លិខិតអញ្ជើញចូលរួមដេញថ្លៃ ការងារជួសជុល និងស្តារឡើងវិញ ប្រឡាយរង T.C05 ប្រព័ន្ធធារាសាស្រ្តព្រែកជីក
- Career Category: Invitation for Bids
- Location: Battambang Province
ទីតាំង៖ នៅឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង
ពិពណ៌នាអំពីការដេញថ្លៃ
ការដេញថ្លៃនេះ មានគោលបំណងជ្រើសរើស អ្នកម៉ៅការដែលមានសមត្ថភាព បច្ចេកទេស និងបទពិសោធន៍ សម្រាប់អនុវត្តការងារជួសជុល និងស្តារឡើងវិញ ប្រឡាយរង T.C05 ដែលមានប្រវែងសរុបប្រហែល ៥៥០ ម៉ែត្រ ដើម្បីបង្កើនសមត្ថភាពស្រោចស្រព ការរក្សាទឹក និងការបែងចែកទឹក ក្នុងប្រព័ន្ធធារាសាស្រ្តព្រែកជីក និងគាំទ្រកសិកម្មរបស់ប្រជាពលរដ្ឋក្នុងតំបន់។
ការអនុវត្តការងារ ត្រូវអនុវត្តស្របតាមស្តង់ដារបច្ចេកទេសប្រព័ន្ធធារាសាស្រ្ត របស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង និងលក្ខខណ្ឌបច្ចេកទេសដែលបានកំណត់ក្នុងឯកសារដេញថ្លៃ។
វិសាលភាពការងារ
វិសាលភាពការងារ រួមមានការងារចម្បងដូចខាងក្រោម៖
- ការជីក និងស្តារបាតប្រឡាយ T.C05 ចន្លោះបង្កោល P00–P11 (បរិមាណសរុបប្រហែល ៨៧៦.២៥ ម៉ែត្រគូប)
- ការបំពេញ និងបង្កើនភ្លឺប្រឡាយ (បរិមាណសរុបប្រហែល ១,៩១៦.២៥ ម៉ែត្រគូប)
- ការសម្អាត និងកាប់ព្រៃតាមជើងទេរប្រឡាយ ប្រវែងប្រហែល ៥៥០ ម៉ែត្រ
- ការប្រើប្រាស់កម្លាំងពលកម្មមូលដ្ឋាន និង/ឬគ្រឿងចក្រ តាមលក្ខខណ្ឌ BOQ
- បដា (Banner) គម្រោង នៅទីតាំងអនុវត្តការងារ
ព័ត៌មានលម្អិតអំពីបរិមាណ និងលក្ខខណ្ឌបច្ចេកទេស ត្រូវបានបញ្ជាក់ក្នុង BOQ ដែលភ្ជាប់ជាមួយឯកសារដេញថ្លៃ។
Eligibility
- អ្នកដេញថ្លៃ ត្រូវមានលក្ខណៈសម្បត្តិ និងឯកសារដូចខាងក្រោម៖
- មានប័ណ្ណប៉ាតង់ ឬប័ណ្ណអនុញ្ញាតធ្វើអាជីវកម្មសំណង់ ត្រឹមត្រូវ និងមានសុពលភាព
- មានវិញ្ញាបនបត្របញ្ជាក់ការបង់ពន្ធ (Tax Clearance) ពីអគ្គនាយកដ្ឋានពន្ធដារ
- អាចចេញវិក្កយបត្រដែលមាន VAT ត្រឹមត្រូវ
- មានបទពិសោធន៍ក្នុងការអនុវត្តការងារជួសជុល ឬសាងសង់ប្រព័ន្ធធារាសាស្រ្ត ឬសំណង់សាធារណៈស្រដៀងគ្នា
- មានសមត្ថភាពបច្ចេកទេស បុគ្គលិក និងឧបករណ៍គ្រប់គ្រាន់
- មានសមត្ថភាពអនុវត្តការងារបានទាន់ពេលវេលា និងធានាគុណភាពការងារ