ការដេញថ្លៃខួងអណ្ដូង ផ្គត់ផ្គង់សូឡាបូមទឹក ស៊ីទែនទឹក និងសាងសង់ជើងទម្រស៊ីទែនទឹក

with Action Aid International Cambodia
This job has already passed the closing date
Invitation for Bids

BTDC-ID: 10197
Closing Date:
 
Bid Components

Announcement Description

អង្គការ​អាក់​សិន​អេតកម្ពុជា​ (AAC) ដោយមាន​ការឧបត្ថម្ភ​ថវិកា​ពី​ អង្គការ​អាក់​សិន​អេតអៀ​កឡង់​ (AAI) បាន​នឹង​ កំពុង​អនុវត្ត​គម្រោង​ “បង្កើន​លទ្ធភាព​ទទួល​បាន​ទឹក​សម្រាប់​កសិករ​ខ្នាត​តូច​ និង​ប្រជា​នេសាទ​ក្នុង​តំបន់​ប្រឈម​នឹង​គ្រោះ​រាំង​ស្ងូត​ តាមរយៈ​ប្រព័ន្ធ​សូ​ឡាបូមទឹក​” នៅ​ខេត្ត​កំពត​ និង​ខេត្ត​កំពង់ធំ​នៃ​ប្រទេសកម្ពុជា​។គម្រោង​នេះ​ មាន​គោលបំណង​ ដើម្បី​ជួយ​បង្កើន​លទ្ធភាព​ទទួល​បាន​ទឹក​សម្រាប់​ប្រើប្រាស់​ សម្រាប់​ផលិតកម្ម​កសិកម្ម​ (ពង្រឹកការដាំ​ដុះ​បន្លែ​)និង​ជួយ​ឲ្យ​កសិករ​មានលទ្ធភាព​ផលិត​បាន​ពេញ​មួយ​ឆ្នាំ​ ជាពិសេស​ទៅទៀត​ គឺ​ជួយលើកទឹកចិត្ត​ដល់​ស្ត្រី​ និង​សម្រួលការ​ងារ​ធ្ងន់​ៗក្នុង​សួន​បន្លែ​(យោង​ទឹក​ស្រោចស្រព​)ព្រមទាំង​ផ្តល់ឱកាស​ដល់​ស្រ្តីក្នុង​ការដឹកនាំ​សកម្មភាព​ទាំងឡាយ​ក្នុង​ការងារ​កសិកម្ម​។ នៅ​ក្នុង​តំបន់​គោលដៅ​ បញ្ហា​ខ្វះខាត​ទឹក​សម្រាប់​ស្រោចស្រព​បន្លែ​ នៅតែ​ប្រឈម​ខ្លាំង​ ជាពិសេស​កសិករ​ដែល​ដាំ​ដុះ​អាស្រ័យ​ទឹកភ្លៀង​ ស្រះ​ទឹក​ និង​ស្ទឹង​ (ដោយសារ​នៅ​រដូវប្រាំង​ទឹក​ស្រះ​ និង​ទឹក​ស្ទឹង​រីង​ហួត​)។

Bid Components

ការដេញថ្លៃខួងអណ្ដូង ផ្គត់ផ្គង់សូឡាបូមទឹក ស៊ីទែនទឹក និងសាងសង់ជើងទម្រស៊ីទែនទឹក

  • Category: Invitation for Bids, Call for Proposals
  • Location: Kampot Province, Kampong Thom Province

ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវ​ការ​របស់​កសិករ​ក្រុម​ផលិត​នៅ​ក្នុង​តំបន់​គោលដៅ​ងាយ​រងគ្រោះ​ខាងលើ​ ជាពិសេស​នៅ​រដូវប្រាំង​ និង​អំឡុង​ពេល​មាន​គ្រោះ​រាំង​ស្ងួត​ អង្គការ​អាក់​សិន​អេត គ្រោង​នឹង​ផ្តល់ជូន​នូវ​ប្រព័ន្ធ​ចែកចាយ​ដំណើរការ​ដោយ​ប្រើ​ថាមពល​ព្រះអាទិត្យ​សម្រាប់​បូម​ទឹក​ចំនួន​ ០៤ សំណុំ​ ជូន​ដល់​ ០៤ សហគមន៍​គោលដៅ​ចំនួន​នៅ​ក្នុង​ខេត្ត​កំពង់ធំ​(២ទីតាំង​) និង​កំពត​ (២ទីតាំង​)។ក្នុង​នោះ​ មួយកន្លែង​នឹង​ទទួល​បាន​ ១សំណុំ​ (រួម​មាន​៖ ប្រព័ន្ធ​សូ​ឡាបូមទឹក​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​ អណ្តូង​ទឹក​ ជើង​ទម្រ​ស៊ី​ទែន​ទឹក​ ស៊ី​ទែន​ទឹក​ និង​ប្រព័ន្ធ​ទុយូ)។

ដើម្បី​សម្រេច​នូវ​លទ្ធផល​ខាងលើ​ អង្គការ​អាក់​សិន​អេតកម្ពុជា​ បាន​នឹង​កំពុង​ស្វែងរក​សំណើ​ពី​ក្រុមហ៊ុន​អ្នក​ផ្គត់ផ្គង់​ ឬអ្នក​ម៉ៅការ​ដែល​មាន​សមត្ថភាព​សម្រាប់​ផ្គង់​ផ្គង​សម្ភារៈ​ដូច​ខាងក្រោមៈ

  1. ការ​ខួង​អណ្តូង​យក​ទឹក​ប្រើប្រាស់​ចំនួន​ ០៤ អណ្តូង​
  2. តំឡើង​ប្រព័ន្ធ​សូ​ឡាបូមទឹក​ចំនួន​ ០៤ ឈុត​/គ្រឿង​
  3. ផ្គត់​ផ្កង់​ស៊ី​ទែន​ស្តុ​កទឹក​ ០៤ ធុង​ (ចំណុះ​ ៥ ០០០លីត្រ​)
  4. សាងសង់​ជើង​ទម្រ​ងស៊ី​ទែន​ទឹក​ចំនួន​ ០៤ កន្លែង​

ក្រុមហ៊ុន​ អ្នក​ផ្គង់​ផ្កង់​ ឬអ្នក​ម៉ៅការ​ ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ និង​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​ពាណិជ្ជកម្ម​ ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ដាក់ពាក្យ​ស្នើសុំ​។ វិសាលភាព​ការងារ​ តម្រូវ​ការ​ជាក់លាក់​នៃ​សម្ភារៈ​ និង​បច្ចេកទេស​នីមួយ​ៗនឹង​ត្រូវ​បាន​ពិពណ៌នា​ដូច​ខាងក្រោម​។ ក្រុមហ៊ុន​ អ្នក​ម៉ៅការ​ឬអ្នក​ផ្គត់ផ្គង់​ ដែល​ត្រូវ​បាន​ជ្រើសរើស​នឹង​ត្រូវ​អនុវត្ត​ការងារ​នេះ​ដោយមាន​ការចូលរួម​សង្កេត​ពី​អង្គការ​អាក់​សិន​អេតកម្ពុជា​។ អាក់​សិន​អេត លើកទឹកចិត្ត​ខ្ពស់​ចំពោះ​ក្រុមហ៊ុន​ ឬអ្នក​ម៉ៅការ​ណា​ ដែល​អាចមានលទ្ធភាព​ផ្គត់ផ្គង់​ និង​សេវាកម្ម​ទាំងមូល​របស់​គម្រោង​ (សម្ភារ​ និង​ការ​សាងសង់​ទាំងបួន​មុខ​ខាងលើ​)។ ហើយ​យើង​ក៏​ស្វាគមន៍​ដូចគ្នា​ចំពោះ​ក្រុមហ៊ុន​ ឬអ្នក​ម៉ៅការ​ផ្សេង​ៗទៀត​ ដែល​ទទួល​ដេញថ្លៃ​ និង​មានលទ្ធភាព​ផ្គត់​ផ្គត់​ចំណែក​ណាមួយ​នៃ​គម្រោង​ទាំងមូល​ខាងលើ​។ យើង​នឹង​ពិនិត្យ​ និង​ពិចារណា​ដោយ​ផ្អែកលើ​គុណភាព​ សេវាកម្ម​ និង​តំលៃ​របស់​អ្នក​ផ្គត់ផ្គង់​ឬក្រុមហ៊ុន​នីមួយ​ៗ ប្រ​កដដោយ​សុក្រិតភាព​។

Submission Requirements

ការ​ដាក់ពាក្យ​ស្នើសុំ​

ឯកសារ​ស្នើសុំ​ដេញថ្លៃ​ទាំងអស់​ត្រូវ​បញ្ជាក់​ពី​ប្រធាន​បទ​ឲ្យបាន​ច្បាស់លាស់​ និង​ដាក់​ក្នុង​ស្រោម​សំបុត្រ​បិទ​ជិត​ រូ​ចផ្ញើ​រម​កកាន់ការិយាល័យ​អង្គការ​អាក់​សិន​អេតកម្ពុជា​ នៅ​ទីក្រុងភ្នំពេញ​ ឲ្យបាន​មុន​ថ្ងៃ​ទី​៣១ ខែ​ ឧសភា​ ឆ្នាំ​ ២០២១ ម៉ោង​ ១៦:០០ រសៀល​ តាម​អាសយដ្ឋាន​ដូច​បាន​ផ្តល់ជូន​នៅ​ក្នុង​ពត៌មាន​ទំនាក់ទំនង​។

លក្ខខណ្ឌ​ទូទៅ​

  1. សំណើ​ត្រូវតែ​មាន​ភាព​ស៊ី​ជម្រៅ​ស្របតាម​លក្ខណៈ​បច្ចេកទេស​ដែល​មាននៅ​ក្នុង​ឯកសារ​នេះ​។
  2. មិនមាន​ស្ថានភាព​ណាមួយ​ដែល​អង្គការ​អាក់​សិន​អេតកម្ពុជា​នឹង​ផ្គត់ផ្គង់​រាល់​មធ្យោបាយ​ដឹកជញ្ជូន​ ឬ ផ្គត់ផ្គង់​ថ្លៃ​ដើម​ណាមួយ​ឡើយ​។
  3. តម្លៃ​គិតជា​ដុល្លារ​ដែល​បាន​ស្នើ​ឡើង​ដោយ​អ្នក​ដេញថ្លៃ​គឺជា​តម្លៃ​កំណត់​ជាក់លាក់​គ្មាន​ការប្រែប្រួល​ ទោះបីជា​មានការ​ប្រែប្រួល​រូបិយប័ណ្ណ​ និង​ភាព​ខុសគ្នា​នៃ​តំលៃ​ទំនិញ​ (សំ​ភារៈ​សំណង់​ឥន្ធនៈ​។ ល។ )
  4. រាល់​សំណូមពរ​ទាំងអស់​រួម​ទាំង​ឧប​សម្ព័ន្ធ​ និង​ឯកសារ​គាំទ្រ​ទាំងអស់​ត្រូវតែ​ដាក់ជា​ភាសា​អង់គ្លេស​ ឬភាសាខ្មែរ​
  5. សំណួរ​បច្ចេកទេស​ពាក់ព័ន្ធ​ក្នុងអំឡុង​ពេល​ស្នើសុំ​អាច​ទាក់ទង​ទៅ​ លោក​ ត្រេន ចាន់​រ៉ា​ តាមរយៈ​អ៊ី​ម៉ែ​ល ឬ ទូរស័ព្ទ​ដែល​បាន​ផ្តល់ជូន​។
  6. អ្នក​ដែល​ទទួលជោគជ័យ​នឹង​ត្រូវ​បាន​ប្រកាសប្រាប់​ជាមួយនឹង​កិច្ចសន្យា​ដែល​មាន​លក្ខន្តិកៈ​របស់​អង្គការ​អាក់​សិន​អេតកម្ពុជា​ រួម​ទាំង​បទ​ប្បញ្ញត្តិ​ទាក់ទង​នឹង​ការធានា​គុណភាព​ការងារ​ និង​ សម្ភារ​។ គ្មាន​ការងារ​ណា​ដែល​ត្រូវ​ចាប់​ផ្តើ​មដោយ​គ្មាន​កិច្ចសន្យា​ដែល​បាន​ចុះហត្ថលេខា​ពេញលេញ​រវាង​អង្គការ​អាក់​សិន​អេតកម្ពុជា​ និង​ ក្រុមហ៊ុន​ដេញថ្លៃ​ដែល​ទទួល​បាន​ជោគជ័យ​នោះ​ឡើយ​។

សម្រាប់​ពត៌មាន​បន្ថែម​សូម​មើល​ក្នុង​ឯកសារ​ភ្ជាប់​ (Attachment) ខាងក្រោម​។

 
Attachment
 

Contact Details

Office Address
  •  Head Office Address - #33, Street 71, Sangkat Tonle Basak, Khan Chamkar Mon, Phnom Penh, Cambodia
 
Contact Name
  •   Mr. Tren Channra, Agroecology Programme Officer
 
Phone
 
Email
 
Website