with Agape International Missions (AIM)
អង្គការមេត្រីអន្តរជាតិ (AIM) ត្រូវបានបង្កើតឡើងនៅលើទឹកដីប្រទេសកម្ពុជាក្នុងឆ្នាំ 1988 ជាអង្គការជំនួយមនុស្សធម៌ និង ដាំក្រុមជំនុំ។ ចាប់តាំងពីឆ្នាំ 2005 មកគ្រប់ព័ន្ឋកិច្ចរបស់យើងបានផ្តោតលើការបញ្ចប់អំពើអាក្រក់នៃទាសភាពផ្លូវភេទកុមារ។ AIM ប្រើប្រាស់យុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ការស្ដារជនរងគ្រោះ និងការបំផ្លាស់បំប្រែសហគមន៍ដើម្បីកម្ចាត់ការជួញដូរមនុស្ស។AIM ត្រូវបានដឹកនាំដោយមានទស្សនៈច្បាស់លាស់ថា ព្រះបានចាក់ប្រេងតាំងពួកជំនុំតាមរយៈអំណាចនៃព្រះយេស៊ូវគ្រីស្ទឲ្យយកឈ្នះលើអំពើអាក្រក់។
ទីតាំង ៖ ភ្នំពេញ(ស្វាយប៉ាក)
មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ គឺជាបេសកម្មមួយក្នុងចំណោមបេសកម្មជាច្រើនទៀតរបស់អង្គការមេត្រីអន្តរជាតិ កំពុងស្វែងរកបេក្ខនារីជាជនជាតិខ្មែរមួយរូប ដើម្បីបំរើការងារពេញម៉ោងក្នុងតួនាទីជា បុគ្គលិកសង្គមកិច្ច(ATC1)។
គោលបំណងការងារ៖ផ្តល់នូវការវាយតម្លៃ អន្តរាគមន៍ ការណែនាំទាក់ទងនឹងការអភិវឌ្ឍន៍ព្រលឹងវិញ្ញាណ តំហែទាំសុខភាព ការអប់រំ ការបណ្តុះវិជ្ជាជីវះ បំណិនជីវិត ការត្រៀមជាស្រេចសំរាប់ការងារ និង សមាហរណកម្ម ចំពោះអតិថិជននីមួយៗ ដែលនៅក្រោមការថែទាំរបស់នាង ឬ គាត់ បន្ថែមពីនេះទៀត ក៏ត្រូវតែប្រព្រឹត្តចំពោះអតិថិជនជាលក្ខណះបុគ្គល ផ្តល់សិទ្ឋឲ្យពួកគេមានចំណែកក្នុងការធ្វើសេចក្តីសំរេចចិត្ត ផ្តល់ប្រយោជន៍ដល់ពួកគេ ក្នុងគ្រប់ការណ៍ទាំងអស់រួមមាន ការផ្តល់ជំនួយក្នុងការសំរេចចិត្ត ក៏ដូចជាចែកចាយក្តីស្រឡាញ់របស់ព្រះគ្រឹស្តទៅកាន់ពួកគេផងដែរ។
ទំនាក់ទំនងចម្បង៖
រាយការណ៍ទៅ៖ នាយក ATC1.
របៀបដាក់ពាក្យ៖
ប្រសិនបើមានចំណាប់អារម្មណ៍ បេក្ខជនអាចដាក់ពាក្យបានតាមរយៈ AIM Job Application Form ប្រសិនបើមានសំនួរសូមផ្ញើរសារមកកាន់អ៊ីមែល ឬក៏ទំនាក់ទំនងមកតាមលេខទូរស័ព្ទ ដែលបានផ្តល់ជូននៅក្នុងព័ត៏មានទំនាក់ទំនង។ដើម្បីស្វែងយល់បន្ថែមអំពីAIMសូមចូលទៅកាន់គេហទំព័រ។
ល័ក្ខខ័ណ្ឌការងារ / អត្ថប្រយោជន៍៖