Job Announcement

Various Positions

with Angkor Green Investment and Development (AGID) Co., Ltd
This job has already passed the closing date

BTDC-ID: 806
Closing Date:

Announcement Positions

ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​គម្រោង​ធំៗ (Key Account Manager -AGID Group) (ចំនួន ០១នាក់)ប្រធានការិយាល័យផ្នែកលក់ និងទីផ្សារ (Sales and Marketing Unit Manager- Irrigation Technology) (ចំនួន ០១នាក់)ប្រធានការិយាល័យផ្តល់សេវាកម្មក្រោយពេលលក់ (After Sales Services Unit Manager -Tractor & Machinery) (ចំនួន ០១នាក់)មន្ត្រីជាន់ខ្ពស់ផ្នែកត្រួតពិនិត្យផ្ទៃក្នុង ( Senior Internal Control Officer) (ចំនួន ០១នាក់)មន្ត្រីផ្នែកត្រួតពិនិត្យផ្ទៃក្នុង (Internal Control Officer) (ចំនួន ០១នាក់)មន្ត្រីជាន់ខ្ពស់ផ្នែកប្រតិបត្តិការ (Senior Operation Officer ) (ចំនួន ០១នាក់)មន្ត្រីជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មអន្តរជាតិ (Senior International Business Officer) (ចំនួន ០១នាក់)ប្រធានសាខា / ប្រធានអនុសាខា (Branch Manager / Sub Branch Manager) (ចំនួន ០១នាក់) ប្រធានក្រុមបុគ្គលិកលក់ និងទីផ្សារ (Sales Supervisor - Agrochemical Project) (ចំនួន ៨នាក់)ប្រធានក្រុមបុគ្គលិកលក់ និងទីផ្សារ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ផ្នែកជួសជុលថែទាំត្រាក់ទ័រ (Senior Technical Officer Tractor & Machinery) (ចំនួន ០២នាក់)បុគ្គលិកហាត់ការផ្នែកទីផ្សារ (Marketing Trainee -AGID Group) (ចំនួន ០២នាក់)

Announcement Description

អង្គរហ្គ្រីន អ៊ិនវេសមេន អេន ឌីវេឡុបមេន លីមីតធីត បាន​បង្កើត​ឡើង​នៅ​ខែ​សីហា ឆ្នាំ២០១១។ យើង​បាន និង​កំពុង​ពង្រីកសកម្មភាព​ក្នុង​ការផ្តល់​ដំណោះស្រាយ​កសិកម្ម​ជា​កញ្ចប់ តាមរយៈ​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​ចុះ​គាំទ្រ​កសិករ​ដល់កសិដ្ឋាន រួមទាំង​ការលក់​ចែកចាយ​ជី-ថ្នាំ​កសិកម្ម, ភ្នាក់ងារ​ជីវៈសាស្ត្រ, ប្រព័ន្ធ​ស្រោចស្រព​ទំនើប, ចំណី​សត្វ, ត្រាក់ទ័រ​ទំនើប និងគ្រឿង​យន្ត​កសិកម្ម, គ្រាប់ពូជ គម្រោង​ទិញ​លក់​កសិផល និង​ការនាំ​ចេញ​កសិផល​ផងដែរ។ អង្គរហ្គ្រីន បាន និង​កំពុង​ធ្វើការ​យ៉ាង​សកម្មជាមួយ​​កសិករ​រាប់ពាន់​នាក់​ក្នុង១ឆ្នាំៗ នៅក្នុង​ខេត្ត​ចំនួន​២៥/២៥ខេត្ត-រាជធានី​នៃ​ព្រះរាជាណាចក្រកម្ពុជា។

អង្គរហ្គ្រីន ត្រូវការ​ជ្រើសរើស​បុគ្គលិក ២៥នាក់ ដែលមាន​មុខតំណែង​ដូចខាងក្រោម៖

Announcement Positions

ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​គម្រោង​ធំៗ (Key Account Manager -AGID Group) (ចំនួន ០១នាក់)

Position Circumstances
  • Career Category: Exec. / Management, Sales / Marketing, Business Administration
  • Schedule:Full-time
  • Salary: $800 - $1500
Position Summary

មុខតំណែងនេះ​សម្រាប់ធ្វើការនៅការិយាល័យកណ្តាល និងចុះទៅតាមខេត្តជាប្រចាំ។

កាំប្រាក់កំរិត IV

Requirements:
  • បាន​​បញ្ចប់ការ​សិក្សា​ថ្នាក់បរិញ្ញាប័ត្រ​ និង​​ផ្តល់អាទិភាព​ចំពោះ​អ្នកដែល​បាន​បញ្ចប់ថ្នាក់​បរិញ្ញាប័ត្​រជាន់​ខ្ពស់ផែ្នក​គ្រប់គ្រងអាជីវកម្ម,​ ទីផ្សារ, ​សហគ្រិនភាព,​ កសិកម្ម ​និង​ជំនាញ​ដែលពាក់ព័ន្ធ។
  • មាន​បទពិសោធន៍​ផ្នែកលក់​យ៉ាងតិច៧ឆ្នាំ​ និង​ជាអ្នក​ដឹកនាំ​ល្អក្នង​ការគ្រប់គ្រង​ការលក់ ​ពិសេស​គ្រប់គ្រង​ការលក់​ជាមួយអតិថិជន ​និង​គម្រោងអ​ភិវឌ្ឍ​ធំៗ​ជាមួយ​ជនជាតិ​ខ្មែរ ​និង​អតិថិជន​ជា​ជនបរទេស ។
  • មាន​គំនិត​ជាសហគ្រិន​ ស្វាហាប់ ​ជាមនុស្ស​ដែល​មានវិន័យ ​និង​ការប្តេជ្ញាចិត្តខ្ពស់ ​គំនិត​ផ្តោត​លើលទ្ធផល​ សុទិដ្ឋិនិយម ​និង​មាន​ការផ្តួច​ផ្តើមថ្មីៗ។
  • ជាមនុស្ស​ស្មោះត្រង់​ រួសរាយរាក់ទាក់​ ពូកែទំនាក់ទំនង ​និង​អាចរក្សាទំនាក់​ទំនងជិត​ស្និទ្ធ​យូរអង្វែង​ក្នុងលក្ខណៈ​វិជ្ជាជីវៈ​ការងារ​អាជីព​ជាមួយអតិថិជន​គ្រប់លំដាប់​ថ្នាក់​ និង​គ្រប់ជាតិ​សាសន៍​ មិនប្រកាន់​វប្បធម៌ ​ពណ៌​សម្បុរ។
  • មាន​សមត្ថភាព ​និង​ទំនុកចិត្តខ្ពស់​ក្នុង​ការទំនាក់ទំនង​ភាសាបរទេស ​ពិសេស​ភាសា​អង់គ្លេស​ និងចិន​។ អោយ​អាទិភាព​សម្រាប់អ្នក​ចេះ​ច្រើនភាសា។
  • មានឆន្ទៈ​ខ្ពស់​ក្នុង​ការចុះ​ទៅ​ធ្វើការ​តាមខេត្ត ​និង​អាចចុះ​តាម​ខេត្តក្នុង​រយៈ​ពេល​យូរថ្ងៃបាន។
  • មាន​ប័ណ្ណបើកបរ ​និង​ចេះបើកបរ​ស្ទាត់​ជំនាញ ​គោរពច្បាប់​ និង​ដោយ​ទទួល​ខុសត្រូវ​ខ្ពស់។
 
 

ប្រធានការិយាល័យផ្នែកលក់ និងទីផ្សារ (Sales and Marketing Unit Manager- Irrigation Technology) (ចំនួន ០១នាក់)

Position Circumstances
  • Career Category: Business Administration, Exec. / Management, Sales / Marketing
  • Schedule:Full-time
  • Salary: $400 - $950
Position Summary

មុខតំណែងនេះសម្រាប់​ ធ្វើការនៅការិយាល័យកណ្តាល និងចុះទៅតាមខេត្តជាប្រចាំ។

កាំប្រាក់កំរិត V

Requirements:
  • បាន​បញ្ចប់ការ​សិក្សាថ្នាក់​បរិញ្ញាប័ត្រ​​ និងផ្តល់​អាទិភាព​ចំពោះអ្នក​ដែលបាន​បញ្ចប់ថ្នាក់​បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ផែ្នកគ្រប់គ្រង​​​ អា​ជីវកម្ម, ភូគុប​សាស្ត្រ,​ ធរា​សាស្ត្រ​, សហ​គ្រិនភាព​ និងជំនាញ​ដែលពាក់ព័ន្ធ​។
  • មានបទ​ពិសោធន៍​យ៉ាងតិច៤ឆ្នាំ​ និង​ជាអ្នកដឹកនាំ​ល្​អ មានបទ​ពិសោធន៍​គ្រប់គ្រង​ការលក់​ និងគ្រប់គ្រង​បុគ្គលិក​ផ្នែកលក់ប្រព័ន្ធ​ស្រោចស្រព​ទំនើប​ ឬផលិតផល​ដែលពាក់ព័ន្ធ។
  • មានគំនិត​ជាសហគ្រិន​ ជាមនុស្ស​ដែលមានវិន័យ​ និងការ​ប្តេជ្ញាចិត្តខ្ពស់​ គំនិតផ្តោត​លើលទ្ធផល​ សុទិដ្ឋិនិយម​ និងមាន​ការផ្តួច​ផ្តើមថ្មីៗ។ ជាមនុស្សស្មោះត្រង់ សកម្មការងារ ជាគំរូល្អ និងជាអ្នកបង្កើតបរិយាកាសការងារក្រុម និងជួយអោយក្រុមការងារអាចធ្វើការ​ដោយ​ឯករាជ្យ​ និងដោយ​ទទួល​ខុសត្រូវខ្ពស់​។
  • អាចរៀប​ចំផែនការ​អាជីវកម្ម​ និងផែនការ​សកម្មភាព​ការងារ​ និងដឹកនាំ​ក្រុមការងារ​អនុវត្តឈាន​សម្រេច​បានតាម​ផែនការដែលដាក់​ជូនដោយ​អ្នកគ្រប់គ្រង​។
  • មាន​សមត្ថភាព​ និងទំនុកចិត្ត​ខ្ពស់ក្នុងការ​ទំនាក់ទំនង​ភាសាបរទេស​ ពិសេស​ភាសាអង់គ្លេស​ ឬភាសាចិន​។
  • មានឆន្ទៈ​ខ្ពស់ក្នុងការចុះ​ទៅធ្វើការ​តាមខេត្ត និងអាច​ចុះតាមខេត្ត​ក្នុងរយៈ​ពេលយូរថ្ងៃបាន​។
  • មាន​ប័ណ្ណបើកបរ​ និងចេះបើកបរ​ស្ទាត់ជំនាញ​ គោរពច្បាប់​ និងដោយ​ទទួលខុស​ត្រូវខ្ពស់​។
 
 

ប្រធានការិយាល័យផ្តល់សេវាកម្មក្រោយពេលលក់ (After Sales Services Unit Manager -Tractor & Machinery) (ចំនួន ០១នាក់)

Position Circumstances
  • Career Category: Exec. / Management, Sales / Marketing
  • Schedule:Full-time
  • Salary: $400 - $950
Position Summary

មុខតំណែងនេះសម្រាប់ធ្វើការនៅការិយាល័យកណ្ដាល និងចុះទៅតាមខេត្តជាប្រចាំ

កាំប្រាក់កំរិត V

Requirements:
  • បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ និងផ្តល់​អាទិភាព​ចំពោះអ្នក​ដែលបាន​បញ្ចប់ថ្នាក់​បរិញ្ញាប័ត្រ​ជាន់ខ្ពស់ផែ្នកវិស្វករ​ មេកានិក​, គ្រឿង​យន្តកសិកម្ម​, គ្រប់គ្រង​, សហ​គ្រិនភាព​ និងជំនាញ​ដែលពាក់ព័ន្ធ។
  • មានបទ​ពិសោធន៍​យ៉ាងតិច៤ឆ្នាំ​ ផ្នែកគ្រប់គ្រង​បុគ្គលិក​ក្នុងការផ្តល់​សេវាកម្ម​ជួសជុល​ និងសេវាកម្ម​ក្រោយពេលលក់​ត្រាក់ទ័រ​ ឬគ្រឿង​យន្តកសិកម្ម។
  • មាន​គំនិតជា​សហគ្រិន​ ជាមនុស្ស​ដែល​មានវិន័យ​ និងការ​ប្តេជ្ញាចិត្តខ្ពស់​ គំនិតផ្តោត​លើលទ្ធផល​ សុទិដ្ឋិ​និយម​ និងមាន​ការផ្តួច​​ផ្តើមថ្មីៗ​។
  • ជាមនុស្ស​ស្មោះត្រង់​ សកម្ម​ការងារ​ ជាគំរូ​ល្អ និងជា​អ្នកបង្កើត​បរិយាកាស​ការងារក្រុមល្អ​ និងជួយ​អោយ​ក្រុមការងារ​​អាចធ្វើការ​ដោយឯករាជ្យ​ ការងារក្រុម​ និងដោយ​ទទួលខុស​ត្រូវខ្ពស់​។
  • ​មានឆន្ទៈ​ខ្ពស់ក្នុងការចុះ​ទៅធ្វើការ​តាមខេត្ត និងអាចចុះ​តាមខេត្ត​ក្នុងរយៈពេល​យូរថ្ងៃបាន​។
  • មាន​ប័ណ្ណបើកបរ​ និងចេះ​បើកបរ​ស្ទាត់ជំនាញ ​គោរពច្បាប់​ និងដោយ​ទទួលខុស​ត្រូវខ្ពស់​។
 
 

មន្ត្រីជាន់ខ្ពស់ផ្នែកត្រួតពិនិត្យផ្ទៃក្នុង ( Senior Internal Control Officer) (ចំនួន ០១នាក់)

Position Circumstances
  • Career Category: Operations Management, Banking / Finance
  • Schedule:Full-time
  • Salary: $400 - $950
Position Summary

មុខតំណែង​នេះ និងចុះទៅតាមខេត្តជាប្រចាំ

កាំប្រាក់កំរិត V

Requirements:
  • បាន​បញ្ចប់​ការសិក្សា​បរិញ្ញាប័ត្រ ឬ​បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ផែ្នក​គ្រប់គ្រង​ពាណិជ្ជកម្ម,ធនាគារ-ហិរញ្ញវត្ថុ ឬ​សវនៈកម្ម
  • មាន​បទពិសោធន៍​ទាក់ទង​នឹង​ការត្រួតពិនិត្យ​ផ្ទៃក្នុង ឬ​ជា​សវនៈករ ឬ​ជា​ប្រធាន​សាខា/​អនុសាខា​នៃ​ស្ថាប័ន​ឥណទាន​យ៉ាង​តិច​៣-៥​ឆ្នាំ។
  • មាន​សមត្ថភាព​ក្នុង​ការធ្វើ​កិច្ចការ​ដោយ​ឯករាជ្យ ពូកែ​សម្របសម្រួល មាន​ការផ្តួចផ្តើម និង​បង្កើត​ថ្មី ដែល​អាចរៀបចំ​កែលម្អ និង​បង្កើត​ថ្មី​នូវ​គោលការណ៍​ត្រួតពិនិត្យ​ផ្ទៃ​ក្នុង ការបង្កើន​ផលិតភាព និង​ប្រសិទ្ធភាព​ការងារ បុគ្គលិក និង​ការរៀបចំ​នីតិវិធី​ស្តង់ដារ​អនុវត្ត​ការងារ។
  • មាន​ជំនាញ និង​ចំណេះដឹង​ដែល​អាច​ចូលរួម​បណ្តុះបណ្តាល​បុគ្គលិក​លើ​ផ្នែក​ដែល​ពាក់ព័ន្ធ។
  • ជា​មនុស្ស​ស្មោះត្រង់ ហ្មត់ចត់ ច្បាស់លាស់ រួសរាយ​រាក់ទាក់ ទទួល​ខុស​ត្រូវ-មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការងារ។
 
 

មន្ត្រីផ្នែកត្រួតពិនិត្យផ្ទៃក្នុង (Internal Control Officer) (ចំនួន ០១នាក់)

Position Circumstances
  • Career Category: Business Administration, Operations Management, Banking / Finance
  • Schedule:Full-time
  • Salary: $350 - $850
Position Summary

សម្រាប់ធ្វើការនៅការិយាល័យភ្នំពេញ និងចុះទៅតាមខេត្តជាប្រចាំ, កាំប្រាក់កំរិត VI


Requirements:
  • បញ្ចប់​ការសិក្សា​បរិញ្ញាប័ត្រ ឬ​បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ផែ្នក​គ្រប់គ្រង​ពាណិជ្ជកម្ម, ធនាគារ-ហិរញ្ញវត្ថុ ឬ​សវនៈកម្ម
  • មាន​បទពិសោធន៍​ទាក់ទង​នឹង​ការត្រួតពិនិត្យ​ផ្ទៃក្នុង ឬ​ជា​សវនៈករ ឬ​ជា​ប្រធាន​សាខា/​អនុសាខា​នៃ​ស្ថាប័នឥណទាន​យ៉ាងតិច​២-៣​ឆ្នាំ។
  • មាន​សមត្ថភាព​ក្នុង​ការធ្វើ​កិច្ចការ​ដោយ​ឯករាជ្យ ពូកែ​សម្របសម្រួល ការងារ​ជាមួយ​ផ្នែក​ពាក់ព័ន្ធ។
  • មាន​ការផ្តួចផ្តើម និង​បង្កើត​ថ្មី ដែល​អាច​ចូលរួម​រៀបចំ​កែ​លម្អ និង​បង្កើត​ថ្មី​នីតិវិធី​ក្នុង​ការពង្រឹង​ប្រសិទ្ធភាព ត្រួតពិនិត្យ​ផ្ទៃ​ក្នុង ការបង្កើន​ផលិតភាព និង​ប្រសិទ្ធភាព​ការងារ​បុគ្គលិក។​
  • ជា​មនុស្ស​ស្មោះត្រង់ ហ្មត់ចត់ ច្បាស់លាស់ រួសរាយ​រាក់ទាក់ ទទួល​ខុសត្រូវ-មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការងារ។
 
 

មន្ត្រីជាន់ខ្ពស់ផ្នែកប្រតិបត្តិការ (Senior Operation Officer ) (ចំនួន ០១នាក់)

Position Circumstances
  • Career Category: Sales / Marketing, Business Administration
  • Schedule:Full-time
  • Salary: $350 - $850
Position Summary

Project: Commodity Export

មុខតំណែងនេះនិងចុះទៅតាមខេត្តជាប្រចាំ

កាំប្រាក់កំរិត VI

Requirements:
  • បានបញ្ចប់​ការសិក្សា​បរិញ្ញាប័ត្រ​ ឬបរិញ្ញាប័ត្រ​ជាន់ខ្ពស់​ផែ្នកពាណិជ្ជកម្ម​អន្តរជាតិ​, ផ្នែកទីផ្សារ​ ឬគ្រប់គ្រង​ពាណិជ្ជកម្ម​ ។
  • ​ចាំបាច់ត្រូវ​មានចំណេះ​ដឹងភាសាអង់គ្លេស និងប្រសិនបើចេះភាសារថៃ វៀតណាម ឬចិន កាន់តែប្រសើរ។
  • មានបទ​ពិសោធន៍​ទាក់ទង​នឹងការ​នាំចេញ​ផលិតផល​ ពិសេស​កសិផល​ ត្រូវបាន​ផ្តល់​អាទិភាព​។
  • រហ័ស​រហួន​ មានបទ​ពិសោធន៍​ក្នុងការ​គ្រប់គ្រង​ប្រតិបត្តិការ​ និងដឹកនាំ​ក្រុមការងារ​ (បុគ្គលិក​ និងកម្មករ​, អ្នកម៉ៅការ​) បានល្អ​ ពិសេស​ការងារ​ប្រតិបត្តិការ​ប្រចាំថ្ងៃ​ដូចជា​រៀបចំ​ផែនកា​រផលិត​ ដឹកនាំ​កម្លាំង​ចុះ​ប្រមូលផល​ ចាត់​ចែង​ការ​ដឹកជញ្ជូន​ និង​សហការ​សម្របសម្រួល​រៀបចំ​ឯកសារ​នាំចេញ​អោយ​អតិថិជន​ ។ល។
  • មានបទ​ពិសោធន៍​ និងជំនាញ​ក្នុងការ​ទំនាក់ទំនង​ ស្វែងរក​អតិថិជន​ និងមាន​បណ្តាញជួប​ជាមួយ​អតិថិជន​ (ទាំងក្នុង​ និងក្រៅ​ប្រទេស)​ តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​ គេហទំព័រ​ អ៊ីម៉ែល​ ប្រកបដោយ​ប្រសិទ្ធភាព​ និងវិជ្ជា​ជីវៈខ្ពស់​។
  • មាន​សមត្ថភា​ពក្នុងការ​គ្រប់គ្រង​ ចែកចាយ​ ផ្សព្វផ្សាយ​ពត៌មាន​តាមបណ្តាញ​ទំនាក់ទំនងសង្គម​ ពិសេស​ជាមួយ​ដៃគូក្រៅ​ប្រទេស​។
  • មានភាព​ជាអ្នកដឹកនាំ​ មាន​សមត្ថភាព​ក្នុងការដឹកនាំ​ក្រុមការងារ​ សម្រប​សម្រួល​ មានការ​ផ្តួចផ្តើម​ និង​បង្កើតថ្មី​ ដើម្បី​ដឹកនាំ​ក្រុមការងារ​អោយសម្រេច​បាន​តាមគោលដៅ​ដែលបាន​គ្រោងទុក​។
  • ​ជាមនុស្ស​ស្មោះត្រង់​ រួសរាយ​រាក់ទាក់​ ទទួល​ខុសត្រូវ​-មានឆន្ទៈ​ខ្ពស់​ក្នុងការងារ​ មានឆន្ទៈ​ក្នុងការរៀន​នូវចំណេះ​ដឹងថ្មីៗ​ និងអ្នក​ចង់អភិវឌ្ឍ​ខ្លួនក្នុង​វិស័យនេះ​។
 
 

មន្ត្រីជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មអន្តរជាតិ (Senior International Business Officer) (ចំនួន ០១នាក់)

Position Circumstances
  • Career Category: Business Administration, Economics, Sales / Marketing
  • Schedule:Full-time
  • Salary: $350 - $850
Position Summary

Project: Commodity Export

មុខតំណែងនេះនិងចុះទៅតាមខេត្តជាប្រចាំ។

កាំប្រាក់កំរិត VI

 
 

ប្រធានសាខា / ប្រធានអនុសាខា (Branch Manager / Sub Branch Manager) (ចំនួន ០១នាក់)

Position Circumstances
  • Career Category: Sales / Marketing, Business Administration, Banking / Finance, Exec. / Management
  • Schedule:Full-time
  • Salary: $350 - $850
Position Summary

Agrochemical Project ( ជីថ្នាំកសិកម្ម)

កាំប្រាក់កំរិត VI

Requirements:
  • បាន​បញ្ចប់ការ​សិក្សាថ្នាក់​បរិញ្ញាប័ត្រ​ និងផ្តល់អាទិភាព​ចំពោះអ្នកដែល​បានបញ្ចប់ថ្នាក់​បរិញ្ញាប័ត្រជាន់ខ្ពស់​ផែ្នកគ្រប់គ្រង​អាជីវកម្ម,​ ទីផ្សារ​ , កសិកម្ម ​និងជំនាញ​ដែលពាក់ព័ន្ធ​។
  • មានបទ​ពិសោធន៍​យ៉ាងតិច៣ឆ្​នាំ និងជា​អ្នកដឹក​នាំល្អ ​មានបទពិសោធន៍​គ្រប់គ្រងសាខា​ អនុសាខា​ និងគ្រប់គ្រង​បុគ្គលិកផ្នែក​លក់ជីថ្នាំ​កសិកម្ម ​ឬជាមួយគ្រឹះស្ថានមី​ក្រូហិរញ្ញវត្ថុ​។
  • ជាមនុស្ស​ស្មោះត្រង់​ សកម្ម​នឹងការងារ​ ជាគំរូល្អ ​និងជាអ្នកបង្កើត​បរិយាកាស​ការងារក្រុម​ និងជួយអោយ​ក្រុមការងារ​អាចធ្វើការ​​​ដោយ​ឯករាជ្យ និងដោយទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលតាមគោលដៅក្រុមហ៊ុនបានកំណត់។
  • មាន​គំនិត​ជាសហគ្រិន ​ជា​មនុស្ស​ដែល​មានវិន័យ ​និង​ការប្តេជ្ញា​ចិត្ត​ខ្ពស់​ ពូកែ​ទំនាក់ទំនង ​គំនិត​ផ្តោត​លើ​លទ្ធផល​ សុទិដ្ឋិ​និយម​ និង​មានការផ្តួចផ្តើមថ្មីៗ។
 
 

ប្រធានក្រុមបុគ្គលិកលក់ និងទីផ្សារ (Sales Supervisor - Agrochemical Project) (ចំនួន ៨នាក់)

Position Circumstances
  • Career Category: Sales / Marketing
  • Schedule:Full-time
  • Salary: $250 - $650
Position Summary

កាំប្រាក់កំរិត VIII

Requirements:
  • បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាប័ត្រផែ្នក​ គ្រប់គ្រង​អាជីវកម្ម​, ក្សេត្រ​សាស្ត្រ,​ អភិវឌ្ឍ​ជនបទ​ និងទីផ្សារ​។
  • មាន​បទពិសោធន៍​ផ្នែកលក់យ៉ាង​តិច២ឆ្នាំ​ និង​ផ្តល់អាទិភាព​ដល់បេក្ខជន​ដែលមានបទ​ពិសោធន៍​ផ្នែកលក់​ និងយល់ពីរ​ ​ ផលិតផល​ ស្គាល់​ផលិតផល​ និងអត្ថ​ប្រយោជន័រ​បស់ផលិតផល ​(សម្រាប់​ប្រធានក្រុម​បុគ្គលិក​លក់ជីថ្នាំ)​។
  • ជាមនុស្ស​ស្មោះត្រង់,​ មានគំនិត​ជាសហគ្រិន​ ជាមនុស្ស​ដែល​មានវិន័យ​ និងការ​ប្តេជ្ញាចិត្ត​ខ្ពស់​ គំនិតផ្តោត​លើលទ្ធផល​ ​សុទិដ្ឋិនិយម​ និងមាន​ការផ្តួចផ្តើមថ្មីៗ​។
 
 

ប្រធានក្រុមបុគ្គលិកលក់ និងទីផ្សារ

Position Circumstances
  • Career Category: Sales / Marketing, Business Administration
  • Schedule:Full-time
  • Salary: $250 - $650
Position Summary

សម្រាប់​គំរោង​ចំណី​សត្វ​Ag Feeds និង​ ជី​ថ្នាំ​កសិកម្ម​

កាំ​ប្រាក់​កាំ​ប្រាក់​កំរិត​ VI។

Duties & Responsibilities:
  • កំណត់​យុទ្ធសាស្ត្រ​សម្រាប់​ការ​ជ្រៀតចូល​ទី​ផ្សារ​និង​ការពង្រីក​ទី​ផ្សារ​
  • ធ្វើ​ផែនការ​ប្រចាំថ្ងៃ​ ប្រចាំខែ​ និង​ចុះ​តាម​តំបន់​គោលដៅ​
  • ត្រូវ​រាយការ​ណ៏សកម្មភាព​ការងារ​ប្រចាំថ្ងៃ​ ភ្ជាប់​ជាមួយ​រូបភាព​ដែល​ខ្លួន​បាន​ធ្វើ​
  • ជួយ​ផ្សព្វផ្សាយ​ តាម​តំបន់​ប្រចាំការ​ ដើម្បី​ជ្រើសរើស​ដេប៉ូ និង​ កសិដ្ឋាន​
  • ត្រូវ​ចុះ​ជួប​អតិថិជន​ ជាប្រចាំ​ ដើម្បី​ផ្សព្វផ្សាយ​ និង​ ជំរុញ​ការ​លក់​
  • ត្រូវ​បង្ហោះ​(Post) ចែករំលែក​(Share) Liveវី​ដេអូ​ Facebook Page ក្រុមហ៊ុន​ ឬYouTube
  • ត្រូវ​ផ្ញើ​របាយ​ការ​ណ៏ លក់​ និង​ របាយ​ការ​ណ៏ ប្រមូល​ប្រាក់​ រាល់​ចុងខែ​មក​អ្នកគ្រប់គ្រង​
  • ចូលរួម​កម្មវិធី​បណ្តុះ​បណ្តាល​ ទៅ​អតិថិជន​គោលដៅ​
Requirements:
  • យ៉ាងហោចណាស់​ បញ្ចប់​ថ្នាក់​វិទ្យាល័យ​ ឬកំពុង​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​កាន់តែ​ប្រសើរ​។
  • បទពិសោធន៍​ផ្នែក​លក់​យ៉ាងតិច​ ២ឆ្នាំ​ឡើង​ទៅ​ ។
  • អាច​បង្កើត​សាច់រឿង​ខ្លី​ៗ, ចេះ​បង្កើត​អត្ថបទ​ផ្សព្វផ្សាយ​ផលិតផល​។
  • មាន​ភាព​ស្មោះត្រង់​, ទំនួល​ខុសត្រូវ​ខ្ពស់​, មានគំនិត​ជាស​ហគ្រិន ជាម​នុ​ស្សដែល​មាន​វិន័យ​ និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ គំនិត​ផ្តោត​លើ​លទ្ធផល​ និង​មានការ​ផ្តួច​ផ្តើ​មថ្មី​ៗ។
 
 

មន្ត្រីបច្ចេកទេសជាន់ខ្ពស់ផ្នែកជួសជុលថែទាំត្រាក់ទ័រ (Senior Technical Officer Tractor & Machinery) (ចំនួន ០២នាក់)

Position Circumstances
  • Career Category: Maintenance
  • Schedule:Full-time
  • Salary: $180 - $550
Position Summary

កាំប្រាក់កំរិត IX

Requirements:
  • បញ្ចប់​ថ្នាក់បឋមភូមិ​ និងផ្តល់​អាទិភាព​ដល់បេក្ខ​ជនដែល​បានបញ្ចប់​ការសិក្សា​ថ្នាក់បច្ចេកទេស​ជួសជុល​ថែទាំគ្រឿងយន្ត​។
  • ​មានបទ​ពិសោធន៍​ផ្នែកជួសជុល​ ថែទាំ​គ្រឿងយន្ត​កសិកម្ម​យ៉ាង​តិច២ឆ្នាំ។
  • មានបទ​ពិសោធន៍​ការងារ​ផ្នែកផ្តល់​សេវាកម្ម​ក្រោយ​ពេលលក់​ និងការ​ផ្តល់ប្រឹក្សា​ជូន​អតិថិជន​ត្រូវបានផ្តល់​អាទិភាព​។
  • ​មានឆន្ទៈ​ក្នុងការ​រៀនសូត្រ​នូវជំនាញ​ ចំណេះ​ដឹងថ្មីៗ ​មានវិន័យ​ និង​ទទួលខុស​ត្រូវខ្ពស់​ចំពោះការងារ​។
  • ​ជាមនុស្ស​ស្មោះត្រង់ ​មានវិន័យ​ អត់ធ្មត់​ រួសរាយរាក់​ ដែលអាចធ្វើការ​បានដោយ​ឯករាជ្យ ​និងធ្វើការ​ជាក្រុមបានល្អ​។
 
 

បុគ្គលិកហាត់ការផ្នែកទីផ្សារ (Marketing Trainee -AGID Group) (ចំនួន ០២នាក់)

Position Circumstances
  • Career Category: Sales / Marketing, Business Administration
  • Schedule:Full-time
  • Salary: N/A
Position Summary

មុខតំណែងនេះនិងចុះទៅតាមខេត្ត

Requirements:
  • និស្សិត​កំពុង​សិក្សា ឬ​បាន​បញ្ចប់​ការសិក្សា​ខាង​ផ្នែក​លក់ និង​ទីផ្សារ, គ្រប់គ្រង​អាជីវកម្ម ឬ​សហគ្រិនភាព
  • ជា​មនុស្ស​បើក​ចិត្ត​ទូលាយ​ក្នុង​ការសិក្សា និង​ស្វែងយល់​បន្ថែម​នូវ​ចំណេះដឹង និង​ជំនាញ​ថ្មីៗ និង​មាន​ចំណង់ចំណូល​ចិត្ត​ក្នុង​ការធ្វើការ​ជា​អ្នក​ទីផ្សារ។
  • មាន​ភាពស្មោះត្រង់ ប្តេជ្ញា​ចិត្ត​ខ្ពស់ សុទិដ្ឋិនិយម អត្តចរឹត​ល្អ​មាន​គោលដៅ និង​អនាគត​ជាក់លាក់។ មាន​គំនិតច្នៃ​ប្រឌិត ចេះ​ស្វែង​យល់​ពី​ទំនាក់ទំនង​ជុំវិញ​ខ្លួន។
  • មាន​បទពិសោធន៍​ការងារ​ផ្នែក​ទីផ្សារ​ស្រាប់ កាន់​តែ​ប្រសើរ។
  • អាច​ប្រើប្រាស់ Microsoft Word, Excel, Power Point, Internet, email
 

How to Apply

បេក្ខជន​ដែលមាន​បំណង​ដាក់ពាក្យ សូម​ផ្ញើរ​ប្រវត្តិរូប​សង្ខេប​របស់ខ្លួន ដោយ​ភ្ជាប់​លិខិត​ចំណាប់​អារម្មណ៍ មកកាន់​អាស័យដ្ឋាន​ដូចបាន​ផ្ដល់ជូន នៅ​ក្នុង​ពត៌មាន​ទំនាក់ទំនង។

បេក្ខជន​ត្រូវបញ្ចាក់​ឲ្យបាន​ច្បាស់លាស់​អំពីតួនាទី​, ទីតាំង​បម្រើការងារ​ និង​ប្រាក់បៀរវត្សន៍​រំពឹងទុក​នៅក្នុង​ប្រវត្តិរូ​បសង្ខេប​ (CV)​ របស់ខ្លួន​។

បេក្ខជន​ដែលធ្លាប់ដាក់​ពាក្យម្តងរួចហើយ​ មិនបាច់​ផ្ញើប្រវត្តិរូប​មកម្តងទៀតទេ​។ អ្នកដាក់​ពាក្យមុន​ ទទួលបាន​ឱកាស​ការងារមុន!

 

Contact Details

Contact Name
  • Angkor Green Investment and Development (AGID) Co., Ltd
 
Phone
 
Email
 
Website