BongThom.com

Scan to see job detail

ការ​អញ្ជើញ​ចូលរួម​ដេញថ្លៃ​ការងារសាងសង់រោងស្កេនរថយន្តដឹកទូរកុងតឺន័រ

with Phnom Penh Autonomous Port "PPAP"

BTDC-ID: 11269

Closing Date:

Announcement Description

កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ សូម​ជូនដំណឹង​ដល់​បណ្តាក្រុមហ៊ុន​/សហគ្រាស​ (គិត​ទាំង​សហគ្រាស​ឯក​ត្តបុគ្គល) ទាំងអស់​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ឱ្យ​បាន​ជ្រាប​ថា​ កំពង់ផែ​ស្វយ័ត​ភ្នំពេញ​នឹង​ ដាក់​ឱ្យ​ដេញថ្លៃ​ជាសាធារ​ណៈ​ដើម្បី​ជ្រើសរើស​អ្នកទទួលការ​សម្រាប់​អនុវត្ត​ការងារ​សាងសង់​រោង​ស្កេនរ​ថយ​ន្ត ដឹក​ទូរ​កុងតឺន័រ​ទំហំ​១៦ម x ៣២ម ស្ថិតនៅ​ចំណត​ផែ​កុងតឺន័រ​LM១៧។

Bid Components

ការ​អញ្ជើញ​ចូលរួម​ដេញថ្លៃ​ការងារសាងសង់រោងស្កេនរថយន្តដឹកទូរកុងតឺន័រ

  • Category: Invitation for Bids
  • Location: Phnom Penh

ប្រភេទ​៖ កុងតឺន័រ​ទំហំ​ ១៦ម x ៣២ម ស្ថិតនៅ​ចំណត​ផែ​កុង​តឺន័LM១៧

Submission Requirements

កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ បាន​រៀបចំ​ឯកសារ​សម្រាប់​ក្រុមហ៊ុន​/សហគ្រាស​បំពេញ​ដើម្បី​ចូលរួម​ដេញថ្លៃ​។ ឯកសារ​ដេញថ្លៃ​មាន​ដាក់​លក់​នៅ​អង្គភាព​លទ្ធកម្ម​ កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ដែល​មាន​អាសយដ្ឋាន​ដូច​បាន​ផ្តល់ជូន​នៅ​ក្នុង​ពត៌មាន​ទំនាក់ទំនង​ ចាប់ពី​ថ្ងៃ​ទី​២ ខែក​ក្កដា​ ឆ្នាំ​២០២១ តទៅ​ រៀងរាល់​ម៉ោង​ធ្វើការ​។

ឯកសារ​ដេញថ្លៃ​ដែល​បាន​បំពេញ​រួច​ត្រូវ​ប្រគល់​ជូន​អង្គភាព​លទ្ធកម្ម​យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ទី​២ ខែ​សីហា​ ឆ្នាំ​២០២១ វេលា​ម៉ោង​ ១៤:៣០នាទី​។

ការ​បើក​សំណើ​ដេញថ្លៃ​នឹង​ប្រព្រឹត្តទៅ​នៅ​អង្គភាព​លទ្ធកម្ម​តាម​អាសយដ្ឋាន​ខាងលើ​ វេលា​ម៉ោង​ ១៤:៣០នាទី​ ថ្ងៃ​ទី​២ ខែ​សីហា​ ឆ្នាំ​២០២១។

ក្រុមហ៊ុន​/សហគ្រាស​ដែល​មាន​សម្ព័ន្ធ​ភាពជា​មួយ​គ្នា​ ឬមាន​ប្រភព​តែមួយ​អាច​ដាក់​សំណើ​ដេញថ្លៃ​បានតែ​មួយ​គត់​។

ក្រុមហ៊ុន​/សហគ្រាស​ដែល​មានបំណង​ចូលរួម​ដេញថ្លៃ​ សូម​អញ្ជើញ​ទាក់ទង​ជាមួយ​អង្គភាព​លទ្ធកម្ម​ ដើម្បី​ទិញ​ឯកសារ​ដេញថ្លៃ​ និង​សាកសួរ​ព័ត៌មាន​ ដែល​ទាក់ទង​នឹង​ការ​ដេញថ្លៃ​នេះ​។

 
Attachment
 

Contact Details

Office Address
  •  Office Address - #649 Sisowath, Phum 12, Sangkat Srah Chak, Khan Doun Penh, Phnom Penh, Cambodia
 
Contact Name
  •  Phnom Penh Autonomous Port "PPAP"
 
Phone