មន្រ្តីប្រមូលឥណទាន
- Career Category: Banking / Finance
- Schedule:Full-time
- Salary: N/A
រាយការណ៌ជូនៈ ប្រធានក្រុមប្រមូលឥណទាន
សហការណ៌ជាមួយៈ បុគ្គលិកក្នុងក្រុម និង បុគ្គលិករួមអាជិពរបស់គ្រឹះស្ថានទាំងអស់
បទពិព័ណនាការងារត្រូវបានបង្កើតឡើងក្នុងបំណងអង្អុលបង្ហាញអោយបានច្បាស់លាស់ស្តីអំពីតួនាទី ការងារ ភារៈកិច្ច និងការទទួលខុសត្រូវ របស់បុគ្គលិកម្នាក់ៗក្នុងក្រុមហ៊ុនដើម្បីធានាអោយការអនុវត្តន៌ការងារមានភាពរលូន ស៊ីចង្វាក់គ្នា ត្រឹមត្រូវដោះស្រាយបញ្ហាដែលពាក់ព័ន្ធ និងគ្រប់គ្រងការងាររបស់ខ្លួនដែលមានក្នុងដៃអោយមានប្រសិទ្ធិភាពខ្ពស់បំផុត។
តួនាទីនេះត្រូវបានបង្កើតឡើងដើម្បីបំពេញការងារមួយចំនួនដាច់ដោយឡែក និងយោងលើប្រភេទនៃអង្គភាពនីមួយៗ។ នៅក្នុង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល តួនាទីនេះត្រូវបានកំណត់ និងបែងចែងការងារយ៉ាងច្បាស់លាស់ និងអោយមានការទទួលខុសត្រូវខ្ពស់លើការងាររបស់ខ្លួនតាមចំនុចនីមួយៗដូចខាងក្រោមៈ
- ភារៈកិច្ចចំបងៗ
- ធ្វើការតាមដានជាប្រចាំនូវចំនួនអតិថិជនមានការបង់យឺតយ៉ាវដែលអាចមើលឃើញក្នុងប្រព័ន្ធ Abacus និង FileMaker
- ធ្វើការស្រង់ និងរៀបចំបញ្ជីឈ្មោះអតិថិជនយឺតយ៉ាវអោយបានត្រឹមត្រូវ មានរបៀបរាបរយ និងទាន់ពេលវេលា។
- កំណត់បញ្ជីឈ្មោះអតិថិជនដែលត្រូវធ្វើការដោះស្រាយតាមលំដាប់លំដោយសក្តានុពលនៃអតិថិជននីមួយៗ។
- ទទួលខុសត្រូវក្នុងការបង្កើតបញ្ជីឈ្មោះអតិថិជនធម្មតា (Normal) អោយបានត្រឹមត្រូវ តាមលំដាប់លំដោយ និងទាន់ពេលវេលា។
- ទូរស័ព្ទរំលឹកដល់អតិថិជនទាំងអស់ (អតិថិជនធម្មតា) នូវថ្ងៃខែឆ្នាំត្រូវបង់ប្រាក់ ដោយចេះប្រើប្រាស់ពាក្យពេជ្រសមរម្យ ឬទិចនិចបែបណាកុំអោយមានការប៉ះពាល់ដល់អារម្មណ៌ និងមានភាពធុញទ្រាំចំពោះក្រុមហ៊ុន។
- ធ្វើការដោះស្រាយអតិថិជនយឺតយ៉ាវតាមរយៈទូរស័ព្ទអោយមានប្រសិទ្ធិភាព ដោយចេះប្រើប្រាស់និតិវិធីនានា ការប្រើប្រាស់យុទ្ធ សាស្រ្ត ពាក្យសំដី និងការចរចាដែលមានប្រផលប្រយោជន៌ដល់ក្រុមហ៊ុនដោយឈរលើភាពច្បាស់លាស់ និងម៉ឹងម៉ាត់។
- ធ្វើការដោះស្រាយអតិថិជនយឺតយ៉ាវដល់លំនៅដ្ឋាន និងកន្លែងប្រកបមុខរបរអោយមានប្រសិទ្វិភាព តាមរយៈការប្រើប្រាស់និតិវិធី បង្កើតយុទ្ធសាស្រ្តនានា ពាក្យសំដី និងការចរចាដែលមានផលប្រយោជន៌ដល់ក្រុមហ៊ុនដោយឈរលើភាពច្បាស់លាស់ និង ម៉ឹងម៉ាត់។
- ធ្វើការតាមដានអោយបានទៀងទាត់ រាល់ការសន្យាពន្យាពេលបង់ប្រាក់នានា ដើម្បីអោយប្រាកដថាការដោះស្រាយលើកមុនមាន ប្រសិទ្ធភាព ឬអត់ និងបានជាលទ្ធផលប៉ុន្មានភាគរយ ហើយគួរតែផ្លាស់ប្តូរយុទ្ធសាស្រ្តបែបណាបន្តទៀត។
- ធ្វើការសហការអោយបានល្អ ជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នជាតិ ស្ថាប័នឯកជន ប្រជាជនក្នុងមូលដ្ឋាន និងចេះសិក្សាអំពី អត្តចារិករបស់មុស្ស ដើម្បីងាយស្រួលក្នុងការប្រាស្រ័យទាក់ទង និងការយកព័ត៌មាននានាដែលចាំបាច់។
- ត្រូវចេះបង្កើតយុទ្ធសស្រ្ត និតិវិធី ពាក្យសំដី ផែនការ ការបង្កើតក្រុមដោះស្រាយ ការដើរតួសំដែង រួមទាំងការប្រើប្រាស់ទឹកមុខ ការបំភ័យ ការសរសើរជំរុញ ការដាក់ផែនការតឹងរឹង ចេះបត់បែនតាមកាលៈទេសៈ និងស្ថានភាពជាក់ស្តែង ដោយឈរលើស្មារតីម៉ឹងម៉ាត់
- ម្មត់ចត់ ច្បាស់លាស់និងគិតពីផលប្រយោជន៌ក្រុមហ៊ុនជាធំ។
- ត្រូវធ្វើរបាយការណ៌អោយបានទៀងទាត់ ត្រឹមត្រូវ និងទាន់ពេលវេលាដោយបញ្ចូលតាមប្រព័ន្ធ FileMaker របាយការណ៍
- ជាឯកាសារ និងផ្ទាល់ម៉ាត់ជាដើម ។
- ធ្វើការស្នើរសុំមតិយោបល់នានាដល់ប្រធានសាខាក្នុងការដោះស្រាយបញ្ហាលំបាកៗ ឬស្នើកំលាំងបន្ថែមក្នុងការចូលរួមដោះ ស្រាយក្នុងករណីចាំបាច់។
- រាយការណ៌ជូនប្រធានសាខាអោយទាន់ពេលវេលាក្នុងករណីរកឃើញថា មានតំបន់បញ្ជីខ្មៅ មានការបន្លំនានា និងបញ្ហាផ្សេងៗ ដែលក្រុមហ៊ុនកំពុងប្រឈម ឬអាចប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមហ៊ុននាពេលអនាគត។
- ការងារផ្សេងៗ
- ត្រូវមានការហការជាមួយបុគ្គលិកដទៃទៀតក្នុងការជួយរំលែកការងារ ការផ្តល់យោបល់ក្នុងន័យអភិវឌ្ឈន៌ និងគិតអំពីផលប្រយោជន៌ រួមរបស់គ្រឹះស្ថាន។
- ផ្តល់គំនិត យោបល់ផ្សេងៗ ក្នុងការការពាររាល់ការខាតបង់របស់គ្រឹះស្ថានដោយសកម្មភាពណាមួយរបស់បុគ្គលិក ឬជនទាំង ឡាយផ្សេងៗ។ ផ្តល់គំនិត អភិវឌ្ឈន៌ ស្ថាបនា ដល់ប្រធានសាខា ដើម្បីអោយក្រុមហ៊ុនមានការរីកចំរើន និងមានស្ថេរភាព សុវត្ថិភាព។
- រក្សាការសម្ងាត់ផ្ទៃក្នុង រាល់ព័ត៌មាន និងឯកសារទាំងឡាយរបស់គ្រឹះស្ថានដោយមិនអនុញ្ញាតិអោយចែកចាយ សូម្បីតែសាច់ញាតិ ឬមិត្តភក្ត័ ។ល។
- ត្រូវមានស្មារតីល្អក្នុងការអនុវត្តន៌ការងារ និងភារៈកិច្ចរបស់ខ្លួនតាមតួនាទីអោយបានត្រឹមត្រូវ ទាន់ពេល និងមានប្រសិទ្ធិភាពខ្ពស់។
- ជៀសវាងកើតមានកំខុសដដែលៗ ដែលអាចប៉ះពាល់ដល់ផលិទ្ធភាពការងាររបស់ខ្លួន និងក្រុមហ៊ុន។
- ទទួលខុសត្រូវក្នុងការរៀបចំទុកដាក់សំភារៈប្រើប្រាស់ការងារអោយបានត្រឹមត្រូវ និងមានរបៀបរៀបរយ ចាក់សោ តាមគោលការណ៌របស់ក្រុមហ៊ុន និងណែនាំដោយអ្នកគ្រប់គ្រង។ ត្រូវបិទម៉ាស៊ីនត្រជាក់ កុំព្យូរទ័រ អាគុយ ទូរស័ព្ទក្រុមហ៊ុន បិទភ្លើង និងពិនិត្យមើលអោយបានគ្រប់ជ្រុងជ្រោយមុនពេលចាកពេញពីក្រុមហ៊ុន។
- ត្រូវមានឆន្ទៈរក្សាអនាម័យក្នុងក្រុមហ៊ុន និងជួយសម្អាតជាប្រចាំដើម្បីធានាអោយក្រុមហ៊ុនមានសោភ័ណភាព និងបុគ្គលិកមាន សុខភាពល្អ។
- និងអនុវត្តន៌ការងារផ្សេងៗទៀតដែលណែនាំដោយប្រធានសាខា។
- ក្រោយពីបានអានរាល់ចំនុចខាងលើទាំងអស់ហើយមន្រ្តីប្រមូលឥណទានត្រូវប្តេជ្ញាអនុវត្តន៌អោយបានខ្ជាប់ខ្ជួន ម៉ឺងម៉ាត់ និងមានប្រសិទ្ខិភាពខ្ពស់បំផុត។
គណនេយ្យករ
- Career Category: Accounting, Banking / Finance
- Schedule:Full-time
- Salary: N/A
រាយការណ៌ជូនៈ ប្រធានផែនការសារជីវកម្ម
សហការណ៌ជាមួយៈ គ្រប់បុគ្គលិកនៅក្នុងការិយាល័យកណ្តាល និងតាមសាខា
បទពិព័ណនាការងារត្រូវបានបង្កើតឡើងក្នុងបំណងអង្អុលបង្ហាញអោយបានច្បាស់លាស់ស្តីអំពីតួនាទី ការងារ ភារៈកិច្ច និងការទទួលខុសត្រូវ របស់បុគ្គលិកម្នាក់ៗក្នុងក្រុមហ៊ុនដើម្បីធានាអោយការអនុវត្តន៌ការងារមានភាពរលូន ស៊ីចង្វាក់គ្នា ត្រឹមត្រូវដោះស្រាយបញ្ហាដែលពាក់ព័ន្ធ និងគ្រប់គ្រងការងាររបស់ខ្លួនដែលមានក្នុងដៃអោយមានប្រសិទ្ធិភាពខ្ពស់បំផុត។
តួនាទីនេះត្រូវបានបង្កើតឡើងក្នុងការរៀបចំផែនការចំណូល ចំណាយ បញ្ចូលកិច្ចបញ្ចីការគណនេយ្យ បញ្ចូលទិន្ន័យទៅក្នុងប្រព័ន្ធ Abacus និង Sun System ធ្វើរបាយការណ៌ហិរញ្ញវត្ថុ គ្រប់គ្រងនិងរៀបចំទុកដាក់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន អោយបានត្រឹមត្រូវ និងទាន់ពេលវេលាទៅតាមលក្ខ័ណ្ឌរបស់អាក់ទីវភីភលកំណត់ៈ
- ការចុះបញ្ជី ការផ្ទៀងផ្ទាត់សាច់ប្រាក់ ការធ្វើរបាយការណ៌
- បញ្ចូលប្រតិបត្តិការ ចំណូល ចំណាយ ផ្ទេរប្រាក់និង បញ្ចេញកម្ចី ទៅក្នុងប្រព័ន្ធ SunSystem ឲ្យមានប្រសិទ្ធិភាពខ្ពស់
- រាប់សាច់ប្រាក់ រាល់ពេលបិទសម្យតុលសាច់ប្រាក់របស់បេឡាធិការម្តងៗ (ព្រឹក ថ្ងៃ រសៀល និងល្ងាច)។
- រៀបចំ និងបញ្ជូនឯកសារទៅនិយ័តករខាងក្រៅឆ្លើយតបតាមតម្រូវការរបស់គណៈគ្រប់គ្រងរបស់គ្រឹះស្ថាន
- ផ្ទៀងផ្តាត់ និងរាប់សាច់ប្រាក់ជាប្រចាំថ្ងៃ
- បង្កើត និងរក្សារនូវទំនាក់ទនង់ល្អជាមួយទាំងសមាជិកក្នុងក្រុម និងបុគ្គលិកអាក់ទីវភីភលទាំងមូល
- គ្រប់គ្រងការចំណាយទៅអ្នកផ្គត់ផ្គង់ទាន់ពេលវេលា
- គ្រប់គ្រងសាច់ប្រាក់Petty Cash Fund ដើម្បីអោយប្រាកដថាមានសាច់ប្រាក់គ្រប់គ្រាន់សំរាប់ចំណាយ
- គ្រប់គ្រងសៀវភៅមូលប្បទានបត្រ
- ប្រតិបត្តិការការបញ្ចេញកម្ចីទៅអតិថិជន (Disburse Loan to Customer)
- ផ្តល់យោបល់ដល់បុគ្គលិកជាទូទៅអំពីការអនុវត្តតាមគោលនយោបាយ និងនីតិវិធីគណនេយ្យរបស់គ្រឹះស្ថានទាំងមូល
- ធ្វើការងារផ្សេងៗដែលថ្នាក់លើដាក់អោយ
- ការងារផ្សេងៗ
- ត្រូវមានការហការជាមួយបុគ្គលិកដទៃទៀតក្នុងការជួយរំលែកការងារ ការផ្តល់យោបល់ក្នុងន័យអភិវឌ្ឈន៌ និងគិតអំពីផលប្រយោជន៌ រួមរបស់គ្រឹះស្ថាន។
- ផ្តល់គំនិត យោបល់ផ្សេងៗ ក្នុងការការពាររាល់ការខាតបង់របស់គ្រឹះស្ថានដោយសកម្មភាពណាមួយរបស់បុគ្គលិក ឬជនទាំង ឡាយ
- ផ្សេងៗ។ ផ្តល់គំនិត អភិវឌ្ឈន៌ ស្ថាបនា ដល់ប្រធានសាខា ដើម្បីអោយក្រុមហ៊ុនមានការរីកចំរើន និងមានស្ថេរភាព សុវត្ថិភាព។
- រក្សាការសម្ងាត់ផ្ទៃក្នុង រាល់ព័ត៌មាន និងឯកសារទាំងឡាយរបស់គ្រឹះស្ថានដោយមិនអនុញ្ញាតិអោយចែកចាយ សូម្បីតែសាច់ញាតិ ឬមិត្តភក្ត័ ។ល។
- ត្រូវមានស្មារតីល្អក្នុងការអនុវត្តន៌ការងារ និងភារៈកិច្ចរបស់ខ្លួនតាមតួនាទីអោយបានត្រឹមត្រូវ ទាន់ពេល និងមានប្រសិទ្ធិភាពខ្ពស់។
- ជៀសវាងកើតមានកំហុសដដែលៗ ដែលអាចប៉ះពាល់ដល់ផលិតភាពការងាររបស់ខ្លួន និងក្រុមហ៊ុន។
- ទទួលខុសត្រូវក្នុងការរៀបចំទុកដាក់សំភារៈប្រើប្រាស់ការងារអោយបានត្រឹមត្រូវ និងមានរបៀបរៀបរយ ចាក់សោ តាមគោលការណ៌របស់ក្រុមហ៊ុន និងណែនាំដោយអ្នកគ្រប់គ្រង។ ត្រូវបិទម៉ាស៊ីនត្រជាក់ កុំព្យូរទ័រ អាគុយ ទូរស័ព្ទក្រុមហ៊ុន បិទភ្លើង និងពិនិត្យមើលអោយបានគ្រប់ជ្រុងជ្រោយមុនពេលចាកពេញពីក្រុមហ៊ុន។
- ត្រូវមានឆន្ទៈរក្សាអនាម័យក្នុងក្រុមហ៊ុន និងជួយសម្អាតជាប្រចាំដើម្បីធានាអោយក្រុមហ៊ុនមានសោភ័ណភាព និងបុគ្គលិកមានសុខភាពល្អ។
- និងអនុវត្តន៌ការងារផ្សេងៗទៀតដែលណែនាំដោយប្រធានសាខា។
- ក្រោយពីបានអានរាល់ចំនុចខាងលើទាំងអស់ហើយមន្រ្តីផ្នែកគណនេយ្យ ត្រូវប្តេជ្ញាអនុវត្តន៌អោយបានខ្ជាប់ខ្ជួន ម៉ឺងម៉ាត់ និងមានប្រសិទ្ខិភាពខ្ពស់បំផុត។