ
  • ចេះប្រើប្រាស់​កុំព្យូទ័រ​កម្មវិធីរដ្ឋ​បាល
  • ចេះរក្សា​ទុកឯក​សារឱ្យបា​នត្រឹមត្រូវ​
  • មានភាព​ស្មោះត្រង់ចំ​ពោះការងា​រ និងអង្គភា​ពទាំងមូល ​
 

How to Apply

បើបេ​ក្ខនារីមាន​ចំណាប់អា​រម្មណ៍ សូម​ផ្ញើប្រវត្តិរូ​បស​ង្ខេប (Resume) លិខិតប​ញ្ជាក់ពីចំ​ណាប់អារម្​មណ៍​ការងារ (Cover​ Letter) និងបញ្ជាក់ពីស្រុ​កគោលដៅ​ដែលខ្លួន​ចង់បម្រើការងា​រ ផ្ញើ​ផ្ទាល់តា​មរយៈអ៊ីម៉ែ​លមក​ នាយកដ្ឋានធ​នធានមនុស្ស ​នៃអង្គកា​ររូមធូរិធ ដែលបានផ្តល់ជូននៅក្នុងពត៌មានទំនាក់ទំនងលំអិត។

 
Attachment
 

Contact Details

Office Address
  •  ផ្ទះលេខ ១១១ ផ្លូវលេខ ៥៦៦ , Sangkat Boeng Kak Ti Pir, Khan Tuol Kouk, Phnom Penh, Cambodia
 
Contact Name
  •  Room to Read Organization
 
Phone
 
Email
 
Website