BongThom.com

Scan to see job detail

អ្នកហ្វឹកហាត់ការងារជាជំនួយការគម្រោងយុវជន Re-advertisement

with Finn Church Aid

BTDC-ID: 14769

Closing Date:

Announcement Description

អង្គការ​ Finn Church Aid (FCA) គឺជា​អង្គការ​ធំបំផុត​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​និង​ជា​អង្គការ​ផ្តល់ជំនួយមនុស្សធម៌​លំដាប់​ទីពីរ​នៃ​ប្រទេស​ហ្វាំងឡង់​។ FCA គឺជា​សមាជិក​ស្ថាបនិក​នៃ​សម្ព័ន្ធ​ភាព​នៃ​ព្រះវិហារ​ជំនួយ​អន្តរជាតិ​ ACT Alliance ។ ក្នុងនាម​ជា​អង្គការសង្គម​ស៊ីវិល​ FCA ទទួលស្គាល់​បេសកកម្ម​និង​ចក្ខុវិស័យ​របស់​ខ្លួន​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ ជំនួយមនុស្សធម៌​និង​ការងារ​តស៊ូ​មតិ​។ យើង​ស្វែងរក​ការ​ផ្លាស់​ប្តូរជាវិជ្ជមានដោយ​ការ​គាំទ្រ​ដល់​ប្រជាជន​ដែល​ងាយ​រងគ្រោះ​បំផុត​នៅ​ក្នុង​បរិ​បទ​អស្ថិរភាព​។ យើង​មាន​ឯកទេស​ក្នុង​ការ​គាំទ្រ​សិទិ្ធមូលដ្ឋាន​របស់​សហគមន៍​ដូចជា​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​សន្តិភាព​ ការរស់នៅ​សមរម្យ​ និង​ការអប់រំ​ប្រកបដោយ​គុណភាព​។ FCA គឺជា​អង្គការ​ដែល​យក​សិទ្ធិ​ជាមូលដ្ឋាន​ និង​ធ្វើការ​ជាមួយ​ប្រជាជន​ក្រីក្រ​ដោយ​មិន​រើសអើង​លើ​ជំនឿ​សាសនា​ ជនជាតិ​ ឬនិន្នាការនយោបាយ​របស់​ពួកគេ​ឡើយ​។

FCA បាន​ធ្វើការ​នៅ​ក្នុង​ប្រទេសកម្ពុជា​ចាប់តាំងពី​ចុង​ឆ្នាំ​ ១៩៧០ ក្នុង​ការ​ផ្តល់ជំនួយមនុស្សធម៌​និង​គាំទ្រ​ការ​លើក​កម្ពស់​ជីវភាពរស់នៅ​ ឱកាស​សិក្សា​អប់រំ​ដែល​មានគុណ​ភាព​ និង​ការចូលរួម​របស់​យុវជន​ដើម្បី​ប្រជាជន​ក្រីក្រ​បំផុត​។ បច្ចុប្បន្ន​ម្ចាស់​ជំនួយ​ចម្បង​សម្រាប់​ FCA នៅ​កម្ពុជា​គឺ​រដ្ឋាភិបាល​ហ្វាំងឡង់​ និង​ម្ចាស់​ជំនួយ​ឯកជន​ជាច្រើន​ផ្សេងទៀត​។

Announcement Positions

អ្នកហ្វឹកហាត់ការងារជាជំនួយការគម្រោងយុវជន

  • Category: Internship, Assistant, Admin / Supervisory
  • Type : Job Opportunity
  • Location: Phnom Penh
  • Schedule: Full-time
  • Salary: N/A

តួនាទី​ចម្បង​៖ អ្នក​ហ្វឹកហាត់​ការងារ​ (Intern) នឹង​ជួយ​សម្រេច​គោលដៅ​គម្រោង​លើក​កម្ពស់​សមត្ថភាព​យុវជន​ ក្នុង​ប្រទេសកម្ពុជា​ ឆ្នាំ​២០២២ តាមរយៈ​ការចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​អនុ​វត្ដន៍សកម្មភាព​គម្រោង​ ជាមួយ​និង​បុគ្គលិក​នៅ​ក្នុង​គម្រោង​។

 

How to Apply

បេក្ខជន​ បេ​ក្ខនារី​ដែល​មាន​ចំណាប់អារម្មណ៍​អាច​ផ្ញើ​ប្រវត្តិរូប​ការងារ​ និង​លិខិត​ចំណាប់អារម្មណ៍​ជា​ភាសាខ្មែរ​ឬអង់គ្លេស​មកកាន់​អ៊ី​ម៉ែ​លដែល​បាន​ផ្តល់ជូន​នៅ​ក្នុង​ពត៌មាន​ទំនាក់ទំនង​ជាមួយនឹង​ Subject: FCA-Youth Intern-Name

ឈប់​ទទួលពាក្យ​នៅ​ថ្ងៃ​ផុត​កំណត់​ វេលា​ម៉ោង​ ៥:០០ ល្ងាច​។

FCA អនុ​វត្ដគោលការណ៍​មិនមាន​ការ​អត់ឱន​ចំពោះ​ការរំលោភ​បំពាន​លើកុមារ​។ គោល​នយោបាយ​ការពារ​សុវត្ថិភាព​កុមារ​របស់​អង្គការ​ FCA ត្រូវ​បាន​អនុ​វត្ដយ៉ាង​តឹងរឹង​បំផុត​ដោយ​បុគ្គលិក​ និង​អ្នក​ហ្វឹកហាត់​ការ​របស់​ខ្លួន​។ ឱកាស​ការងារ​នេះ​នឹង​អាច​ប្រែប្រួល​ទៅតាម​ស្ថានភាព​ថវិកា​របស់​ម្ចាស់​ជំនួយ​។

បញ្ចា​ក់៖ ការហ្វឹកហាត់​ការងារ​នេះ​ជា​ការងារ​ពេញ​ម៉ោង​ (៨ព្រឹក​ ដល់​៥ល្ងាច​) ពី​ថ្ងៃចន្ទ​ ដល់​ សុក្រ​ដែល​មាន​កិច្ចសន្យា​រយៈពេល​ ០៦ ខែ​ ចាប់ពី​ខែ​ មេសា​ ដល់​ខែកញ្ញា​ ឆ្នាំ​២០២២ (ការ​បន្ដកិច្ចសន្យា​អាច​ទៅ​បាន​អាស្រ័យ​លើស​មត្ថភាព​ការងារ​និង​ថវិកា​របស់​ម្ចាស់​ជំនួយ​ដែល​មាន​)។ អ្នក​ហ្វឹកហាត់​ការងារ​ (Intern) នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ និង​ការ​បណ្ដុះបណ្ដាល​ពង្រឹង​សមត្ថភាព​នានា​ ដែល​ពាក់ព័ន្ធ​នឹង​ការងារ​របស់​ខ្លួន​ក្នុង​កំឡុង​ពេល​បំពេញ​ការងារ​។

ព័ត៌មាន​បន្ថែម​៖សូម​ទាក់ទង​មកកាន់​ លេខទូរស័ព្ទ​ ឬ អ៊ី​ម៉ែ​ល ដែល​បាន​ផ្តល់ជូន​រៀងរាល់​ម៉ោង​ធ្វើការ​។

 
Attachment
 

Contact Details

Contact Name
  •  Finn Church Aid
 
Phone
 
Email