Job Announcement

BTDC-ID: 36082
Closing Date:

Announcement Positions

Announcement Description

ក្រុមហ៊ុន​ គិរីរម្យ​ ហ៊្វូ​ដ ប្រដាក់​សិន​ (ខេ​.អេហ្វ.ភី​) (Kirirom Food Production (K.F.P) Co., Ltd) គឺជា​ក្រុមហ៊ុន​ផលិត​ដំណាប់ផ្លែឈើ​ស្ងួត​ បង្កើត​ឡើង​ដោយ​ស្ថាបនិក​ជនជាតិ​ខ្មែរ​មួយ​រូប​ដែល​មានបំណង​ចូលរួម​ចំណែក​កែច្នៃ​ផល​កសិកម្ម​ទៅជា​ផលិតផល​សម្រេច​ដែល​អាច​នាំចេញ​ទៅកាន់​ទី​ផ្សារ​ និង​ចូលរួម​លើកស្ទួយ​សេដ្ឋកិច្ច​ប្រជាជន​ក្នុង​តំបន់​ និង​ធនធានធម្មជាតិ​។

អាស្រ័យ​ដោយមាន​ការ​គាំទ្រ​ និង​ទំនុក​ចិត្ត​ខ្ពស់​ពី​អតិថិជន​ចំពោះ​ផលិតផល​ស្តង់​ដារ​ប្រកបដោយ​គុណភាព​ និង​អនាម័យ​ខ្ពស់​ទើប​ក្រុមហ៊ុន​មានឱកាស​នាំចេញ​ផលិតផល​ទៅកាន់​ទី​ផ្សារ​ជាតិ​ និង​អន្តរជាតិ​កាន់តែ​ច្រើន​ពី​មួយ​ឆ្នាំទៅមួយ​ឆ្នាំ​ និង​មាន​ភាព​រីក​ចម្រើន​ជាបន្តបន្ទាប់​។

  1. ចក្ខុវិស័យ​៖ ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​មួយ​លើស​កល​លោក​ក្នុង​ការ​ផ្គត់ផ្គង់​ផលិតផល​ដែល​ធ្វើពី​រុក្ខជាតិ​ប្រកបដោយ​និរន្តរភាព​ និង​គុណភាព​ខ្ពស់​
  2. បេសកកម្ម​៖ ដើម្បី​បង្កីនគុណ​តម្លៃ​ជីវិត​ សម្រាប់​មនុស្ស​ និង​ភពផែន​ដី​របស់យើង​
  3. គុណ​តម្លៃ​៖ និរន្តរភាព​ សុចរិត​ភាព​ ភាព​ច្នៃប្រឌិត​ និង​រីកចំរើន​ជាមួយគ្នា​

បច្ចុប្បន្ន​ ក្រុមហ៊ុន​យើងខ្ញុំ​កំពុង​ជ្រើសរើស​បុគ្គលិក​ជាច្រើន​នាក់​ក្នុង​ពេល​ខ្លី​ខាង​មុននេះ​។

Announcement Positions

ប្រធានផ្នែកសម្ងួត

Expectations - Duties, Responsibilities
  • គ្រប់គ្រង ចាត់ចែង ដឹកនាំអនុវត្ត ប្រើប្រាស់ធនធានដែលមានក្នុងផ្នែកសម្ងួត រួមមានធនធានមនុស្ស ធនធានឧបករណ៍សម្ភារៈ វត្ថុធាតុដើម ធនធានដទៃទៀត ប្រកបដោយតម្លាភាព សុចរិតភាព គុណភាព និងប្រសិទ្ឋភាព។
  • បណ្តុះបណ្តាល ដឹកនាំអនុវត្តប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់ដល់បុគ្គលិក កម្មករ ក្រោមឱវាទតាមផែនការដែលបានរៀបចំក្នុងផែនការសកម្មភាព ដោយសហការជាមួយផ្នែកពាក់ព័ន្ធរួមទាំងការ វាយតម្លៃបុគ្គលិក លើកទឹកចិត្ត និងដាក់ពិន័យ។
  • គ្រប់គ្រង ចាត់ចែង ផលិតផលរៀបចំរួចត្រៀមសម្ងួត សម្ងួតផលិតផល ធានាបាននូវផលិតផលក្រោយសម្ងួតមិនខ្លោច មិនរឹង មិនសើម និងលាងសម្អាតសម្ភារ ប្រកបដោយគុណភាព សុវត្ថិភាព ទាន់ពេលវេលា និងស្របតាមស្តង់ដារកំណត់។
  • ចូលរួមទប់ស្កាត់ការងារគ្រប់គ្រងសត្វចង្រៃយ៍ជាមួយផ្នែកគ្រប់គ្រងសត្វចង្រៃ។
  • រៀបចំរបាយការណ៍និងសមិទ្ឋកម្មរបស់ខ្លួន ប្រចាំសប្ដាហ៍ និងប្រចាំខែ និងរាយការណ៍ជូនប្រធានប្រតិបត្តិផ្នែក។
  • ត្រួតពិនិត្យ តាមដាន និងអនុវត្តគោលការណ៍ ផលិតកម្មស្អាត ប្រព័ន្ធគ្រប់គ្រងគុណភាព សុវត្ថិភាពម្ហូបអាហារ SMETA អនុវត្តវិធីសាស្ត្រ ស៥ គោលការណ៍ផ្សេងៗដែលក្រុមមហ៊ុនបានកំណត់ ប្រកបដោយ ក្រមសីលធម៌ សុជីវធម៌ សុចរិតភាពនិងមានប្រសិទ្ធិភាព ។
  • . ទទួលបំពេញការងារផ្សេងទៀតតាមការចាត់តាំងពីថ្នាក់ដឹកនាំ។
 
 

ជំនួយការផ្នែកស្រុសត្រាំ

Expectations - Duties, Responsibilities
  • ជំនួយការគ្រប់គ្រង ចាត់ចែង ដឹកនាំ ប្រើប្រាស់ធនធានដែលមានក្នុងដែនការងារដែលទទួលខុសត្រូវ រួមមានធនធានមនុស្សធនធានឧបករណ៍សម្ភារ និងធនធានដ៏ទៃទៀតប្រកបដោយ តម្លាភាព សុចរិតភាព និងប្រសិទ្ធិភាព។
  • ចូលរួមបណ្តុះបណ្តាល ដឹកនាំអនុវត្តប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់ដល់បុគ្គលិក កម្មករ ក្រោមឱវាទតាមផែនការដែលបានរៀបចំក្នុងផែនការសកម្មភាព ដោយសហការជាមួយផ្នែកពាក់ព័ន្ធរួមទាំងការ វាយតម្លៃបុគ្គលិក លើកទឹកចិត្ត និងដាក់ពិន័យ។
  • ជំនួយក្នុងការគ្រប់គ្រង ដំណើរការរៀបសាច់ផ្លែឈើដាក់ស្រាក់ ការស្រុស ដាំទឹកស្ករ ចម្រោះទឹកស្ករ ផ្លុំខ្យល់ កម្តៅទឹកស្ករ ថែទាំនិងលាងសម្អាតសម្ភារ និងទីកន្លែង ប្រកបដោយគុណភាព សុវត្ថិភាព ទាន់ពេលវេលា រួមទាំងការងារវេនយប់ក្នុងផ្នែកស្រុសត្រាំផងដែរ។
  • ចូលរួមសរុបបរិមាណស្ករស ប្រើប្រាស់ប្រចាំថ្ងៃជូនទៅប្រធានផ្នែកគ្រឿងផ្សំ។
  • រៀបចំរបាយការណ៍សមិទ្ធកម្មរបស់ខ្លួនប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ និងរាយការណ៍ជូនប្រធានប្រតិបត្តិផ្នែកស្រុសត្រាំ។
  • បំពេញទម្រង់ឯកសារ ដែលពាក់ព័ន្ធក្នុងផ្នែកស្រុសត្រាំ ប្រចាំថ្ងៃ ប្រចាំខែ ឲ្យមានប្រសិទ្ធិភាព ត្រឹមត្រូវនិងទាន់ពេលវេលា។
  • ចូលរួមត្រួតពិនិត្យ តាមដាន និងអនុវត្តគោលការណ៍ ផលិតកម្មស្អាត ប្រព័ន្ធគ្រប់គ្រងគុណភាព សុវត្ថិភាពម្ហូបអាហារ SMETA អនុវត្តវិធីសាស្ត្រ ស៥ គោលការណ៍ផ្សេងៗដែលក្រុមមហ៊ុនបានកំណត់ ក្របកដោយ ក្រមសីលធម៌ សុជីវធម៌ សុចរិតភាពនិងមានប្រសិទ្ធិភាព ។
  • ទទួលបំពេញការងារផ្សេងទៀតតាមការចាត់តាំងពីថ្នាក់ដឹកនាំ។
 
 

ជំនួយការផ្នែកបន្ទុំ

Expectations - Duties, Responsibilities
  • បំពេញការងារក្រោមការដឹកនាំរបស់ប្រធានផ្នែកបន្ទុំក្នុងការរៀបចំផែនការសកម្មភាពនៅក្នុងផ្នែករបស់ខ្លួន។
  • ចូលរួមគ្រប់គ្រង ចាត់ចែង ដឹកនាំ ប្រើប្រាស់ធនធានដែលមានក្នុងផ្នែករបស់ខ្លួន រួមមានធនធានមនុស្សធនធានឧបករណ៍សម្ភារ និងធនធានដទៃទៀតប្រកបដោយ តម្លាភាព សុចរិតភាព ប្រសិទ្ធិភាព និងសន្សំសំចៃ។
  • សហការរៀបចំផែនការ និងបណ្តុះបណ្តាល ដឹកនាំអនុវត្តប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់ដល់បុគ្គលិក កម្មករ ក្រោមឱវាទតាមផែនការដែលបានរៀបចំក្នុងផែនការសកម្មភាព ដោយសហការជាមួយផ្នែកពាក់ព័ន្ធរួមទាំងការ វាយតម្លៃបុគ្គលិក លើកទឹកចិត្ត និងដាក់ពិន័យ។
  • ជំនួយគ្រប់គ្រងការលើកដាក់ ទទួល ជ្រើសរើសផ្លែឈើស្រស់ ការបាញ់បន្ទុំ ការលាយទឹកបន្ទុំ គ្រប់គ្រង ស្តុកផ្លែឈើ ប្រកបដោយគុណភាព សុវត្ថិភាព និងទាន់ពេលវេលា។
  • សហការធានាការរៀបចំផ្លៃឈើ ត្រៀមសម្រាប់អ្នកដឹកជញ្ជូន ត្រឹមត្រូវ និងទាន់ពេលវេលា។
  • ចូលរួមជ្រើសរើស បុគ្គលិកចូលធ្វើការថ្មី និងមានការប្រជុំបុគ្គលិកប្រចាំថ្ងៃមុនចាប់ផ្តើមការងារសម្រាប់ផ្នែកបន្ទុំ ។
  • គ្រប់គ្រងកាកសំណល់ដោយបែងចែក ផ្លាស្ទិក រលួយ ដាច់ដោយឡែកពីគ្នា។
  • ចូលរួមទប់ស្កាត់ការងារគ្រប់គ្រងសត្វចង្រៃជាមួយផ្នែកគ្រប់គ្រប់សត្វចង្រៃ។
  • សហការតាមដាន កត់ត្រា បូកសរុប បញ្ជីវត្តមាន គ្រប់គ្រងការឈប់សម្រាកប្រចាំឆ្នាំរបស់បុគ្គលិកគិតប្រាក់ខែ និងផ្ទៀងផ្ទាត់ការគិតប្រាក់របស់បុគ្គលិកគិតគីឡូដែលបំពេញការងារក្នុងផ្នែកបន្ទុំ។
  • រៀបចំរបាយការណ៍សមិទ្ធកម្មរបស់ខ្លួនប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ និងប្រចាំឆមាសនិងរាយការណ៍ជូនប្រធានផលិតកម្ម។
  • សហការធ្វើបច្ចុប្បន្នភាពទម្រង់ឯកសារ ដែលពាក់ព័ន្ធក្នុងផ្នែកបន្ទុំ ប្រចាំថ្ងៃ ប្រចាំខែ ឲ្យមានប្រសិទ្ធិភាព ត្រឹមត្រូវ។
  • ជាសមាជិកក្រុមការងារអនុវត្តវិធីសាស្ត្រ ស៥ ទទួលខុសត្រូវ បរិវេណទទួលស្វាយ ស្តុកស្វាយស្រស់ និងជញ្ជីងថ្លឹងឡាន។
  • ចូលរួមត្រួតពិនិត្យ តាមដាន និងអនុវត្តគោលការណ៍ ផលិតកម្មស្អាត ប្រព័ន្ធគ្រប់គ្រងគុណភាព សុវត្ថិភាពម្ហូបអាហារ SMETA អនុវត្តវិធីសាស្ត្រ ស៥ គោលការណ៍ផ្សេងៗដែលក្រុមមហ៊ុនបានកំណត់ ក្របកដោយ ក្រមសីលធម៌ សុជីវធម៌ សុចរិតភាពនិងមានប្រសិទ្ធិភាព ។
  • ទទួលបំពេញការងារផ្សេងទៀតតាមការចាត់តាំងពីថ្នាក់ដឹកនាំ។
 
 

ជំនួយការផ្នែកចិត

Expectations - Duties, Responsibilities
  • បំពេញការងារក្រោមការដឹកនាំរបស់ប្រធានផ្នែកក្នុងការរៀបចំផែនការសកម្មភាពនៅក្នុងផ្នែករបស់ខ្លួន។
  • ចូលរួមគ្រប់គ្រង ចាត់ចែង ដឹកនាំ ប្រើប្រាស់ធនធានដែលមាននៅក្នុងផ្នែករបស់ខ្លួន រួមមាន ធនធានមនុស្ស ធនធានឧបករណ៍-សម្ភារនិងធនធានដទៃទៀត ប្រកបដោយតម្លាភាព សុចរិតភាព គុណភាព និងប្រសិទ្ធភាព។
  • សហការបណ្តុះបណ្តាល និងដឹកនាំអនុវត្តប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ដល់បុគ្គលិកកម្មករក្រោមឱវាទ នូវរាល់គោលការណ៍ស្តីពីប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ និងគោលការណ៍នានារបស់ក្រុមហ៊ុន។
  • ជំនួយគ្រប់គ្រងការទទួល ការលាង ការចិត និងការបញ្ជូនស្វាយទៅកាន់ផ្នែកស្រុសត្រាំ ប្រកបដោយគុណភាព សុវត្ថិភាព និងទាន់ពេលវេលា។
  • ចូលរួមធ្វើការប្រកាសជ្រើសរើស សំភាសន៍បុគ្គលិកចូលធ្វើការថ្មី និងប្រជុំបុគ្គលិកប្រចាំថ្ងៃមុនចាប់ផ្តើមការងារសម្រាប់ផ្នែកចិត ។
  • ចូលរួមគ្រប់គ្រងកាកសំណល់ដោយបែងចែក សំបក គ្រាប់ ផ្លាស្ទិក ដាច់ដោយឡែកពីគ្នា និងចូលរួមទប់ស្កាត់ការងារគ្រប់គ្រងសត្វចង្រៃជាមួយផ្នែកគ្រប់គ្រប់សត្វចង្រៃ។
  • រៀបចំរបាយការណ៍សមិទ្ធកម្មរបស់ខ្លួនប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែ និងរាយការណ៍ជូនប្រធានផលិតកម្ម ។
  • ជាសមាជិកក្រុមការងារអនុវត្តវិធីសាស្ត្រ ស៥ ទទួលបន្ទុក បន្ទប់ចិត និងបន្ទប់ផ្លាស់ប្តូរសំលៀកបំពាក់។
  • ចូលរួមត្រួតពិនិត្យ តាមដាន និងអនុវត្តគោលការណ៍ ផលិតកម្មស្អាត ប្រព័ន្ធគ្រប់គ្រងគុណភាព សុវត្ថិភាពម្ហូបអាហារ SMETA អនុវត្តវិធីសាស្ត្រ ស៥ គោលការណ៍ផ្សេងៗដែលក្រុមមហ៊ុនបានកំណត់ ក្របកដោយ ក្រមសីលធម៌ សុជីវធម៌ សុចរិតភាពនិងមានប្រសិទ្ធិភាព ។
  • ទទួលបំពេញការងារផ្សេងទៀតតាមការចាត់តាំងពីថ្នាក់ដឹកនាំ។
 
 

ជំនួយការតេស្ត និងដាក់គ្រឿងផ្សំ

Expectations - Duties, Responsibilities
  • ធ្វើតេស្តទឹកស្ករទាំងមុនត្រាំ ក្រោយត្រាំ ទឹកស្ករត្រូវបន្ថែមក្នុងផលិតផលពាក់កណ្តាលសម្រេច បានគ្រប់ចំនួន និងត្រូវតាមវិធីសាស្ត្រដែលបានកំណត់។
  • តេស្តសាច់ផ្លែឈើរក Degree Brix និង Total Acid ។
  • បំពេញកំណត់ត្រាទាក់ទងការតេស្តទឹកស្ករ បានគ្រប់ចំនួន និងចែកតាមប្រភេទផលិតផល។
  • លាងសម្អាតទីកន្លែង ឧបករណ៍ សម្ភារ ដែលប្រើប្រាស់រួច ត្រឹមត្រូវតាមវីធីសាស្រ្តកំណត់ និងទុកដាក់មានសណ្តាប់ធ្នាប់។
  • បើកគ្រឿងផ្សំតាមបរិមាណត្រឹមត្រូវ និងបំពេញឯកសារដកស្តុកជាប្រចាំថ្ងៃ។
  • ពិនិត្យគុណភាពគ្រឿងផ្សំកំឡុងពេលថ្លឹងលើ អសុទ្ធភាព ភាពរឹង និងថ្លឹងតាមបរិមាណដែលបានកំណត់។
  • បើកសម្ភារប្រើប្រាស់ មានដូចជា ម៉ាស ស្រោមដៃ សាប៊ូ ក្លរ -ល- ត្រៀមសម្រាប់ក្រុមស្រុសត្រាំ បានទាន់ពេលវេលា។
  • កត់ត្រាបរិមាណកាក់សំណល់ប្រចាំថ្ងៃមាន កាកសំណល់ផ្លាស្ទិក សំបកបេស្ករ កាកសំណល់ទឹកស្ករខូច និងយកបោះចោលតាមទីតាំងដែលបានកំណត់។
  • ចូលរួមអនុវត្តគោលការណ៍ ផលិតកម្មស្អាត ប្រព័ន្ធគ្រប់គ្រងគុណភាព សុវត្ថិភាពម្ហូបអាហារ SMETA អនុវត្តវិធីសាស្ត្រ ស៥ គោលការណ៍ផ្សេងៗដែលក្រុមមហ៊ុនបានកំណត់ ក្របកដោយ ក្រមសីលធម៌ សុជីវធម៌ សុចរិតភាពនិងមានប្រសិទ្ធិភាព ។
  • ទទួលបំពេញការងារផ្សេងទៀតតាមការចាត់តាំងពីថ្នាក់ដឹកនាំ។
 
 

ជំនួយការផ្នែកសម្ងួតលាយស្ករ

Expectations - Duties, Responsibilities
  • បំពេញការងារក្រោមការដឹកនាំរបស់ប្រធានក្នុងការរៀបចំផែនការសកម្មភាពនៅក្នុងផ្នែករបស់ខ្លួន។
  • ជំនួយគ្រប់គ្រង ចាត់ចែង ដឹកនាំ ប្រើប្រាស់ធនធានដែលមានក្នុងផ្នែករបស់ខ្លួន រួមមានធនធានមនុស្ស ធនធាន ឧបករណ៍¬សម្ភារ និងធនធានដ៏ទៃទៀតប្រកបដោយ តម្លាភាព សុចរិតភាព និងប្រសិទ្ធិភាព។
  • ចូលរួមរៀបចំផែនការ និងបណ្តុះបណ្តាល ដឹកនាំអនុវត្តប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់ដល់បុគ្គលិក កម្មករ ក្រោមឱវាទតាមផែនការដែលបានរៀបចំក្នុងផែនការសកម្មភាព ដោយសហការជាមួយផ្នែកពាក់ព័ន្ធរួមទាំងការ វាយតម្លៃបុគ្គលិក លើកទឹកចិត្ត និងដាក់ពិន័យ។
  • សហការគ្រប់គ្រងការទទួល ផលិតផលពីផ្នែកស្រុសត្រាំ រៀបចំចូលរទេះសម្ងួត សម្ងួត បកផលិតផលចេញពីរទេះសម្ងួត លាយស្ករ អ៊ុតមាត់ថង់ បញ្ជូនស្វាយទៅកាន់ស្តុក និងលាងសម្អាតសម្ភារ ប្រកបដោយគុណភាព សុវត្ថិភាព និងទាន់ពេលវេលា។
  • ចូលរួម សហការណ៏ជ្រើសរើស បុគ្គលិកចូលធ្វើការថ្មី និងមានការប្រជុំបុគ្គលិកប្រចាំថ្ងៃសម្រាប់ផ្នែក សម្រាប់ផ្នែកលាយស្ករ អគារ C។
  • ជំនួយគ្រប់គ្រងកាកសំណល់ដោយបែងចែក ប្លាស្ទិក កាកសំណល់រលួយ ដាច់ដោយឡែកពីគ្នា និងចូលរួមទប់ស្កាត់ការងារគ្រប់គ្រងសត្វចង្រៃជាមួយផ្នែកគ្រប់គ្រងសត្វចង្រៃយ៍។
  • សហការតាមដាន កត់ត្រា បូកសរុប បញ្ជីវត្តមាន គ្រប់គ្រងការឈប់សម្រាកប្រចាំឆ្នាំរបស់បុគ្គលិកគិតប្រាក់ខែ និងផ្ទៀងផ្ទាត់ការគិតប្រាក់របស់បុគ្គលិកគិតគីឡូដែលបំពេញការងារក្នុងផ្នែក សម្ងួតលាយស្ករ អគារ C។
  • រៀបចំរបាយការណ៍សមិទ្ធកម្មរបស់ខ្លួនប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ និងប្រចាំឆមាសនិងរាយការណ៍ជូនប្រធានផលិតកម្ម។
  • ធ្វើបច្ចុប្បន្នភាពទម្រង់ឯកសារ បញ្ចូលទិន្នន័យក្នុង Production Software ដែលពាក់ព័ន្ធក្នុងផ្នែកសម្ងួតលាយស្ករ ប្រចាំថ្ងៃ ប្រចាំខែ ឲ្យមានប្រសិទ្ធិភាព ត្រឹមត្រូវនិងទាន់ពេលវេលា។
  • ជាសមាជិកក្រុមការងារអនុវត្តវិធីសាស្ត្រ ស៥ ទទួលខុសត្រូវក្នុងផ្នែក សម្ងួត និងលាយស្ករ អគារ C ។
  • ត្រួតពិនិត្យ តាមដាន និងអនុវត្តគោលការណ៍ ផលិតកម្មស្អាត ប្រព័ន្ធគ្រប់គ្រងគុណភាព សុវត្ថិភាពម្ហូបអាហារ SMETA អនុវត្តវិធីសាស្ត្រ ស៥ គោលការណ៍ផ្សេងៗដែលក្រុមហ៊ុនបានកំណត់ ប្រកបដោយ ក្រមសីលធម៌ សុជីវធម៌ សុចរិតភាពនិងមានប្រសិទ្ធិភាព ។
  • ទទួលបំពេញការងារផ្សេងទៀតតាមការចាត់តាំងពីថ្នាក់ដឹកនាំ។
 
 

បុគ្គលិកបញ្ជាម៉ាស៊ីនផលិតទឹកស្វាយ

Position Summary

អត្ថប្រយោជន៍​៖

  • ប្រាក់​បន្ថែម​ម៉ោង​ ប.ស.ស ប្រាក់​ឧបត្ថម្ភ​បុណ្យទាន​ ប្រាក់​រង្វាន់​ស្នាដៃ​ការងារ​(០២ដង​/ឆ្នាំ​)
  • ឱកាស​អភិវឌ្ឍ​ខ្លួន​ ប្រាក់​ឧបត្ថម្ភ​ថ្លៃ​សិក្សា​
Expectations - Duties, Responsibilities
  • បំពេញការងារក្រោមការដឹកនាំរបស់ប្រធានក្នុងការរៀបចំផែនការសកម្មភាពនៅក្នុងផ្នែករបស់ខ្លួន។
  • ទទួលខុសត្រូវបញ្ជាម៉ាស៊ីនផលិតកម្ម (SCADA)
  • តាមដាន និងពិនិត្យម៉ាស៊ីនមុន និងក្រោយប្រើប្រាស់
  • ចូលរួម និងសហការសម្អាតម៉ាស៊ីន
  • រាយការណ៍ពីភាពមិនប្រក្រតីក្នុងផលិតកម្ម
  • រៀបចំធ្វើរបាយការណ៍សមិទ្ធកម្មរបស់ខ្លួន ប្រចាំខែ និងលទ្ធផលការងារ បញ្ហាប្រឈម នឹងដំណោះស្រាយទៅអ្នកគ្រប់គ្រងផ្ទាល់។
  • ចូលរួមអនុវត្តគោលការណ៍ផលិតកម្មស្អាត ប្រព័ន្ធគ្រប់គ្រងគុណភាព សុវត្ថិភាពម្ហូបអាហារ SMETA អនុវត្តវិធីសាស្ត្រ ស៥ គោលការណ៍ផ្សេងៗដែលក្រុមមហ៊ុនបានកំណត់ ក្របកដោយ ក្រមសីលធម៌ សុជីវធម៌ សុចរិតភាពនិងមានប្រសិទ្ធិភាព
  • ទទួលបំពេញការងារផ្សេងទៀតតាមការចាត់តាំងពីថ្នាក់ដឹកនាំ។
Requirements - Skills, Qualifications, Experience
  • បញ្ចប់ការសិក្សាជាងបច្ចេកទេសម៉ាស៊ីន ផ្នែកមេកានិច (Mechanics)
  • មានបទពិសោធន៍០២ឆ្នាំក្នុងវិស័យអាហាររឹតតែប្រសើរ
  • មានចំណេះដឹងភាសាអង់គ្លេសប្រើប្រាស់បាន
  • មានចំណេះដឹងផ្នែកចំណីអាហារខ្លះៗ
  • ចេះកុំព្យូទ័រសមល្មម
  • អាចបំរើការងារនៅខេត្តបាន
  • អាចធន់នឹងបរិយាសការងារជាមួយផ្នែកផលិតកម្ម
  • អាចបត់បែនតាមម៉ោងធ្វើការបាន (ដើរវេន)
  • មានស្មារតីបំពេញការងារជាក្រុម
 

How to Apply

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ តាមរយៈ​អ៊ី​ម៉ែ​ល ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​ និង​តាម​តេឡេក្រាម​ (KFP-Roth Hr & KFP-Sathya)

សំគាល់​៖ មានតែ​បេក្ខជន​ជាប់​តំណាក់កាល​សម្រាំង​ប៉ុណ្ណោះ​ ដែល​នឹង​ហៅ​មក​ធ្វើការ​សម្ភាស​

 

Contact Details

Office Address
  • Prasob Chum, Traeng Trayueng Commune, Phnum Sruoch District, Kampong Speu Province, Cambodia
 
Contact Name
  • Kirirom Food Production Co., Ltd
  • លោក ច្រាយ រ័ត្ន
  • លោក ទូច ពិសិដ្ឋសត្យា
 
Phone
 
Email
 
Website