Job Announcement

Various Positions

with LOLC (Cambodia) Plc.
This job has already passed the closing date

Announcement Description

អិ​លអូ​អិ​លស៊ី​(ខេ​មបូ​ឌា) ភី​អិ​លស៊ី​ គឺជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ធំ​មួយ​ ក្នុងចំណោម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​ កម្ពុជា​ដែល​មាន​ទស្សនវិស័យ​សង្គម​ និង​ទិសដៅ​អាជីវកម្ម​ដែល​ផ្តល់ឲ្យ​សហគ្រិន​ និង​ក្រុម​គ្រួសារ​ដែល​ស្ថិតនៅ​កម្រិត​មូលដ្ឋាន​ពីរ៉ាមី​តនៃ​សេដ្ឋកិច្ចសង្គម​នូវ​ឱកាស​សេដ្ឋកិច្ច​ ដើម្បី​ផ្លាស់​ប្តូរជីវភាពរស់នៅ​ និង​សហគមន៍​របស់​ពួកគេ​ឲ្យ​ប្រសើរ​ឡើង​តាមរយៈ​ការ​ផ្តល់ ឲ្យ​អតិថិជន​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ ប្រកបដោយ​ប្រសិទ្ធ​ភាព​ និង​និរន្តរភាព​។ ដើម្បី​ជួយ​គាំទ្រ​នូវ​ដំណើរការ​ពង្រីក​អាជីវកម្ម​យ៉ាង​ឆាប់រហ័ស​ អិ​លអូ​អិ​លស៊ី​ត្រូវការ​ជ្រើសរើស​បុគ្គលិក​ដូច​ខាងក្រោម​៖

Announcement Positions

មន្ត្រីប្រឹក្សាលក់សេវាឌីជីថល (7 Positions)

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកធនាគារ/ហិរញ្ញវត្ថុ, ផ្នែកប្រតិបត្តិ/ផ្នែកគ្រប់គ្រង, ផ្នែកលក់/ទីផ្សារ, ផ្នែកទូរគមនាគមន៍
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន
សង្ខេបមុខតំណែង
ករណីកិច្ច និងការទទួលខុសត្រូវ:
  • បង្កើត និងអភិវឌ្ឍយុទ្ធសាស្ត្រលក់​នៃ LOLC Mobile, LOLC Merchant និងសេវាហិរញ្ញវត្ថុ ដើម្បីសម្រេចបាននូវគោលដៅអាជីវកម្ម និងធានាបាននូវ ការបំពេញតម្រូវការរបស់អតិថិជន។
  • យល់អំពីអតិថិជនសក្ដានុពល ទីផ្សារ និងតម្រូវការចាំបាច់ ក្នុងការចុះឈ្មោះប្រើប្រាស់ LOLC Mobile, LOLC Merchant និងដើម្បីបង្កើតទំនាក់ទំនងដ៏រឹងមាំដើម្បីបង្កើនផែនការសកម្មភាពចូលទីផ្សារថ្មី ប្រកបដោយប្រសិទ្ធិភាពខ្ពស់។
  • ចុះជួបអតិថិជនតាមទីផ្សារ និងបញ្ចុះបញ្ចូលដើម្បីចុះឈ្មោះប្រើប្រាស់ LOLC Mobile, LOLC Merchant និងណែនាំ អំពីផលិតផលថ្មី របស់ អិលអូអិលស៊ី។
  • ត្រួតពិនិត្យមើលនូវស្ថានភាពទីផ្សារ ដើម្បីស្វែងរកអតិថិជនសក្តានុពល។
  • រក្សាទំនាក់ទំនងល្អជាមួយ អតិថិជនដែលកំពុងប្រើប្រាស់ LOLC Mobile និង LOLC Merchant ដើម្បីធានាបាននូវការចូលរួមជាបន្តបន្ទាប់ និងការប្រើប្រាស់សេវាកម្មឌីជីថល។
  • គាំទ្រ RMs និង BMs ដើម្បីធានានូវផែនការ សម្រាប់ LOLC Mobile និង LOLC Merchant និងជំរុញសាខាដើម្បីប្រមូលផ្តុំអតិថិជន/ពាណិជ្ជករឱ្យ សម្រេចបានតាមគោលដៅ។
  • អនុវត្តការផ្សព្វផ្សាយ និងយុទ្ធនាការទីផ្សារលើសេវាទូទាត់ប្រាក់ និងផលិតផលឌីជីថល ដើម្បីបង្កើនការយល់ដឹងដល់សាធារណជន និងធ្វើឱ្យធនាគារចល័តស្ថិតនៅលើគំនិតរបស់អតិថិជន។
  • ចូលរួមការបណ្តុះបណ្តាលយ៉ាងសកម្ម ដើម្បីកសាងសមត្ថភាព និងការយល់ដឹងបន្ថែមទៀត ដើម្បីធានាបាននូវកំណើននៃសេវាកម្មធនាគារចល័ត និងភាពជាដៃគូពាណិជ្ជករ។
  • ប្រមូលមតិកែលម្អរបស់អតិថិជន និងពាណិជ្ជករ ដោយផ្តល់នូវអនុសាសន៍ដែលអាចអនុវត្តបានសម្រាប់ការកែលម្អ ដើម្បីធ្វើការអភិវឌ្ឍន៍ និងអតិថិជនពេញចិត្តកាន់តែខ្លាំង។
  • រៀបចំរបាយការណ៍សរុបសង្ខេប ដែលបានទំនាក់ទំនងប្រចាំថ្ងៃ ប្រចាំខែ ប្រចាំឆ្នាំ ហើយធៀបនិងផែនការជាក់ស្តែង និងស្វែងរកនូវចំណុចខ្សោយដែលកំពុងប្រឈម និងដំដោះស្រាយឱ្យទាន់ពេល។
  • រក្សាទំនាក់ទំនងជាមួយអតិថិជន ប្រកបដោយភាពរួសរាយ រាក់ទាក់ ស្របតាមគោលការណ៍របស់អិលអូអិលស៊ី។
  • បំពេញការងារ ផ្សេងៗតាមការចាត់តាំងដោយគណៈគ្រប់គ្រងពីពេលមួយទៅពេលមួយ។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
  • អង់គ្លេស - កម្រិតល្អ
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រ ផ្នែក ហរិញ្ញវត្ថុ និងធនាគារ ការគ្រប់គ្រង ទីផ្សារ និងសញ្ញាបត្រដែលមានតម្លៃស្មើ
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • បទពិសោធន៍ផ្នែកលក់ប្រាក់បញ្ញើ-សន្សំ និងផលិតផល និងសេវាឌីជីថលកាន់តែល្អ។
  • មានជំនាញទំនាក់ទំនង និងសរសេរភាសារអង់គ្លេសបានល្អ។
  • ទំនាក់ទំនងភាសាអង់គ្លេសខ្លាំងទាំងការសរសេរ និងការនិយាយ។
  • ចេះភាសាអង់គ្លេស និង Microsoft Office (Words Excel និង PowerPoint)។
ជំនាញទន់
  • មានការប្តេជ្ញាចិត្តខ្ពស់ និងមានភាពស្មោះត្រង់។
  • ជាមនុស្សដែលមានលទ្ធផលការងារល្អ។
 
 

មន្រ្តីដោះស្រាយបំណុល​-ជាន់ខ្ពស់ (13 Positions)

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកប្រតិបត្តិ/ផ្នែកគ្រប់គ្រង, ផ្នែកធនាគារ/ហិរញ្ញវត្ថុ
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន
សង្ខេបមុខតំណែង

ទីតាំង​៖សាខា​ (ខេត្ត​ត្បូងឃ្មុំ​ ខេត្ត​កោះកុង​ ក្រុង​បាវិត ស្រុក​កៀនស្វាយ​ ស្រុក​អូរាំងឪ ស្រុក​ពាម​រក៍​ ស្រុក​អង្គរ​ជុំ​ ស្រុក​ជាំ​ក្សាន្ត​ ស្រុក​បន្ទាយ​អំពិល​ ស្រុក​ស្ទោង​ ស្រុក​ខ្សាច់​កណ្តាល​ ស្រុក​ចំការ​លើ​ និង​ស្រុក​ព្រៃឈរ​)

ករណីកិច្ច និងការទទួលខុសត្រូវ:
  • ចូលរួមជាមួយនាយកនាយិកាសាខា នាយកនាយិការងសាខា និងប្រធានមន្រ្តីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ដើម្បីរៀបចំផែនការប្រមូលបំណុលលុបចេញពីបញ្ជីរួមរបស់សាខា។
  • ចូលរួមសហការជាមួយនាយកនាយិការងសាខា ប្រធានមន្រ្តីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ និង មន្រ្តីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ដើម្បីជម្រុញការដោះស្រាយបំណុលយឺតយ៉ាវចាប់ពី១៨០ថ្ងៃឡើងទៅ និងដើម្បីប្រមូលបំណុលលុបចេញពីបញ្ជីរបស់សាខាប្រកបដោយប្រសិទ្ធភាព។
  • ធានាថាបុគ្គលិកសាខាពាក់ព័ន្ធទាំងអស់មានរបាយការណ៍ បំណុលលុបចេញពីបញ្ជី និងបញ្ជីឈ្មោះអតិថិជនយឺតយ៉ាវបានទាន់ពេលវេលា។
  • តាមដានលទ្ធផលការប្រមូលបំណុលរបស់នាយកនាយិការងសាខា ប្រធានមន្រ្តីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ និង មន្រ្តីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ដើម្បីផ្តល់ជាដំណោះស្រាយ និងធ្វើការរាយការណ៍ពីឧបសគ្គ ជូននាយកនាយិកាសាខា។
  • ចូលរួមរៀបចំឯកសារផ្លូវច្បាប់ពាក់ព័ន្ធនឹងការដោះស្រាយបំណុល។
  • រៀបចំរបាយការណ៍ដោះស្រាយបំណុលយឺតយ៉ាវ និងបំណុលលុបចេញពីបញ្ជី​រួមទាំងការត្រួតពិនិត្យសំណើរលុបបំណុលចេញពីបញ្ជីរបស់សាខា។
  • តាមដានដំណើរការផ្លូវច្បាប់ក្នុងការដោះស្រាយបំណុលសម្រាប់សាខារបស់ខ្លួន។
  • ធ្វើការជិតស្និទ្ធជាមួយនាយកនាយិកាសាខាក្នុងការដោះស្រាយបំណុលយឺតយ៉ាវ និងបំណុលលុបចេញពីបញ្ជី។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រ ផ្នែក គ្រប់គ្រង ទីផ្សារ និងសញ្ញាបត្រដែលមានតម្លៃស្មើ។
ប្រវត្តិការងារ:
  • ត្រូវមានបទពិសោធន៍បម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយ៉ាងហោចរយៈពេល ២ ឆ្នាំ
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • ចេះវិភាគរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍ប្រតិបត្តិការដែលរួមមានកាលវិភាគបង់ប្រាក់ និងរបាយការណ៍ស្ថានភាពបំណុល។
  • មានចំណេះដឹងផ្នែកច្បាប់ហិរញ្ញវត្ថុនិងធនាគារ និងច្បាប់កិច្ចសន្យារបស់ព្រះរាជាណាចក្រកម្ពុជា។
  • ចេះប្រើកុំព្យូទ័រស្ទាត់ជំនាញ (Microsoft word and Excel)។
ជំនាញទន់
  • មានជំនាញទំនាក់ទំនង ពូកែសង្កេតអាកប្បកិរិយារបស់មនុស្ស និងមានជំនាញបញ្ចុះបញ្ចូល។
 
 

មន្រ្តីគាំទ្រការប្រមូលបំណុលលុបចេញពីបញ្ជី-ជាន់ខ្ពស់​

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកប្រតិបត្តិ/ផ្នែកគ្រប់គ្រង, ផ្នែកធនាគារ/ហិរញ្ញវត្ថុ
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន
សង្ខេបមុខតំណែង

ទីតាំង​៖ ការិយាល័យ​កណ្តាល​

ករណីកិច្ច និងការទទួលខុសត្រូវ:
  • ជួយប្រធានផ្នែកគាំទ្រប្រមូលបំណុលលុបចេញពីបញ្ជីដើម្បីរៀបចំផែនការប្រមូលបំណុលលុបចេញពីបញ្ជី។
  • ជួយគ្រប់គ្រង និងតាមដានប្រសិទ្ធភាពនៃដំណើរការចេញលិខិតក្រើនរំលឹក លិខិតមេធាវី និងពាក្យ បណ្តឹងទៅតុលាការ និងត្រូវប្រាកដថាអនុលោមតាមនីតិវិធីរបស់អិលអូអិលស៊ី។
  • ជួយតាមដានឱ្យបានដិតដល់ និងត្រួតពិនិត្យការអនុវត្តការប្រមូលបំណុលលុបចេញពីបញ្ជីធៀបនឹងផែនការដែលបានកំណត់ និងស្វែងរកយុទ្ធសាស្រ្តដើម្បីជម្រុញការប្រមូលបំណុលលុបចេញពីបញ្ជីបន្ថែមទៀត។
  • សហការជាមួយគ្រប់ផ្នែកទាំងអស់ដើម្បីជម្រុញដំណើរការប្រមូលបំណុលលុបចេញពីបញ្ជី និងបំណុលយឺតយ៉ាវឱ្យមានប្រសិទ្ធភាពខ្ពស់។
  • ជួយរៀបចំផែនការ និងកាលវិភាគការងារប្រចាំខែ និងគោលដៅដោយមានការពិភាក្សា និងការយល់ព្រមពីប្រធានគាំទ្រផ្នែកប្រមូលបំណុលលុបចេញពីបញ្ជី។
  • ជួយគ្រប់គ្រង និងធានានូវសមត្ថភាពប្រមូលបានគ្រប់គ្រាន់សម្រាប់គ្រប់សាខា។
  • ជួយក្នុងការបណ្តុះបណ្តាលមន្រ្តីប្រមូលបំណុលលុបចេញពីបញ្ជីអំពីយុទ្ធសាស្ត្រប្រមូល និងស្របតាមស្តង់ដារសីលធម៌ និងវិជ្ជជីវៈ។
  • ជួយប្រធានផ្នែកគាំទ្រប្រមូលបំណុលលុបចេញពីបញ្ជីដើម្បីរៀបចំផែនការដោះស្រាយបំណុលដែលយឺតយ៉ាវចាប់ពី៩០ថ្ងៃឡើង។
  • បំពេញការងារផ្សេងៗទៀតដែលបានចាត់តាំងដោយប្រធានផ្នែក/នាយកនាយកដ្ឋាន។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រ ផ្នែក ហិរញ្ញវត្ថុ និងធនាគារ ឬផ្នែកគ្រប់គ្រង ឬសមមូល។
ប្រវត្តិការងារ:
  • មានបទពិសោធន៍យ៉ាងតិចក្នុងការគ្រប់គ្រងការប្រមូលបំណុលយឺតយ៉ាវ និងបំណុលលុបចេញពីបញ្ជីរយៈពេល ២ ឆ្នាំ
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • យល់ដឹងពីរបៀបប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុ និងប្រតិបត្តិការដូចជា Field Visit Report (FVR), Loan Provision Report, Monthly Operation performance ក្នុងការសម្រេចចិត្ត កាន់តែប្រសើរ។
  • មានចំណេះដឹងអំពីច្បាប់ក្នុងស្រុក និងបទប្បញ្ញត្តិ-ធនាគារ និងហិរញ្ញវត្ថុ កាតព្វកិច្ច និងកិច្ចសន្យា។
  • មានជំនាញទំនាក់ទំនង និងការចរចារ។
  • អាចប្រើប្រាស់កុំព្យូទ័របាន (Word and Excel)។
ជំនាញទន់
  • មានភាពបត់បែន និងមានការសម្រួលសម្រួលខ្ពស់។
 
 

មន្រ្តីគាំទ្រដោះស្រាយបំណុល​-ជាន់ខ្ពស់

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកធនាគារ/ហិរញ្ញវត្ថុ, ផ្នែកលក់/ទីផ្សារ, ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម, ផ្នែកប្រតិបត្តិ/ផ្នែកគ្រប់គ្រង
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន
សង្ខេបមុខតំណែង

ទីតាំង​៖ភូមិភាគ​ក្រចេះ​

ករណីកិច្ច និងការទទួលខុសត្រូវ:
  • ជួយក្នុងការវិភាគប្រតិបត្តិការរបស់ការិយាល័យសាខាដែលមានស្រាប់ និងកែលម្អទាក់ទងនឹងគោលនយោបាយ និងយុទ្ធសាស្រ្តនៃការប្រមូលឥណទាន និងឥណទាន។
  • តាមដានយ៉ាងដិតដល់នូវស្ថានភាព PAR តាមសាខា និងស្វែងរកមូលហេតុនៃបញ្ហា។
  • ចុះទៅសាខាជាប្រចាំ ដើម្បីពិនិត្យអតិថិជន PAR និងជួយដោះស្រាយបញ្ហា។
  • រៀបចំផែនការ និងកាលវិភាគការងារប្រចាំខែ និងគោលដៅដោយមានការពិភាក្សា និងការយល់ព្រមពីប្រធានផ្នែកគាំទ្រ​ដោះស្រាយបំណុល។
  • រៀបចំរបាយការណ៍ដើម្បីចងក្រងបញ្ហា មូលហេតុដែលអាចកើតមាន និងផែនការដោះស្រាយគណនីដែលបានណែនាំ។
  • ដាក់ស្នើរបាយការណ៍ទៅប្រធានផ្នែកគាំទ្រ​ដោះស្រាយបំណុលដើម្បីអនុម័ត។
  • បង្កើត និងណែនាំទម្រង់ត្រួតពិនិត្យសម្រាប់ការសងបំណុល/កិច្ចព្រមព្រៀងទូទាត់។
  • ផ្តល់អនុសាសន៍ភ្លាមៗទៅកាន់ប្រធានផ្នែកគាំទ្រ​ដោះស្រាយបំណុលការិយាល័យសាខាដែលត្រូវការជំនួយបច្ចេកទេសជាបន្ទាន់ដោយប្រើរបាយការណ៍ប្រតិបត្តិការរួមប្រចាំខែ។
  • អនុវត្តការងារផ្សេងទៀតដែលផ្តល់ដោយប្រធានផ្នែកគាំទ្រ​ដោះស្រាយបំណុល។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រ ផ្នែក គ្រប់គ្រង ទីផ្សារ និងសញ្ញាបត្រដែលមានតម្លៃស្មើ។
ប្រវត្តិការងារ:
  • ត្រូវមានបទពិសោធន៍បម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយ៉ាងហោចរយៈពេល ២ ឆ្នាំ
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • ចេះវិភាគរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍ប្រតិបត្តិការដែលរួមមានកាលវិភាគបង់ប្រាក់ និងរបាយការណ៍ស្ថានភាពបំណុល។
  • មានចំណេះដឹងផ្នែកច្បាប់ហិរញ្ញវត្ថុនិងធនាគារ និងច្បាប់កិច្ចសន្យារបស់ព្រះរាជាណាចក្រកម្ពុជា។
  • ចេះប្រើកុំព្យូទ័រស្ទាត់ជំនាញ (Microsoft word and Excel)
ជំនាញទន់
  • មានជំនាញទំនាក់ទំនង ពូកែសង្កេតអាកប្បកិរិយារបស់មនុស្ស និងមានជំនាញបញ្ចុះបញ្ចូល។
 
 

មន្ត្រីប្រឹក្សាលក់សេវាហរិញ្ញវត្ថុ-ឯកទេស/សហគ្រាសខ្នាតតូច និងមធ្យម (58 Positions)

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកធនាគារ/ហិរញ្ញវត្ថុ, ផ្នែកលក់/ទីផ្សារ, ផ្នែកគណនេយ្យ
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន
សង្ខេបមុខតំណែង

ទីតាំង​ ៖ គ្រប់​សាខា​-ទូទាំង​២៥ខេត្ត​រាជធានី​

ករណីកិច្ច និងការទទួលខុសត្រូវ:
  • រៀបចំ និង សម្រេចឱ្យបាននូវផែនការសកម្មភាពប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ និង ប្រចាំឆ្នាំ
  • វាយតម្លៃប្រាក់កម្ចីឥណទានសហគ្រាសខ្នាតតូចនិងមធ្យម កម្ចីឥណទានឯកត្តជន និង​ឥណទានសម្ភារៈប្រើប្រាស់ ដើម្បីធានាថាការផ្តល់ ប្រាក់កម្ចីគឺស្របទៅតាមតម្រូវការរបស់អតិថិជន និង សមត្ថភាពសងត្រលប់
  • ធានានូវកំណើនផលប័ត្រឥណទានដែលខ្លួនទទួលខុសត្រូវ និងបណ្តុះវិន័យឥណទានដល់អតិថិជន។
  • ធ្វើការទម្លាក់ទុនជូនអតិថិជន
  • ជម្រុញលើកទឹកចិត្តដល់អតិថិជនសម្រាប់ការសងត្រលប់ទាន់ពេលវេលា
  • តាមដានស្ថានភាពបំណុលយឺតយ៉ាវប្រចាំថ្ងៃ និង ចុះដោះស្រាយឱ្យទាន់ពេលវេលា
  • ត្រូវបង់ប្រាក់ចូលក្រុមហ៊ុននៅថ្ងៃតែមួយបន្ទាប់ពីទទួលប្រាក់ពីអតិថិជនឬតាមរយៈភ្នាក់ងារ
  • ថែរក្សាអតិថិជននិងកាត់បន្ថយការចាកចេញ
  • ភ្ជាប់ទំនាក់ទំនងល្អជាមួយអតិថិជន និង អាជ្ញាធរដែនដី
  • ត្រូវអនុលោមទៅតាមគោលនយោបាយឥណទាន និងគោលនយោបាយផ្សេងទៀតរបស់ក្រុមហ៊ុន
  • អនុវត្តការងារផ្សេងៗដែលចាត់តាំងដោយប្រធានមន្ត្រីប្រឹក្សាលក់សេវាហរិញ្ញវត្ថុ។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • យ៉ាងហោចណាស់មានសញ្ញាបត្រទុតិយភូមិ(បាក់ឌុប) ឬ កំពុងសិក្សាថ្នាក់មហាវិទ្យាល័យគ្រប់ផ្នែក ។
  • មានចំណេះដឹង ទាក់ទងទៅនឹងសេវាហិរញ្ញវត្ថុ ។
  • មានបទពិសោធន៍ក្នុងការគ្រប់គ្រងប្រាក់កម្ចីជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុនឹងផ្តល់អាទិភាព។
  • មានបទពិសោធន៍ផ្នែកលក់ ផ្សព្វផ្សាយ និងស្រាវជ្រាវទីផ្សារ​កាន់តែប្រសើរ។
ជំនាញទន់
  • ផ្តល់អាទិភាពដល់បេក្ខជន/នារីដែលមានទីលំនៅក្នុងតំបន់ប្រតិបត្តិការជ្រើសរើសបុគ្គលិកខាងលើរបស់អិលអូអិលស៊ី។
 
 

បុគ្គលិកបើកបរ

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកបើកបរ/ដឹកជញ្ចូន
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន
សង្ខេបមុខតំណែង

ទីតាំង​៖ការិយាល័យ​កណ្តាល​

ករណីកិច្ច និងការទទួលខុសត្រូវ:
  • បើកបររថយន្តអិលអូអិលស៊ីប្រចាំការិយាល័យកណ្តាល។
  • ថែទាំ និង​ ជួសជុលរថយន្តជារៀងរាល់ថ្ងៃ ដើម្បីឲ្យប្រាកដថា ខ្លួនពិតជាបានត្រួតពិនិត្យមើលប្រេង ទឹក អាគុយ ហ្រ្វាំង កង់ ជាដើម។
  • ធានាថារថយន្តត្រូវបានសម្អាត និងថែទាំបចេ្ចកទេសបានត្រឹមត្រូវ។
  • សហការជាបុគ្គលិកនៅផ្នែកផ្សេងៗទៀត ដើម្បីឲ្យធ្វើឲ្យមានទំនាក់ទំនងល្អក្នុងការងារ។
  • ជួយការងាររបស់អ្នកបើកបរដទៃទៀត ក្នុងករណីចំបាច់ និង បំពេញការងារផ្សេងៗ។
  • ការងារផ្សេងទៀតក្រោមការចាត់ចែងរបស់អ្នកគ្រប់គ្រង។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
កម្រិតវប្បធម៌:
  • មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបវិទ្យាល័យ
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • កម្រិតសិក្សាចាប់ពីថ្នាក់ទី១២ឡើងទៅ។
  • អាចចេះនិយាយភាសារអង់គ្លេសបានខ្លះ។
  • មានបទពិសោធន៍បើកបរយ៉ាងតិច ២ឆ្នាំ និងចេះប្រើ Google Map បានច្បាស់លាស់។
  • យល់ដឹងពីច្បាប់ចរាចរណ៍និងបទបញ្ជាផ្សេងៗនៃ ចរាចរណ៍ផ្លូវគោក​និង​ចេះដោះស្រាយបញ្ហាព្រមទាំងជួលជុលរថយន្តពេលដែលខូចរឺក៏មានបញ្ហានៅតាមផ្លូវ។
  • អាចបើករថយន្តទៅទីកន្លែងផ្សេងៗទាំងក្នុងរាជធានីភ្នំពេញ និងខេត្តស្របតាមការចាត់តាំង
  • មានប័ណ្ណបើកបរត្រឹមត្រូវ និងមានសុពលភាព។
 

How to Apply

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ និង​លិខិត​អម​ទៅកាន់​អាសយដ្ឋាន​អ៊ី​មែ​លដែល​បាន​ផ្តល់ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។

បេ​ក្ខនារីត្រូ​វបាន​លើកទឹកចិត្ត​ឱ្យ​ដាក់ពាក្យ​!

 

Contact Details

Office Address
  • # 666B, Street 271, Sangkat Boeng Tumpun 2, Khan Mean Chey, Phnom Penh, Cambodia
 
Contact Name
  • LOLC (Cambodia) Plc.
 
Phone
 
Email
 
Website