Job Announcement

អ្នកសម្របសម្រួលសហគមន៍

with SILAKA
This job has already passed the closing date

BTDC-ID: 15691
Closing Date:

Announcement Positions

Announcement Description

អង្គការ​សីល​ការ​ គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​មួយ​ដែល​បម្រើ​ផលប្រយោជន៍​ជាសាធារ​ណៈ​ មិន​រក​ប្រាក់ចំណេញ​ និង​មិន​បម្រើ​ផលប្រយោជន៍​ឲ្យ​គណបក្ស​នយោបាយ​ណាមួយ​ឡើយ​ ហើយ​បាន​បង្កើត​ និង​ចុះបញ្ជី​ជា​ផ្លូវការ​ជាមួយ​ក្រសួងមហាផ្ទៃ​ នៃ​ព្រះរាជាណាចក្រកម្ពុជា​ នៅ​ឆ្នាំ​១៩៩៧ ។ ក្រោម​ការ​អនុវត្តន៍​គម្រោង​ពង្រឹង​អភិបាល​កិច្ច​លទ្ធកម្ម​ថ្នាក់ក្រោម​ជាតិ​ ឬ ហៅ​កាត់​ថាៈ SPSL ដែល​ទទួល​បានការ​គាំទ្រ​ពី​មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​សហគ្រាស​ឯកជន​ (CIPE) ពីរ​ដ្ឋវ៉ាស៊ីនតោន​ សហរដ្ឋអាមេរិក​ យើង​ត្រូវការ​ជ្រើសរើស​ អ្នក​សម្របសម្រួល​សហគមន៍​ ចំនួន​ ០១ នាក់​ ជា​កម្រិត​បុគ្គលិក​សហគមន៍​ ។

Announcement Positions

អ្នកសម្របសម្រួលសហគមន៍

Position Circumstances
  • Career Category: Social Work, Community Development, Rural development
  • Schedule:Full-time
  • Salary: $220
Position Summary

រយៈពេល​ ៖ ឆ្នាំ​២០២២(អាចមានលទ្ធភាព​បន្ត​កុងត្រា​ទៅតាម​គម្រោង​ជាក់​ស្តែង​)

ការ​លើកទឹកចិត្ត​ ៖ ប្រាក់​បៀរ​វត្ស​ ២២០ ដុល្លាស​ហរដ្ឋ​អាមេរិក​ក្នុង​ ១ ខែ​ និង​ប្រាក់​ឧបត្ថម្ភ​សម្រាប់​បេសកកម្ម​នៅ​ករៅតំបន់​គោលដៅ​របស់​ខ្លួន​ ។

Duties & Responsibilities:
  • ចូលរួម​រៀបចំ​ផែនការ​សកម្មភាព​ប្រចាំ​ឆ្នាំ​ ប្រចាំ​ត្រីមាស​ ប្រចាំខែ​ និង​ប្រចាំ​សប្តាហ៍​
  • ចូលរួម​រៀបចំ​ផែនការ​ថវិកា​សកម្មភាព​ប្រចាំ​ឆ្នាំ​ ប្រចាំ​ត្រីមាស​
  • រៀបចំ​ និង​សរសេរ​របាយការណ៍​សកម្មភាព​ពាក់​កណ្តាល​ខែ​ ប្រចាំខែ​ និង​ប្រចាំ​ត្រីមាស​
  • សហការ​ជាមួយ​ប្រធាន​គម្រោង​ ឬ មន្ត្រី​គម្រោង​ ក្នុង​ការ​អនុវត្ត​សកម្មភាព​ដើម្បី​សម្រេច​នូវ​គោលដៅ​របស់​គម្រោង​
  • ធ្វើការ​កំណត់​បញ្ហា​នូវ​បញ្ហា​ និង​សម្របសម្រួល​រក​ដំណោះស្រាយ​ដោយ​ផ្ទាល់​ជាមួយ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​
  • ធ្វើឲ្យ​ប្រាកដ​នូវ​ទំនាក់ទំនង​ល្អជា​មួយ​អាជ្ញាធរ​ថ្នាក់​ឃុំ​-សង្កាត់​ ថ្នាក់​ស្រុក​-ក្រុង​ និង​ថ្នាក់​ខេត្ត​ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ៗទៀត​នៅ​ក្នុង​សហគមន៍​មូលដ្ឋាន​
  • សម្របសម្រួល​ រៀបចំ​រាល់​កិច្ចប្រជុំ​ វគ្គ​បណ្តុះ​បណ្តាល​ យុទ្ធនាការ​សាធារណៈ​ កិច្ច​សន្ទនា​ថ្នាក់ក្រោម​ជាតិ​ សន្និបាត​របស់​គពអល និង​សកម្មភាព​ផ្សេង​ៗទៀត​ ស្របតាម​ការកំណត់​ក្នុង​ផែនការ​ប្រចាំ​ឆ្នាំ​របស់​គម្រោង​
  • ធ្វើការ​ពង្រឹង​សមត្ថភាព​បន្ថែម​នៃ​សកម្មភាព​របស់​គម្រោង​ដល់ក្រុល​គោលដៅ​ជាយុវជន​ និង​គពអលដើម្បី​ឆ្លើយតបទៅនឹង​គោលដៅ​របស់​គម្រោង​
  • ចូលរួម​រៀបចំ​ និង​សម្របសម្រួល​សរសេរ​ករណី​សិក្សា​ប្រចាំ​ត្រីមាស​ ឬ សកម្មភាព​ជោគជ័យ​ផ្សេង​ៗ
  • ថតរូប​ និង​សរសេរ​អត្ថបទ​រាយការណ៍​ខ្លី​ៗរាល់​ពេល​អនុវត្តន៍​សកម្មភាព​ និង​ផ្សព្វផ្សាយ​តាមរយៈ​បណ្តា​ញសង្គម​ហ្វេ​សប៊ុករ​បស់គពអល និង​រក្សាទុក​នូវ​រូបភាព​ទាំងនោះ​
  • ចូលរួម​សម្របសម្រួល​ និង​ពង្រឹង​សមត្ថភាព​ដល់​យុវជន​ និង​គពអល ក្នុង​ការ​សរសេរ​កំណត់ហេតុ​ និង​របាយការណ៍​សកម្មភាព​
  • ចូលរួម​កិច្ចប្រជុំ​ ឬ សកម្មភាព​ផ្សេង​ៗ តាម​ការចាត់តាំង​របស់​អ្នកគ្រប់គ្រង​ផ្ទាល់​ ឬ ប្រធាន​គម្រោង​
  • ចូលរួម​អនុវត្ត​លក្ខន្តិកៈ​ និង​គោល​នយោបាយ​នានា​ដែល​មាន​ជា​ធរមាណរបស់​អង្គការ​សីល​ការ​
  • ចូលរួម​ថែរក្សា​ទ្រព្យសម្បត្តិ​ ឬ សារពើ​ភណ្ឌ​មានត​ម្លៃ​ផ្សេង​ៗរបស់​អង្គការ​សីល​ការ​
  • អនុវត្ត​ការងារ​មួយ​ចំនួន​បន្ថែម​តាម​ការ​ស្នើសុំ​របស់​អ្នកគ្រប់គ្រង​ផ្ទាល់​ ។
Requirements:
  • ជាយុវជន​ខ្មែរ​ដែល​មាន​អាយុ​ចន្លោះ​ ១៨-៣៥ ឆ្នាំ​ និង​មាន​សញ្ជាតិ​ខ្មែរ​
  • មាន​ភាព​ស្មោះត្រង់​ សីលធម៌​ និង​អត់ធ្មត់​ចំពោះ​ការងារ​ ជាពិសេស​អាច​ធ្វើការងារ​ជា​ក្រុម​បាន​
  • ជាប់​ ឬ ធ្លាក់​បាក់ឌុប​
  • អាច​ប្រើប្រាស់​កុំព្យូទ័រ​ Ms. Word, Ms. Excel, Ms. PowerPoint, E-mail, and Social Media
  • អាច​ប្រើប្រាស់​ភាសា​អង់គ្លេស​បាន​ខ្លះ​កាន់តែ​ប្រសើរ​
  • អាច​សរសេរ​របាយការណ៍​អំពី​សកម្មភាព​ដែល​បាន​អនុវត្ត​
  • មាន​ទោចក្រយាន្តយ​ន្ត ឬ មូ៉តូផ្ទាល់ខ្លួន​
  • ស្ត្រី​ ជន​ពិការ​ និង​ជនជាតិ​ដើម​ភាគតិច​ ត្រូវ​បាន​លើកទឹកចិត្ត​ ។
 

How to Apply

ប្រសិនបើ​បេក្ខជន​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​ប្រវត្តិរូប​ ឬ CV មកកាន់​អង្គការ​សីល​ការ​ ឬ ទំនាក់ទំនង​មក​កញ្ញា​ មួន​ ផា​នី​ ៖ មន្ត្រី​គម្រោង​ពង្រឹង​អភិបាល​កិច្ច​លទ្ធកម្ម​ថ្នាក់ក្រោម​ជាតិ​ (SPSL)តាម​រយះ​អាសយដ្ឋាន​ ឬ សារ​អេឡិច​ត្រូនិច​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

Attachment:
  • SILAKA Employment Application
 

Contact Details

Office Address
  • Street 37BT , Sangkat Boeng Tumpun, Khan Mean Chey, Phnom Penh, Cambodia
 
Contact Name
  • កញ្ញា មួន ផានី (មន្ត្រីគម្រោងពង្រឹងអភិបាលកិច្ចលទ្ធកម្មថ្នាក់ក្រោមជាតិ (SPSL))
 
Phone
 
Email
 
Website