Various Positions

with Phnom Srey Organization for Development
This job has already passed the closing date
Job Announcement

Announcement Description

អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ ជាអង្គការមិនមែនរដ្ឋាភិបាល​​​ជាតិ មិនរកប្រាក់ចំណូល​មានការិយាល័យ​​កណ្តាល​នៅក្នុង​​​​​ខេត្ត​កំពង់ចាម អង្គការនេះ​បាន​​បង្កើតឡើងក្នុងឆ្នំា​១៩៩៨ និងបានចុះឈ្មោះផ្លូវការនៅក្រសួងមហាផ្ទៃ ​នៅ​ថ្ងៃ​ទី១៥ ខែតុលា ឆ្នំា២០០០​​។

  • ទស្សនៈវិស័យ៖ ប្រទេសកម្ពុជាមានសន្តិភាព មានអភិបានកិច្ច មានលទ្ធិប្រជាធិបតេយ្យ​ មានសមភាព​​​យេនឌ័រ​មាន​​ការ​​អភិវឌ្ឍន៍ និងគោរពសិទ្ធិមនុស្សជា​ពិសេស​សិទ្ធិកុមារ។
  • បេសកកម្ម៖ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់​សិទ្ធិមនុស្ស លទ្ធិ​ប្រជាធិប​តេយ្យ ពង្រឹងគុណភាព​​សេវា​សាធា​រណៈ​ បង្កើន​ប្រាក់​ចំណូល បង្កើនផលិតផលកសិកម្ម បង្កើន​ឱកាសការងារ​ បន្ស៊ាំ​ប្រជាពលរដ្ឋ​នឹងការ​បំរែបំរួល​អាកាសធាតុ​ និង​គ្រោះមហន្តរាយផ្សេងៗ កាត់បន្ថយ​អំពើ​ហិង្សា​ក្នុងគ្រួសារ​ កាត់​បន្ថយ​ភាពក្រីក្រ និង​កាត់បន្ថយភាពងាយរង​គ្រោះ​របស់​ប្រជា​ពល​រដ្ឋ និងកុមារ តាមរយៈការអនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​ចំរុះ។ ​

បច្ចុប្បន្ន អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ ទទួលបានគាំទ្រថវិកានិងបច្ចេកទេសពី អង្គការភ្លែន​អន្តរជាតិ កម្ពុជា សម្រាប់​​​​អនុវត្ត​កម្មវិធី​​ជំនាន់ថ្មី​(New Generation Program) នៅ​ស្រុកថា​ឡាបរិ​វ៉ាត់ ស្រុកសេសាន និង​ស្រុក​សៀម​​ប៉ាង ខេត្តស្ទឹងត្រែងរយៈពេល​៥ឆ្នាំ (ចាប់ពីឆ្នាំ២០១៩ ដល់ ឆ្នាំ២០២៤)​ ក្នុងគោលបំណងលើកម្ពស់សិទ្ធិ ​ការគាំពារកុមា​រ​ និងលើកការយល់ដឹង​ និងការទទួលបាននូវសេវាស្តីពីសុខភាពបន្តពូជយុវវ័យ។​​

អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ ត្រូវការជ្រើសរើសជ្រើសរើសទីប្រឹក្សាក្នុងការផ្តល់បច្ចេកទេស រួមមាន ១.​អ្នក​​ឧទ្ទេស​​ផ្នែកច្បាប់ ដល់អ្នកប្រឹក្សាច្បាប់ថ្នាក់ឃុំ ២.ទីប្រឹក្សាផ្តល់ សេវារៀបចំគោលការណ៍ណែនាំ ឬយន្តការពិគ្រោះយោបល់ សម្រាប់ពិគ្រោះយោបល់ជាមួយអ្នក​ទទួលផល ៣.ទីប្រឹក្សាផ្តល់សេវាកសាងសមត្ថភាពកម្មវិធី QuickBooks (QuickBooks Enterprise Software)​ ដែលមានតួនាទី និងភារៈកិច្ចដូចខាងក្រោម៖

Announcement Positions

អ្នក​​ឧទ្ទេស​ផ្នែកច្បាប់ ដល់អ្នកប្រឹក្សាច្បាប់ថ្នាក់ឃុំ

Position Summary

គោលបំណង​រួមនៃការជ្រើសរើស៖

ជ្រើសរើសជាគ្រូឧទ្ទេស/ជាទីប្រឹក្សាសម្រាប់ផ្តល់វគ្គណ្តុះបណ្តាល កសាងសមត្ថភាពបន្ថែមស្តីពី ជំនាញ​ប្រឹក្សាយោលបល់ផ្នែកច្បាប់ និង​ច្បាប់មួយចំនួនស្តីពី អំពើហិង្សារលើស្រ្តី​ និងកុមារ ច្បាប់ដែលជាប់ពាក់ពន្ធ័ទៅនឹងការរៀបការវ័យក្មេង ការជួញដូរមនុស្ស ការបំពានផ្លូវភេទ ការសេពគ្រឿងញៀន ក្មេងទំនើង និងការសម្រុះសម្រួលដ៏មានប្រសិទ្ធិ​ភាព​ និងនិតិវិធីមួយចំនួន​ ដល់អ្នកប្រឹក្សាផ្នែកច្បាប់ថ្នាក់ឃុំ/សង្កាត់ និងបុគ្គលិករបស់អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍​​ចំនួន៤០នាក់ ដែលមកពី​១២​ឃុំ នៅក្នុងស្រុកចំនួន៣ ​រួមមានស្រុកសេសាន ស្រុកសៀមប៉ាង និងស្រុកថាឡាបរិវ៉ាត់ ក្នុងខេត្តស្ទឹងត្រែងដែលជាតំបន់គោលដៅរបស់ អង្គការភ្នំដើម្បីអភិវឌ្ឍន៍ និងបុគ្គលិករបស់ អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ ដើម្បីឱ្យពួកគាត់មានលទ្ធិភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្តល់ប្រឹក្សាយោបល់ អាចពិភាក្សា និងផ្សព្វផ្សាយបន្ថែមស្តីពី ច្បាប់មួយចំនួនដែលពាក់ព័ន្ធនឹងកិច្ចការពារកុមារ និងស្រ្តីដល់ប្រជាពលរដ្ឋ​​នៅពេល ដែលមានតម្រូវការ ដើម្បីជួយឱ្យប្រជាពលរដ្ឋល​មានភាពងាយស្រួល ក្នុងការស្វែងរក និងមានតម្រូវការព័ត៌មានទាក់ទងនឹងផ្នែកច្បាប់ខាងលើនេះ។

គោលបំណងរំពឹងទុក នៃសកម្មភាព៖

  1. ធ្វើឱ្យប្រសើរឡើងនូវចំណេះដឹង របស់អ្នកប្រឹក្សាយោបល់ផ្នែកច្បាប់ថ្នាក់ឃុំ/សង្កាត់ស្តីពីច្បាប់ និង​នីតីវិធីផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់ស្តីពីការគាំពារកុមារ អំពើហឹង្សារក្នុងគ្រួសារ ស្រី្ត និងកុមារ ភូមិឃុំមានសុវត្ថិភាព​ និងការរៀបការវ័យ​ក្មេង ក្រោយពេលបានទទួលវគ្គបណ្តុះបណ្តាល។​
  2. អ្នកប្រឹក្សាយោបល់ផ្នែកច្បាប់ថ្នាក់ឃុំ/សង្កាត់​មានទំនុកចិត្ត និងលទ្ធភាពក្នុងការដោះស្រាយបញ្ហា របស់កុមារ និងស្រ្តីមួយចំនួនដែលកើតមានឡើងនៅក្នុងភូមិ ​និងឃុំគោលដៅក្រោយពីទទួលបានវគ្គបណ្តុះបណ្តាលរួច។
  3. អ្នកប្រឹក្សារយោបស់ផ្នែកច្បាប់ថ្នាក់ឃុំ/សង្កាត់​​មានលទ្ធិភាព និងមានសមត្ថភាពធ្វើកាផ្សព្វផ្សាយបន្តស្តីពីច្បាប់ដែលពាក់ព័ន្ធនឹងកិច្ចការពារកុមារ និងស្រ្តី ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍គោលដៅ ដើ​ម្បីចែករំលែក​ចំណេះដឹងនេះក្នុងគោលបំណងចូលរូមចំណែកក្នុង ដំណើរការកាត់បន្ថយ នូវចំនួនករណីអំពើរំលោភបំពានលើកុមារ និងស្រ្តីដែលនឹងកើតឡើងនៅក្នុងសហគមន៍គោលដៅរបស់​កម្មវិធីជំនាន់ថ្មី (New Generation Program) ក្រោយពីបានទទូលវគ្គ បណ្តុះបណ្តាលរួច​។
Expectations - Duties, Responsibilities
  • លទ្ធផលរំពឹងទុក​នៃគម្រោង៖
  • ការបង្កើត និងផលិតឯកសារទាក់ទងទៅផ្លូវច្បាប់នឹងឯកសារផ្សេងៗទៀតដែល ទាក់ទងទៅវគ្គបណ្តុះបណ្តាល។
  • ធ្វើជាអ្នកការសម្របសម្រួល និង​គ្រូឧទ្ទេសវគ្គបណ្តុះបណ្តាលស្តីពី សេវាប្រឹក្សាយោបល់ផ្នែកច្បាប់ ថ្នាក់ឃុំ/សង្កាត់ដល់អ្នកផ្តល់ប្រឹក្សាយោបស់នៅតាមសហគមន៍ដែលជ្រើសរើសបាននៅតាមឃុំគោលដៅ និងបុគ្គលិករបស់ អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ចំនួន១​វគ្គ ដែល​មានរយៈពេល២ថ្ងៃ ដែលអ្នកចូលរួមសរុប៤២នាក់។
  • សម្របសម្រួស​ និងបង្ហាត់បង្ហាញស្តីពី ការផ្តល់ប្រឹក្សាបយោបល់ជូនសិក្ខាកាមបន្ថែមក្រោយពេលបញ្ចប់​វគ្គបណ្តុះបណ្តាលតាមតម្រូវការរបស់ ពួកគាត់ដើម្បីឱ្យពួកគាត់ក្លាយជាអ្នកផ្តល់ប្រឹក្សាយោ​បល់ ​ដែល មានជំនាញនិងមានជំណេះដឹងផ្នែកច្បាប់ពាក់ព័ន្ធនឹងការរំលោភបំពានលើកុមារ និងស្រ្តី។
  • វិធីសាស្រ្ត និង​ឧបករណ៍សម្រាប់វគ្គបណ្តុះបណ្តាល​៖
  • ប្រជុំជាមួយទីប្រឹក្សា(គ្រូឧទ្ទេស) អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ និងអង្គការភ្លែនអន្តរជាតិ ប្រចាំប្រទេសកម្ពុជា ដើម្បីកំណត់ពី ប្រធានបទ ខ្លឹមសារមេរៀន និងសកម្មភាពវគ្គបណ្តុះបណ្តាលសំខាន់ៗ។
  • ប្រជុំចែករំលែកពីនីតិវិធី​សាស្រ្តនៃការបណ្តុះបណ្តាល ​និង​ឯកសារដែលបានចងក្រងសម្រាប់​វគ្គបណ្តុះបណ្តាលរវាងប្រជុំជាមួយទីប្រឹក្សា (គ្រូឧទ្ទេស) អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ និងអង្គការភ្លែន​អន្តរ​ជាតិប្រចាំប្រទេស​​កម្ពុជា។
  • វគ្គបណ្តុះបណ្តាលនេះត្រូវ ប្រើប្រាស់វិធីសាស្រ្តតាមបែបការចូលរួមនិង​​ជួយសម្របសម្រូល
  • សង្ខេប និង​សម្រួលឯកសារផ្លូវច្បាប់ដែលពាក់ព័ន្ធនឹងកិច្ចការពារកុមារ និងស្ត្រីឧទាហណ៍៖ ច្បាប់​​ស្តីពីអំពើហិង្សាក្នុងគ្រួសារ ស្រី្តនិងកុមារ​ ភូមិឃុំ​​មានសុវត្ថិភាពនិងការរៀបការវ័យក្មេងទៅជាឯកសា​​រ​ជំនួយស្មារតីដល់សិក្ខាកាម និងឯកសារសម្រាប់ប្រើប្រាស់ក្រោយពេលបញ្ចប់ វគ្គបណ្តុះបណ្តល​។​
  • វិសាលភាពការងារ៖
  • ប្រជុំរវាង គ្រូឧទ្ទេស និង អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ និងអង្គការភ្លែនអន្តរជាតិ ប្រចាំប្រទេសកម្ពុជាដើម្បីធ្វើការពិភាក្សារ​ស្តីពីប្រធានបទ ខ្លឹមសារ និងដំណើការវគ្គបណ្តុះបណ្តាល។
  • ប្រជុំចែករំលែកស្តីពីនីតិវិធី​ នៃការបណ្តុះបណ្តាល និង​ឯកសារដែលបានចងក្រង ជាមួយអង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ និងអង្គការភ្លែនអន្តរជាតិ ប្រចាំនៅប្រទេសកម្ពុជា។
  • សម្របសម្រួល​ និងផ្តល់ការបណ្តុះបណ្តាលស្តីពី តួនាទី និងការប្រឹក្សាផ្នែកសម្រាប់ឃុំ/​សង្កាត់ ច្បាប់ និងនីតីវិធីផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់ស្តីពី ការគាំពារកុមារ អំពើហឹង្សារក្នុងគ្រួសារ ស្រី្ត និង​កុមារ ភូមិឃុំមានសុវត្ថិភាព​ និងការរៀបការវ័យក្មេង។
  • តួនាទី និងទំនួលខុសត្រួវរបស់ ទីប្រឹក្សាផ្នែកច្បាប់ដែលជាគ្រូឧទ្ទេស៖
  • ផលិត និងចងក្រងឯកសារផ្នែកច្បាប់ស្តីពី ការគាំពារកុមារ អំពើហិង្សាក្នុងគ្រួសារ ស្រី្ត និងកុមារ ច្បាប់ស្តីពី ការជួញដូរស្រ្តី និងកុមារ គ្រឿងញៀន និងក្មេងទំនើង​ សម្រាប់វគ្គបណ្តុះបណ្តាល។
  • ធ្វើការងារប្រជុំជាមួយអង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ និងអង្គការភ្លែនអន្តរជាតិប្រចាំប្រទេសកម្ពុជា ដើម្បី ពិភាក្សា​​ស្តីពី ការផលិតឯកសារ ប្រធានបទ ខ្លឹមសារមេរៀន និង​រៀបចំរបៀបវារៈសម្រាប់ វគ្គបណ្តុះបណ្តាល។
  • ប្រជុំចែករំលែកស្តីពី​ឯកសារ ប្រធានបទ ខ្លឹមសារមេរៀន​និងរបៀបវារៈសម្រាប់វគ្គបណ្តុះបណ្តាល​ដែលបានរៀបចំរួច ជាមួយអង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ និងភ្លែនអន្តរជាតិប្រចាំប្រទេសកម្ពុជា ។
  • សម្របសម្រួល និងផ្តល់វគ្គបណ្តុះបណ្តាលស្តីពីប្បាប់ពាក់ព័ន្ធនឹងការការពារកុមារ ​ក្រមសីលធម៍​ និងវិជ្ជាជីវៈក្នុងនាមជា អ្នកសម្របសម្រួលផ្នែកច្បាប់ដល់សិក្ខាកាមដែលជា អ្នកប្រឹក្សាយោបល់ផ្នែកច្បាប់ថ្នាក់ឃុំដែលបានជ្រើសរើសចេញពី សមាជិករបស់ គ.ក.ស.ក​ និង ​គ.ក.ន.ក​ ក្នុងឃុំ/សង្កាត់ក្នុងស្រុក​គោលដៅ។
Requirements - Skills, Qualifications, Experience
  • មានបទពិសោធន៍លើការផ្តល់វគ្គបណ្តុះបណ្តាលនេះ និងជាមេធាវី
  • ​ធ្លាប់មានបទពិសោធន៍ និងមានចំណេះដឹងស្តីពីការគាំពារកុមារច្បាប់អំពើហិង្សាក្នុងគ្រួសារ ការជួញដូរ ការរៀបការ វ័យ​​​​​​​​ក្មេង កេ្មងទំនើង និង​ថ្នំាញៀន ដែលឆ្លើយតបទៅនឹងកិច្ចការគាំពារកុមារ​ និងស្រី្ត។
  • មានចំណេះដឹងនិងជំនាញស្តីពី បរិបទនៃប្រទេសកម្ពុជា ​​និងបញ្ហានៅក្នុងសហគមន៍ជាពិសេសគឺការងារ​ដែល​ពាក់ព័ន្ធនឹងការគាំពារកុមារ អំពើហិង្សាក្នុងគ្រួសារ ការជួញដូរ ការរៀបការវ័យក្មេង កេ្មងទំនើង និង​ថ្នំាញៀន។
  • មានចំណេះដឹង និងសមត្ថភាព​អាចចែករំលែក នូវបទពិសោធន៍ និងនីតិវីធីក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហាមួយចំនួនដូចមានរៀបរាប់ខាងលើយ៉ាងមានប្រសិទ្ធិភាព​។
  • មានចំណេះដឹង និងសមត្ថភាពប្រើប្រាស់វិធីសាស្រ្តរៀបចំវគ្គបណ្តុះបណ្តាល​ដោយការចូលរួម និងសម្របសម្រូលដើម្បីធានាថា​ ក្រុមបានចូលរួម និងទទួលបានផលពីវគ្គបណ្តុះបណ្តាលនេះ ។
  • មានចំណេះដឹងស្តីពី តួនាទី និង ទំនួលខុសត្រូវក្នុងនាមជាអ្នកប្រឹក្សាយោបល់ និងនីតិវិធីនៃការប្រព្រឹត្តិ​ទៅនៃច្បាប់​ទៅលើបញ្ហាមួយចំនួនរបស់ កុមារ និងស្រ្តីដូចដែលបាន រៀបរាប់ខាងលើ។
  • មានចំណេះដឹង ស្តីពីបរិយាបន្ន សមភាព និងសមធម៌យេនឌ័រ និងការងារអភិវឌ្ឍន៍សហគមន៍
  • មានភាពបទបែនខ្ពស់ និងអាចវាយតម្លៃស្ថានភាពវគ្គបណ្តុះបណ្តាល​ជាពិសេសេ ស្ថានភាពរបស់អ្នក​ចូលរូម។​
  • អាចប្រើភាសារអង់គ្លេស និងខ្មែរបានល្អ
 
 

ទីប្រឹក្សាផ្តល់ សេវារៀបចំគោលការណ៍ណែនាំ ឬយន្តការពិគ្រោះយោបល់

Position Summary

សម្រាប់ពិគ្រោះយោបល់ជាមួយអ្នក​ទទួលផល ។

គោលបំណង​រួមនៃការជ្រើសរើស

អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ កំពុងស្វែងរកទីប្រឹក្សាផ្តល់សេវារៀបចំគោលការណ៍ណែនាំ ឬយន្តការពិគ្រោះយោបល់សម្រាប់​ពិគ្រោះយោបល់ជាមួយអ្នក​ទទួលផល ក្នុងគោលបំណងរៀបចំដំណើរការផែនការយុទ្ធសាស្ត្រ​របស់អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព​ និងមានការចូលរួម​ពេញលេញ​ពីអ្នកទទួលផល (Develop consultation guideline or mechanism to consult with target beneficiaries for develop strategic plan process)

Expectations - Duties, Responsibilities
  • ផ្តល់សេវារៀបចំគោលការណ៍ណែនាំ ឬយន្តការពិគ្រោះយោបល់ជាមួយអ្នកទទួលផល សម្រាប់​ដំណើរការរៀបចំផែនការ​យុទ្ធសាស្រ្ត​ទាំង​ភាសារ​ខ្មែរនិង​អង់គ្លេស។
  • ជួបពិគ្រោះយោបល់ និងធ្វើការកែសម្រួល​គោលការណ៍ណែនាំ ឬយន្តការពិគ្រោះយោបល់ជាមួយអ្នកទទួលផលសម្រាប់​ដំណើរការរៀបចំផែន​ការយុទ្ធសាស្រ្ត​​​ដែល​​បាន​ពង្រាងរួច តាមយោបល់ក្រុមប្រឹក្សាភិបាលរបស់ អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍​។
  • បោះពុម្ពគោលការណ៍ណែនាំ ឬយន្តការពិគ្រោះយោបល់ជាមួយអ្នកទទួលផល សម្រាប់​ដំណើរការរៀបចំផែនការយុទ្ធសាស្រ្ត​ទាំង​ភាសារខ្មែរ និង​អង់គ្លេស​សម្រាប់​ដាក់ជូនប្រធានក្រុមប្រឹក្សាភិបាលរបស់ អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍អនុម័ត។​
  • .ផ្តល់​កសាងសមត្ថភាពបុគ្គលិកនិងក្រុមគណៈគ្រប់គ្រង​ អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ ​ស្តីពីគោលការណ៍ណែនាំ​ឬយន្តការពិគ្រោះ​យោបល់ ជា​មួយអ្នកទទួល​ផល​សម្រាប់​​ដំណើរការរៀបចំផែនការយុទ្ធសាស្រ្ត ​និងការពិគ្រោះយោបល់ជាពិគ្រោះយោបល់ជាមួយអ្នកទទួលផលនិងអ្នកពាក់ព័ន្ធឱ្យក្លាយជា​គ្រូ​បង្គោល។
  • ត្រូវទទួលខុសត្រូវលើការបង់ Tax & VAT លើប្រាក់ជួលសេវាកម្ម
  • គាំទ្រាំបេសកកម្ម និងថ្លៃធ្វើដំណើររបស់បុគ្គលិកដែលវបានអញ្ជើញមកពីខេត្តស្ទឹងត្រែង និងខេត្តត្បូងឃ្មុំ៥នាក់ ចូលរួមកិច្ច​ប្រជុំរៀប​ចំគោល​ការណ៍​ណែនាំ ឬ​យន្តការពិគ្រោះយោបល់ជាមួយអ្នកទទួលផល សម្រាប់​ដំណើរការរៀបចំផែនការយុទ្ធសាស្រ្តនៅខេត្តកំពង់ចាម ផ្អែក​តាមគោលន​យោបាយ​របស់​ អង្គការ​ភ្នំស្រី​ដើម្បីអភិវឌ្ឍន៍​។
  • គាំទ្រឧបករណ៍ សម្ភារៈ និងអាហាសម្រន់ សម្រាប់ការរៀបចំគោលការណ៍ណែនាំ ឬយន្តការពិគ្រោះយោបល់ជាមួយអ្នកទទួលផលសម្រាប់​ដំណើរ​ការ​រៀប​ចំផែន​ការយុទ្ធសាស្រ្ត និងវគ្គបណ្តុះបណ្តាលគ្រូបង្គោល។
  • ផ្តល់របាយការណ៏កិច្ចប្រជុំ និងរបាយការណ៍វគ្គបណ្តុះបណ្តាល
 
 

ទីប្រឹក្សាផ្តល់សេវាកសាងសមត្ថភាពកម្មវិធី QuickBooks (QuickBooks Enterprise Software)

Position Summary

គោលបំណង​រួមនៃការជ្រើសរើស

អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ កំពុងស្វែងរកទីប្រឹក្សាផ្តល់សេវាកសាងសមត្ថភាពស្តីពី ជំនាញប្រើប្រាស់ Quick Books (QuickBooks Enterprise Software)​ ដើម្បី​បង្កើនគុណភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុនិ​ងការរៀបចំរបាយការណ៍​ហិរញ្ញវត្ថុ​រ​បស់​អង្គការ​ភ្នំស្រី​ដើម្បីអភិវឌ្ឍន៍តាមវគ្គបណ្តុះបណ្តាល និងការបង្ហាត់បង្ហាញ​អនុវត្ត​ផ្ទាល់​។

Expectations - Duties, Responsibilities
  • សិក្សាប៉ាន់ប្រមាណពីសមត្ថភាពរបស់បុគ្គលិក ផ្នែកហិរញ្ញវត្ថុរបស់ អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ ផ្តោតលើចំណេះដឹង និងជំនាញប្រើប្រាស់ QuickBooks (QuickBooks Enterprise Software)​ ​ មុនពេលផ្តល់វគ្គបណ្តុះ បណ្តាល និង​ការបង្ហាត់​បង្ហាញ។
  • ផ្តល់វគ្គបណ្តុះបណ្តាលស្តីពីជំនាញប្រើប្រាស់ QuickBooks (QuickBooks Enterprise Software)​ បុគ្គលិក ផ្នែកហិរញ្ញវត្ថុរបស់ អង្គការភ្នំស្រីដើម្បី​អភិវឌ្ឍន៍ដោយវគ្គបណ្តុះបណ្តាលនេះរៀបចំឡើង នៅការិយាល័យ កណ្តាលរបស់ អង្គការភ្នំស្រី​ដើម្បីអភិវឌ្ឍន៍ ក្នុងខេត្តកំពង់ចាម នៅថ្ងៃសៅរ៍ និង​ថ្ងៃអាទិត្យ។
  • ផ្តល់ការបង្ហាត់បង្ហាញស្តីពីជំនាញប្រើប្រាស់ QuickBooks (QuickBooks Enterprise Software) បុគ្គលិក ផ្នែកហិរញ្ញវត្ថុរបស់ អង្គការភ្នំស្រីដើម្បី​អភិវឌ្ឍន៍​​ នៅរាល់ថ្ងៃសៅរ៍​​​​ និងថ្ងៃអាទិត្យចំនួន៣០ថ្ងៃដោយការបង្ហាត់បង្ហាញ នេះរៀបចំឡើង​នៅការិយាល័យកណ្តាលរបស់ អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ ក្នុងខេត្ត​កំពង់​ចាម។
  • ផ្តល់សៀវភៅមេរៀនស្តីពីជំនាញប្រើប្រាស់ QuickBooks (QuickBooks Enterprise Software)​ សម្រាប់ វគ្គបណ្តុះបណ្តាល និងការបង្ហាត់បង្ហាញ ​។
  • ត្រូវទទួលខុសត្រូវលើការបង់ Tax & VAT លើប្រាក់ជួលសេវាកម្ម
  • គាំទ្រឧបករណ៏ ឬ សម្ភារៈ និងអាហាសម្រន់ សម្រាប់វគ្គបណ្តុះបណ្តាល និងសកម្មភាពបង្ហាត់បង្ហាញ
  • ផ្តល់របាយការណ៏កិច្ចប្រជុំ និងរបាយការណ៍វគ្គបណ្តុះបណ្តាល និងសកម្មភាពបង្ហាត់បង្ហាញ
 

How to Apply

លោក/លោកស្រីទីប្រឹក្សានិងមេធាវី ដែលមានចំណាប់អារម្មណ៏ចង់ចូលរួមដំណើរការក្នុងការអភិវឌ្ឍន៍​​សហគន៍ និងទទួលយកវគ្គបណ្តុះបណ្តាលនេះ សូមលោក/លោកស្រី ធ្វើការទំនាក់ទំនងមកកាន់ អង្គការភ្នំស្រីដើម្បី​អភិវឌ្ឍន៍ ដើម្បីបាន​ព័ត៌មានស្តីពីការដាក់ពាក្យស្នើសុំចូលរួមលទ្ធកម្ម តាមអាស័យដ្ឋានខាងក្រោម។​

អាស័យដ្ឋានទំនាក់ទំនង៖​

ទីប្រឹក្សាដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនង ឬផ្ញើឯកសារស្នើសុំចូលរួម​ដេញថ្លៃ​មកការិយា​ល័យ​​​កណ្តាល​របស់ ​អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ (PSOD) ឬ តាម email ដែល​បាន​ផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។

កាលបរិច្ឆេទទទួលឯកសារស្នើសុំចូលរួមដេញថ្លៃ៖

អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ ចាប់ទទួលសំណើសុំចូលរួមដេញថ្លៃចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃផុតកំណត់។

 

Contact Details

Office Address
  • # 32, St. Preah Monivong, Chrouy Thma, Boeng Kok Sangkat, Kampong Cham Municipality, Kampong Cham Province, Cambodia
 
Contact Name
  • អង្គការ​ភ្នំស្រី​ដើម្បី​អភិវឌ្ឍន៍
 
Phone
 
Email